ប្រជាពលរដ្ឋរស់នៅលើកោះមាសនិងម្ចាស់ដីលើកោះដែលសម្បូរដោយការដាំដុះ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យនៅលើកោះដែលមានភូមិសាស្ត្រក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាល ដើម្បីទាមទារបណ្ណកម្មសិទ្ធិដីធ្លីពីរដ្ឋាភិបាល។ https://www.facebook.com/photo/?fbid=1087577010078093&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
ប្រធានបទ ៖ គុណតម្លៃនៃការនិយាយការពិតក្នុងសង្គមប្រជាធិបតេយ្យ
==========================
វាគ្មិនកិត្តិយស៖
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
- លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម https://www.facebook.com/comfrel.org/videos/1338663947160099
សម្រាប់ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
ប្រធានបទ ៖ គុណតម្លៃនៃការនិយាយការពិតក្នុងសង្គមប្រជាធិបតេយ្យ
==========================
វាគ្មិនកិត្តិយស៖
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
- លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម https://www.facebook.com/comfrel.org/videos/1338663947160099
សាលាឧទ្ធរណ៍ភ្នំពេញបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិទាំង៥ រូប ក្រោមហេតុផលថា ពួកគាត់នឹងបន្តប្រព្រឹត្តបទល្មើសបន្តទៀត។ គ្រួសារ និងសង្គមស៊ីវិលចាត់ទុកថា ការសម្រេចនេះគឺជារឿងអយុត្តិធម៌ ខណៈដែលពួកគាត់មិនបានប្រព្រឹត្តបទល្មើសតាំងពីដំបូង។ https://www.facebook.com/photo/?fbid=1087583253410802&set=a.492095336292933
ប្រជាពលរដ្ឋដែលកំពុងរស់នៅពឹងផ្អែកលើមុខរបរនេសាទ នៅស្រុកបុទុមសាគរ ខេត្តកោះកុង អះអាងថា ក្រុមហ៊ុន អេសវី អ៊ែសេត (SV Asset) បន្តលួចបូមខ្សាច់នៅពេលយប់ធ្វើឲ្យផលប៉ះពាល់ដល់មុខរបរនេសាទរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ https://www.facebook.com/photo/?fbid=1087586146743846&set=a.492095336292933
មកដល់ពេលនេះ គណបក្សកម្លាំងជាតិប្រមូលទឹកប្រាក់បានរាប់ពាន់ដុល្លារ ដើម្បីជួយសម្រាលបន្ទុកបណ្តឹងសំណងផ្លូវចិត្ត ដែលតុលាការសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យលោក រ៉ុង ឈុន និងសកម្មជនពីររូបទៀត សងថ្លៃខូចខាត ទៅឲ្យគណៈកម្មាធិការកិច្ចការព្រំដែន ក្នុងទំហំទឹកប្រាក់ ៤០០លានរៀល ឬស្មើនឹង១០ម៉ឺនដុល្លារ។ អ្នកវិភាគនយោបាយខ្លះយល់ថា វាជាសញ្ញាសំដែងសាមគ្គីភាពជួយលោក រ៉ុង ឈុន ឲ្យអាចមានលទ្ធភាពបង់ទឹកប្រាក់ជំងឺចិត្តដ៏ច្រើនសម្បើមនេះ។ តែអ្នកវិភាគខ្លះ ថា វាជាបន្ទុកផ្លូវច្បាប់កាន់តែធ្ងន់ដល់ លោក រ៉ុង ឈុន បើសិនតុលាការរកឃើញថា ថវិកាទាំងនោះមានចំណែកពីអ្នកនយោបាយនិរទេស នៅក្រៅប្រទេស។ https://www.facebook.com/photo/?fbid=1087591043410023&set=a.492095336292933
ក្រសួងព័ត៌មាននៅថ្ងៃទី១៧ ខែកុម្ភៈនេះ បានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និងភ្នាក់ងារផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងទាំងអស់ ត្រូវទៅបំពេញបែបបទស្នើសុំការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងឱ្យបាន មុនថ្ងៃ១៦ ខែមីនា ឆ្នាំ២០២៥។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន រាល់ការស្នើសុំច្បាប់អនុញ្ញាតផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង មិនត្រូវគិតកម្រៃសេវានោះទេ។ https://www.facebook.com/photo?fbid=1087593703409757&set=a.492095336292933
កិច្ចពិភាក្សាស្តីពីការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករឈរ មកជារថយន្តប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក៏ប៉ុន្តែមិនទាន់ចេញជាលទ្ធផលយ៉ាងណានៅឡើយ។ តាមគម្រោង យន្តការផ្លាស់ប្តូរការធ្វើដំណើររបស់កម្មករ និយោជិតពីរថយន្តដឹកទំនិញ ទៅជារថយន្តមានសុវត្ថិភាព ត្រូវធ្វើឲ្យចេញជាលទ្ធផលនៅឆ្នាំ២០២៧ខាងមុខ។ https://www.facebook.com/photo/?fbid=1087607083408419&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ ៖ ភាពផ្សេងៗគ្នានៅក្នុងសង្គម
វាគ្មិនកិត្តិយស៖
១. កញ្ញា ស្រី សុធាវី នាយិកាអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់
២. លោក ស៊ឹង សែនករុណា អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គមឯករាជ្យ
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម https://www.facebook.com/comfrel.org/videos/2406980946327867
សម្រាប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ ៖ ភាពផ្សេងៗគ្នានៅក្នុងសង្គម
វាគ្មិនកិត្តិយស៖
១. កញ្ញា ស្រី សុធាវី នាយិកាអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់
២. លោក ស៊ឹង សែនករុណា អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គមឯករាជ្យ
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម https://www.facebook.com/comfrel.org/videos/2406980946327867
មេដឹកនាំនិងតំណាងអង្គការសង្គមស៊ីវិលមួយចំនួនបានឲ្យដឹងអំពីការរំពឹងរបស់ពួកគេលើការផ្លាស់ប្តូរមកវិញនូវសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិក នៅក្នុងការផ្អាកប្រតិបត្តិការរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ ហៅកាត់ថា (USAID)។ https://www.facebook.com/photo?fbid=1088459643323163&set=a.492095336292933
សកម្មជនបរិស្ថានទាមទារឲ្យរដ្ឋាភិបាលបង្ហាញតម្លាភាពពីការទទួលផលលើវិស័យធនធានរ៉ែនៅកម្ពុជាពីព្រោះពួកគាត់ព្រួយបារម្ភខ្លាចថវិកាទាំងនោះមិនបានចូលដល់រដ្ឋ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ មន្ត្រីសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលបង្ហាញរបាយការណ៍ចំណូលបានពីការប្រមូលពន្ធពីវិស័យធនធានធម្មជាតិឲ្យច្បាស់លាស់។ https://www.facebook.com/photo?fbid=1088464426656018&set=a.492095336292933
មន្ត្រីគណបក្សកម្លាំងជាតិពីរនាក់ ដែលអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារដោយសារការបញ្ចេញមតិ ពួកគាត់ប្រកាសរក្សាជំហរនយោបាយមុតមាំ ក្នុងការទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាពវិញ។ មន្ត្រីសង្គមស៊ីវិល និងមន្រ្តីគណបក្សប្រឆាំងស្នើឱ្យតុលាការដោះលែងពួកគាត់ ដើម្បីបើកលំហសេរីភាពនយោបាយ លើកកម្ពស់ប្រជាធិបតេយ្យ និងបញ្ចៀសការរិះគន់នានាពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ https://www.facebook.com/photo?fbid=1088465573322570&set=a.492095336292933
មន្ត្រីយោធាថៃប្រចាំការនៅយោធភូមិភាគទី២ បានដាក់លិខិតតវ៉ាមកកម្ពុជា រឿងពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ រហូតដល់មានការឈ្លោះប្រកែកគ្នា រវាងកងទ័ពខ្មែរ និងកងទ័ពថៃ។ អ្នកឃ្លាំមើលកម្ពុជាយល់ថា ភាគីទាំងពីរគួរ ដោះស្រាយបញ្ហាដោយសន្តិវិធី។ https://www.facebook.com/photo/?fbid=1088467869989007&set=a.492095336292933
កាលពីថ្ងៃទី១៤ និងទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ បណ្តាញសហគមន៍ព្រៃឡង់មកពីខេត្តចំនួន៤ គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ប្រហែលជាង ៣៥០នាក់ បានប្រារព្ធបុណ្យព្រៃឡង់ ដើម្បីឧទ្ទិស និងរំឭកគុណព្រៃឈើ និងបួងសួងសុំឱ្យព្រៃឡង់នៅគង់វង្សយូរអង្វែងតរៀងទៅ។ គង់វង្សដើម្បីរក្សានូវអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ ដែលរស់នៅពឹងអាស្រ័យនឹងព្រៃឈើ។ បន្ថែមពីនោះ បណ្ដាញសហគមន៍ព្រៃឡង់សង្ឃឹមថា ការបំបួសដើមឈើនឹងធ្វើឱ្យអ្នកដែលតែងតែកាប់បំផ្លាញ មានការញញើត និងមិនហ៊ានកាប់បន្ដ ពេលឃើញមានស្បង់ជាប់ដើមឈើយ៉ាងដូច្នេះ។ https://www.facebook.com/photo?fbid=1088472446655216&set=a.492095336292933
នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញមុខជនសង្ស័យជនជាតិចិនចំនួន៥នាក់ ដែលពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី១៤កុម្ភៈ។ យោងតាមស្នងការនគរបាលក្រុងភ្នំពេញ ប៉ូលីសបានបង្ក្រាបជនសង្ស័យទាំងនេះភ្លាមៗ នៅក្រោយមានការបាញ់បោះ ដោយប្រើកាំភ្លើងAK នៅបរិវេណមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។ https://www.facebook.com/photo?fbid=1088479046654556&set=a.492095336292933
កាលពីខែមករា ដើមឆ្នាំ២០២៥ លោកស្រីនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត់ បានប្រកាសរៀបចំធ្វើច្បាប់ ដើម្បីអនុញ្ញាតឲ្យបើកកាស៊ីណូស្របច្បាប់នៅលើទឹកដីថៃ។ តាមគម្រោងរដ្ឋាភិបាល ថៃនឹងបើកកាស៊ីណូចំនួន៥កន្លែង ដោយ ២កន្លែងនៅទីក្រុងបាងកក និង៣ទៀតនៅតំបន់ទេសចរណ៍ប៉ាតាយ៉ា ឈៀងម៉ៃ និងនៅភូកេត។ ជុំវិញវត្តមានកាស៊ីណូថៃស្របច្បាប់នេះ អ្នកជំនាញនានាមើលឃើញថា នឹងអាចមានផលប៉ះពាល់ដល់កម្ពុជា ព្រោះថាចំណូលសេដ្ឋកិច្ចមួយផ្នែករបស់កម្ពុជាបានមកពីអាជីវកម្មកាស៊ីណូ។ https://www.facebook.com/photo/?fbid=1088480289987765&set=a.492095336292933
ការវិភាគថ្មីមួយដោយក្រុមច្បាប់ធុរកិច្ច និងសិទ្ធិមនុស្ស (BHRLG) ព្រមានថា ការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកដល់កម្ពុជា គំរាមកំហែងដល់វិស័យសំខាន់ៗដូចជា សុខភាព ការអប់រំ និងការបោសសម្អាតមីន ដែលធ្វើឲ្យមនុស្សរាប់ពាន់នាក់ប្រឈមនឹងហានិភ័យ។ របាយការណ៍នេះជំរុញឱ្យប្រទេសកម្ពុជា និងដៃគូរបស់ខ្លួនធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីការពារកម្មវិធីសំខាន់ៗ និងជាបំពេញគម្លាតថវិកា។ https://www.facebook.com/photo/?fbid=1088633559972438&set=a.492095336292933
អង្គការលីកាដូ បង្ហាញថា ពន្ធនាគារក្នុងប្រទេសកម្ពុជាមានភាពចង្អៀតណែន ដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកជាប់ឃុំ។ តាមអង្គការលីកាដូ បច្ចុប្បន្ននេះ ពន្ធនាគារ ខេត្តកណ្តាល គឺជាពន្ធនាគារដែលមានភាពចង្អៀតណែនជាងគេ ដោយដាក់ជនជាប់ឃុំជាង ៣៩០០ នាក់ ដែលធ្វើឱ្យពន្ធនាគារនេះមានអត្រាជនជាប់ឃុំដល់ទៅជាង៦៥០ភាគរយ។ https://www.facebook.com/photo/?fbid=1088707323298395&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ ៖ តើហេតុអ្វីបានជាការដឹកនាំត្រូវធានាផលប្រយោជន៍ច្រើនបំផុតដល់ប្រជាពលរដ្ឋ?
វាគ្មិនកិត្តិយស៖
១. លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព
២. លោក នី សុខា ប្រធានសមាគមអាដហុក
អ្នកសម្របសម្រួល៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/1361016398676229
សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ ៖ តើហេតុអ្វីបានជាការដឹកនាំត្រូវធានាផលប្រយោជន៍ច្រើនបំផុតដល់ប្រជាពលរដ្ឋ?
វាគ្មិនកិត្តិយស៖
១. លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព
២. លោក នី សុខា ប្រធានសមាគមអាដហុក
អ្នកសម្របសម្រួល៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/1361016398676229
Facebook
Log in or sign up to view
See posts, photos and more on Facebook.
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃពុធ បានព្រមានប្រើប្រាស់កម្លាំងការពារអធិបតេយ្យភាពកម្ពុជា បើភាគីថៃឈ្លានពានកម្ពុជា។ ការថ្លែងរបស់លោកហ៊ុន ម៉ាណែតបែបនេះ ធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រមួយក្នុងទីក្រុងភ្នំពេញ នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥។ https://www.facebook.com/photo/?fbid=1089297903239337&set=a.492095336292933
សាលាដំបូងរាជធានីភ្នំពេញបើកសវនាការ និងលើកពេលសវនាការទៅវិញលើសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងពលរដ្ឋផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។ ការលើកពេលសវនាការនេះ គឺក្រោយអវត្តមានមេធាវី ខណៈដែលគ្រួសារ និងសង្គមស៊ីវិលស្នើដល់រដ្ឋាភិបាលដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ ព្រោះសកម្មភាព ដែលពួកគាត់ធ្វើកន្លងមក ជាការបញ្ចេញមតិ និងការបារម្ភពីទឹកដី។ https://www.facebook.com/photo/?fbid=1089300276572433&set=a.492095336292933
ពងទាកូនជាប្រភេទអាហារសម្រន់មួយប្រភេទដែលពលរដ្ឋខ្មែរនិយមចូលចិត្តបរិភោគ ហើយអ្នកខ្លះទៀតយកពងទាកូននេះទៅច្នៃធ្វើជា ស៊ុប និងស្ងោរលក់ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត។ លើសពីនេះ ពងទាកូនក៏ជាអាហារប៉ូវមានប្រយោជន៍ដល់សុខភាព និងជួយបង្កើនថាមពលដល់រាងកាយផងដែរ។ ដោយសារការនិយមចូលចិត្តរបស់ពលរដ្ឋខ្មែរ និងតម្រូវការលើទីផ្សារ អ្នកស្រុកត្រាំកក់ ខេត្តតាកែវ បានចាប់យកអាជីពភ្ញាស់ពងទាកូនតាមបែបបុរាណលក់រកប្រាក់កម្រៃទ្រទ្រង់ជីវភាព។ https://www.facebook.com/photo/?fbid=1089303109905483&set=a.492095336292933