ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បាននិយាយលើកទឹកចិត្តឱ្យពលរដ្ឋរាយការណ៍ ប្រសិនបើទទួលការរើសអើងនៅពេលប្រើបណ្ណបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស) បណ្ណសមធម៌ និងបណ្ណងាយរងហានិភ័យ ដើម្បីទទួលការព្យាបាលជំងឺ នៅមន្ទីរពេទ្យ។ លោកនាយករដ្ឋមន្ដ្រីលើកឡើងយ៉ាងដូច្នេះ ក្រោយពីមានការបង្ហោះផ្សាយក្នុងបណ្ដាញទំនាក់ទំនងសង្គម អំពីស្ដ្រីម្នាក់នៅខេត្តតាកែវដែលកូនស្លាប់ក្នុងផ្ទៃនៅពេលចូលទៅមន្ទីរពេទ្យបង្អែកខេត្ត។ គ្រួសាររបស់ស្រ្តីម្នាក់នោះបានសរសេរថាគ្រូពេទ្យមិនអើពើយកចិត្តទុកដាក់ ដោយសារតែពួកគេប្រើបណ្ណ ប.ស.ស។ https://www.facebook.com/photo/?fbid=1090069113162216&set=a.492095336292933
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្នងការនគរបាលរាជធានីភ្នំពេញបានសម្រេចព្យួរមន្ត្រីនគរបាល២នាក់ពីការងារ ដោយមិនកំណត់ពេលវេលា។ ការសម្រេចរបស់ស្នងការរាជធានីភ្នំពេញធ្វើឡើងក្រោយពីមានការប៉ះទង្គិចគ្នាជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា អំឡុងពេលត្រួតពិនិត្យជាតិអាល់កុលកាលពីដើមសប្តាហ៍នេះ នៅក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ។ https://www.facebook.com/photo/?fbid=1090075026494958&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖«សុខភាពផ្លូវចិត្ត និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា»
វាគ្មិនកិត្តិយស :
១. ស៊ុន សូលីដា អ្នកសម្របសម្រួលគម្រោង និងអ្នកចិត្តសាស្ត្រនៃ TPO
២. សុទ្ធ ពៅសំណាង សមាជិកក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ
អ្នកសម្របសម្រួល៖ កញ្ញា ស្រ៊ី លីដា https://www.facebook.com/comfrel.org/videos/619216397598117
សម្រាប់ព្រឹកថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖«សុខភាពផ្លូវចិត្ត និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា»
វាគ្មិនកិត្តិយស :
១. ស៊ុន សូលីដា អ្នកសម្របសម្រួលគម្រោង និងអ្នកចិត្តសាស្ត្រនៃ TPO
២. សុទ្ធ ពៅសំណាង សមាជិកក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ
អ្នកសម្របសម្រួល៖ កញ្ញា ស្រ៊ី លីដា https://www.facebook.com/comfrel.org/videos/619216397598117
កម្ពុជា និងវៀតណាមប្ដេជ្ញាចិត្តបន្ថែមទៀត សាជាថ្មី ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ការប្ដេជ្ញាចិត្តបន្ថែមទៀតរបស់កម្ពុជា និងវៀតណាមធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរបានជួបជជែកពិភាក្សាការងារគ្នាទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសវៀតណាម។ https://www.facebook.com/photo?fbid=1090077839828010&set=a.492095336292933
កងទ័ពកម្ពុជានៃកងពលនានាដែលឈរជើងនៅតាមបណ្តាខេត្តមួយចំនួនជាប់នឹងព្រំដែនថៃ កាលពីពេលថ្មីៗនេះ ហាក់បានបង្កើនការល្បាតនៅតាមព្រំដែនញឹកញាប់ជាងសព្វមួយដង។ ការបញ្ចេញកម្លាំងទ័ពរបស់កម្ពុជាបង្កើនការល្បាតតាមព្រំដែនជាមួយថៃពេលនេះ ត្រូវគេមើលឃើញថា ធ្វើឡើងក្រោយហេតុការណ៍ប៉ះទង្គិចពាក្យសម្តីគ្នារវាងកងទ័ពជួរមុខកម្ពុជា-ថៃ កាលពីសប្តាហ៍មុននៅប្រាសាទតាមាន់ធំ។ https://www.facebook.com/photo/?fbid=1090078699827924&set=a.492095336292933
អតីតជនជាប់ឃុំមួយចំនួន ស្នើដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ឲ្យផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រើប្រាស់ ដល់ជនជាប់ឃុំឲ្យបានគ្រប់គ្រាន់ ខណៈពន្ធនាគារមានភាពចង្អៀតណែន។ https://www.facebook.com/photo/?fbid=1090109946491466&set=a.492095336292933
អ្នកប្រកបអាជីពផលិតសម្ភារៈមរតកវប្បធម៌បុរាណ ជំរុញឱ្យរដ្ឋាភិបាល ជួយរកទីផ្សារ ជូនពួកគាត់ឱ្យបានទូលំទូលាយ ខណៈ ដែលនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានអំពាវនាវ ឱ្យពលរដ្ឋទូទាំងប្រទេសប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៧ ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ របស់ពលរដ្ឋ និងដើម្បីចូលរួមរក្សាកេរដំណែលវប្បធម៌បុរាណ។ សង្គមស៊ីវិលថា ការអំពាវនាវ របស់រដ្ឋាភិបាលនេះ គឺជារឿងល្អ តែរដ្ឋត្រូវតែជួយឧបត្ថម្ភលើកទឹកចិត្ត និងរកទីផ្សារដល់ពលរដ្ឋដែលកំពុងបន្តអភិរក្សកេរមរតក វប្បធម៌បុរាណ ឱ្យមានជីវភាពសមរម្យ។ https://www.facebook.com/photo/?fbid=1090111433157984&set=a.492095336292933
តំណាងប្រជានេសាទរាប់រយគ្រួសាររស់នៅក្នុងស្រុកចំនួន៣ ក្នុងខេត្តកំពង់ឆ្នាំងព្រមានថា នឹងប្រមូលផ្ដុំគ្នាសាជាថ្មី ឡើងតវ៉ានៅខាងមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំការអនុញ្ញាតបន្តរកស៊ីរាវលៀសខ្ចៅខ្យង និងនេសាទត្រីលក្ខណៈគ្រួសារ។ ពួកគាត់បានស្នើសុំដល់អាជ្ញាធរខេត្តកំពង់ឆ្នាំងឱ្យបញ្ឈប់ការគំរាមកំហែងប្រជានេសាទ និងអះអាងថា ការប្រកបរបរនេសាទលក្ខណៈគ្រួសាររបស់ពួកគាត់មិនមែនជាការប្រព្រឹត្តបទល្មើសនេសាទឡើយ។ https://www.facebook.com/photo/?fbid=1090114263157701&set=a.492095336292933
កម្ពុជាបានហាមប្រាមការនាំចូលផ្លែឈើស្រស់ ជាពិសេសទុរេនពីប្រទេសវៀតណាម និងថៃ បន្ទាប់ពីគយចិនរកឃើញមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ ដូចជា សារធាតុល័ក្ត Basic Yellow 2 និងកាត់ម្យូម ដែលបង្កហានិភ័យដល់សុខភាពអ្នកទទួលទាន។ https://www.facebook.com/photo/?fbid=1090239413145186&set=a.492095336292933
រដ្ឋាភិបាលបានសន្យាបន្ថែមទឹកប្រាក់១៨លានដុល្លារសម្រាប់ការចំណាយលើថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាមសម្រាប់ពលរដ្ឋ។ កិច្ចខិតខំប្រឹងប្រែងនេះទទួលបានការសាទរ ប៉ុន្តែអ្នកពាក់ព័ន្ធបន្តអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការបង្ការជាបន្ទាន់និងបន្ថែមទៀត ដូចជាការដំឡើងពន្ធលើភេសជ្ជៈមានជាតិស្ករ និងការអនុវត្តបទប្បញ្ញត្តិលើចំំណីអាហារឱ្យបានតឹងរ៉ឹង។ https://www.facebook.com/photo/?fbid=1090241156478345&set=a.492095336292933
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) កញ្ញា ឈឹម ស៊ីថរ បានប្រលូកក្នុងវិស័យសង្គមស៊ីវិល និងតស៊ូមតិផ្នែកសហជីពអស់រយៈពេល១៧ឆ្នាំមកហើយ។ ភាពអយុត្តិធម៌ និងការកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករនិយោជិត ពីសំណាក់និយោជក ធ្វើឱ្យកញ្ញាពង្រឹងស្មារតីខ្លួនឯង និងប្តេជ្ញាក្នុងការការពារសិទ្ធិក្នុងវិស័យការងារ។ https://www.facebook.com/photo/?fbid=1090249249810869&set=a.492095336292933
ជនជាតិដើមភាគតិចពូនងជាង៦០គ្រួសារ ដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ នៅភូមិក្បាលរមាសចាស់ នៃស្រុកសេសាន ខេត្តស្ទឹងត្រែង បានជំរុញទៅអាជ្ញាធរឱ្យពន្លឿនការចេញបណ្ណកម្មសិទ្ធិដីសមូហភាព ដើម្បីឈានទៅរកដោះស្រាយសំណងផលប៉ះពាល់ ក្រោយពួកគាត់មិនព្រមចាក់ចេញពីភូមិចាស់នេះរយៈពេលជាង៧ឆ្នាំ។ https://www.facebook.com/photo/?fbid=1090250249810769&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ស្ថានភាពប្រជាធិបតេយ្យនៅក្នុងពិភពលោកក្នុងឆ្នាំ២០២៤ កន្លងមក
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/1307815563834722
សម្រាប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ស្ថានភាពប្រជាធិបតេយ្យនៅក្នុងពិភពលោកក្នុងឆ្នាំ២០២៤ កន្លងមក
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/1307815563834722
Facebook
Log in or sign up to view
See posts, photos and more on Facebook.
ក្រោយពីតុលាការកំពូល បដិសេធសំណើនៅក្រៅឃុំរបស់យុវជនសមាគមសម្ព័ន្ធនិសិត្សបញ្ញវន្តខ្មែរ ២នាក់នេះ កាលពីខែមុន គឺនៅថ្ងៃទី១៨ ខែកុម្ភៈ សាលាដំបូងរាជធានីភ្នំពេញ សម្រេចបន្តឃុំខ្លួនពួកគេបណ្ដោះអាសន្ន ៦ខែបន្ថែមទៀត ដើម្បីបន្តការស៊ើបសួរ។ យ៉ាងណាសាច់ញាតិពួកគេ និងអង្គការសិទ្ធិមនុស្ស ចាត់ទុកការបន្តឃុំខ្លួននេះ ជារឿងអយុត្តិធម៌ ព្រោះយុវជនទាំងនោះមិនបានប្រព្រឹត្តអំពើរួមគំនិតក្បត់ដូចការចោទប្រកាន់ឡើយ។ https://www.facebook.com/photo/?fbid=1090317303137397&set=a.492095336292933
ក្រសួងមហាផ្ទៃតៃវ៉ាន់ (Taiwan) បានដាក់ប្រទេសចំនួន ៥ នៅអាស៊ីអាគ្នេយ៍ ក្នុងបញ្ជីប្រទេសគោលដៅ ដែលមានងាយនឹងមានគ្រោះថ្នាក់សម្រាប់អ្នកដំណើរ ក្នុងនោះក៏មានកម្ពុជាដែរ។ https://www.facebook.com/photo/?fbid=1090326736469787&set=a.492095336292933
នៅក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ មានការពិភាក្សាច្រើនពីសារណជនពាក់ព័ន្ធនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ប៉ូលិសចរាចរណ៍ ខណៈអ្នកតាមដានបញ្ហាសង្គមបានជំរុញឲ្យមានការពង្រឹងក្រមសីលធម៌បន្ថែមលើប៉ូលិសចរាចរណ៍ខ្លះ ដែលចុះធ្វើការតាមដងផ្លូវសាធារណៈ។ https://www.facebook.com/photo?fbid=1092521429583651&set=a.492095336292933
បណ្ណាល័យចល័តតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ មុខព្រះបរមរាជវាំងរៀបចំឡើង ឥតគិតថ្លៃ ដោយអង្គការបារាំងឈ្មោះ «ស៊ីប៉ា» ក្នុងគោលបំណងលើកកម្ពស់ការអានរបស់កុមារ ក្នុងរូបភាពជាច្រើន ដូចជាការនិទានរឿង និងការគូរគំនូរដោយផ្ទាល់ជាដើម។អាណាព្យាបាលរបស់កុមារសំដែងក្តីត្រេកអរ សប្បាយចិត្តនៅពេលឃើញមានបណ្ណាល័យចល័តបែបនេះនៅក្នុងទីក្រុង។ ក្នុងន័យនេះ ពួកគេស្នើឲ្យអាជ្ញាធរគិតគូរពីការរៀបចំបណ្ណាល័យចល័តបែបនេះបន្ថែមទៀត ដើម្បីទាក់ទាញសាធារណជនឲ្យអានកាន់តែច្រើន។ https://www.facebook.com/photo/?fbid=1092526262916501&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ស្ថានភាពប្រជាធិបតេយ្យនៅក្នុងពិភពលោកក្នុងឆ្នាំ២០២៤ កន្លងមក
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភា https://www.facebook.com/comfrel.org/videos/1884957118705705
សម្រាប់ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ស្ថានភាពប្រជាធិបតេយ្យនៅក្នុងពិភពលោកក្នុងឆ្នាំ២០២៤ កន្លងមក
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភា https://www.facebook.com/comfrel.org/videos/1884957118705705
Facebook
Log in or sign up to view
See posts, photos and more on Facebook.
កម្លាំងជំនាញផ្នែកស្រាវជ្រាវនិងបោសសំអាតគ្រាប់បែកទម្លាក់ពីលើយន្តហោះ ក្នុងសម័យសង្គ្រាមឥណ្ឌូចិន ចំនួនជាង ១៧០នាក់ គ្រោងនឹងចូលបំពេញការងារនៅតាមបណ្ដាខេត្តចំនួន៨ នាភាគឦសាននិងភាគខាងកើត របស់ប្រទេសកម្ពុជាឡើងវិញនៅដើមសប្ដាហ៍ក្រោយ។ https://www.facebook.com/photo/?fbid=1092529696249491&set=a.492095336292933
ស្ត្រីជរាម្នាក់រស់នៅខេត្តសៀមរាបបានចាប់អាជីពលក់ផ្លែដូងខ្ចី តាមចិញ្ចើមផ្លូវជាង ២០ឆ្នាំមកហើយ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងដោះបំណុល។ គាត់តស៊ូធាក់កង់ស្ទើរជារៀងរាល់ថ្ងៃមានចម្ងាយជាង ២០គីឡូម៉ែត្រទៅវិញទៅមក ដើម្បីលក់ផ្លែដូងជូនភ្ញៀវទេសចរ ដោយមិនដើរសុំទានគេនោះឡើយ។ https://www.facebook.com/photo/?fbid=1092530352916092&set=a.492095336292933
ពលរដ្ឋហួសចិត្តនឹងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមិនបណ្ដេញប្រធានតុលាការខេត្តតាកែវ អ្នកស្រី ពេជ ម៉ារ៉ែន ចេញពីតំណែងពាក់ព័ន្ធនឹងករណីដោះលែងឧក្រិដ្ឋជនម្នាក់ឱ្យមានសេរីភាព ប៉ុន្តែបែរជាប្ដូរតួនាទីឱ្យទៅកាន់ជាអនុប្រធានតុលាការនៅខេត្តកំពង់ស្ពឺទៅវិញ។ ពួកគាត់ចាត់ទុកការសម្រេចនេះថា ជារំលោភលើច្បាប់រដ្ឋធម្មនុញ្ញ និងធ្វើឱ្យអំពើនិទ្ទណ្ឌភាពកើនឡើង។ https://www.facebook.com/photo/?fbid=1092531609582633&set=a.492095336292933