ក្រុមការងាររដ្ឋាភិបាលទទួលបន្ទុកការអនុវត្តន៍មុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ឬសាលាក្តីខ្មែរក្រហមកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានជួបប្រជុំគ្នាដើម្បីជជែកជុំវិញការបង្កើតស្ថាប័នកេរដំណែល។ ការបង្កើតស្ថាប័នកេរដំណែលនេះ គឺដើម្បីរក្សា ការពារសមិទ្ធផលទាំងឡាយដែលប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិបានធ្វើរួមគ្នាក្នុងការនាំយកមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យមកកាត់ទោស និងទុកជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយ។ https://www.facebook.com/photo/?fbid=1108311481337979&set=a.492095336292933
នគរបាលស្រុកស្នួលខេត្តក្រចេះបានអះអាងថា ខ្លួនបាន និងកំពុងស្រាវជ្រាវចាប់ខ្លួនជនជាតិចិនចំនួន ៤នាក់ដែលជាមេការនៅកាស៊ីណូ Gold City ក្រោយរកឃើញថា ពួកគេបានចាប់បង្ខាំងបុគ្គលិកខ្មែរ ៣នាក់ធ្វើទារុណកម្ម និងជំរិតទារប្រាក់ចំនួន ១៥០០០ដុល្លារ។ នេះបើតាមសេចក្តីបំភ្លឺរបស់អធិការដ្ឋាននគរបាលស្រុកស្នួលខេត្តក្រចេះនៅថ្ងៃទី១២ មីនា និងដោយបន្ថែមថា ការចាប់ជម្រិតនេះកើតមានបន្ទាប់ពីបុគ្គលិកខ្មែរទាំង៣នាក់រៀបចំគម្រោងធ្វើបៀឱ្យភ្ញៀវឈ្នះលុយពីការលេងល្បែងនៅកាស៊ីណូ។ https://www.facebook.com/photo/?fbid=1108314931337634&set=a.492095336292933
ក្រុមគ្រួសាររបស់កម្មករដែលស្លាប់ដោយឆក់ខ្សែភ្លើងពេលបំពេញការងារនៅក្នុងរោងចក្រ សានី(ខេមបូឌា) ហ្វើនីឈ័រ ឯក (SHANE(CAMBODIA)FURNITURE CO.,LTD) ស្ថិតនៅឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្ដស្វាយរៀង បានទាមទារឱ្យថៅកែផ្តល់សំណងតាមផ្លូវច្បាប់ ដោយចោទថា ថៅកែរោងចក្រនេះកំពុងគេចវេសពីការទទួលខុសត្រូវ។ https://www.facebook.com/photo/?fbid=1108326804669780&set=a.492095336292933
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យទី១៦មីនានេះថា កម្ពុជានៅមិនទាន់ទទួលបានព័ត៌មានផ្លូវការណា ដែលថាអាមេរិកបានដាក់កម្ពុជាក្នុងបញ្ជីពណ៌លឿង ដែលជាបញ្ជីក្រុមប្រទេសដែលអាមេរិក ពិចារណារឹតត្បិតការចេញចូលទៅក្នុងទឹកដីអាមេរិកនៅឡើយទេ។ សារព័ត៌មាន New York Times នៅចុងសប្តាហ៍នេះ បានចុះផ្សាយថា កម្ពុជាស្ថិតក្នុងបញ្ជីព៌ណលឿងក្នុងរដ្ឋបាល លោក ដូណាល់ ត្រាំ ដែលកំពុងពិចារណារឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក ចំពោះប្រជាពលរដ្ឋមកពីជាង៤០ប្រទេស។ https://www.facebook.com/photo?fbid=1110592877776506&set=a.492095336292933
រដ្ឋាភិបាលកាណាដា តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន បានព្រមានពីហានិភ័យសន្តិសុខសង្គមដល់ពលរដ្ឋខ្លួននៅពេលធ្វើដំណើរទៅប្រទេសកម្ពុជា។ នៅក្នុងនោះ រដ្ឋាភិបាលកាណាដាបានលើកឡើងពីសកម្មភាពឆក់ប្លន់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរ ការប្រើប្រាស់អំពើហិង្សា និងអំពើឆបោកភ្ញៀវទេសចរបរទេសនៅក្រោមរូបភាពជាច្រើន។ https://www.facebook.com/photo?fbid=1110594041109723&set=a.492095336292933
កម្ពុជា និងឥណ្ឌាបានឯកភាពគ្នាចែករំលែកព័ត៌មាន ដើម្បីសហការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃសុក្រទី ១៤មីនា។ ការសម្រេចនេះធ្វើឡើងនៅក្នុងជំនួបរវាងមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសកម្ពុជា និងអនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា កាលពីថ្ងៃចន្ទដើមសប្តាហ៍ ទី១០មីនា។ https://www.facebook.com/photo?fbid=1110595174442943&set=a.492095336292933
សមត្ថកិច្ចថៃបានអះអាង កាលពីថ្ងៃសៅរ៍ ទី១៥ មីនាថា តុលាការបានចេញដីកាចាប់ខ្លួនជនជាតិថៃចំនួន១៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការរៀបចំសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។ នេះបើតាមព័ត៌មានចុះផ្សាយដោយកាសែតថៃ បាងកកប៉ុស្តិ៍ នៅថ្ងៃទី១៥ មីនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ដីកាចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរថៃរួមគ្នាជាមួយអាជ្ញាធរកម្ពុជាបង្រ្កាបមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយនៅក្រុងប៉ោយប៉ែត ដោយចាប់ឃាត់ខ្លួន ជនជាតិថៃចំនួន១១៩នាក់ កាលពីខែកុម្ភៈ។ https://www.facebook.com/photo?fbid=1110596391109488&set=a.492095336292933
ក្រសួងពាណិជ្ជកម្មកម្ពុជាបានផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី១៥ ខែមីនាថា មានក្រុមហ៊ុនរដ្ឋចិនមួយបានចុះកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួតកម្ពុជា ដោយបាននាំចូលទៅកាន់ទីផ្សារចិនជាលើកដំបូង នូវដំឡូងមីស្ងួតចំនួន៥ពាន់តោន និងត្រៀមនាំចូល២០ម៉ឺនតោនបន្ថែមទៀតសម្រាប់ឆ្នាំ២០២៥-២០២៦។ បើតាមក្រសួងពាណិជ្ជកម្ម ការចុះកិច្ចព្រមព្រៀងនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងចិន ពិសេសលើផ្នែកជំរុញការនាំចេញដំឡូងមីរបស់កម្ពុជាទៅកាន់ទីផ្សារចិន។ https://www.facebook.com/photo/?fbid=1110598691109258&set=a.492095336292933
ជួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ ៖ ការធានា និងគាំពារលើបញ្ហាសន្តិសុខសង្គម
កាលបរិច្ឆេទ ៖ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98។ https://www.facebook.com/photo/?fbid=1110644667771327&set=a.492095336292933
ប្រធានបទ ៖ ការធានា និងគាំពារលើបញ្ហាសន្តិសុខសង្គម
កាលបរិច្ឆេទ ៖ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98។ https://www.facebook.com/photo/?fbid=1110644667771327&set=a.492095336292933
ប្រជាពលរដ្ឋនៅឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារព្រួយបារម្ភចំពោះការបាត់បង់ព្រៃឈើនៅក្នុងសហគមន៍របស់ពួកគេ។ ពួកគាត់ថា ប្រសិនបើអាជ្ញាធរមូលដ្ឋាននិងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើទីនោះ មិនបង្ក្រាបនិងទប់ស្កាត់ការលួចកាប់ឈើខុសច្បាប់ ទៅលក់នៅឯប្រទេសឡាវទេ គឺព្រៃឈើក្នុងដែនសហគមន៍និងរងការវិនាស។ https://www.facebook.com/photo?fbid=1110725814429879&set=a.492095336292933
បទបញ្ជាប្រតិបត្តិ មានគោលដៅលុបចោលទីភ្នាក់ងារមេរបស់ស្ថាប័នសំឡេងសហរដ្ឋអាមេរិក (VOA), វិទ្យុអាស៊ីសេរី (RFA), វិទ្យុអឺរ៉ុបសេរី (RFE/RL) និងអង្គភាពព័ត៌មានដទៃទៀតដែលទទួលមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ https://www.facebook.com/photo?fbid=1110727127763081&set=a.492095336292933
សាច់ញាតិជនរងគ្រោះ និងមន្ត្រីសង្គមស៊ីវិលគាំទ្រឱ្យសាលាឧទ្ធរណ៍ភ្នំពេញ តម្កល់កាលដីកាសំណុំរឿងឃាតកម្មលើគូដណ្ដឹងវ័យក្មេងពីរនាក់ ដែលបង្កឡើងដោយអតីតឧកញ៉ា ស្រី ស៊ីណា ទុកជាបានការដដែល។ ពួកគាត់រំពឹងថា តុលាការនឹងឆាប់បិទបញ្ចប់សំណុំរឿងនេះ ហើយត្រូវបង្គាប់ឱ្យជនបង្កឆាប់ផ្ដល់សំណងជំងឺចិត្តមកឱ្យគ្រួសារជនរងគ្រោះទៅតាមសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។ https://www.facebook.com/photo/?fbid=1110728501096277&set=a.492095336292933
សហភាពអឺរ៉ុប (EU) វិនិយោគទឹកប្រាក់ប្រមាណជិត៨៧លានដុល្លារ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា និងលើកកម្ពស់លទ្ធភាពចូលទៅកាន់ទីផ្សាររបស់កសិករកម្ពុជាទាំងក្នុងស្រុក និងអន្តរជាតិ។ ការវិនិយោគនេះត្រូវបានគេរំពឹងថានឹងផ្ដល់អត្ថប្រយោជន៍ដល់សហគ្រាសកសិកម្ម និងកសិកររាប់សែននាក់ ជាពិសេសនៅក្នុងសហគមន៍ជនបទ។ https://www.facebook.com/photo/?fbid=1110730437762750&set=a.492095336292933
Forwarded from PISETH NEM
https://www.facebook.com/comfrel.org/videos/957982959774589
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
ប្រធានបទ ៖ ការធានា និងគាំពារលើបញ្ហាសន្តិសុខសង្គម
==========================
វាគ្មិនកិត្តិយស៖
- លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
ប្រធានបទ ៖ ការធានា និងគាំពារលើបញ្ហាសន្តិសុខសង្គម
==========================
វាគ្មិនកិត្តិយស៖
- លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437
ក្រសួងពាណិជ្ជកម្មបានច្រានចោលការអំពាវនាវរបស់កសិករឱ្យហាមឃាត់ការនាំចូលសាច់បង្កកព្រោះវាស្ថិតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងធានាថាសាច់បង្កកមានសុវត្ថិភាពសម្រាប់ការបរិភោគ ដោយសារពួកវាត្រូវបាននាំចូលដោយផ្អែកលើស្តង់ដារសុវត្ថិភាព និងគោលនយោបាយពាណិជ្ជកម្ម។ https://www.facebook.com/photo?fbid=1110851254417335&set=a.492095336292933
នៅក្នុងលិខិតដាច់ដោយឡែកចំនួន៦ ច្បាប់នាថ្ងៃទី១៤ មីនា គណបក្សកម្លាំងជាតិបានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចំពោះបញ្ហានយោបាយក្នុងប្រទេសកម្ពុជា។ តាមគណបក្សកម្លាំងជាតិ ស្ថានភាពនយោបាយកម្ពុជាកាន់តែពិបាកទទួលយកនៅចំពោះមុខនៃការចាប់ខ្លួនសកម្មជននយោបាយជាច្រើនរូប។ តែអ្នកនាំពាក្យរដ្ឋាភិបាលបានចាត់សំណើរបស់បក្សកម្លាំងជាតិថាជារឿងគ្មានបានប្រយោជន៍អ្វីទេ។ https://www.facebook.com/photo/?fbid=1110855487750245&set=a.492095336292933
គ្រោះថ្នាក់ធម្មជាតិខ្យល់កន្ត្រាក់ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅក្នុងខេត្តសៀមរាបកាលពីល្ងាចថ្ងៃអាទិត្យ ទី១៦មីនា។ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាបបានប្រាប់វិទ្យុបារាំងអន្តរជាតិថា មានមនុស្ស ៣នាក់បានរងរបួសធ្ងន់ និង២នាក់រងរបួសស្រាលនៅក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិមួយនេះ។ តាមលោក លី វណ្ណៈ ហេតុការណ៍ខ្យល់កន្ត្រាក់នេះបានប៉ះពាល់ស្រុករហូតដល់ចំនួន៨ ដែលបានធ្វើឲ្យខូចខាតផ្ទះសម្បែងពលរដ្ឋ និងអគាររដ្ឋបាលជាង១០០ខ្នង។ https://www.facebook.com/photo/?fbid=1110862264416234&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
ប្រធានបទ ៖ ការធានា និងគាំពារលើបញ្ហាសន្តិសុខសង្គម
==========================
វាគ្មិនកិត្តិយស៖
- លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម https://www.facebook.com/comfrel.org/videos/3822162931428286
សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
ប្រធានបទ ៖ ការធានា និងគាំពារលើបញ្ហាសន្តិសុខសង្គម
==========================
វាគ្មិនកិត្តិយស៖
- លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម https://www.facebook.com/comfrel.org/videos/3822162931428286
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន (Chinese) ២នាក់ និងជនជាតិមីយ៉ាន់ម៉ា (Myanmar) ២នាក់ដោយចោទប្រកាន់ពួកគេថា បានលាក់កំបាំងសាកសពជនជាតិចិនម្នាក់ដែលបានស្លាប់ដោយសារតែធ្លាក់ពីលើអគារនៅខេត្តត្បូងឃ្មុំ។ មន្ត្រីសិទ្ធិមនុស្សសង្ស័យករណីនេះថា ជនរងគ្រោះអាចស្លាប់ដោយសារតែក្រុមឧក្រិដ្ឋជនដែលកំពុងរកស៊ីឆបោកតាមអនឡាញ (Online) និងស្នើឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេត ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។ https://www.facebook.com/photo/?fbid=1111382874364173&set=a.492095336292933
ទីប្រឹក្សាគណបក្សកម្លាំងជាតិ ឱ្យដឹងថា មានមន្រ្តីមូលដ្ឋានរបស់គណបក្សក្រៅរដ្ឋាភិបាលមួយនេះ ចំនួន២រូបបន្ថែមទៀតហើយ ត្រូវបានអាជ្ញាធរស្រុកចម្ការលើ ខេត្តកំពង់ចាម ចាប់ខ្លួន ហើយមូលហេតុនៅពីក្រោយនៃការចាប់ខ្លួននេះ គេនៅមិនទាន់ទម្លាយឱ្យដឹងនៅឡើយទេ។ https://www.facebook.com/photo/?fbid=1111395687696225&set=a.492095336292933
ប្រជាសហគមន៍នៅតំបន់ខ្នងផ្សារ ខេត្តកំពង់ស្ពឺ ស្នើរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជួយបណ្តុះបណ្តាលផ្នែកសេវាកម្មទេសចរណ៍ និងភាសាអង់គ្លេសដល់ពួកគាត់ ដើម្បីពង្រឹងសមត្ថភាពបន្ថែមក្នុងការទទួលអ្នកទេសចរជាតិ និងអន្តរជាតិ ក្រោយរដ្ឋាភិបាលដកហូតដី ៤០ហិកតា ទុកអភិរក្ស និងផ្ដល់ប្រយោជន៍ដល់ប្រជាសហគមន៍។ https://www.facebook.com/photo/?fbid=1111397711029356&set=a.492095336292933