ការវិភាគថ្មីមួយដោយក្រុមច្បាប់ធុរកិច្ច និងសិទ្ធិមនុស្ស (BHRLG) ព្រមានថា ការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកដល់កម្ពុជា គំរាមកំហែងដល់វិស័យសំខាន់ៗដូចជា សុខភាព ការអប់រំ និងការបោសសម្អាតមីន ដែលធ្វើឲ្យមនុស្សរាប់ពាន់នាក់ប្រឈមនឹងហានិភ័យ។ របាយការណ៍នេះជំរុញឱ្យប្រទេសកម្ពុជា និងដៃគូរបស់ខ្លួនធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីការពារកម្មវិធីសំខាន់ៗ និងជាបំពេញគម្លាតថវិកា។ https://www.facebook.com/photo/?fbid=1088633559972438&set=a.492095336292933
អង្គការលីកាដូ បង្ហាញថា ពន្ធនាគារក្នុងប្រទេសកម្ពុជាមានភាពចង្អៀតណែន ដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកជាប់ឃុំ។ តាមអង្គការលីកាដូ បច្ចុប្បន្ននេះ ពន្ធនាគារ ខេត្តកណ្តាល គឺជាពន្ធនាគារដែលមានភាពចង្អៀតណែនជាងគេ ដោយដាក់ជនជាប់ឃុំជាង ៣៩០០ នាក់ ដែលធ្វើឱ្យពន្ធនាគារនេះមានអត្រាជនជាប់ឃុំដល់ទៅជាង៦៥០ភាគរយ។ https://www.facebook.com/photo/?fbid=1088707323298395&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ ៖ តើហេតុអ្វីបានជាការដឹកនាំត្រូវធានាផលប្រយោជន៍ច្រើនបំផុតដល់ប្រជាពលរដ្ឋ?
វាគ្មិនកិត្តិយស៖
១. លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព
២. លោក នី សុខា ប្រធានសមាគមអាដហុក
អ្នកសម្របសម្រួល៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/1361016398676229

Facebook
Log in or sign up to view
See posts, photos and more on Facebook.
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃពុធ បានព្រមានប្រើប្រាស់កម្លាំងការពារអធិបតេយ្យភាពកម្ពុជា បើភាគីថៃឈ្លានពានកម្ពុជា។ ការថ្លែងរបស់លោកហ៊ុន ម៉ាណែតបែបនេះ ធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រមួយក្នុងទីក្រុងភ្នំពេញ នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥។ https://www.facebook.com/photo/?fbid=1089297903239337&set=a.492095336292933
សាលាដំបូងរាជធានីភ្នំពេញបើកសវនាការ និងលើកពេលសវនាការទៅវិញលើសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងពលរដ្ឋផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។ ការលើកពេលសវនាការនេះ គឺក្រោយអវត្តមានមេធាវី ខណៈដែលគ្រួសារ និងសង្គមស៊ីវិលស្នើដល់រដ្ឋាភិបាលដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ ព្រោះសកម្មភាព ដែលពួកគាត់ធ្វើកន្លងមក ជាការបញ្ចេញមតិ និងការបារម្ភពីទឹកដី។ https://www.facebook.com/photo/?fbid=1089300276572433&set=a.492095336292933
ពងទាកូនជាប្រភេទអាហារសម្រន់មួយប្រភេទដែលពលរដ្ឋខ្មែរនិយមចូលចិត្តបរិភោគ ហើយអ្នកខ្លះទៀតយកពងទាកូននេះទៅច្នៃធ្វើជា ស៊ុប និងស្ងោរលក់ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត។ លើសពីនេះ ពងទាកូនក៏ជាអាហារប៉ូវមានប្រយោជន៍ដល់សុខភាព និងជួយបង្កើនថាមពលដល់រាងកាយផងដែរ។ ដោយសារការនិយមចូលចិត្តរបស់ពលរដ្ឋខ្មែរ និងតម្រូវការលើទីផ្សារ អ្នកស្រុកត្រាំកក់ ខេត្តតាកែវ បានចាប់យកអាជីពភ្ញាស់ពងទាកូនតាមបែបបុរាណលក់រកប្រាក់កម្រៃទ្រទ្រង់ជីវភាព។ https://www.facebook.com/photo/?fbid=1089303109905483&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ ៖ តើហេតុអ្វីបានជាការដឹកនាំត្រូវធានាផលប្រយោជន៍ច្រើនបំផុតដល់ប្រជាពលរដ្ឋ?
វាគ្មិនកិត្តិយស៖
១. លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព
២. លោក នី សុខា ប្រធានសមាគមអាដហុក
អ្នកសម្របសម្រួល៖ លោក ស៊ិន ទិត្យសីហាhttps://www.facebook.com/comfrel.org/videos/1319276892553593
សម្រាប់ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ ៖ តើហេតុអ្វីបានជាការដឹកនាំត្រូវធានាផលប្រយោជន៍ច្រើនបំផុតដល់ប្រជាពលរដ្ឋ?
វាគ្មិនកិត្តិយស៖
១. លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព
២. លោក នី សុខា ប្រធានសមាគមអាដហុក
អ្នកសម្របសម្រួល៖ លោក ស៊ិន ទិត្យសីហាhttps://www.facebook.com/comfrel.org/videos/1319276892553593
Facebook
Log in or sign up to view
See posts, photos and more on Facebook.
មេដឹកនាំយោធាថៃ បានបង្ហាញការមិនពេញចិត្ត ចំពោះពលរដ្ឋខ្មែរមួយក្រុមដែលបានច្រៀងចម្រៀងភ្លេងជាតិ នៅប្រាសាទតាមាន់ធំ លើភ្នំដងរែក ដែលថៃអះអាងថា កន្លែងដែលពលរដ្ឋខ្មែរឈរច្រៀងនោះគឺនៅលើប្រាសាទផ្នែកខាង ថៃ បើទោះជានៅមិនទាន់បោះបង្គោលព្រំដែនច្បាស់លាស់ក៏ដោយ។ អ្នកឃ្លាំមើលកម្ពុជា លើកឡើងថា ការហាមប្រាមរបស់យោធាថៃចំពោះពលរដ្ឋខ្មែរនេះ គឺជាទង្វើហួសហេតុ និងបំពានលើម្ចាស់វប្បធម៌។ https://www.facebook.com/photo/?fbid=1089304889905305&set=a.492095336292933
សមត្ថកិច្ចរាជធានីភ្នំពេញមិនទាន់វែកមុខអ្នកលក់កាំភ្លើងឱ្យជនជាតិចិនមួយក្រុមដែលផឹកស៊ី និងដេញបាញ់បោះគ្នានៅទល់មុខព្រលានយន្តហោះរាជធានីភ្នំពេញកាលពីសប្ដាហ៍មុននៅឡើយ។ មន្ត្រីសិទ្ធិមនុស្សបារម្ភថា សកម្មភាពនៃជនបរទេសប្រើប្រាស់កាំភ្លើងបាញ់បោះនៅតាមទីសាធារណៈនឹងបន្តកើតមានដដែល ដោយសារតែសមត្ថកិច្ចអសមត្ថភាពបង្ក្រាបឱ្យដល់ឫសគល់ចំពោះមេខ្លោងដែលជួញដូរអាវុធឱ្យជនជាតិចិនមួយចំនួនប្រើប្រាស់លើទឹកដីខ្មែរ។ https://www.facebook.com/photo/?fbid=1089312219904572&set=a.492095336292933
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រុមការងាររបស់លោកចំណាយចន្លោះពី ១០០០ ទៅ ៥០០០ដុល្លារ លើការផ្សព្បផ្សាយការបង្ហោះរបស់លោកលើបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែបដិសេធមិនបានប្រើប្រាស់ថវិការដ្ឋឡើយ ព្រមទាំងលើកឡើងថា មេដឹកនាំលើពិភពលោកផ្សេងៗទៀតចំណាយច្រើនជាងលោកទៅទៀត ។ https://www.facebook.com/photo/?fbid=1089317976570663&set=a.492095336292933
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា ហៅកាត់ថា NBC បានប៉ាន់ប្រមាណថានឹងមានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៦,២ភាគរយ នៅឆ្នាំនេះ ប៉ុន្តែបានកត់សម្គាល់ពីបញ្ហាប្រឈមខាងក្រៅមួយចំនួន រួមទាំងពន្ធរបស់សហរដ្ឋអាម៉េរិក និងសេដ្ឋកិច្ចចិនដែលយឺតយ៉ាវ ដែលកត្តាទាំងនេះអាចជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ https://www.facebook.com/photo/?fbid=1089347893234338&set=a.492095336292933
ជាការក្រើនរំលឹកលើកទី៤ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងដល់សង្គមស៊ីវិលក្នុងស្រុកឱ្យបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ តាមរយៈសេចក្តីជូនដំណឹងចេញផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃ ក៏បានដាក់កំហិតឱ្យសង្គមស៊ីវិលត្រូវដាក់របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនទៅកាន់ក្រសួងមហាផ្ទៃ មិនឱ្យហួសដំណាច់ខែកុម្ភៈឆ្នាំ២០២៥នេះ។ https://www.facebook.com/photo/?fbid=1089449679890826&set=a.492095336292933

សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖«សុខភាពផ្លូវចិត្ត និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា»
វាគ្មិនកិត្តិយស :
១. ស៊ុន សូលីដា អ្នកសម្របសម្រួលគម្រោង និងអ្នកចិត្តសាស្ត្រនៃ TPO
២. សុទ្ធ ពៅសំណាង សមាជិកក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ
អ្នកសម្របសម្រួល៖ កញ្ញា ស្រ៊ី លីដា https://www.facebook.com/comfrel.org/videos/973517054325712
សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖«សុខភាពផ្លូវចិត្ត និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា»
វាគ្មិនកិត្តិយស :
១. ស៊ុន សូលីដា អ្នកសម្របសម្រួលគម្រោង និងអ្នកចិត្តសាស្ត្រនៃ TPO
២. សុទ្ធ ពៅសំណាង សមាជិកក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ
អ្នកសម្របសម្រួល៖ កញ្ញា ស្រ៊ី លីដា https://www.facebook.com/comfrel.org/videos/973517054325712
Facebook
Log in or sign up to view
See posts, photos and more on Facebook.
មួយរយៈកាលចុងក្រោយនេះថ្នាក់ដឹកនាំកំពូលៗរបស់ចិនតែងតែលើកឡើងពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការពហុភាគីនិយមនៅក្នុងអភិបាលកិច្ចពិភពលោក ខណៈមានការចោទសួរពីប្រព័ន្ធពហុភាគីនិយមរបស់ចិន និងភាពឆកល្វែងនូវអ្វីដែលរដ្ឋាភិបាលកុម្មុយនិស្តចិនបានលើកឡើងជាហូរហែមកនោះ។ https://www.facebook.com/photo/?fbid=1090063713162756&set=a.492095336292933
សភាជាតិកម្ពុជានាពេលថ្មីៗនេះបានអនុម័តសេចក្តីព្រាងច្បាប់មួយស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តក្នុងសម័យខ្មែរក្រហម ដើម្បីទប់ស្កាត់កុំឲ្យឧក្រិដ្ឋកម្មក្នុងសម័យខោអាវខ្មៅនោះកើតឡើងសាជាថ្មី។ https://www.facebook.com/photo/?fbid=1090065416495919&set=a.492095336292933
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បាននិយាយលើកទឹកចិត្តឱ្យពលរដ្ឋរាយការណ៍ ប្រសិនបើទទួលការរើសអើងនៅពេលប្រើបណ្ណបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស) បណ្ណសមធម៌ និងបណ្ណងាយរងហានិភ័យ ដើម្បីទទួលការព្យាបាលជំងឺ នៅមន្ទីរពេទ្យ។ លោកនាយករដ្ឋមន្ដ្រីលើកឡើងយ៉ាងដូច្នេះ ក្រោយពីមានការបង្ហោះផ្សាយក្នុងបណ្ដាញទំនាក់ទំនងសង្គម អំពីស្ដ្រីម្នាក់នៅខេត្តតាកែវដែលកូនស្លាប់ក្នុងផ្ទៃនៅពេលចូលទៅមន្ទីរពេទ្យបង្អែកខេត្ត។ គ្រួសាររបស់ស្រ្តីម្នាក់នោះបានសរសេរថាគ្រូពេទ្យមិនអើពើយកចិត្តទុកដាក់ ដោយសារតែពួកគេប្រើបណ្ណ ប.ស.ស។ https://www.facebook.com/photo/?fbid=1090069113162216&set=a.492095336292933
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្នងការនគរបាលរាជធានីភ្នំពេញបានសម្រេចព្យួរមន្ត្រីនគរបាល២នាក់ពីការងារ ដោយមិនកំណត់ពេលវេលា។ ការសម្រេចរបស់ស្នងការរាជធានីភ្នំពេញធ្វើឡើងក្រោយពីមានការប៉ះទង្គិចគ្នាជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា អំឡុងពេលត្រួតពិនិត្យជាតិអាល់កុលកាលពីដើមសប្តាហ៍នេះ នៅក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ។ https://www.facebook.com/photo/?fbid=1090075026494958&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖«សុខភាពផ្លូវចិត្ត និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា»
វាគ្មិនកិត្តិយស :
១. ស៊ុន សូលីដា អ្នកសម្របសម្រួលគម្រោង និងអ្នកចិត្តសាស្ត្រនៃ TPO
២. សុទ្ធ ពៅសំណាង សមាជិកក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ
អ្នកសម្របសម្រួល៖ កញ្ញា ស្រ៊ី លីដា https://www.facebook.com/comfrel.org/videos/619216397598117

កម្ពុជា និងវៀតណាមប្ដេជ្ញាចិត្តបន្ថែមទៀត សាជាថ្មី ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ការប្ដេជ្ញាចិត្តបន្ថែមទៀតរបស់កម្ពុជា និងវៀតណាមធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរបានជួបជជែកពិភាក្សាការងារគ្នាទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសវៀតណាម។ https://www.facebook.com/photo?fbid=1090077839828010&set=a.492095336292933
កងទ័ពកម្ពុជានៃកងពលនានាដែលឈរជើងនៅតាមបណ្តាខេត្តមួយចំនួនជាប់នឹងព្រំដែនថៃ កាលពីពេលថ្មីៗនេះ ហាក់បានបង្កើនការល្បាតនៅតាមព្រំដែនញឹកញាប់ជាងសព្វមួយដង។ ការបញ្ចេញកម្លាំងទ័ពរបស់កម្ពុជាបង្កើនការល្បាតតាមព្រំដែនជាមួយថៃពេលនេះ ត្រូវគេមើលឃើញថា ធ្វើឡើងក្រោយហេតុការណ៍ប៉ះទង្គិចពាក្យសម្តីគ្នារវាងកងទ័ពជួរមុខកម្ពុជា-ថៃ កាលពីសប្តាហ៍មុននៅប្រាសាទតាមាន់ធំ។ https://www.facebook.com/photo/?fbid=1090078699827924&set=a.492095336292933