ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
នៅថ្ងៃទី២៥ ខែឧសភានេះ តុលាការខេត្តស្ទឹងត្រែងបានសម្រេចដោះលែង លោក អ៊ុក ម៉ៅ ជាអ្នកសារព័ត៌មានបរិស្ថានប្រចាំខេត្ត​ស្ទឹង​ត្រែង ឲ្យនៅក្រៅឃុំ​បណ្តោះអាសន្ន ដើម្បីរង់ចាំការកាត់ទោស ក្រោយលោកត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារជិត២សប្តាហ៍។ នេះបើតាមមន្ត្រីសិទ្ធិមនុស្សរបស់សមាគម​អាដហុកប្រចាំខេត្តស្ទឹងត្រែង ខណៈភរិយាលោក អ៊ុក ម៉ៅ សម្តែងក្តីត្រេកអរនឹងការដោះលែងនេះ។ https://www.facebook.com/photo?fbid=1170430271792766&set=a.492095336292933
អាជ្ញាធរខេត្តកំពង់ឆ្នាំងបានបង្ក្រាបទីតាំងឆបោកអនឡាញមួយកន្លែងរបស់ជនជាតិចិន ដោយចាប់ខ្លួនបានមនុស្សសរុប២៤នាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។ តាម​សមត្ថកិច្ចក្រុមឧក្រិដ្ឋជនជនជាតិចិនបានប្រើប្រាស់ទីតាំងផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិក្រឡាញ់ សង្កាត់-ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីឆបោកប្រាក់ និងជំរិតទារប្រាក់អ្នកដែលបានខ្ចីលុយតាមអនឡាញក្នុងប្រទេសវៀតណាម។ https://www.facebook.com/photo?fbid=1170451218457338&set=a.492095336292933
អតីត​ឧកញ៉ា​ លោក ហេង សិទ្ធី ដែល​បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបរិហារមន្ត្រីជាន់ខ្ពស់​កម្ពុជា​ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ត្រូវបានអាជ្ញាធររុស្ស៊ីធ្វើបត្យាប័នបញ្ជូនខ្លួនមកដល់ប្រទេសកម្ពុជា​កាលពីថ្ងៃទី២៤ ខែឧសភា ទៅតាមសំណើរបស់ក្រសួងយុត្តិធម៌កម្ពុជា។ អ្នកការពារសិទ្ធិមនុស្សក្នុងស្រុកស្នើឲ្យមន្ត្រីអនុវត្តច្បាប់កម្ពុជា បើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់ទៅលើការអះអាងរបស់អតីតឧកញ៉ារូបនេះកន្លងមក ជុំវិញការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីមួយចំនួនក្នុងជួររដ្ឋាបាលភិបាលកម្ពុជា ដោយសាររឿងនេះកំពុងស្ថិតក្រោមការឃ្លាំមើលពីសហគមន៍អន្តរជាតិ។https://www.facebook.com/photo?fbid=1170453791790414&set=a.492095336292933
អតីត​ឧកញ៉ា​ លោក ហេង សិទ្ធី ដែល​បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបរិហារមន្ត្រីជាន់ខ្ពស់​កម្ពុជា​ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ត្រូវបានអាជ្ញាធររុស្ស៊ីធ្វើបត្យាប័នបញ្ជូនខ្លួនមកដល់ប្រទេសកម្ពុជា​កាលពីថ្ងៃទី២៤ ខែឧសភា ទៅតាមសំណើរបស់ក្រសួងយុត្តិធម៌កម្ពុជា។ អ្នកការពារសិទ្ធិមនុស្សក្នុងស្រុកស្នើឲ្យមន្ត្រីអនុវត្តច្បាប់កម្ពុជា បើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់ទៅលើការអះអាងរបស់អតីតឧកញ៉ារូបនេះកន្លងមក ជុំវិញការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីមួយចំនួនក្នុងជួររដ្ឋាបាលភិបាលកម្ពុជា ដោយសាររឿងនេះកំពុងស្ថិតក្រោមការឃ្លាំមើលពីសហគមន៍អន្តរជាតិ។ https://www.facebook.com/photo?fbid=1170453791790414&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការទប់ស្កាត់ចំពោះការនាំចូលចំណីអាហារមានជាតិគីមី ពិសេសធុរេន និងសាច់គោពីក្រៅប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ខែឧសភា។ កសិករដាំទុរេន​ និងអ្នកចិញ្ចឹមសត្វមួយចំនួនបានសាទរនឹងការប្រកាសនេះ ប៉ុន្តែពួកគេចង់ឃើញមន្ត្រីជំនាញ ឬអាជ្ញាធរពាក់ព័ន្ធមានយន្តការជាក់លាក់ និងអនុវត្តឲ្យបានយូរអង្វែងលើការទប់ស្កាត់អាហារដែលបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។​ https://www.facebook.com/photo?fbid=1170455548456905&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី២៦ខែឧសភា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
==========================
ប្រធានបទ៖ «ទស្សនៈនិងក្ដីកង្វល់ជុំវិញការធ្វើអនុប្បយោគដីព្រៃឡង់៩៩ហិតាឱ្យក្រុមឯកជន»
វាគ្មិនកិត្តិយស៖
- លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
- ដាំ សុស្រីនាង សមាជិកស្នូលនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/688666317227731
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី២៧ខែឧសភា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
==========================
ប្រធានបទ៖ «ទស្សនៈនិងក្ដីកង្វល់ជុំវិញការធ្វើអនុប្បយោគដីព្រៃឡង់៩៩ហិតាឱ្យក្រុមឯកជន»
វាគ្មិនកិត្តិយស៖
- លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
- ដាំ សុស្រីនាង សមាជិកស្នូលនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://web.facebook.com/comfrel.org/videos/1099803021975080
អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU បានឃាត់ខ្លួនមន្ត្រីនគរបាល ២នាក់ និងបញ្ចូនទៅតុលាការ ក្រោយរកឃើញថាបានដោះលែងជនជាតិថៃចំនួន ៤៣នាក់ជាថ្នូរនឹងប្រាក់ប្រមាណ ៧៧ម៉ឺន ៤ពាន់ដុល្លារ។ នេះបើតាមលោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នេះ។ https://web.facebook.com/photo?fbid=1171116838390776&set=a.492095336292933
គណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់សំខាន់មួយបានរៀបចំសមាជក្នុងថ្ងៃអាទិត្យ ទី២៥ ឧសភាដោយបានកែប្រែលក្ខនិ្តកៈគណបក្សមួយចំនួន ដូចជាការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយជាលក្ខណៈទេ្វភាគី ឬច្រើនជាងនេះដោយផ្អែកតាមច្បាប់ស្តីពីគណបក្សនយោបាយ។ អ្នកវិភាគនយោបាយកត់សម្គាល់ថា គណបក្សនៅក្រៅរដ្ឋាភិបាលគួរផ្តោតលើការកសាងទំនុកចិត្តគ្នា និងគ្នាក្នុងពេលរៀបចំការចងសម្ព័ន្ធភាពដើម្បីចូលរួមប្រកួតការបោះឆ្នោតនាពេលខាងមុខ។ https://web.facebook.com/photo?fbid=1171117568390703&set=a.492095336292933
អ្នកកាសែតរាយការណ៍ពីបទល្មើសព្រៃ​ឈើ​និង​បរិស្ថាន លោក អ៊ុក​ ម៉ៅ បង្ហាញ​ការ​​ប្ដេជ្ញាចិត្ត​​បន្ត​ការ​ងារ​របស់​ខ្លួន​​បន្ត​ទៀត បន្ទាប់ពីលោកត្រូវបានតុលាការខេត្តស្ទឹងត្រែង សម្រេចដោះលែង​​ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។ https://web.facebook.com/photo/?fbid=1171120128390447&set=a.492095336292933
នៅក្នុងការចុះបង្ក្រាបអំពើជួញដូរមនុស្សតាមប្រព័ន្ធអ៊ីនធឺណិត អាជ្ញាធរខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ និងជួយសង្គ្រោះជនជាតិចិន២នាក់ ដែលត្រូវបានគេជួញដូរទៅឱ្យប្រតិបត្តិការខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិត និងត្រូវបានផ្ទេរពីភ្នំពេញទៅខេត្តព្រះសីហនុ។ https://web.facebook.com/photo/?fbid=1171121268390333&set=a.492095336292933
ចាប់ពីដើមខែមេសា និងចុងខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជាបានបណ្តេញជនជាតិវៀតណាម ១៥៧ នាក់ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។ https://web.facebook.com/photo/?fbid=1171122378390222&set=a.492095336292933
ក្នុងឆ្នាំ២០២៥ ក្រសួងផែនការបានលុប ឈ្មោះ មន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ១០នាក់(ក្នុងនោះមានមន្ត្រីថ្នាក់កណ្កាល ចំនួន៥នាក់ និងមន្ត្រីថ្នាក់ក្រោមជាតិ ចំនួន៥នាក់) តាមរយៈការគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងដោយបញ្ញត្តិ។ ។ នេះបើតាមការប្រកាសពីលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រី ក្រសួង ផែនការក្នុងសិក្ខាសាលា ស្តីពី« ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងផែនការ» រៀបចំដោយក្រសួងមុខងារ សាធារណៈសហការជាមួយក្រសួងផែនការ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ លោកបន្ថែមថាសមិទ្ធផលនេះនឹងរួមចំណែកដល់ការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសពិនិត្យឡើងវិញការវិភាគមុខងារ និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការ។ https://web.facebook.com/photo/?fbid=1171123071723486&set=a.492095336292933
យ៉ាងហោចណាស់មានក្រុមហ៊ុន រោងចក្រនៅកម្ពុជាប្រមាណ ៣១ទីតាំង ត្រូវបានរកឃើញថា បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាននៅដើមឆ្នាំ២០២៥នេះ ដែលកត្តានេះហើយបានធ្វើឱ្យប៉ះពាល់ទៅដល់ប្រភពទឹកសាធារណៈ ពិសេសប្រជាពលរដ្ឋរស់នៅក្បែរនោះរងការបំពុល។ https://web.facebook.com/photo/?fbid=1171124241723369&set=a.492095336292933
វៀតណាមបានស្នើឱ្យកម្ពុជា និងឡាវបន្តផ្តល់ការគាំទ្រដល់ពលរដ្ឋវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងឡាវ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម VNA។ សំណើនេះបានធ្វើឡើងនៅក្នុងជំនួបរវាងប្រមុខរដ្ឋាភិបាលវៀតណាម កម្ពុជា និងឡាវនាថ្ងៃទី២៦ ឧសភា។ សម្រាប់រដ្ឋាភិបាលវៀតណាម សុខទុក្ខរបស់ពលរដ្ឋខ្លួនអាចជះឥទ្ធិពលដល់ទំនាក់ទំនងត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាម។ https://web.facebook.com/photo/?fbid=1171239148378545&set=a.492095336292933
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធមួយចំនួនចុះពិនិត្យមើលលូ ប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន៥ ក្នុងនោះ មានខណ្ឌសែន សុខ ខណ្ឌពោធិសែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីរកមធ្យោយក្នុងការបញ្ជៀសការជនលិចដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ។ នេះបើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ https://web.facebook.com/photo?fbid=1171260155043111&set=a.492095336292933
តុលាការកំពូល នៅថ្ងៃទី២៦ខែឧសភា បាន​​សម្រេច​​បដិសេ​​ធ​សំណើរ​​​សុំ​​នៅ​​ក្រៅ​​ឃុំ​​ជា​​បណ្តោះ​​​អាសន្ន​​របស់​​​​​សមា​ជិក​​សមាគម​​សម្ព័ន្ធ​និស្សិត​​បញ្ញ​វន្ត​​ខ្មែរ កញ្ញា រៀម ស្រីពេជ្ររតនា និង លោក ធី ថន​។ អ្នកទាំងពីរ ត្រូវបាន​ចាប់ឃុំ​ខ្លួន​កាល​ពី​ខែសី​ហា​ ឆ្នាំ​២០២៤​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ «រួមគំនិត​ក្បត់» យោង​តាម​មាត្រា​៤៥៣ នៃក្រម​ព្រហ្ម​ទណ្ឌ​ ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នៃ​ការ​បង្ក្រាបទ្រង់​​ទ្រាយ​​ធំ​​លើ​​មនុស្ស​​ជាង ១០០​នាក់ ដែល​អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បានបញ្ចេញ​មតិ ឬគ្រោងនឹងប្រមូលផ្តុំគ្នាទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA) ដែលជាកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់ ហើយដែលកម្ពុជាទើបតែសម្រេចដកខ្លួនចេញកាលពីពេលថ្មីៗនេះ។ https://web.facebook.com/photo?fbid=1171261855042941&set=a.492095336292933
នៅព្រឹកព្រលឹមថ្ងៃទី២៨ ឧសភានេះ មានការប៉ះទង្គិចដោយអាវុធជាថ្មីរវាងទាហានខ្មែរ និងថៃដែលឈរជើងតាមព្រំដែននៅតំបន់ចុងបូក ជាប់ខេត្តអ៊ូប៊ុន រាចឆាឋានីរបស់ថៃ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអ្នកនាំពាក្យកងទ័ពថៃក្នុងកាសែតបាងកកប៉ុស្តិ៍។ មន្ត្រីអ្នកនាំពាក្យកងទ័ពថៃបានអះអាង គឺទាហានខ្មែរជាអ្នកបង្ករឿង ដោយការបំពានចូលក្នុងតំបន់ដែលបានព្រមព្រៀងរក្សាជា «status quo» និងថា ស្ថានភាពបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមេទ័ពខ្មែរ និងថៃបានជជែកគ្នាតាមទូរស័ព្ទ។ https://www.facebook.com/photo/?fbid=1172088121626981&set=a.492095336292933
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន ៣៥ ក្នុងតំបន់អាស៊ានបានទទូចឲ្យរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ានធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ លើកស្ទួយសិទ្ធិនយោបាយ និងការពារលំហសេរីភាពរបស់ពលរដ្ឋ។ តាមក្រុមអង្គការសង្គមស៊ីវិលនេះដដែល ស្ថានភាពលទ្ធិប្រជាធិបតេយ្យក្នុងតំបន់អាស៊ានមិនត្រឹមតែស្ថិតក្រោមភាពតានតឹងប៉ុណ្ណោះទេ តែវាក៏កំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដែរ។ https://www.facebook.com/photo/?fbid=1172088961626897&set=a.492095336292933
ប្រhttps://www.facebook.com/photo/?fbid=1172089744960152&set=a.492095336292933ទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយកម្ពុជាក្នុងការជំរុញ និងសម្របសម្រួលសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង២ បន្ថែមទៀត។ ការអះអាងរបស់ចិនដូចនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត នាថ្ងៃទី២៧ ឧសភាក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី។
នាយឧត្តមសេនីយ៍ ម៉ៅ ផល្លា បានបញ្ជាក់ថា ពិតជាមានការផ្ទុះអាវុធពិតមែនរវាងកងទ័ពកម្ពុជា និងថៃ នៅជិតព្រំដែនខេត្តព្រះវិហារ-ខេត្តឧប៊ុន។ មន្ត្រីយោធាកម្ពុជារូបនេះអះអាងថា ស្ថានការណ៍បានប្រសើរឡើងវិញហើយ បន្ទាប់ពីការចរចាកម្រិតខ្ពស់។ ទោះយ៉ាងណា មូលហេតុដែលឈានដល់ការប៉ះទង្គិចគ្នា និងលទ្ធផលកិច្ចចរចានៅតែមិនមានព័ត៌មានច្បាស់លាស់។ https://www.facebook.com/photo?fbid=1172093238293136&set=a.492095336292933ឮ