ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ ៖ តើហេតុអ្វីបានជាការដឹកនាំត្រូវធានាផលប្រយោជន៍ច្រើនបំផុតដល់ប្រជាពលរដ្ឋ?
វាគ្មិនកិត្តិយស៖
១. លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព
២. លោក នី សុខា ប្រធានសមាគមអាដហុក
អ្នកសម្របសម្រួល៖ លោក ស៊ិន ទិត្យសីហា​https://www.facebook.com/comfrel.org/videos/1319276892553593
មេដឹកនាំ​យោធា​ថៃ បាន​បង្ហាញ​ការ​មិន​ពេញចិត្ត ចំពោះ​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​ដែល​បាន​ច្រៀង​ចម្រៀង​ភ្លេង​ជាតិ នៅ​ប្រាសាទ​តាមាន់ធំ លើ​ភ្នំ​ដងរែក ដែល​ថៃ​អះអាង​ថា កន្លែង​ដែល​ពលរដ្ឋ​ខ្មែរ​ឈរ​ច្រៀង​នោះ​គឺ​នៅ​លើ​ប្រាសាទ​ផ្នែក​ខាង ថៃ បើ​ទោះជា​នៅ​មិន​ទាន់​បោះ​បង្គោល​ព្រំដែន​ច្បាស់លាស់​ក៏ដោយ។ អ្នកឃ្លាំមើល​កម្ពុជា លើកឡើង​ថា ការ​ហាមប្រាម​របស់​យោធា​ថៃ​ចំពោះ​ពលរដ្ឋ​ខ្មែរ​នេះ គឺជា​ទង្វើ​ហួសហេតុ និង​បំពាន​លើ​ម្ចាស់​វប្បធម៌។ https://www.facebook.com/photo/?fbid=1089304889905305&set=a.492095336292933
សមត្ថកិច្ច​រាជធានី​ភ្នំពេញ​មិន​ទាន់​វែក​មុខ​អ្នក​លក់​កាំភ្លើង​ឱ្យ​ជនជាតិ​ចិន​មួយ​ក្រុម​ដែល​ផឹកស៊ី និង​ដេញ​បាញ់​បោះ​គ្នា​នៅ​ទល់​មុខ​ព្រលាន​យន្តហោះ​រាជធានី​ភ្នំពេញ​កាល​ពី​សប្ដាហ៍​មុន​នៅ​ឡើយ។ មន្ត្រី​សិទ្ធិ​មនុស្ស​បារម្ភ​ថា សកម្មភាព​នៃ​ជនបរទេស​ប្រើប្រាស់​កាំភ្លើង​បាញ់​បោះ​នៅ​តាម​ទី​សាធារណៈ​នឹង​បន្ត​កើត​មាន​ដដែល ដោយសារ​តែ​សមត្ថកិច្ច​អសមត្ថភាព​បង្ក្រាប​ឱ្យ​ដល់​ឫសគល់​ចំពោះ​មេខ្លោង​ដែល​ជួញដូរ​អាវុធ​ឱ្យ​ជនជាតិ​ចិន​មួយ​ចំនួន​ប្រើប្រាស់​លើ​ទឹក​ដី​ខ្មែរ។ https://www.facebook.com/photo/?fbid=1089312219904572&set=a.492095336292933
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រុមការងាររបស់លោកចំណាយចន្លោះពី ១០០០ ទៅ ៥០០០ដុល្លារ លើការផ្សព្បផ្សាយការបង្ហោះរបស់លោកលើបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែបដិសេធមិនបានប្រើប្រាស់ថវិការដ្ឋឡើយ ព្រមទាំងលើកឡើងថា មេដឹកនាំលើពិភពលោកផ្សេងៗទៀតចំណាយច្រើនជាងលោកទៅទៀត ។ https://www.facebook.com/photo/?fbid=1089317976570663&set=a.492095336292933
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា ហៅកាត់ថា NBC បានប៉ាន់ប្រមាណថានឹងមានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៦,២ភាគរយ នៅឆ្នាំនេះ ប៉ុន្តែបានកត់សម្គាល់ពីបញ្ហាប្រឈមខាងក្រៅមួយចំនួន រួមទាំងពន្ធរបស់សហរដ្ឋអាម៉េរិក និងសេដ្ឋកិច្ចចិនដែលយឺតយ៉ាវ ដែលកត្តាទាំងនេះអាចជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ https://www.facebook.com/photo/?fbid=1089347893234338&set=a.492095336292933
ជាការក្រើនរំលឹកលើកទី៤ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងដល់សង្គម​ស៊ី​វិលក្នុងស្រុកឱ្យបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ តាមរយៈ​សេចក្តី​ជូន​ដំណឹងចេញផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៥នេះ ក្រសួងមហាផ្ទៃ ក៏បានដាក់​កំហិតឱ្យសង្គម​ស៊ី​វិល​ត្រូវដាក់​របាយការណ៍​ប្រចាំឆ្នាំរបស់ខ្លួនទៅកាន់ក្រសួង​មហាផ្ទៃ មិនឱ្យហួសដំណាច់ខែកុម្ភៈ​ឆ្នាំ២០២៥នេះ។ https://www.facebook.com/photo/?fbid=1089449679890826&set=a.492095336292933
ជាការក្រើនរំលឹកលើកទី៤ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងដល់សង្គម​ស៊ី​វិលក្នុងស្រុកឱ្យបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ តាមរយៈ​សេចក្តី​ជូន​ដំណឹងចេញផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៥នេះ ក្រសួងមហាផ្ទៃ ក៏បានដាក់​កំហិតឱ្យសង្គម​ស៊ី​វិល​ត្រូវដាក់​របាយការណ៍​ប្រចាំឆ្នាំរបស់ខ្លួនទៅកាន់ក្រសួង​មហាផ្ទៃ មិនឱ្យហួសដំណាច់ខែកុម្ភៈ​ឆ្នាំ២០២៥នេះ។ https://www.facebook.com/photo/?fbid=1089449679890826&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖«សុខភាពផ្លូវចិត្ត និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា»
វាគ្មិនកិត្តិយស :
១. ស៊ុន សូលីដា អ្នកសម្របសម្រួលគម្រោង និងអ្នកចិត្តសាស្ត្រនៃ TPO
២. សុទ្ធ ពៅសំណាង សមាជិកក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ
អ្នកសម្របសម្រួល៖ កញ្ញា ស្រ៊ី លីដា https://www.facebook.com/comfrel.org/videos/973517054325712
មួយ​រយៈកាល​ចុង​ក្រោយ​នេះ​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​ចិន​តែង​តែ​លើក​ឡើង​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ពហុភាគី​និយម​នៅ​ក្នុង​អភិបាល​កិច្ច​ពិភពលោក ​ខណៈ​មាន​ការ​ចោទ​សួរ​ពី​ប្រព័ន្ធ​ពហុភាគី​និយម​របស់​ចិន​ និង​ភាព​ឆក​ល្វែង​នូវ​អ្វី​ដែល​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​បាន​លើក​ឡើង​ជាហូរហែ​មក​នោះ។ https://www.facebook.com/photo/?fbid=1090063713162756&set=a.492095336292933
សភាជាតិ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្មដែល​ត្រូវ​បាន​ប្រព្រឹត្តក្នុង​សម័យ​ខ្មែរ​ក្រហម​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ខោ​អាវ​ខ្មៅ​នោះ​កើត​ឡើង​សាជាថ្មី។​ https://www.facebook.com/photo/?fbid=1090065416495919&set=a.492095336292933
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បាននិយាយលើកទឹកចិត្តឱ្យពលរដ្ឋរាយការណ៍ ប្រសិនបើទទួលការរើសអើងនៅពេលប្រើបណ្ណបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស) បណ្ណសមធម៌ និងបណ្ណងាយរងហានិភ័យ ដើម្បីទទួលការព្យាបាលជំងឺ នៅមន្ទីរពេទ្យ។ លោកនាយករដ្ឋមន្ដ្រីលើកឡើងយ៉ាងដូច្នេះ ក្រោយពីមានការបង្ហោះផ្សាយក្នុងបណ្ដាញទំនាក់ទំនងសង្គម អំពីស្ដ្រីម្នាក់នៅខេត្តតាកែវដែលកូនស្លាប់ក្នុងផ្ទៃនៅពេលចូលទៅមន្ទីរពេទ្យបង្អែកខេត្ត។ គ្រួសាររបស់ស្រ្តីម្នាក់នោះបានសរសេរថាគ្រូពេទ្យមិនអើពើយកចិត្តទុកដាក់ ដោយសារតែពួកគេប្រើបណ្ណ ប.ស.ស។ https://www.facebook.com/photo/?fbid=1090069113162216&set=a.492095336292933
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្នងការនគរបាលរាជធានីភ្នំពេញបានសម្រេចព្យួរមន្ត្រីនគរបាល២នាក់ពីការងារ ដោយមិនកំណត់ពេលវេលា។ ការសម្រេចរបស់ស្នងការរាជធានីភ្នំពេញធ្វើឡើងក្រោយពីមានការប៉ះទង្គិចគ្នាជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា អំឡុងពេលត្រួតពិនិត្យជាតិអាល់កុលកាលពីដើមសប្តាហ៍នេះ នៅក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ។ https://www.facebook.com/photo/?fbid=1090075026494958&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖«សុខភាពផ្លូវចិត្ត និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា»
វាគ្មិនកិត្តិយស :
១. ស៊ុន សូលីដា អ្នកសម្របសម្រួលគម្រោង និងអ្នកចិត្តសាស្ត្រនៃ TPO
២. សុទ្ធ ពៅសំណាង សមាជិកក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ
អ្នកសម្របសម្រួល៖ កញ្ញា ស្រ៊ី លីដា https://www.facebook.com/comfrel.org/videos/619216397598117
កម្ពុជា និងវៀតណាមប្ដេជ្ញាចិត្តបន្ថែមទៀត សាជាថ្មី ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ការប្ដេជ្ញាចិត្តបន្ថែមទៀតរបស់កម្ពុជា និងវៀតណាមធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរបានជួបជជែកពិភាក្សាការងារគ្នាទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសវៀតណាម។ https://www.facebook.com/photo?fbid=1090077839828010&set=a.492095336292933
កងទ័ពកម្ពុជានៃកងពលនានាដែលឈរជើងនៅតាមបណ្តាខេត្តមួយចំនួនជាប់នឹងព្រំដែនថៃ កាលពីពេលថ្មីៗនេះ ហាក់បានបង្កើនការល្បាតនៅតាមព្រំដែនញឹកញាប់ជាងសព្វមួយដង។ ការបញ្ចេញកម្លាំងទ័ពរបស់កម្ពុជាបង្កើនការល្បាតតាមព្រំដែនជាមួយថៃពេលនេះ ត្រូវគេមើលឃើញថា ធ្វើឡើងក្រោយហេតុការណ៍ប៉ះទង្គិចពាក្យសម្តីគ្នារវាងកងទ័ពជួរមុខកម្ពុជា-ថៃ កាលពីសប្តាហ៍មុននៅប្រាសាទតាមាន់ធំ។ https://www.facebook.com/photo/?fbid=1090078699827924&set=a.492095336292933
អតីត​ជន​ជាប់​ឃុំ​មួយ​ចំនួន ស្នើ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​ផ្គត់ផ្គង់​ទឹក​ស្អាត សម្រាប់​ប្រើប្រាស់ ដល់​ជន​ជាប់​ឃុំ​ឲ្យ​បាន​គ្រប់គ្រាន់ ខណៈ​ពន្ធនាគារ​មាន​ភាព​ចង្អៀត​ណែន។ https://www.facebook.com/photo/?fbid=1090109946491466&set=a.492095336292933
អ្នក​ប្រកប​អាជីព​​ផលិត​សម្ភារៈ​​មរតក​វប្បធម៌​បុរាណ​​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ ជួយ​រក​ទីផ្សារ​ ជូន​ពួក​គាត់​ឱ្យ​បាន​​ទូលំទូលាយ ខណៈ​ ដែល​​​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​អំពាវនាវ​​​ ឱ្យ​​ពលរដ្ឋ​​​​​ទូទាំង​ប្រទេស​ប្រារព្ធ​​ទិវា​វប្បធម៌​​ជាតិ​​លើក​ទី​២៧ ដើម្បី​លើក​​កម្ពស់​មនសិការ​​​​ស្នេហា​ជាតិ ​​របស់​ពលរដ្ឋ​ និង​​​​ដើម្បី​ចូលរួម​រក្សា​កេរដំណែល​​​វប្បធម៌​បុរាណ។ សង្គម​​ស៊ីវិល​ថា ការ​អំពាវនាវ​ របស់​រដ្ឋាភិបាល​នេះ​​ គឺ​ជា​រឿង​ល្អ ​​តែ​រដ្ឋ​ត្រូវ​តែ​ជួយ​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត និង​រក​ទីផ្សារ​​ដល់​ពលរដ្ឋ​​​ដែល​​កំពុង​​​បន្ត​អភិរក្ស​កេរមរតក​ វប្បធម៌​បុរាណ​​​​ ឱ្យ​មាន​ជីវភាព​សមរម្យ។ https://www.facebook.com/photo/?fbid=1090111433157984&set=a.492095336292933
តំណាង​ប្រជា​នេសាទ​រាប់​រយ​គ្រួសារ​រស់នៅ​ក្នុង​ស្រុក​ចំនួន៣ ក្នុង​ខេត្តកំពង់ឆ្នាំង​ព្រមាន​ថា នឹង​ប្រមូល​ផ្ដុំ​គ្នា​សា​ជា​ថ្មី ឡើង​តវ៉ា​នៅ​ខាង​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ការ​អនុញ្ញាត​បន្ត​រកស៊ី​រាវ​លៀស​ខ្ចៅ​ខ្យង និង​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ។ ពួក​គាត់​បាន​ស្នើសុំ​ដល់​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ឱ្យ​បញ្ឈប់​ការ​គំរាមកំហែង​ប្រជា​នេសាទ និង​អះអាង​ថា ការ​ប្រកប​របរ​នេសាទ​លក្ខណៈ​គ្រួសារ​របស់​ពួក​គាត់​មិន​មែន​ជា​ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ឡើយ។ https://www.facebook.com/photo/?fbid=1090114263157701&set=a.492095336292933
កម្ពុជាបានហាមប្រាមការនាំចូលផ្លែឈើស្រស់ ជាពិសេសទុរេនពីប្រទេសវៀតណាម និងថៃ បន្ទាប់ពីគយចិនរកឃើញមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ ដូចជា សារធាតុល័ក្ត Basic Yellow 2 និងកាត់ម្យូម ដែលបង្កហានិភ័យដល់សុខភាពអ្នកទទួលទាន។​ https://www.facebook.com/photo/?fbid=1090239413145186&set=a.492095336292933
រដ្ឋាភិបាលបានសន្យាបន្ថែមទឹកប្រាក់១៨លានដុល្លារសម្រាប់ការចំណាយលើថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាមសម្រាប់ពលរដ្ឋ។ កិច្ចខិតខំប្រឹងប្រែងនេះទទួលបានការសាទរ ប៉ុន្តែអ្នកពាក់ព័ន្ធបន្តអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការបង្ការជាបន្ទាន់និងបន្ថែមទៀត ដូចជាការដំឡើងពន្ធលើភេសជ្ជៈមានជាតិស្ករ និងការអនុវត្តបទប្បញ្ញត្តិលើចំំណីអាហារឱ្យបានតឹងរ៉ឹង។ https://www.facebook.com/photo/?fbid=1090241156478345&set=a.492095336292933
ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្ម​ករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ (LRSU) កញ្ញា​ ឈឹម ស៊ីថរ បាន​ប្រលូក​ក្នុង​​វិស័យ​​សង្គម​​ស៊ីវិល ​​និង​​តស៊ូ​​មតិ​​ផ្នែក​​សហជីព​​អស់​​រយៈ​ពេល​​​១៧​ឆ្នាំ​មក​​ហើយ។ ភាព​អយុត្តិធម៌​ និង​​ការ​កេង​​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម​របស់​កម្ម​ករនិយោ​ជិត​​ ពីសំណាក់​និយោជក​ ​ធ្វើ​​ឱ្យ​​កញ្ញា​​ពង្រឹង​ស្មារតីខ្លួនឯង និងប្តេជ្ញា​ក្នុងការ​ការ​ពារ​សិទ្ធិ​ក្នុងវិស័យការ​ងារ។ https://www.facebook.com/photo/?fbid=1090249249810869&set=a.492095336292933