ពលរដ្ឋរស់លើភ្នំដងរែកជិតច្រកព្រំដែនកម្ពុជា-ថៃជាំស្រងាំបានត្អូញត្អែរពីការលំបាកដោយសារតែគ្មានទឹកស្អាតប្រើប្រាស់ និងភ្លើងអគ្គិសនីគ្រប់គ្រាន់។ ពួកគេបានអះអាងពីការចំណាយលុយ ១៥ ០០០រៀលក្នុងមួយថ្ងៃដើម្បីទិញទឹកពីស្រះក្នុងវត្តនៅភូមិដែលពួកគេរស់នៅ។ ក្នុងន័យនេះ ពួកគេបានស្នើឲ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យមើលលទ្ធភាពក្នុងការរៀបចំតភ្ជាប់ប្រព័ន្ធទឹកស្អាត និងបណ្តាញភ្លើងអគ្គិសនីត្រឹមត្រូវ។ https://www.facebook.com/photo/?fbid=1083526380483156&set=a.492095336292933
ក្រុមពាណិជ្ជករឈានមុខនៅចក្រភពអង់គ្លេសចំនួន៧ ក្រុមហ៊ុនបានមកកាន់ប្រទេសកម្ពុជា ដើម្បីជួបដោយផ្ទាល់ជាមួយអ្នកផលិតនិងផ្គត់ផ្គង់នៅកម្ពុជាចំនួន១៣ នាក់។ នេះជាការកសាងភាពជាដៃគូដែលមានអត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងពង្រីកលទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលកម្ពុជា។ https://www.facebook.com/photo/?fbid=1083527873816340&set=a.492095336292933
កំពង់ផែស្វយ័តភ្នំពេញ ឬហៅកាត់ថា PPAP ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ពីកំណើន ៤៨,៤ភាគរយនៃការដឹកជញ្ជូនកុងតឺន័រក្នុងខែមករាឆ្នាំនេះ ពោលគឺកើនដល់ ៤៤៣៧៩ ធៀបនឹង ២៩៩០៨ទូរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ https://www.facebook.com/photo/?fbid=1083529797149481&set=a.492095336292933
អង្គការតម្លាភាពកម្ពុជា អំពាវនាវជាថ្មីឱ្យរដ្ឋាភិបាលពង្រឹង និងពន្លឿនការផ្ដន្ទទោសរាល់អំពើពុករលួយទាំងទ្រង់ទ្រាយធំ និងតូចឱ្យបានម៉ឺងម៉ាត់ ជាពិសេសដោះស្រាយបញ្ហាអំពើពុករលួយជាប្រព័ន្ធ ក្រោយពីកម្ពុជានៅតែទទួលបានចំណាត់ថ្នាក់ទាបក្នុងតំបន់អាស៊ាន លើការងារលុបបំបាត់អំពើពុករលួយ។ យ៉ាងណាមន្ត្រីរដ្ឋាភិបាល ចាត់ទុករបាយការណ៍អង្គការនេះ ថាមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង ស្របពេលរដ្ឋាភិបាលប្រឹងប្រែងលុបបំបាត់អំពើពុករលួយ។ https://www.facebook.com/photo/?fbid=1083535750482219&set=a.492095336292933
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អង្គការយូណេស្កូ(UNESCO) និងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ហៅកាត់ថា DMC បានបើកសិក្ខាសាលាមួយដើម្បីប្រមូលធាតុចូល លើសៀវភៅជំនួយសម្រាប់ការបណ្តុះបណ្តាលស្តីពីប្រឆាំងព័ត៌មានក្លែងក្លាយ និងការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ។ https://www.facebook.com/photo/?fbid=1083537273815400&set=a.492095336292933
ជួបគ្នាល្ងាចនេះជាមួយ កម្មវិធី «ស្រ្តីអាចធ្វើបាន»
កាលបរិច្ឆេទ : ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រធានបទ ៖ ការរៀបការវ័យក្មេង និងបញ្ហាប្រឈម
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98។ https://www.facebook.com/photo/?fbid=1083610467141414&set=a.492095336292933

ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖ ការរៀបការវ័យក្មេង និងបញ្ហាប្រឈម
វាគ្មិនកិត្តិយស :
១. លោក ទូច និមិត្ត នាយកប្រតិបត្តិសមាគមអភិវឌ្ឍន៍ជនជាតិដើមភាគតិចមណ្ឌលគិរី
២. កញ្ញា អាន វណ្ណៈ និស្សិតជំនាញច្បាប់
អ្នកសម្របសម្រួល៖ កញ្ញា ស្រ៊ី លីដា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437https://www.facebook.com/comfrel.org/videos/1680973129509257

ការផ្សាយឡើងវិញសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ការផ្លាស់ប្ដូរគោលនយោបាយរបស់សហរដ្ឋអាមេរិក និងផលប៉ះពាល់លើប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហាhttps://www.facebook.com/comfrel.org/videos/4050608565173159

Facebook
Log in or sign up to view
See posts, photos and more on Facebook.
អ្នកតាមដានសង្គម កត់សម្គាល់ថា ប្រជាពលរដ្ឋបានចូលរួមប្រព្រឹត្តអំពើពុករលួយដោយសារកង្វះទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ ដែលទាមទារឲ្យរដ្ឋយកចិត្តទុកដាក់ និងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីលុបបំបាត់។ https://www.facebook.com/photo?fbid=1086792296823231&set=a.492095336292933
ក្រោយឃាតកម្មលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា នៅទីក្រុងបាងកក ប្រទេសថៃមក អ្នកឃ្លាំមើលនយោបាយកម្ពុជាបាននាំគ្នាវាយតម្លៃបន្ថែមថា ប្រទេសជិតខាងកម្ពុជាមួយនេះនឹងលែងជាទីសុវត្ថិភាពសម្រាប់ក្រុមជំទាស់ដែលភៀសខ្លួនចេញពីប្រទេស ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញ។ ក៏ប៉ុន្តែ ទោះបីជាកន្លែងជ្រកកោននេះបានក្លាយជាបញ្ហាមួយសម្រាប់ក្រុមអ្នកជំទាស់ក្តី ក៏គេមិនប្រាកដថា ទឹកចិត្តនៃការតស៊ូរបស់ពួកគេដើម្បីបើកលម្ហប្រជាធិបតេយ្យនៅកម្ពុជា នឹងថមថយនោះឡើយ។ https://www.facebook.com/photo?fbid=1086794500156344&set=a.492095336292933
អាជ្ញាធរខេត្តតាកែវអំពាវនាវឲ្យប្រជាកសិករកុំធ្វើស្រូវប្រាំងលើកទី ២ ដោយសារទឹកក្នុងអាងទន្លេបាទីស្រកចុះខ្លាំង ដោយមិនអាចផ្គត់ផ្គង់ដល់ការធ្វើស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋបាន។ https://www.facebook.com/photo/?fbid=1086798923489235&set=a.492095336292933
ថ្មីៗនេះ សហជីពសាកល IndustriALL Global Union បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនម៉ាកយីហោល្បីៗចំនួន៣ ដើម្បីជំរុញភាគីថៅកែរោងចក្រដំឡើងប្រាក់ឈ្នួលដល់កម្មករខ្មែរឱ្យបានសមរម្យ និងមានលក្ខខណ្ឌការងារល្អជាងមុន។ ផ្អែកតាមកិច្ចព្រមព្រៀងនេះ សហជីពសាកលក៏រំពឹងដែរថា កិច្ចព្រមព្រៀងនេះ អាចរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមម៉ាកយីហោបញ្ជាទិញល្បីៗ និយោជក និងកម្មករនិយោជិតក្នុងប្រទេសកម្ពុជា ឱ្យធានាបាននូវខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយទំនួលខុសត្រូវ ពិសេសយន្តការដោះស្រាយវិវាទ។ https://www.facebook.com/photo/?fbid=1086803746822086&set=a.492095336292933
ក្រុមជំនាញផ្នែកបោសសំអាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរក ឃើញគ្រាប់បែកធុន MK-82 ចំនួន ១គ្រាប់ នៅតំបន់ភាគខាងត្បូងនៃខេត្តកណ្ដាល ហើយបានយកចេញដោយសុវត្ថិភាព កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ https://www.facebook.com/photo/?fbid=1086805903488537&set=a.492095336292933
ពលរដ្ឋមួយចំនួនបារម្ភថា ករណីបាញ់បោះនៅកណ្ដាលទីក្រុងភ្នំពេញ ដែលបង្កឡើងដោយជនជាតិចិនមួយចំនួន កំពុងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា ។ ពួកគាត់ស្នើដល់អាជ្ញាធរឲ្យចាត់វិធានការធ្ងន់ធ្ងរលើក្រុមជនល្មើស និងរឹតបន្តឹងការគ្រប់គ្រងអាវុធជាតិផ្ទុះ។ https://www.facebook.com/photo/?fbid=1086806720155122&set=a.492095336292933
ក្រសួងបរិស្ថាននៅថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលចំពោះការផ្សព្វផ្សាយរូបភាពពីផ្កាយរណបរបស់អង្គការ NASA ដែលបង្ហាញពីចំនួនចំណុចភ្លើងឆេះដ៏ច្រើនសម្បើមនៅទូទាំងប្រទេសកម្ពុជា។ សម្រាប់ ក្រសួងបរិស្ថាន ការចែករំលែកព័ត៌មានអំពីចំណុចភ្លើងឆេះ ដោយយកផែនទីមាត្រដ្ឋានតូច មិនអាចកំណត់បានជាកន្លែងណាមួយឱ្យច្បាស់លាស់នោះ គឺជាព័ត៌មាន និងរូបភាពមិនពិត ដែលវាហាក់បីដូចជាកម្ពុជាទាំងមូល ត្រូវបានឆេះក្រហមឆ្អៅ។ https://www.facebook.com/photo/?fbid=1086818426820618&set=a.492095336292933
អាជ្ញាធរបានអះអាងថា ប្រទេសថៃកាត់ផ្តាច់ការផ្គត់ផ្គង់សេវាទូរគមនាគមន៍ក្នុងខេត្តស្រះកែវ នៃប្រទេសថៃ ដើម្បីទប់ស្កាត់ការបោកប្រាស់ឆ្លងដែននេះ នឹងមិនប៉ះពាល់ដល់ក្រុងប៉ោយប៉ែតទេ ខណៈការស៊ើបអង្កេតរបស់ថៃបានចាត់ទុកខេត្តជាប់ព្រំដែននេះថាជាមជ្ឈមណ្ឌលនៃក្រុមឆបោកតាមអនឡាញ ។ https://www.facebook.com/photo/?fbid=1086821190153675&set=a.492095336292933
អង្គការយូនីសេហ្វ ក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលបានចាប់ផ្តើមដំណើរការ ParentingTips ដែលជាវេទិកាឌីជីថលឥតគិតថ្លៃ ផ្តល់ឱ្យឪពុកម្តាយ និងអ្នកថែទាំកុមារ នូវការណែនាំផ្អែកលើភស្តុតាងស្តីពីអាហារូបត្ថម្ភ ការថែទាំត្រឹមត្រូវ និងប្រកបដោយភាពវិជ្ជមាន។ https://www.facebook.com/photo/?fbid=1086822900153504&set=a.492095336292933
ស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកនយោបាយមកពីគណបក្សនានា បានរួមគ្នាពិភាក្សាពីបញ្ហាប្រឈម និងអនុសាសន៍ ពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីធ្វើឱ្យដំណើរការនៃការបោះឆ្នោតខាងមុខកាន់តែប្រសើរឡើង ស្របតាមគោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌។ https://www.facebook.com/photo/?fbid=1086828340152960&set=a.492095336292933
កម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ ៖ គុណតម្លៃនៃការនិយាយការពិតក្នុងសង្គមប្រជាធិបតេយ្យ
កាលបរិច្ឆេទ ៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98។ https://www.facebook.com/photo/?fbid=1086833443485783&set=a.492095336292933

សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
ប្រធានបទ ៖ គុណតម្លៃនៃការនិយាយការពិតក្នុងសង្គមប្រជាធិបតេយ្យ
==========================
វាគ្មិនកិត្តិយស៖
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
- លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437https://www.facebook.com/comfrel.org/videos/1321252975862375

ក្រុមអង្គការសង្គមស៊ីវិលបានជំរុញឲ្យតុលាការអនុញ្ញាតឲ្យសមាជិកទាំង ៥ នាក់របស់ក្រុមចលនាមាតាធម្មជាតិ បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន ខណៈសវនាការលើសំណើសុំនៅក្រៅឃុំរបស់ពួកគេបានចាប់ផ្តើមនារសៀលថ្ងៃចន្ទ។ https://www.facebook.com/photo?fbid=1087576353411492&set=a.492095336292933