រដ្ឋមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូណេស៊ី លោក Agus Andrianto បានប្រកាសក្នុងថ្ងៃអង្គារ ទី២០ ឧសភាថា រដ្ឋាភិបាលទីក្រុងហ្សាការតានឹងចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់ជាមួយភាគីកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា។ អ្នកតាមដានសង្គមកម្ពុជាបានវាយតម្លៃថា អនុស្សារណៈយោគយល់នេះជាជំហានដំបូងក្នុងការឆ្លើយតបនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មផ្សេងទៀតក្នុងតំបន់ និងថា ភាគីទាំងពីរកម្ពុជា ឥណ្ឌូណេស៊ីក៏គួរចាប់យកយន្តការអាស៊ានដែលអាចបង្ក្រាបឧក្រិដ្ឋម្មក្នុងវិសាលភាពទូលំទូលាយមួយឈានទៅកាត់ផ្តាច់ខ្សែបណ្តាញរបស់ពួកឧក្រិដ្ឋជន។ https://www.facebook.com/photo?fbid=1166995205469606&set=a.492095336292933
នៅដើមខែមីនា ឆ្នាំ២០២៥ កម្ពុជាបានសម្រេចពិនិត្យ និងរៀបចំឡើងវិញនូវការងារដែលធ្លាប់មានទាំងឡាយចាប់ពីឆ្នាំ ២០១៨ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យនយោបាយ ការពារមុខមាត់ជាតិ និងផលប្រយោជន៍គោលរបស់កម្ពុជា។ https://www.facebook.com/photo/?fbid=1166998312135962&set=a.492095336292933
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ឈុំ សុជាតបានបញ្ចេញប្រតិកម្មនឹងរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជា្រវអាមេរិកដែលវាយតម្លៃថា ចិនមានលទ្ធភាពប្រើប្រាស់ផ្តាច់មុខលើកន្លែងខ្លះនៅមូលដ្ឋានកងទ័ពជើងទឹករាម បន្ទាប់ពីមូលដ្ឋាននេះត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ២០២៥ នេះ។ តែអ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា សំណុំរឿងមូលដ្ឋានទ័ពរាមនេះនឹងមិនងាយចប់ស្រួលៗទេ បើឥទិ្ធពលរបស់ចិននៅបន្តរីកធំឡើងក្នុងប្រទេសកម្ពុជានោះ។ https://www.facebook.com/photo/?fbid=1167000238802436&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន» សហការជាមួយសមាគមអាដហុក
==========================
ប្រធានបទ«កាតព្វកិច្ចរបស់រដ្ឋក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស និងការធ្វើចំណាកស្រុកដោយខុសច្បាប់»
វាគ្មិនកិត្តិយស៖
លោកស្រី ធីម ណារីន អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ចាម
២. លោក ជាម សុធា អ្នកសម្របសម្រួលគម្រោងចំណាកស្រុកនៃអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍
អ្នកសម្របសម្រួល៖ កញ្ញា ស្រ៊ី លីដា https://www.facebook.com/comfrel.org/videos/1404976307513978

សារព័ត៌មានខេមបូចា បានទទួលរង្វាន់អ្នកសារព័ត៌មាន Anthony Lewis នៃគម្រោងយុត្តិធម៌ពិភពលោក (WJP) ដោយទទួលស្គាល់ការរាយការណ៍ព័ត៌មានស៊ើបអង្កេត និងការផ្សាយប្រចាំថ្ងៃអំពីបញ្ហាដែលប៉ះពាល់ដល់នីតិរដ្ឋនៅកម្ពុជា។ https://www.facebook.com/photo/?fbid=1167172972118496&set=a.492095336292933
ក្រុមអ្នកសារព័ត៌មានក្នុងស្រុក និងតំបន់ រួមទាំងអង្គការសង្គមស៊ីវិលសរុបចំនួន១៤ស្ថាប័នទាមទារឱ្យដោះលែងអ្នកសារព័ត៌មានបរិស្ថានម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីគាត់ត្រូវបាន«ចាប់ខ្លួនដោយបំពាន» ដោយបុរសយោធាស្លៀកពាក់ស៊ីវិលពីរនាក់ ដោយគ្មានដីកាចាប់ខ្លួន។ https://www.facebook.com/photo/?fbid=1167175628784897&set=a.492095336292933
នៅថ្ងៃពុធ ទី២១ ឧសភា កម្លាំងសមត្ថកិច្ចខណ្ឌព្រែកព្នៅបានចាប់ខ្លួនយុវជន ៣រូបដែលជាប់សង្ស័យក្នុងបទល្មើសរំលោភសម្លាប់ និងប្លន់ក្មេងស្រីអាយុ១៥ឆ្នាំ។ តាមការឲ្យដឹងពីអ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ជនសង្ស័យទាំង ៣រូបកំពុងឃុំខ្លួននៅអធិការខណ្ឌព្រែកព្នៅដើម្បីសាកសួរ និងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃព្រហស្បតិ៍ ទី២២ ឧសភានេះ។ https://www.facebook.com/photo/?fbid=1167189265450200&set=a.492095336292933
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២២ ឧសភាថា កម្ពុជាតែងបើកទ្វារស្វាគមន៍រាល់ការវិនិយោគ មិនថាមកពីប្រទេសចិន ឬអាមេរិក ឬប្រទេសណាមួយទេ។ ការប្រកាសយ៉ាងដូចនេះរបស់លោក ហ៊ុន ម៉ាណែតធ្វើឡើងនៅក្នុងរបត់មួយដែលសេដ្ឋកិច្ចពិភពលោកកំពុងស្រពិចស្រពិលដោយសារតែការដំឡើងពន្ធរបស់អាមេរិកលើបណ្តាប្រទេសមួយចំនួនធំ ក្នុងនោះមានទាំងកម្ពុជាមួយដែរ។ តាមលោកនាយករដ្ឋមន្ត្រី កម្ពុជាមិនដែលរើសអើងនឹងការវិនិយោគណាមួយឡើយ ព្រោះវាជាចរន្តជួយជំរុញសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋឲ្យមានជីវភាពល្អប្រសើរ។ https://www.facebook.com/photo?fbid=1167194282116365&set=a.492095336292933
សូមលោក អ្នក ចំណាយពេលវេលាដ៏មានតម្លៃប្រមាណ២នាទី ដើម្បីចូលរួមការស្ទង់មតិ អំពីគុណភាព និងប្រសិទ្ធភាព (អត្ថប្រយោជន៍) នៃការពង្រឹងការយល់ដឹង និងការចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោតក្នុងកម្មវិធីនានារបស់ខុមហ្រ្វែល ។
យើងខ្ញុំសូមអះអាងថា រាល់គំនិត យោបល់ ឬការយល់ឃើញ របស់ លោកអ្នកនឹងត្រូវរក្សាការសម្ងាត់ និងប្រើប្រាស់សម្រាប់តែការ សិក្សា នេះប៉ុណ្ណោះ។
សូមចុចលើតំណភ្ជាប់ (link)នេះ https://forms.gle/i6FnZsUN8QvjEHqU8 ដើម្បីចាប់ផ្ដើមការស្ទង់មតិ។

ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ភាពជាអ្នកដឹកនាំនៅតែមានសារៈសំខាន់ក្នុងការរក្សាស្ថិរភាពប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស ៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/comfrel.org/videos/1529791944663228

កម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
ប្រធានបទ ៖ ទស្សន និងក្ដីកង្វល់ជុំវិញការធ្វើអនុប្បយោគដីព្រៃឡង់ ៩៩ហិតាឱ្យក្រុមឯកជន
កាលបរិច្ឆេទ ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល។ https://www.facebook.com/photo?fbid=1170407941794999&set=a.492095336292933

នៅថ្ងៃទី២៥ ខែឧសភានេះ តុលាការខេត្តស្ទឹងត្រែងបានសម្រេចដោះលែង លោក អ៊ុក ម៉ៅ ជាអ្នកសារព័ត៌មានបរិស្ថានប្រចាំខេត្តស្ទឹងត្រែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីរង់ចាំការកាត់ទោស ក្រោយលោកត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារជិត២សប្តាហ៍។ នេះបើតាមមន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុកប្រចាំខេត្តស្ទឹងត្រែង ខណៈភរិយាលោក អ៊ុក ម៉ៅ សម្តែងក្តីត្រេកអរនឹងការដោះលែងនេះ។ https://www.facebook.com/photo?fbid=1170430271792766&set=a.492095336292933
អាជ្ញាធរខេត្តកំពង់ឆ្នាំងបានបង្ក្រាបទីតាំងឆបោកអនឡាញមួយកន្លែងរបស់ជនជាតិចិន ដោយចាប់ខ្លួនបានមនុស្សសរុប២៤នាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។ តាមសមត្ថកិច្ចក្រុមឧក្រិដ្ឋជនជនជាតិចិនបានប្រើប្រាស់ទីតាំងផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិក្រឡាញ់ សង្កាត់-ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីឆបោកប្រាក់ និងជំរិតទារប្រាក់អ្នកដែលបានខ្ចីលុយតាមអនឡាញក្នុងប្រទេសវៀតណាម។ https://www.facebook.com/photo?fbid=1170451218457338&set=a.492095336292933
អតីតឧកញ៉ា លោក ហេង សិទ្ធី ដែលបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបរិហារមន្ត្រីជាន់ខ្ពស់កម្ពុជាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ត្រូវបានអាជ្ញាធររុស្ស៊ីធ្វើបត្យាប័នបញ្ជូនខ្លួនមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី២៤ ខែឧសភា ទៅតាមសំណើរបស់ក្រសួងយុត្តិធម៌កម្ពុជា។ អ្នកការពារសិទ្ធិមនុស្សក្នុងស្រុកស្នើឲ្យមន្ត្រីអនុវត្តច្បាប់កម្ពុជា បើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់ទៅលើការអះអាងរបស់អតីតឧកញ៉ារូបនេះកន្លងមក ជុំវិញការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីមួយចំនួនក្នុងជួររដ្ឋាបាលភិបាលកម្ពុជា ដោយសាររឿងនេះកំពុងស្ថិតក្រោមការឃ្លាំមើលពីសហគមន៍អន្តរជាតិ។https://www.facebook.com/photo?fbid=1170453791790414&set=a.492095336292933
អតីតឧកញ៉ា លោក ហេង សិទ្ធី ដែលបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបរិហារមន្ត្រីជាន់ខ្ពស់កម្ពុជាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ត្រូវបានអាជ្ញាធររុស្ស៊ីធ្វើបត្យាប័នបញ្ជូនខ្លួនមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី២៤ ខែឧសភា ទៅតាមសំណើរបស់ក្រសួងយុត្តិធម៌កម្ពុជា។ អ្នកការពារសិទ្ធិមនុស្សក្នុងស្រុកស្នើឲ្យមន្ត្រីអនុវត្តច្បាប់កម្ពុជា បើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់ទៅលើការអះអាងរបស់អតីតឧកញ៉ារូបនេះកន្លងមក ជុំវិញការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីមួយចំនួនក្នុងជួររដ្ឋាបាលភិបាលកម្ពុជា ដោយសាររឿងនេះកំពុងស្ថិតក្រោមការឃ្លាំមើលពីសហគមន៍អន្តរជាតិ។ https://www.facebook.com/photo?fbid=1170453791790414&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការទប់ស្កាត់ចំពោះការនាំចូលចំណីអាហារមានជាតិគីមី ពិសេសធុរេន និងសាច់គោពីក្រៅប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ខែឧសភា។ កសិករដាំទុរេន និងអ្នកចិញ្ចឹមសត្វមួយចំនួនបានសាទរនឹងការប្រកាសនេះ ប៉ុន្តែពួកគេចង់ឃើញមន្ត្រីជំនាញ ឬអាជ្ញាធរពាក់ព័ន្ធមានយន្តការជាក់លាក់ និងអនុវត្តឲ្យបានយូរអង្វែងលើការទប់ស្កាត់អាហារដែលបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ https://www.facebook.com/photo?fbid=1170455548456905&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី២៦ខែឧសភា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
==========================
ប្រធានបទ៖ «ទស្សនៈនិងក្ដីកង្វល់ជុំវិញការធ្វើអនុប្បយោគដីព្រៃឡង់៩៩ហិតាឱ្យក្រុមឯកជន»
វាគ្មិនកិត្តិយស៖
- លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
- ដាំ សុស្រីនាង សមាជិកស្នូលនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/688666317227731

សម្រាប់ថ្ងៃចន្ទ ទី២៧ខែឧសភា ឆ្នាំ២០២៥

សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://web.facebook.com/comfrel.org/videos/1099803021975080

អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU បានឃាត់ខ្លួនមន្ត្រីនគរបាល ២នាក់ និងបញ្ចូនទៅតុលាការ ក្រោយរកឃើញថាបានដោះលែងជនជាតិថៃចំនួន ៤៣នាក់ជាថ្នូរនឹងប្រាក់ប្រមាណ ៧៧ម៉ឺន ៤ពាន់ដុល្លារ។ នេះបើតាមលោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នេះ។ https://web.facebook.com/photo?fbid=1171116838390776&set=a.492095336292933
គណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់សំខាន់មួយបានរៀបចំសមាជក្នុងថ្ងៃអាទិត្យ ទី២៥ ឧសភាដោយបានកែប្រែលក្ខនិ្តកៈគណបក្សមួយចំនួន ដូចជាការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយជាលក្ខណៈទេ្វភាគី ឬច្រើនជាងនេះដោយផ្អែកតាមច្បាប់ស្តីពីគណបក្សនយោបាយ។ អ្នកវិភាគនយោបាយកត់សម្គាល់ថា គណបក្សនៅក្រៅរដ្ឋាភិបាលគួរផ្តោតលើការកសាងទំនុកចិត្តគ្នា និងគ្នាក្នុងពេលរៀបចំការចងសម្ព័ន្ធភាពដើម្បីចូលរួមប្រកួតការបោះឆ្នោតនាពេលខាងមុខ។ https://web.facebook.com/photo?fbid=1171117568390703&set=a.492095336292933