របាយការណ៍នៃការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា បណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាកាន់តែរីកធំឡើង និងកំពុងក្លាយជាកង្វល់ចំពោះសន្តិសុខពិភពលោក។ តាមរបាយការណ៍ ការរីកធំឡើងៗនៃបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនខ្មៅងងឹតនៅកម្ពុជាបែបនេះកើតឡើងដោយសារអ្នកមានឥទ្ធិពលមិនខ្លាចច្បាប់ និងការប្រព្រឹត្តិអំពើពុករលួយក្នុងប្រព័ន្ធដឹកនាំរដ្ឋបែបឯកបក្ស និងបែបគ្រួសារនិយម។ https://www.facebook.com/photo?fbid=1166071008895359&set=a.492095336292933
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតស្នើឲ្យក្រសួងរ៉ែ និងថាមពលពិនិត្យមើលឡើងវិញលើការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនផលិតស៊ីម៉ងត៍នៅកម្ពុជា។ ការស្នើដូចនេះដោយលោក ហ៊ុន ម៉ាណែត សង្កេតឃើញថា ក្រុមហ៊ុនផលិតស៊ីម៉ងត៍នៅកម្ពុជាអាចបំពេញតម្រូវការក្នុងស្រុក និងថា បើរដ្ឋបន្តផ្តល់អាជ្ញាបណ្ណកាន់តែច្រើនថែមទៀត នោះក្រុមហ៊ុនផលិតស៊ីម៉ងត៍នៅកម្ពុជាអាចប្រឈមនឹងការដួលរលំ។ https://www.facebook.com/photo?fbid=1166072475561879&set=a.492095336292933
រដ្ឋបាលខេត្តសៀមរាបច្រានចោលព័ត៌មានដែលថា ក្រសួងដែនដី ក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងអង្គការយូណេស្កូ សម្រេចអនុញ្ញាតិឱ្យពលរដ្ឋនៅតំបន់អង្គរ ជួសជុល និងសាងសងផ្ទះថ្មី ដោយមិនមានការបណ្ដេញពលរដ្ឋចេញពីតំបន់អង្គរទៀតដែរ។ ការណ៍នេះត្រូវបានម្ចាស់គណនីហ្វេសប៊ុកម្នាក់បង្ហោះកាលពីថ្ងៃទី១៩ ខែឧសភា ដោយអះអាងថា ខ្លួនលើកឡើងបែបនេះយោងទៅតាមលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ប៉ុណ្ណោះ។ https://www.facebook.com/photo/?fbid=1166131402222653&set=a.492095336292933
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលអំពាវនាវជាថ្មីទៅកាន់ប្រជាពលរដ្ឋគ្រប់រូប ពិសេសក្រុមមនុស្សមានវ័យចាស់ជរា អ្នកមានជំងឺប្រចាំកាយ និងអ្នកដែលមានប្រព័ន្ធការពារខ្សោយ សូមទៅចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទភីហ្វាយហ្សឺ(Pfizer) ដើម្បីការពារជាមុននូវការឈឺធ្ងន់ធ្ងរពីវីរុសកូវីដ-១៩ បំប្លែងថ្មីជេអ៊ិន.១(JN.1)។ https://www.facebook.com/photo?fbid=1166136492222144&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
វាគ្មិនកិត្តិយស៖
១. ឯកឧត្តម ខន កែវមនោ ទីប្រឹក្សា គ.ជ.ប និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ
២. លោក កន សាវាង្ស អ្នកសម្របសម្រួលកម្មវិធីអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រ្វែល
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម https://www.facebook.com/comfrel.org/videos/1267086104929339

ជួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «ស្រ្តីអាចធ្វើបាន» នៃការផ្សាយសម្លេងសង្គមស៊ីវិល (VOC) ដោយសហការជាមួយសមាគមអាដហុក
កាលបរិច្ឆេទ : ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥
ប្រធានបទ ៖ កាតព្វកិច្ចរបស់រដ្ឋក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស និងការធ្វើចំណាកស្រុកដោយខុសច្បាប់
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល។ https://www.facebook.com/photo/?fbid=1166988875470239&set=a.492095336292933

កាលពីដើមខែឧសភា ឆ្នាំ២០២៥ នេះ សាលារាជធានីភ្នំពេញបានជូនដំណឹងស្តីពីវឌ្ឍនភាពនៃការងាររបស់ខ្លួនទាក់នឹងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកដើម្បីចៀសវាងការជន់លិចរាជធានីភ្នំពេញ។ គម្រោងនេះសម្រេចបាន៨០% នៃផែនការហើយ។ https://www.facebook.com/photo/?fbid=1166994092136384&set=a.492095336292933
រដ្ឋមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូណេស៊ី លោក Agus Andrianto បានប្រកាសក្នុងថ្ងៃអង្គារ ទី២០ ឧសភាថា រដ្ឋាភិបាលទីក្រុងហ្សាការតានឹងចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់ជាមួយភាគីកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា។ អ្នកតាមដានសង្គមកម្ពុជាបានវាយតម្លៃថា អនុស្សារណៈយោគយល់នេះជាជំហានដំបូងក្នុងការឆ្លើយតបនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មផ្សេងទៀតក្នុងតំបន់ និងថា ភាគីទាំងពីរកម្ពុជា ឥណ្ឌូណេស៊ីក៏គួរចាប់យកយន្តការអាស៊ានដែលអាចបង្ក្រាបឧក្រិដ្ឋម្មក្នុងវិសាលភាពទូលំទូលាយមួយឈានទៅកាត់ផ្តាច់ខ្សែបណ្តាញរបស់ពួកឧក្រិដ្ឋជន។ https://www.facebook.com/photo?fbid=1166995205469606&set=a.492095336292933
នៅដើមខែមីនា ឆ្នាំ២០២៥ កម្ពុជាបានសម្រេចពិនិត្យ និងរៀបចំឡើងវិញនូវការងារដែលធ្លាប់មានទាំងឡាយចាប់ពីឆ្នាំ ២០១៨ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យនយោបាយ ការពារមុខមាត់ជាតិ និងផលប្រយោជន៍គោលរបស់កម្ពុជា។ https://www.facebook.com/photo/?fbid=1166998312135962&set=a.492095336292933
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ឈុំ សុជាតបានបញ្ចេញប្រតិកម្មនឹងរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជា្រវអាមេរិកដែលវាយតម្លៃថា ចិនមានលទ្ធភាពប្រើប្រាស់ផ្តាច់មុខលើកន្លែងខ្លះនៅមូលដ្ឋានកងទ័ពជើងទឹករាម បន្ទាប់ពីមូលដ្ឋាននេះត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ២០២៥ នេះ។ តែអ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា សំណុំរឿងមូលដ្ឋានទ័ពរាមនេះនឹងមិនងាយចប់ស្រួលៗទេ បើឥទិ្ធពលរបស់ចិននៅបន្តរីកធំឡើងក្នុងប្រទេសកម្ពុជានោះ។ https://www.facebook.com/photo/?fbid=1167000238802436&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន» សហការជាមួយសមាគមអាដហុក
==========================
ប្រធានបទ«កាតព្វកិច្ចរបស់រដ្ឋក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស និងការធ្វើចំណាកស្រុកដោយខុសច្បាប់»
វាគ្មិនកិត្តិយស៖
លោកស្រី ធីម ណារីន អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ចាម
២. លោក ជាម សុធា អ្នកសម្របសម្រួលគម្រោងចំណាកស្រុកនៃអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍
អ្នកសម្របសម្រួល៖ កញ្ញា ស្រ៊ី លីដា https://www.facebook.com/comfrel.org/videos/1404976307513978

សារព័ត៌មានខេមបូចា បានទទួលរង្វាន់អ្នកសារព័ត៌មាន Anthony Lewis នៃគម្រោងយុត្តិធម៌ពិភពលោក (WJP) ដោយទទួលស្គាល់ការរាយការណ៍ព័ត៌មានស៊ើបអង្កេត និងការផ្សាយប្រចាំថ្ងៃអំពីបញ្ហាដែលប៉ះពាល់ដល់នីតិរដ្ឋនៅកម្ពុជា។ https://www.facebook.com/photo/?fbid=1167172972118496&set=a.492095336292933
ក្រុមអ្នកសារព័ត៌មានក្នុងស្រុក និងតំបន់ រួមទាំងអង្គការសង្គមស៊ីវិលសរុបចំនួន១៤ស្ថាប័នទាមទារឱ្យដោះលែងអ្នកសារព័ត៌មានបរិស្ថានម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីគាត់ត្រូវបាន«ចាប់ខ្លួនដោយបំពាន» ដោយបុរសយោធាស្លៀកពាក់ស៊ីវិលពីរនាក់ ដោយគ្មានដីកាចាប់ខ្លួន។ https://www.facebook.com/photo/?fbid=1167175628784897&set=a.492095336292933
នៅថ្ងៃពុធ ទី២១ ឧសភា កម្លាំងសមត្ថកិច្ចខណ្ឌព្រែកព្នៅបានចាប់ខ្លួនយុវជន ៣រូបដែលជាប់សង្ស័យក្នុងបទល្មើសរំលោភសម្លាប់ និងប្លន់ក្មេងស្រីអាយុ១៥ឆ្នាំ។ តាមការឲ្យដឹងពីអ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ជនសង្ស័យទាំង ៣រូបកំពុងឃុំខ្លួននៅអធិការខណ្ឌព្រែកព្នៅដើម្បីសាកសួរ និងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃព្រហស្បតិ៍ ទី២២ ឧសភានេះ។ https://www.facebook.com/photo/?fbid=1167189265450200&set=a.492095336292933
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២២ ឧសភាថា កម្ពុជាតែងបើកទ្វារស្វាគមន៍រាល់ការវិនិយោគ មិនថាមកពីប្រទេសចិន ឬអាមេរិក ឬប្រទេសណាមួយទេ។ ការប្រកាសយ៉ាងដូចនេះរបស់លោក ហ៊ុន ម៉ាណែតធ្វើឡើងនៅក្នុងរបត់មួយដែលសេដ្ឋកិច្ចពិភពលោកកំពុងស្រពិចស្រពិលដោយសារតែការដំឡើងពន្ធរបស់អាមេរិកលើបណ្តាប្រទេសមួយចំនួនធំ ក្នុងនោះមានទាំងកម្ពុជាមួយដែរ។ តាមលោកនាយករដ្ឋមន្ត្រី កម្ពុជាមិនដែលរើសអើងនឹងការវិនិយោគណាមួយឡើយ ព្រោះវាជាចរន្តជួយជំរុញសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋឲ្យមានជីវភាពល្អប្រសើរ។ https://www.facebook.com/photo?fbid=1167194282116365&set=a.492095336292933
សូមលោក អ្នក ចំណាយពេលវេលាដ៏មានតម្លៃប្រមាណ២នាទី ដើម្បីចូលរួមការស្ទង់មតិ អំពីគុណភាព និងប្រសិទ្ធភាព (អត្ថប្រយោជន៍) នៃការពង្រឹងការយល់ដឹង និងការចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោតក្នុងកម្មវិធីនានារបស់ខុមហ្រ្វែល ។
យើងខ្ញុំសូមអះអាងថា រាល់គំនិត យោបល់ ឬការយល់ឃើញ របស់ លោកអ្នកនឹងត្រូវរក្សាការសម្ងាត់ និងប្រើប្រាស់សម្រាប់តែការ សិក្សា នេះប៉ុណ្ណោះ។
សូមចុចលើតំណភ្ជាប់ (link)នេះ https://forms.gle/i6FnZsUN8QvjEHqU8 ដើម្បីចាប់ផ្ដើមការស្ទង់មតិ។
យើងខ្ញុំសូមអះអាងថា រាល់គំនិត យោបល់ ឬការយល់ឃើញ របស់ លោកអ្នកនឹងត្រូវរក្សាការសម្ងាត់ និងប្រើប្រាស់សម្រាប់តែការ សិក្សា នេះប៉ុណ្ណោះ។
សូមចុចលើតំណភ្ជាប់ (link)នេះ https://forms.gle/i6FnZsUN8QvjEHqU8 ដើម្បីចាប់ផ្ដើមការស្ទង់មតិ។
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ភាពជាអ្នកដឹកនាំនៅតែមានសារៈសំខាន់ក្នុងការរក្សាស្ថិរភាពប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស ៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/comfrel.org/videos/1529791944663228

កម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
ប្រធានបទ ៖ ទស្សន និងក្ដីកង្វល់ជុំវិញការធ្វើអនុប្បយោគដីព្រៃឡង់ ៩៩ហិតាឱ្យក្រុមឯកជន
កាលបរិច្ឆេទ ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល។ https://www.facebook.com/photo?fbid=1170407941794999&set=a.492095336292933

នៅថ្ងៃទី២៥ ខែឧសភានេះ តុលាការខេត្តស្ទឹងត្រែងបានសម្រេចដោះលែង លោក អ៊ុក ម៉ៅ ជាអ្នកសារព័ត៌មានបរិស្ថានប្រចាំខេត្តស្ទឹងត្រែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីរង់ចាំការកាត់ទោស ក្រោយលោកត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារជិត២សប្តាហ៍។ នេះបើតាមមន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុកប្រចាំខេត្តស្ទឹងត្រែង ខណៈភរិយាលោក អ៊ុក ម៉ៅ សម្តែងក្តីត្រេកអរនឹងការដោះលែងនេះ។ https://www.facebook.com/photo?fbid=1170430271792766&set=a.492095336292933
អាជ្ញាធរខេត្តកំពង់ឆ្នាំងបានបង្ក្រាបទីតាំងឆបោកអនឡាញមួយកន្លែងរបស់ជនជាតិចិន ដោយចាប់ខ្លួនបានមនុស្សសរុប២៤នាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។ តាមសមត្ថកិច្ចក្រុមឧក្រិដ្ឋជនជនជាតិចិនបានប្រើប្រាស់ទីតាំងផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិក្រឡាញ់ សង្កាត់-ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីឆបោកប្រាក់ និងជំរិតទារប្រាក់អ្នកដែលបានខ្ចីលុយតាមអនឡាញក្នុងប្រទេសវៀតណាម។ https://www.facebook.com/photo?fbid=1170451218457338&set=a.492095336292933