ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ជាការក្រើនរំលឹកលើកទី៤ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងដល់សង្គម​ស៊ី​វិលក្នុងស្រុកឱ្យបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ តាមរយៈ​សេចក្តី​ជូន​ដំណឹងចេញផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៥នេះ ក្រសួងមហាផ្ទៃ ក៏បានដាក់​កំហិតឱ្យសង្គម​ស៊ី​វិល​ត្រូវដាក់​របាយការណ៍​ប្រចាំឆ្នាំរបស់ខ្លួនទៅកាន់ក្រសួង​មហាផ្ទៃ មិនឱ្យហួសដំណាច់ខែកុម្ភៈ​ឆ្នាំ២០២៥នេះ។ https://www.facebook.com/photo/?fbid=1089449679890826&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖«សុខភាពផ្លូវចិត្ត និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា»
វាគ្មិនកិត្តិយស :
១. ស៊ុន សូលីដា អ្នកសម្របសម្រួលគម្រោង និងអ្នកចិត្តសាស្ត្រនៃ TPO
២. សុទ្ធ ពៅសំណាង សមាជិកក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ
អ្នកសម្របសម្រួល៖ កញ្ញា ស្រ៊ី លីដា https://www.facebook.com/comfrel.org/videos/973517054325712
មួយ​រយៈកាល​ចុង​ក្រោយ​នេះ​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​ចិន​តែង​តែ​លើក​ឡើង​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ពហុភាគី​និយម​នៅ​ក្នុង​អភិបាល​កិច្ច​ពិភពលោក ​ខណៈ​មាន​ការ​ចោទ​សួរ​ពី​ប្រព័ន្ធ​ពហុភាគី​និយម​របស់​ចិន​ និង​ភាព​ឆក​ល្វែង​នូវ​អ្វី​ដែល​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​បាន​លើក​ឡើង​ជាហូរហែ​មក​នោះ។ https://www.facebook.com/photo/?fbid=1090063713162756&set=a.492095336292933
សភាជាតិ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្មដែល​ត្រូវ​បាន​ប្រព្រឹត្តក្នុង​សម័យ​ខ្មែរ​ក្រហម​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ខោ​អាវ​ខ្មៅ​នោះ​កើត​ឡើង​សាជាថ្មី។​ https://www.facebook.com/photo/?fbid=1090065416495919&set=a.492095336292933
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បាននិយាយលើកទឹកចិត្តឱ្យពលរដ្ឋរាយការណ៍ ប្រសិនបើទទួលការរើសអើងនៅពេលប្រើបណ្ណបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស) បណ្ណសមធម៌ និងបណ្ណងាយរងហានិភ័យ ដើម្បីទទួលការព្យាបាលជំងឺ នៅមន្ទីរពេទ្យ។ លោកនាយករដ្ឋមន្ដ្រីលើកឡើងយ៉ាងដូច្នេះ ក្រោយពីមានការបង្ហោះផ្សាយក្នុងបណ្ដាញទំនាក់ទំនងសង្គម អំពីស្ដ្រីម្នាក់នៅខេត្តតាកែវដែលកូនស្លាប់ក្នុងផ្ទៃនៅពេលចូលទៅមន្ទីរពេទ្យបង្អែកខេត្ត។ គ្រួសាររបស់ស្រ្តីម្នាក់នោះបានសរសេរថាគ្រូពេទ្យមិនអើពើយកចិត្តទុកដាក់ ដោយសារតែពួកគេប្រើបណ្ណ ប.ស.ស។ https://www.facebook.com/photo/?fbid=1090069113162216&set=a.492095336292933
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្នងការនគរបាលរាជធានីភ្នំពេញបានសម្រេចព្យួរមន្ត្រីនគរបាល២នាក់ពីការងារ ដោយមិនកំណត់ពេលវេលា។ ការសម្រេចរបស់ស្នងការរាជធានីភ្នំពេញធ្វើឡើងក្រោយពីមានការប៉ះទង្គិចគ្នាជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា អំឡុងពេលត្រួតពិនិត្យជាតិអាល់កុលកាលពីដើមសប្តាហ៍នេះ នៅក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ។ https://www.facebook.com/photo/?fbid=1090075026494958&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖«សុខភាពផ្លូវចិត្ត និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា»
វាគ្មិនកិត្តិយស :
១. ស៊ុន សូលីដា អ្នកសម្របសម្រួលគម្រោង និងអ្នកចិត្តសាស្ត្រនៃ TPO
២. សុទ្ធ ពៅសំណាង សមាជិកក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ
អ្នកសម្របសម្រួល៖ កញ្ញា ស្រ៊ី លីដា https://www.facebook.com/comfrel.org/videos/619216397598117
កម្ពុជា និងវៀតណាមប្ដេជ្ញាចិត្តបន្ថែមទៀត សាជាថ្មី ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ការប្ដេជ្ញាចិត្តបន្ថែមទៀតរបស់កម្ពុជា និងវៀតណាមធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរបានជួបជជែកពិភាក្សាការងារគ្នាទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសវៀតណាម។ https://www.facebook.com/photo?fbid=1090077839828010&set=a.492095336292933
កងទ័ពកម្ពុជានៃកងពលនានាដែលឈរជើងនៅតាមបណ្តាខេត្តមួយចំនួនជាប់នឹងព្រំដែនថៃ កាលពីពេលថ្មីៗនេះ ហាក់បានបង្កើនការល្បាតនៅតាមព្រំដែនញឹកញាប់ជាងសព្វមួយដង។ ការបញ្ចេញកម្លាំងទ័ពរបស់កម្ពុជាបង្កើនការល្បាតតាមព្រំដែនជាមួយថៃពេលនេះ ត្រូវគេមើលឃើញថា ធ្វើឡើងក្រោយហេតុការណ៍ប៉ះទង្គិចពាក្យសម្តីគ្នារវាងកងទ័ពជួរមុខកម្ពុជា-ថៃ កាលពីសប្តាហ៍មុននៅប្រាសាទតាមាន់ធំ។ https://www.facebook.com/photo/?fbid=1090078699827924&set=a.492095336292933
អតីត​ជន​ជាប់​ឃុំ​មួយ​ចំនួន ស្នើ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​ផ្គត់ផ្គង់​ទឹក​ស្អាត សម្រាប់​ប្រើប្រាស់ ដល់​ជន​ជាប់​ឃុំ​ឲ្យ​បាន​គ្រប់គ្រាន់ ខណៈ​ពន្ធនាគារ​មាន​ភាព​ចង្អៀត​ណែន។ https://www.facebook.com/photo/?fbid=1090109946491466&set=a.492095336292933
អ្នក​ប្រកប​អាជីព​​ផលិត​សម្ភារៈ​​មរតក​វប្បធម៌​បុរាណ​​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ ជួយ​រក​ទីផ្សារ​ ជូន​ពួក​គាត់​ឱ្យ​បាន​​ទូលំទូលាយ ខណៈ​ ដែល​​​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​អំពាវនាវ​​​ ឱ្យ​​ពលរដ្ឋ​​​​​ទូទាំង​ប្រទេស​ប្រារព្ធ​​ទិវា​វប្បធម៌​​ជាតិ​​លើក​ទី​២៧ ដើម្បី​លើក​​កម្ពស់​មនសិការ​​​​ស្នេហា​ជាតិ ​​របស់​ពលរដ្ឋ​ និង​​​​ដើម្បី​ចូលរួម​រក្សា​កេរដំណែល​​​វប្បធម៌​បុរាណ។ សង្គម​​ស៊ីវិល​ថា ការ​អំពាវនាវ​ របស់​រដ្ឋាភិបាល​នេះ​​ គឺ​ជា​រឿង​ល្អ ​​តែ​រដ្ឋ​ត្រូវ​តែ​ជួយ​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត និង​រក​ទីផ្សារ​​ដល់​ពលរដ្ឋ​​​ដែល​​កំពុង​​​បន្ត​អភិរក្ស​កេរមរតក​ វប្បធម៌​បុរាណ​​​​ ឱ្យ​មាន​ជីវភាព​សមរម្យ។ https://www.facebook.com/photo/?fbid=1090111433157984&set=a.492095336292933
តំណាង​ប្រជា​នេសាទ​រាប់​រយ​គ្រួសារ​រស់នៅ​ក្នុង​ស្រុក​ចំនួន៣ ក្នុង​ខេត្តកំពង់ឆ្នាំង​ព្រមាន​ថា នឹង​ប្រមូល​ផ្ដុំ​គ្នា​សា​ជា​ថ្មី ឡើង​តវ៉ា​នៅ​ខាង​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ការ​អនុញ្ញាត​បន្ត​រកស៊ី​រាវ​លៀស​ខ្ចៅ​ខ្យង និង​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ។ ពួក​គាត់​បាន​ស្នើសុំ​ដល់​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ឱ្យ​បញ្ឈប់​ការ​គំរាមកំហែង​ប្រជា​នេសាទ និង​អះអាង​ថា ការ​ប្រកប​របរ​នេសាទ​លក្ខណៈ​គ្រួសារ​របស់​ពួក​គាត់​មិន​មែន​ជា​ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ឡើយ។ https://www.facebook.com/photo/?fbid=1090114263157701&set=a.492095336292933
កម្ពុជាបានហាមប្រាមការនាំចូលផ្លែឈើស្រស់ ជាពិសេសទុរេនពីប្រទេសវៀតណាម និងថៃ បន្ទាប់ពីគយចិនរកឃើញមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ ដូចជា សារធាតុល័ក្ត Basic Yellow 2 និងកាត់ម្យូម ដែលបង្កហានិភ័យដល់សុខភាពអ្នកទទួលទាន។​ https://www.facebook.com/photo/?fbid=1090239413145186&set=a.492095336292933
រដ្ឋាភិបាលបានសន្យាបន្ថែមទឹកប្រាក់១៨លានដុល្លារសម្រាប់ការចំណាយលើថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាមសម្រាប់ពលរដ្ឋ។ កិច្ចខិតខំប្រឹងប្រែងនេះទទួលបានការសាទរ ប៉ុន្តែអ្នកពាក់ព័ន្ធបន្តអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការបង្ការជាបន្ទាន់និងបន្ថែមទៀត ដូចជាការដំឡើងពន្ធលើភេសជ្ជៈមានជាតិស្ករ និងការអនុវត្តបទប្បញ្ញត្តិលើចំំណីអាហារឱ្យបានតឹងរ៉ឹង។ https://www.facebook.com/photo/?fbid=1090241156478345&set=a.492095336292933
ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្ម​ករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ (LRSU) កញ្ញា​ ឈឹម ស៊ីថរ បាន​ប្រលូក​ក្នុង​​វិស័យ​​សង្គម​​ស៊ីវិល ​​និង​​តស៊ូ​​មតិ​​ផ្នែក​​សហជីព​​អស់​​រយៈ​ពេល​​​១៧​ឆ្នាំ​មក​​ហើយ។ ភាព​អយុត្តិធម៌​ និង​​ការ​កេង​​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម​របស់​កម្ម​ករនិយោ​ជិត​​ ពីសំណាក់​និយោជក​ ​ធ្វើ​​ឱ្យ​​កញ្ញា​​ពង្រឹង​ស្មារតីខ្លួនឯង និងប្តេជ្ញា​ក្នុងការ​ការ​ពារ​សិទ្ធិ​ក្នុងវិស័យការ​ងារ។ https://www.facebook.com/photo/?fbid=1090249249810869&set=a.492095336292933
ជនជាតិដើមភាគតិចពូនងជាង៦០គ្រួសារ ដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ នៅភូមិក្បាលរមាសចាស់ នៃស្រុកសេសាន ខេត្តស្ទឹងត្រែង បានជំរុញទៅអាជ្ញាធរឱ្យពន្លឿនការចេញបណ្ណកម្មសិទ្ធិដីសមូហភាព ដើម្បីឈានទៅរកដោះស្រាយសំណងផលប៉ះពាល់ ក្រោយពួកគាត់មិនព្រមចាក់ចេញពីភូមិចាស់នេះរយៈពេលជាង៧ឆ្នាំ។ https://www.facebook.com/photo/?fbid=1090250249810769&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ស្ថានភាពប្រជាធិបតេយ្យនៅក្នុងពិភពលោកក្នុងឆ្នាំ២០២៤ កន្លងមក
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/1307815563834722
ក្រោយពីតុលាការកំពូល បដិសេធសំណើនៅក្រៅឃុំរបស់យុវជនសមាគមសម្ព័ន្ធនិសិត្សបញ្ញវន្តខ្មែរ ២នាក់នេះ កាលពីខែមុន គឺនៅថ្ងៃទី១៨ ខែកុម្ភៈ សាលាដំបូងរាជធានីភ្នំពេញ សម្រេចបន្តឃុំខ្លួនពួកគេបណ្ដោះអាសន្ន ៦ខែបន្ថែមទៀត ដើម្បីបន្តការស៊ើបសួរ។ យ៉ាងណាសាច់ញាតិពួកគេ និងអង្គការសិទ្ធិមនុស្ស ចាត់ទុកការបន្តឃុំខ្លួននេះ ជារឿងអយុត្តិធម៌ ព្រោះយុវជនទាំងនោះមិនបានប្រព្រឹត្តអំពើរួមគំនិតក្បត់ដូចការចោទប្រកាន់ឡើយ។ https://www.facebook.com/photo/?fbid=1090317303137397&set=a.492095336292933
ក្រសួងមហាផ្ទៃ​តៃវ៉ាន់ (Taiwan) បាន​ដាក់​ប្រទេស​ចំនួន ៥ នៅ​អាស៊ីអាគ្នេយ៍ ក្នុង​បញ្ជី​ប្រទេស​គោលដៅ ដែល​មាន​ងាយ​នឹង​មាន​គ្រោះថ្នាក់​សម្រាប់​អ្នកដំណើរ ក្នុងនោះ​ក៏មាន​កម្ពុជា​ដែរ​។​ https://www.facebook.com/photo/?fbid=1090326736469787&set=a.492095336292933
នៅ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍ចុង​ក្រោយ​នេះ ​មាន​ការ​ពិភាក្សា​ច្រើន​ពី​សារណ​ជន​ពាក់​ព័ន្ធ​នឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ប៉ូលិស​ចរាចរណ៍​ ខណៈ​អ្នក​តាម​ដាន​បញ្ហា​សង្គម​បាន​ជំរុញ​ឲ្យមាន​ការ​ពង្រឹង​ក្រម​សីលធម៌​បន្ថែម​លើ​ប៉ូលិស​ចរាចរណ៍​ខ្លះ ដែល​ចុះ​ធ្វើការ​តាម​ដងផ្លូវ​សាធារណៈ។ https://www.facebook.com/photo?fbid=1092521429583651&set=a.492095336292933
បណ្ណាល័យចល័តតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ មុខព្រះបរមរាជវាំងរៀបចំឡើង ឥតគិតថ្លៃ ដោយអង្គការបារាំងឈ្មោះ «ស៊ីប៉ា» ក្នុងគោលបំណងលើកកម្ពស់ការអានរបស់កុមារ ក្នុងរូបភាពជាច្រើន ដូចជាការនិទានរឿង និងការគូរគំនូរដោយផ្ទាល់ជាដើម។អាណាព្យាបាលរបស់កុមារសំដែងក្តីត្រេកអរ សប្បាយចិត្តនៅពេលឃើញមានបណ្ណាល័យចល័តបែបនេះនៅក្នុងទីក្រុង។ ក្នុងន័យនេះ ពួកគេស្នើឲ្យអាជ្ញាធរគិតគូរពីការរៀបចំបណ្ណាល័យចល័តបែបនេះបន្ថែមទៀត ដើម្បីទាក់ទាញសាធារណជនឲ្យអានកាន់តែច្រើន។ https://www.facebook.com/photo/?fbid=1092526262916501&set=a.492095336292933