ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យ និងជាទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រលូកក្នុងការ​ងារ​សង្គម​ប្រមាណជា ២៥ឆ្នាំមកហើយ។ កត្តាដែលបានជំរុញឱ្យលោកចូលរួមកិច្ចការសង្គម គឺដោយសារលោក​សង្កេតឃើញមានបញ្ហាលក្ខខណ្ឌការងារមិនល្អ នៅប្រទេសកម្ពុជា កាលពីជាង២០ឆ្នាំមុន តួយ៉ាងដូចជាបញ្ហាប្រាក់ឈ្នួលកម្មករកម្មារិនីរោងចក្រ និងប្រាក់បៀវត្សន៍គ្រូ​បង្រៀន​​​ទាបជាដើម ដែលធ្វើឱ្យពួកគេមានបញ្ហាជីវភាព។ https://www.facebook.com/photo/?fbid=1117803000388827&set=a.492095336292933
Forwarded from PISETH NEM
https://www.facebook.com/comfrel.org/videos/1192048565588001
==========================
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ ៖ ការឆ្លុះបញ្ចាំងពីលទ្ធផលនៃការប្រារព្ធទិវានារីអន្តរជាតិឆ្នាំ២០២៥ របស់សង្គមស៊ីវិល
វាគ្មិនកិត្តិយស៖
១. អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា
២. កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម
យុវជនជនជាតិដើមភាគតិច ខេត្តស្ទឹងត្រែង និងព្រះវិហារ ស្នើឱ្យក្រសួងបរិស្ថានសហការជាមួយពួកគេ ដើម្បីបើកលំហសេរីភាពចុះល្បាតព្រៃឡង់ ក្រោយការងារល្បាតព្រៃរបស់យុវជនទាំងនោះ ត្រូវរឹតត្បិត និងប្រឈមគ្រោះថ្នាក់ដល់ជីវិត ដោយសារការគំរាមពីជនល្មើសកាប់បំផ្លាញព្រៃឈើ។ យ៉ាងណាក្រសួងបរិស្ថាន បដិសេធថាមិនបានហាមឃាត់ការងារល្បាតព្រៃរបស់យុវជនឡើយ ដោយក្រសួងស្វាគមន៍កិច្ចសហការរបស់យុវជន និងសហគមន៍ ដែលចង់ចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ។ https://www.facebook.com/photo?fbid=1117994100369717&set=a.492095336292933
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ តុលាការកំពូលបានសម្រេចតម្កល់ការផ្តន្ទាទោសលើសមាជិកសហគមន៍ឡពាងចំនួន ៣នាក់ ឱ្យទទួលទោសដដែលស្របតាមការសម្រេចរបស់សាលាដំបូង និងសាលាឧទ្ធរណ៍។ មន្រ្តីអង្គការសិទ្ធិមនុស្សឃ្លាំមើលរឿងនេះយល់ថា ការអូសបន្លាយពេលយ៉ាងយូរជាង១០ឆ្នាំសម្រាប់ដំណើរការក្តីក្នុងសំណុំរឿងដីធ្លីបែបនេះ គឺបង្ហាញឱ្យឃើញពីភាពអយុតិ្តធម៌សម្រាប់ជនរងគ្រោះនៅសហគមន៍ឡពាង។ https://www.facebook.com/photo?fbid=1117996137036180&set=a.492095336292933
ក្រសួងបរិស្ថានរកឃើញរោងចក្រកែច្នៃផ្លែឈើនិងស្វាយចន្ទីមួយកន្លែងស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបង្កជាការរំខានដល់ប្រជាពលរដ្ឋតាមរយៈការបញ្ចេញសំណល់រាវរបស់រោងចក្រចូលទៅក្នុងទឹកអូរ ដែលធ្វើឱ្យពលរដ្ឋត្រូវផ្អាកដងទឹកពីប្រភពទឹកនេះមួយរយៈ។ យ៉ាងណាមន្រ្តីជំនាញបានចុះទៅពិនិត្យ និងរកចាំចាត់វិធានការតាមផ្លូវច្បាប់ជាបន្ត។ https://www.facebook.com/photo/?fbid=1117999007035893&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ ៖ ការឆ្លុះបញ្ចាំងពីលទ្ធផលនៃការប្រារព្ធទិវានារីអន្តរជាតិឆ្នាំ២០២៥ របស់សង្គមស៊ីវិល
វាគ្មិនកិត្តិយស៖
១. អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា
២. កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម https://www.facebook.com/comfrel.org/videos/666180819159015
នៅថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេច​ក្តីសម្រេច​មួយ​ស្តីពី​បែប​បទ ​និង​នីតិ​វិធីនៃការ​ធ្វើ​សម្ព័ន្ធភាព​គណបក្ស​នយោបាយ។​ ក្នុង​ប្រការ​៨ នៃ​សេចក្តី​សម្រេច​នេះ​បាន​ចែង​ថា ​គណ​បក្ស​ដែលបាន​ធ្វើ​សម្ព័ន្ធ​ភាព​ជា​មួយ​គ្នា​មិន​អាច​លើក​ស្លាក​រួមតែ​មួយ​ដោយ​ដាក់​ឈ្មោះ និង​សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ​ក្នុង​សម្ព័ន្ធ​ភាព​ជាមួយ​គ្នា​បាន​ទេ​។​ គណ​បក្ស​នយោបាយ​អាច​លើក​ស្លាកដោយ​ដាក់​ឈ្មោះ និង​សញ្ញាសម្គាល់​ដាច់​ដោយ​ឡែកពី​គ្នា​។​ គណបក្ស​ដែល​បាន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គ្នា​រួច​ហើយ ​ដូច​ជា គណបក្ស​ភ្លើង​ទៀន​ ចាត់​ទុក​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​ថា ​ជា​ឧបសគ្គ​មួយ​សម្រាប់​គណ​បក្ស​ជំទាស់ និង​ថា​ពួក​គេ​អាច​កែ​សម្រួល​ការ​លើក​ស្លាក​គណ​បក្ស​ឡើង​វិញ​បាន៕ https://www.facebook.com/photo?fbid=1118594023643058&set=a.492095336292933
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានឲ្យដឹងថា លោកកំពុងមានទុក្ខធ្ងន់ដោយសារភរិយាត្រូវបានវះកាត់ និងបងប្រុសច្បងកំពុងប្រឈមនឹងការលាចាកលោក។ ការបង្ហាញពីអារម្មណ៍ទុក្ខធ្ងន់របស់លោក ហ៊ុន សែន ដូច្នេះធ្វើឡើងតាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នេះ។ https://www.facebook.com/photo?fbid=1118596550309472&set=a.492095336292933
សង្គមស៊ីវិលរិះគន់មន្ត្រីពន្ធនាគារ ថាធ្វើខុសនីតិវិធីរដ្ឋបាល បន្ទាប់ពីដោះលែងមន្ត្រីបក្សប្រឆាំងទាំងកណ្ដាលយប់ស្ងាត់ ហើយបានដឹកពួកគេទម្លាក់ដល់ផ្ទះ ដើម្បីបញ្ចៀសកុំឱ្យសាច់ញាតិ បងប្អូន និងមិត្តភក្ដិទៅទទួលស្វាគមន៍នៅពន្ធនាគារ។ https://www.facebook.com/photo?fbid=1118598483642612&set=a.492095336292933
យុទ្ធនាការ «គ្រប់គ្រាន់» កំពុងជួយលើកកម្ពស់ការយល់ដឹងអំពីបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ និងដោះស្រាយបញ្ហាដែលរារាំងការលូតលាស់សុខភាព និងការអភិវឌ្ឍសេដ្ឋកិច្ចទូទាំងប្រទេស។ https://www.facebook.com/photo?fbid=1118600886975705&set=a.492095336292933
នៅថ្ងៃទី២៤ មីនា សាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធបណ្តឹងឧទ្ធរណ៍របស់យុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរចំនួន ២រូបលើការសម្រេចនៅសាលាដំបូងរាជធានីភ្នំពេញដែលបន្តឲ្យអ្នកទាំង ២ នៅជាប់ឃុំបណ្តោះអាសន្ន។ យុវជនទាំង ២នាក់ជាអនុប្រធានសមាគមនសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរដែលបានជាប់ចោទពីបទ «រួមគំនិតក្បត់» កាលពីខែសីហា ឆ្នាំ២០២៤ អំឡុងពេលនៃការបង្ក្រាបសំឡេងរិះគន់លើគម្រោងអភិវឌ្ឍន៍ (CLV-DTA)។ https://www.facebook.com/photo/?fbid=1118610720308055&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ ៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
វាគ្មិនកិត្តិយស៖
១. លោក មាស សាវ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីសម្រុះសម្រួលវិវាទនៅកម្ពុជា
២. លោក សេក សោភ័ណ មេធាវី និងប្រធានការិយាល័យមេធាវី អ&អិល
អ្នកសម្របសម្រួល៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/9419914918122908
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងនៅព្រឹកថ្ងៃទី២៦ មីនាថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២គម្រោង។ ក្នុងចំណោមគម្រោងទាំងនោះ មានចំនួន ២៦៩គម្រោងទទួលបានលិខិតអនុញ្ញាតជាគោលការណ៍។ សម្រាប់លោក ហ៊ុន ម៉ាណែត ព្រះសីហនុជាខេត្តសក្តានុពលមួយដែលត្រូវកសាងមិនអាចអត់បានឡើយ។ https://www.facebook.com/photo/?fbid=1118849453617515&set=a.492095336292933
អាជ្ញាធរកម្ពុជាបានចាប់ខ្លួនជនជាតិថៃសរុបចំនួន ៦៣នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គិតមកដល់ពេលនេះ មានជនជាតិថៃយ៉ាងតិចជាង២០០នាក់ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន និងបញ្ជូនត្រលប់ទៅប្រទេសថៃពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ។ https://www.facebook.com/photo/?fbid=1118852363617224&set=a.492095336292933
កសិករនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានត្អួញត្អែរពីការធ្លាក់ចុះនូវទិន្នផលផ្កាម្លិះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ តាមកសិករ ការធ្លាក់ចុះនេះបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងសត្វល្អិតបំផ្លាញ។ តែកសិករថា ទោះទិន្នផលផ្កាធ្លាក់ចុះក៏តម្លៃផ្កាបានកើនឡើងខ្ពស់ និងមិនខ្វះទីផ្សារលក់ចេញដែរ។ https://www.facebook.com/photo/?fbid=1118862590282868&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ ៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
វាគ្មិនកិត្តិយស៖
១. លោក មាស សាវ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីសម្រុះសម្រួលវិវាទនៅកម្ពុជា
២. លោក សេក សោភ័ណ មេធាវី និងប្រធានការិយាល័យមេធាវី អ&អិល
អ្នកសម្របសម្រួល៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/2866635233509752
សារព័ត៌មានអាមេរិក Bloomberg បានចេញផ្សាយអត្ថបទមួយនៅថ្ងៃពុធទី២៦ មីនា ដោយដាក់ចំណងជើងថា ចិនចូលមកជំនួសគម្រោង USAID អាស៊ីដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានបិទបញ្ចប់។ នៅក្នុងអត្ថបទ របស់ខ្លួន Bloomberg បានដកស្រង់សម្តីរបស់អ្នកជំនាញដែលថា ទង្វើរបស់លោកត្រាំជាកាដូការទូតដែលអាមេរិកផ្តល់ឲ្យចិនដើម្បីពង្រីកឥទ្ធិពលនៅក្នុងតំបន់អាស៊ី និងនៅកម្ពុជា។ https://www.facebook.com/photo?fbid=1119539956881798&set=a.492095336292933
គណៈ​បញ្ជាការ​បង្រ្កាប​បទ​ល្មើស​នេសាទ​របស់​កង​ទ័ព​ជើង​គោក​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ​៤៧៨នាក់​ ក្នុង​នោះមាន​ជន​ជាតិ​វៀត​ណាម​៤៧​នាក់​ដែលបាន​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សាប​។​ នេះ​បើតាម​របាយការណ៍​ដែល​ផ្សាយ​នៅថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ ដោយ​បាន​បន្ថែម​ថា មាន​ពលរដ្ឋ ១,១៨៧​នាក់​ទៀត​ត្រូវ​បាន​ហៅមក​អប់​រំដោយ​សារ​តែ​ការ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ក្នុង​នោះ​មាន​ ៤៤១​នាក់​ត្រូវ​បាន​ធ្វើ​កិច្ច​សន្យា​ព្រមាន​។​ លោក​ យុក សេង ឡុង នាយក​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជល​ផល​បាន​សាទរ​លើ​ចំណាត់​ការ​នេះ​ តែ​លោក​ចង់​ឃើញ​យុទ្ធនា​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​ធ្វើ​ឡើង​ជា​ប្រចាំ​នៅ​រៀង​រាល់​៦​ខែ​ម្តង​។ https://www.facebook.com/photo?fbid=1119542210214906&set=a.492095336292933
ក្នុងរបាយការណ៍ចេញផ្សាយនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនមេ NagaCorpដែលមានមូលដ្ឋានធំក្នុងទីក្រុងហុងកុងបានឱ្យដឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ២០២៤ ទទួលបានចំនួនជាង៥៦២លានដុល្លារអាមេរិក កើនឡើង៥.៥% បើធៀបនឹងប្រាក់ចំណូលឆ្នាំ២០២៣​ ដែលមានចំនួនជាង ៥៣៣លានដុល្លារអាមេរិក។ https://www.facebook.com/photo?fbid=1119547150214412&set=a.492095336292933
នៅក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងមុខងារសាធារណៈកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថាលោកនឹងហៅរដ្ឋមន្រ្តីក្រសួងចំនួន២ មកជជែកបញ្ហាធ្វើការងារជាន់គ្នា និងបែងចែកភារកិច្ចឲ្យបានច្បាស់លាស់។ អ្នកតាមដានសង្គមនានាបានសម្តែងការសាទរចំពោះគោលបំណងញែកការងារដែលជាន់គ្នារបស់ប្រមុខរដ្ឋាភិបាល និងថាដំណើរការរបស់រដ្ឋាភិបាលអាចឈានទៅមុខបានប្រកបដោយប្រសិទ្ធភាព លុះត្រាតែមិនមានការងារជាន់គ្នា និងត្រូវផ្តល់ការទទួលខុសត្រូវដល់ក្រសួងនីមួយៗឲ្យដាច់ស្រឡះ។ https://www.facebook.com/photo/?fbid=1119551536880640&set=a.492095336292933
សេវាធានារ៉ាប់រងកាលពីឆ្នាំមុនមានកំណើនកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការរំពឹងទុកកាន់តែច្រើនសម្រាប់ប៉ុន្មានឆ្នាំខាងមុខទៀត ដោយអ្នកវិភាគបានកត់សម្គាល់ថាសេវាកម្មដែលលក់ដោយក្រុមហ៊ុនធានារ៉ាប់រងនឹងជួយបំពេញបន្ថែមលើអត្ថប្រយោជន៍នៃមូលនិធិសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល។ https://www.facebook.com/photo/?fbid=1119561393546321&set=a.492095336292933