ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការគោរពសិទិ្ធមនុស្ស និងសិទ្ធិស្រ្តី ចេញផ្សាយថ្ងៃទី៨ មីនា បានលើកឡើងពីសំណូមពរឲ្យភាគីក្រុមហ៊ុននិយោជកចូលតុចរចាជាមួយកម្មករ និងសហជីពដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងករណីកេងបន្លំប្រាក់ឈ្នួល និងអត្ថប្រយោជន៍នានាក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ជាពិសេសក្នុងករណីដែលរោងចក្របញ្ឈប់ប្រតិបត្តិការ។ មេដឹកនាំសហជីពបានបញ្ជាក់ថា ក្រុមហ៊ុនម៉ាកយីហោមួយចំនួនបានបិទទ្វារ ដោយមិនបានទូទាត់ប្រាក់សំណងត្រឹមត្រូវតាមច្បាប់ការងារ។ក្នុងន័យនេះ ក្រុមមេដឹកនាំសហជីពចង់ឃើញភាគីក្រុមហ៊ុនម៉ាយីហោ និងក្រសួងការងារចេញមុខដោះស្រាយបញ្ហាទាំងនេះ ដើម្បីផ្តល់អត្ថប្រយោជន៍ផ្សេងៗដែលបាត់បង់ ជូនកម្មករនិយោជិតវិញ។ https://www.facebook.com/photo/?fbid=1104566841712443&set=a.492095336292933
តុលាការអាមេរិកបានកាត់ទោសអតីតមេធាវីសញ្ជាតិអាមេរិកម្នាក់នៅរដ្ឋផ្លរីដា ឱ្យជាប់ពន្ធនាគារចំនួន៩ឆ្នាំ ពីបទបង់ប្រាក់ឱ្យកុមារកម្ពុជាដើម្បីរួមភេទជាមួយខ្លួន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃព្រហស្បត្តិ៍ទី ៦មីនា។ អតីតមេធាវីអាមេរិកត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួននៅឆ្នាំ២០១៩ មុននឹងត្រូវតុលាការកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះ ពីបទរំលោភផ្លូវភេទលើកុមារកម្ពុជា។ https://www.facebook.com/photo/?fbid=1104568931712234&set=a.492095336292933
អធិការស្រុកស្វាយទាបខេត្តស្វាយរៀងម្នាក់ត្រូវដកចេញពីមុខតំណែង ដោយសារប្រព្រឹត្តអំពើពុករលួយ ដូចជាដោះលែងជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងជនបរទេសឆ្លងដែនខុសច្បាប់ជាថ្នូរនឹងការទទួលបានទឹកប្រាក់រាប់ពាន់ដុល្លារ។ ចំណែកមន្រ្តីនគរបាល៣រូបផ្សេងទៀតរងការពិន័យរដ្ឋបាល។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃដែលទើបបង្ហាញជាសាធារណៈនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥។ ការដាក់ទណ្ឌកម្មលើមន្ត្រីនគរបាលស្រុកស្វាយទាបទាំង៤នាក់នេះធ្វើឡើង បន្ទាប់ពីពលរដ្ឋម្នាក់ផ្ញើសារទៅកាន់ហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដើម្បីស្នើសុំឲ្យស៊ើបអង្កេតករណីចោទប្រកាន់ថា អធិការស្រុកស្វាយទាបប្រព្រឹត្តអំពើពុករលួយ។ https://www.facebook.com/photo/?fbid=1104570635045397&set=a.492095336292933
ចួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត»
នៃការផ្សាយសំឡេងសង្គមស៊ីវិល (VoC)
ប្រធានបទ ៖ ការធ្លាក់ចុះនៃសីលធម៌សង្គម
កាលបរិច្ឆេទ ៖ ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98។ https://www.facebook.com/photo/?fbid=1104613731707754&set=a.492095336292933
អ្នកឃ្លាំមើលបញ្ហាសង្គម បានលើកឡើងថា ករណីចោរដែលជាប់គុកហើយពេលដោះលែងទៅវិញ ពួកគេនៅប្រព្រឹត្តអំពើឬមុខរបរទាំងនោះដដែល អាចដោយសារការអនុវត្តច្បាប់ និងប្រព័ន្ធនៃការអប់រំដល់ពួកគេនៅមានកម្រិត ព្រមទាំងបញ្ហាបណ្តាញរបស់ពួកគេនៅតែមានទំនាក់ទំនងគ្នាដើម្បីធ្វើការងារនេះបន្តទៀត។ https://www.facebook.com/photo/?fbid=1104670391702088&set=a.492095336292933
បើតាមអ្នករៀបរៀងរបាយការណ៍មួយមកពីវិទ្យាស្ថានសេដ្ឋកិច្ចថាមពល និងការវិភាគហិរញ្ញវត្ថុ (Institute for Energy Economics and Financial Analysis) បានឱ្យដឹងថា កម្ពុជាគួរអភិវឌ្ឍរោងចក្រផលិតថាមពលពីឧស្ម័នធម្មជាតិរាវ (LNG) ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។ https://www.facebook.com/photo/?fbid=1104675055034955&set=a.492095336292933
លោក ហ៊ុន ម៉ាណែត ជំរុញឱ្យសមត្ថកិច្ចផ្តល់អាទិភាពដល់រថយន្តសង្គ្រោះបន្ទាន់ អំឡុងពេលមានក្បួនរថយន្ត VIP បន្ទាប់ពីមានការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីរថយន្តសង្គ្រោះបន្ទាន់មួយដែលត្រូវជាប់គាំងចរាចរណ៍។ លោកបានសង្កត់ធ្ងន់លើតុល្យភាពសន្តិសុខជាមួយនឹងសុខុមាលភាពសាធារណៈ និងអំពាវនាវឱ្យប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យអំពីការរំខានចរាចរណ៍ដែលជៀសមិនផុត។ https://www.facebook.com/photo/?fbid=1104677828368011&set=a.492095336292933
ពលរដ្ឋនៅក្រុងប៉ោយប៉ែត ជួបផលលំបាកទាំងមុខរបរ និងការរស់នៅប្រចាំថ្ងៃ ដោយសារអគ្គិសនីនៅក្នុងក្រុងមួយនេះ ផ្គត់ផ្គង់មិនគ្រប់គ្រាន់ ដោយពលរដ្ឋទាំងនោះស្នើឱ្យអាជ្ញាធរ និងក្រុមហ៊ុនអគ្គិសនីអានកូ ជួយដោះស្រាយបញ្ហាផ្គត់ផ្គង់ចរន្តអគ្គិសនីនេះ។ https://www.facebook.com/photo/?fbid=1104678551701272&set=a.492095336292933
យ៉ាងហោចសិស្សវិទ្យាល័យ ហ៊ុន សែន ត្រើយស្លាចំនួន ១២នាក់ ក្នុងនោះមានសិស្សស្រីចំនួន​ ៥នាក់ផង ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាំខ្លួនមកសាកសួរធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីសិស្សទាំងនេះ បានប្រមូលផ្តុំគ្នាជក់បារី ហើយថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥នេះ
។ https://www.facebook.com/photo/?fbid=1104679668367827&set=a.492095336292933
តើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គួរមានវិធានការបែបណាខ្លះ ដើម្បីបង្កើនតំណាងស្ត្រីជាប់ឆ្នោត?
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccontbleGovernment
#FreeFairElections
#Smartvoter
សូមទស្សនាវិដេអូខ្លីខាងក្រោម https://www.facebook.com/comfrel.org/videos/665045302718253
Forwarded from PISETH NEM
https://www.facebook.com/comfrel.org/videos/2140491923037384
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
ប្រធានបទ ៖ ការធ្លាក់ចុះនៃសីលធម៌សង្គម
==========================
វាគ្មិនកិត្តិយស៖
- បណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
- លោកស្រី ហង្ស សម្ផស្ស ប្រធានក្រុមអ្នកកាសែតស្ត្រីកម្ពុជា (CFJ)
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម
ស្ថាប័នជាតិកំពូលទាំងបីមានតួនាទីចម្បង ក្នុងការត្រួតពិនិត្យ និងការពារប្រជាធិបតេយ្យ!
#វីដេអូខ្លីពីVoC #បណ្ឌិតមាសនី https://www.facebook.com/comfrel.org/videos/1193539462378178
អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ ACU បានបើកការស៊ើបសួរ និងប្តឹងអភិបាលរងខេត្តកំពង់ស្ពឺជាមួយបក្ខពួក ២រូបក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយ កិបកេងលុយប្រមាណ៤០ម៉ឺនដុល្លា។ បើតាមសេចក្តីប្រកាសរបស់សាលាដំបូងខេត្តកំពង់ស្ពឺ អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកត្រូវបានតុលាការខេត្តកំពង់ស្ពឺចេញដីកាឃុំខ្លួនក្នុងពន្ធនាគារ។ https://www.facebook.com/photo/?fbid=1105391744963286&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
ប្រធានបទ ៖ ការធ្លាក់ចុះនៃសីលធម៌សង្គម
==========================
វាគ្មិនកិត្តិយស៖
- បណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
- លោកស្រី ហង្ស សម្ផស្ស ប្រធានក្រុមអ្នកកាសែតស្ត្រីកម្ពុជា (CFJ)
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម https://www.facebook.com/comfrel.org/videos/635989412599859
សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​យក​មន្ត្រី​នគរបាល ដែល​ក្រសួងមហាផ្ទៃ​រក​ឃើញ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ទៅ​កាត់​ទោស​តាម​ច្បាប់ ព្រោះ​ជា​សំណុំ​រឿង​ព្រហ្មទណ្ឌ ដែល​មិន​អាច​ដាក់​ត្រឹម​តែ​ទណ្ឌកម្ម​ខាង​វិន័យ​ការងារ​នោះ​ទេ។ ការ​ជំរុញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងមហាផ្ទៃ បាន​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​រដ្ឋបាល​លើ​មន្ត្រី​នគរបាល​ចំនួន ៤នាក់ ពាក់ព័ន្ធ​នឹង​ការ​បន្លំ​ឯកសារ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ។ https://www.facebook.com/photo/?fbid=1105409971628130&set=a.492095336292933
អាជ្ញាធរ​វៀតណាម​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ខណៈ​ពួកគាត់​ជួបជុំ​គ្នា​ក្នុង​ទី​អារាម​មួយ​ក្នុង​ខេត្ត​ព្រះត្រពាំង ឬ​វៀតណាម​ប្តូរ​ទៅ​ជា​ខេត្ត​ត្រាវិញ (Tra Vinh) ដើម្បី ប្រារព្ធ​ខួប​លើក​ទី​១១៤ នៃ​ទិវា​អន្តរជាតិ​នារី កាលពី​ថ្ងៃទី៨ ខែ​មីនា ។ សកម្មជន និង​អ្នកការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ថ្កោលទោស​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម និង​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​បន្ត​ទៀត។ https://www.facebook.com/photo/?fbid=1105419664960494&set=a.492095336292933
ចួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
នៃការផ្សាយសំឡេងសង្គមស៊ីវិល (VoC)
ប្រធានបទ ៖ ការឆ្លុះបញ្ចាំងពីលទ្ធផលនៃការប្រារព្ធទិវានារីអន្តរជាតិឆ្នាំ២០២៥ របស់សង្គមស៊ីវិល
កាលបរិច្ឆេទ ៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98។ https://www.facebook.com/photo/?fbid=1105440054958455&set=a.492095336292933
នៅថ្ងៃអាទិត្យទី៩ មីនា មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិបានចេញមុខបដិសេធចំពោះព័ត៌មានដែលថា សមត្ថកិច្ចបានចាប់មនុស្សញាត់ចូលឡានដោយគ្មានមូលហេតុ។ ការបដិសេធនេះធ្វើឡើង បន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Pheavy FC និងសារព័ត៌មាន ស៊ី អរ អិន បានបង្ហោះវីដេអូទាក់ទងនឹងសកម្មភាពដែលសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ https://www.facebook.com/photo/?fbid=1105453904957070&set=a.492095336292933
បន្ទាប់ពី​បាន​អូស​បន្លាយ​អស់​រយៈ​ពេល ​៥​ឆ្នាំ ​វិវាទការ​ងារ​រួម​រវាង​កម្មករ​និយោជិត និង​ក្រុម​ហ៊ុន ​«អេចស៊ីស៊ីគ្រុប» ដែល​ទទួល​បន្ទុក​សំអាត​ព្រលាន​យន្ត​ហោះខេត្ត​សៀម​រាប​ត្រូវ​បាន​ដោះស្រាយ​ចប់​សព្វ​គ្រប់​នៅថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០២៥​។​ លោក ទូច កុសល ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យទេសចរណ៍​កម្ពុជា​ ចាត់​ទុក​ថា នេះ​ជា​ជោគ​ជ័យ និង​ជា​ដំណោះស្រាយ​មួយ​ដែល​អាច​ទទួល​យក​បាន ​ទោះបី​ជាល​ទ្ធផល​មិន​ដូច​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ទាំង​ស្រុង​ក៏ដោយ​។ https://www.facebook.com/photo/?fbid=1105461188289675&set=a.492095336292933
សកម្មជនដីធ្លីនៅសហគមន៍ឡពាង ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ ខេត្តកំពង់ឆ្នាំង មិនសង្ឃឹមឈ្នះក្តីជាមួយក្រុមហ៊ុនKDC ដោយថា ប្រសិនបើតុលាការកំពូលមិនចុះស៊ើបអង្កេតផ្ទាល់។ https://www.facebook.com/photo/?fbid=1105557564946704&set=a.492095336292933