ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
នៅថ្ងៃពុធ ទី២១ ឧសភា កម្លាំងសមត្ថកិច្ចខណ្ឌព្រែកព្នៅបានចាប់ខ្លួនយុវជន ៣រូបដែលជាប់សង្ស័យក្នុងបទល្មើសរំលោភសម្លាប់ និងប្លន់ក្មេងស្រីអាយុ១៥ឆ្នាំ។ តាមការឲ្យដឹងពីអ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ជនសង្ស័យទាំង ៣រូបកំពុងឃុំខ្លួននៅអធិការខណ្ឌព្រែកព្នៅដើម្បីសាកសួរ និងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃព្រហស្បតិ៍ ទី២២ ឧសភានេះ។ https://www.facebook.com/photo/?fbid=1167189265450200&set=a.492095336292933
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២២ ឧសភាថា កម្ពុជាតែងបើកទ្វារស្វាគមន៍រាល់ការវិនិយោគ មិនថាមកពីប្រទេសចិន ឬអាមេរិក ឬប្រទេសណាមួយទេ។ ការប្រកាសយ៉ាងដូចនេះរបស់លោក ហ៊ុន ម៉ាណែតធ្វើឡើងនៅក្នុងរបត់មួយដែលសេដ្ឋកិច្ចពិភពលោកកំពុងស្រពិចស្រពិលដោយសារតែការដំឡើងពន្ធរបស់អាមេរិកលើបណ្តាប្រទេសមួយចំនួនធំ ក្នុងនោះមានទាំងកម្ពុជាមួយដែរ។ តាមលោកនាយករដ្ឋមន្ត្រី កម្ពុជាមិនដែលរើសអើងនឹងការវិនិយោគណាមួយឡើយ ព្រោះវាជាចរន្តជួយជំរុញសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋឲ្យមានជីវភាពល្អប្រសើរ។ https://www.facebook.com/photo?fbid=1167194282116365&set=a.492095336292933
សូមលោក អ្នក ចំណាយពេលវេលាដ៏មានតម្លៃប្រមាណ២នាទី ដើម្បីចូលរួមការស្ទង់មតិ អំពីគុណភាព និងប្រសិទ្ធភាព (អត្ថប្រយោជន៍) នៃការពង្រឹងការយល់ដឹង និងការចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោតក្នុងកម្មវិធីនានារបស់ខុមហ្រ្វែល ។
យើងខ្ញុំសូមអះអាងថា រាល់គំនិត យោបល់ ឬការយល់ឃើញ របស់ លោកអ្នកនឹងត្រូវរក្សាការសម្ងាត់ និងប្រើប្រាស់សម្រាប់តែការ សិក្សា នេះប៉ុណ្ណោះ។
សូមចុចលើតំណភ្ជាប់ (link)នេះ https://forms.gle/i6FnZsUN8QvjEHqU8 ដើម្បីចាប់ផ្ដើមការស្ទង់មតិ។
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ភាពជាអ្នកដឹកនាំនៅតែមានសារៈសំខាន់ក្នុងការរក្សាស្ថិរភាពប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស ៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/comfrel.org/videos/1529791944663228
កម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
ប្រធានបទ ៖ ទស្សន និងក្ដីកង្វល់ជុំវិញការធ្វើអនុប្បយោគដីព្រៃឡង់ ៩៩ហិតាឱ្យក្រុមឯកជន
កាលបរិច្ឆេទ ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល។ https://www.facebook.com/photo?fbid=1170407941794999&set=a.492095336292933
នៅថ្ងៃទី២៥ ខែឧសភានេះ តុលាការខេត្តស្ទឹងត្រែងបានសម្រេចដោះលែង លោក អ៊ុក ម៉ៅ ជាអ្នកសារព័ត៌មានបរិស្ថានប្រចាំខេត្ត​ស្ទឹង​ត្រែង ឲ្យនៅក្រៅឃុំ​បណ្តោះអាសន្ន ដើម្បីរង់ចាំការកាត់ទោស ក្រោយលោកត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារជិត២សប្តាហ៍។ នេះបើតាមមន្ត្រីសិទ្ធិមនុស្សរបស់សមាគម​អាដហុកប្រចាំខេត្តស្ទឹងត្រែង ខណៈភរិយាលោក អ៊ុក ម៉ៅ សម្តែងក្តីត្រេកអរនឹងការដោះលែងនេះ។ https://www.facebook.com/photo?fbid=1170430271792766&set=a.492095336292933
អាជ្ញាធរខេត្តកំពង់ឆ្នាំងបានបង្ក្រាបទីតាំងឆបោកអនឡាញមួយកន្លែងរបស់ជនជាតិចិន ដោយចាប់ខ្លួនបានមនុស្សសរុប២៤នាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។ តាម​សមត្ថកិច្ចក្រុមឧក្រិដ្ឋជនជនជាតិចិនបានប្រើប្រាស់ទីតាំងផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិក្រឡាញ់ សង្កាត់-ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីឆបោកប្រាក់ និងជំរិតទារប្រាក់អ្នកដែលបានខ្ចីលុយតាមអនឡាញក្នុងប្រទេសវៀតណាម។ https://www.facebook.com/photo?fbid=1170451218457338&set=a.492095336292933
អតីត​ឧកញ៉ា​ លោក ហេង សិទ្ធី ដែល​បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបរិហារមន្ត្រីជាន់ខ្ពស់​កម្ពុជា​ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ត្រូវបានអាជ្ញាធររុស្ស៊ីធ្វើបត្យាប័នបញ្ជូនខ្លួនមកដល់ប្រទេសកម្ពុជា​កាលពីថ្ងៃទី២៤ ខែឧសភា ទៅតាមសំណើរបស់ក្រសួងយុត្តិធម៌កម្ពុជា។ អ្នកការពារសិទ្ធិមនុស្សក្នុងស្រុកស្នើឲ្យមន្ត្រីអនុវត្តច្បាប់កម្ពុជា បើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់ទៅលើការអះអាងរបស់អតីតឧកញ៉ារូបនេះកន្លងមក ជុំវិញការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីមួយចំនួនក្នុងជួររដ្ឋាបាលភិបាលកម្ពុជា ដោយសាររឿងនេះកំពុងស្ថិតក្រោមការឃ្លាំមើលពីសហគមន៍អន្តរជាតិ។https://www.facebook.com/photo?fbid=1170453791790414&set=a.492095336292933
អតីត​ឧកញ៉ា​ លោក ហេង សិទ្ធី ដែល​បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបរិហារមន្ត្រីជាន់ខ្ពស់​កម្ពុជា​ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ត្រូវបានអាជ្ញាធររុស្ស៊ីធ្វើបត្យាប័នបញ្ជូនខ្លួនមកដល់ប្រទេសកម្ពុជា​កាលពីថ្ងៃទី២៤ ខែឧសភា ទៅតាមសំណើរបស់ក្រសួងយុត្តិធម៌កម្ពុជា។ អ្នកការពារសិទ្ធិមនុស្សក្នុងស្រុកស្នើឲ្យមន្ត្រីអនុវត្តច្បាប់កម្ពុជា បើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់ទៅលើការអះអាងរបស់អតីតឧកញ៉ារូបនេះកន្លងមក ជុំវិញការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីមួយចំនួនក្នុងជួររដ្ឋាបាលភិបាលកម្ពុជា ដោយសាររឿងនេះកំពុងស្ថិតក្រោមការឃ្លាំមើលពីសហគមន៍អន្តរជាតិ។ https://www.facebook.com/photo?fbid=1170453791790414&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការទប់ស្កាត់ចំពោះការនាំចូលចំណីអាហារមានជាតិគីមី ពិសេសធុរេន និងសាច់គោពីក្រៅប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ខែឧសភា។ កសិករដាំទុរេន​ និងអ្នកចិញ្ចឹមសត្វមួយចំនួនបានសាទរនឹងការប្រកាសនេះ ប៉ុន្តែពួកគេចង់ឃើញមន្ត្រីជំនាញ ឬអាជ្ញាធរពាក់ព័ន្ធមានយន្តការជាក់លាក់ និងអនុវត្តឲ្យបានយូរអង្វែងលើការទប់ស្កាត់អាហារដែលបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។​ https://www.facebook.com/photo?fbid=1170455548456905&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី២៦ខែឧសភា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
==========================
ប្រធានបទ៖ «ទស្សនៈនិងក្ដីកង្វល់ជុំវិញការធ្វើអនុប្បយោគដីព្រៃឡង់៩៩ហិតាឱ្យក្រុមឯកជន»
វាគ្មិនកិត្តិយស៖
- លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
- ដាំ សុស្រីនាង សមាជិកស្នូលនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/688666317227731
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី២៧ខែឧសភា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
==========================
ប្រធានបទ៖ «ទស្សនៈនិងក្ដីកង្វល់ជុំវិញការធ្វើអនុប្បយោគដីព្រៃឡង់៩៩ហិតាឱ្យក្រុមឯកជន»
វាគ្មិនកិត្តិយស៖
- លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
- ដាំ សុស្រីនាង សមាជិកស្នូលនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://web.facebook.com/comfrel.org/videos/1099803021975080
អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU បានឃាត់ខ្លួនមន្ត្រីនគរបាល ២នាក់ និងបញ្ចូនទៅតុលាការ ក្រោយរកឃើញថាបានដោះលែងជនជាតិថៃចំនួន ៤៣នាក់ជាថ្នូរនឹងប្រាក់ប្រមាណ ៧៧ម៉ឺន ៤ពាន់ដុល្លារ។ នេះបើតាមលោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នេះ។ https://web.facebook.com/photo?fbid=1171116838390776&set=a.492095336292933
គណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់សំខាន់មួយបានរៀបចំសមាជក្នុងថ្ងៃអាទិត្យ ទី២៥ ឧសភាដោយបានកែប្រែលក្ខនិ្តកៈគណបក្សមួយចំនួន ដូចជាការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយជាលក្ខណៈទេ្វភាគី ឬច្រើនជាងនេះដោយផ្អែកតាមច្បាប់ស្តីពីគណបក្សនយោបាយ។ អ្នកវិភាគនយោបាយកត់សម្គាល់ថា គណបក្សនៅក្រៅរដ្ឋាភិបាលគួរផ្តោតលើការកសាងទំនុកចិត្តគ្នា និងគ្នាក្នុងពេលរៀបចំការចងសម្ព័ន្ធភាពដើម្បីចូលរួមប្រកួតការបោះឆ្នោតនាពេលខាងមុខ។ https://web.facebook.com/photo?fbid=1171117568390703&set=a.492095336292933
អ្នកកាសែតរាយការណ៍ពីបទល្មើសព្រៃ​ឈើ​និង​បរិស្ថាន លោក អ៊ុក​ ម៉ៅ បង្ហាញ​ការ​​ប្ដេជ្ញាចិត្ត​​បន្ត​ការ​ងារ​របស់​ខ្លួន​​បន្ត​ទៀត បន្ទាប់ពីលោកត្រូវបានតុលាការខេត្តស្ទឹងត្រែង សម្រេចដោះលែង​​ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។ https://web.facebook.com/photo/?fbid=1171120128390447&set=a.492095336292933
នៅក្នុងការចុះបង្ក្រាបអំពើជួញដូរមនុស្សតាមប្រព័ន្ធអ៊ីនធឺណិត អាជ្ញាធរខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ និងជួយសង្គ្រោះជនជាតិចិន២នាក់ ដែលត្រូវបានគេជួញដូរទៅឱ្យប្រតិបត្តិការខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិត និងត្រូវបានផ្ទេរពីភ្នំពេញទៅខេត្តព្រះសីហនុ។ https://web.facebook.com/photo/?fbid=1171121268390333&set=a.492095336292933
ចាប់ពីដើមខែមេសា និងចុងខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជាបានបណ្តេញជនជាតិវៀតណាម ១៥៧ នាក់ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។ https://web.facebook.com/photo/?fbid=1171122378390222&set=a.492095336292933
ក្នុងឆ្នាំ២០២៥ ក្រសួងផែនការបានលុប ឈ្មោះ មន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ១០នាក់(ក្នុងនោះមានមន្ត្រីថ្នាក់កណ្កាល ចំនួន៥នាក់ និងមន្ត្រីថ្នាក់ក្រោមជាតិ ចំនួន៥នាក់) តាមរយៈការគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងដោយបញ្ញត្តិ។ ។ នេះបើតាមការប្រកាសពីលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រី ក្រសួង ផែនការក្នុងសិក្ខាសាលា ស្តីពី« ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងផែនការ» រៀបចំដោយក្រសួងមុខងារ សាធារណៈសហការជាមួយក្រសួងផែនការ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ លោកបន្ថែមថាសមិទ្ធផលនេះនឹងរួមចំណែកដល់ការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសពិនិត្យឡើងវិញការវិភាគមុខងារ និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការ។ https://web.facebook.com/photo/?fbid=1171123071723486&set=a.492095336292933
យ៉ាងហោចណាស់មានក្រុមហ៊ុន រោងចក្រនៅកម្ពុជាប្រមាណ ៣១ទីតាំង ត្រូវបានរកឃើញថា បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាននៅដើមឆ្នាំ២០២៥នេះ ដែលកត្តានេះហើយបានធ្វើឱ្យប៉ះពាល់ទៅដល់ប្រភពទឹកសាធារណៈ ពិសេសប្រជាពលរដ្ឋរស់នៅក្បែរនោះរងការបំពុល។ https://web.facebook.com/photo/?fbid=1171124241723369&set=a.492095336292933
វៀតណាមបានស្នើឱ្យកម្ពុជា និងឡាវបន្តផ្តល់ការគាំទ្រដល់ពលរដ្ឋវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងឡាវ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម VNA។ សំណើនេះបានធ្វើឡើងនៅក្នុងជំនួបរវាងប្រមុខរដ្ឋាភិបាលវៀតណាម កម្ពុជា និងឡាវនាថ្ងៃទី២៦ ឧសភា។ សម្រាប់រដ្ឋាភិបាលវៀតណាម សុខទុក្ខរបស់ពលរដ្ឋខ្លួនអាចជះឥទ្ធិពលដល់ទំនាក់ទំនងត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាម។ https://web.facebook.com/photo/?fbid=1171239148378545&set=a.492095336292933