នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សមាគមអាដហុកបានចេញផ្សាយរបាយការណ៍ឆ្នាំ ២០២៤ ដោយរកឃើញថា អាជ្ញាធរមូលដ្ឋានជាង ៩០% នៅក្នុងខេត្តចំនួន ២២ បានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋដោយប្រើរូបភាពសួររកលិខិតអនុញ្ញាតជួបជុំ រារាំងមិនឱ្យផ្សព្វផ្សាយ ឬហាមឃាត់ពលរដ្ឋមិនឱ្យចូលរួមជាដើម។ តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយល់ថា ការលើកឡើងរបស់អាដហុកជាការធ្វើបុរេវិនិច្ឆ័យ ឬចោទប្រកាន់រដ្ឋាភិបាលដោយមិនបានពិនិត្យមើលអង្គហេតុ និងច្បាប់កម្ពុជា។ https://www.facebook.com/photo/?fbid=1082029433966184&set=a.492095336292933
កម្ពុជា និងឡាវ បានឯកភាពគ្នាជំរុញល្បឿននៃការកំណត់ទីតាំងជាក់លាក់ដើម្បីសាងសង់ស្ពានតភ្ជាប់រវាងខេត្តព្រះវិហាររបស់កម្ពុជា និងខេត្តចំប៉ាសាក់របស់ឡាវ ដោយឆ្លងកាត់ទន្លេពៅរបស់កម្ពុជា និងទន្លេសេឡាំប៉ាវរបស់ឡាវ។ ការជំរុញនេះធ្វើឡើងនៅក្នុងទស្សនកិច្ចរបស់ប្រមុខគណបក្សកាន់អំណាចកម្ពុជា លោក ហ៊ុន សែន នៅឡាវកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។ https://www.facebook.com/photo/?fbid=1082031620632632&set=a.492095336292933
ចួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
នៃការផ្សាយសំឡេងសង្គមស៊ីវិល (VoC)
ប្រធានបទ ៖ ភាពផ្សេងៗគ្នានៅក្នុងសង្គម
កាលបរិច្ឆេទ ៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98។ https://www.facebook.com/photo/?fbid=1082056220630172&set=a.492095336292933

វិស័យសំណង់ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥នេះត្រូវបានព្យាករថា គឺនឹងងើបឡើងវិញយឺត បន្ទាប់ពីបានដាំក្បាលចុះតាំងពីផ្ទុះជំងឺរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ២០២០។ ការព្យាករយ៉ាងដូចនេះត្រូវបានលើកឡើងនៅក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅព្រឹកថ្ងៃចន្ទទី១០ កុម្ភៈនេះ។ https://www.facebook.com/photo/?fbid=1082108653958262&set=a.492095336292933
បុរសម៉ាឡេស៊ីម្នាក់ ដែលត្រូវបានបណ្ដាញផ្សព្វផ្សាយបរទេសចុះផ្សាយថា រូបគេត្រូវបានបង្ខាំងដោយទង្វើនៃការឆបោកផ្ដល់ការងារនៅកម្ពុជា បានចាញ់បោកមិត្ដភក្ដិ និងបង្ខំចិត្ដបន្ដបោកប្រាស់អ្នកដទៃ។ https://www.facebook.com/photo/?fbid=1082123907290070&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ ៖ ភាពផ្សេងៗគ្នានៅក្នុងសង្គម
វាគ្មិនកិត្តិយស៖
១. កញ្ញា ស្រី សុធាវី នាយិកាអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់
២. លោក ស៊ឹង សែនករុណា អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គមឯករាជ្យ
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccountableGovernment
#FreeFairElections
#Smartvoter https://www.facebook.com/comfrel.org/videos/632302169325042

ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ ៖ ភាពផ្សេងៗគ្នានៅក្នុងសង្គម
វាគ្មិនកិត្តិយស៖
១. កញ្ញា ស្រី សុធាវី នាយិកាអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់
២. លោក ស៊ឹង សែនករុណា អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គមឯករាជ្យ
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម https://web.facebook.com/comfrel.org/videos/992502082771174

Facebook
Log in or sign up to view
See posts, photos and more on Facebook.
អង្គការតម្លាភាពអន្តរជាតិចាត់ថ្នាក់កម្ពុជានៅលេខរៀងទី ១៥៥ ក្នុងចំណោម ១៨០ប្រទេស សម្រាប់សន្ទស្សន៍អំពើពុករលួយឆ្នាំ ២០២៤ ដែលមានន័យថា កម្ពុជានៅតែស្ថិតនៅជិតបាតតារាង និងកំពុងបន្តបោះជំហ៊ានយឺតក្នុងការប្រឆាំងអំពើពុករលួយ។ https://web.facebook.com/photo/?fbid=1082687057233755&set=a.492095336292933
លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា ថ្លែងនៅថ្ងៃអង្គារនេះថា លោក ហ៊ុន ម៉ាណែត អាចនឹងបាត់បង់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាប្រសិនបើដើរខុសពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ https://web.facebook.com/photo/?fbid=1082692670566527&set=a.492095336292933
អ្នកកាសែតជនជាតិអង់គ្លេស លោក ជឺរល ហ្វ្លីន (Gerald Flynn) ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាចេញបម្រាមដាក់ក្នុងបញ្ជីខ្មៅមិនឱ្យចូលប្រទេសកម្ពុជាវិញដោយគ្មានកាលកំណត់នោះ ប្រាប់វិទ្យុអាស៊ីសេរីថា លោកនឹងនៅតែបន្តរាយការណ៍ពីបញ្ហាបរិស្ថាននៅកម្ពុជាដដែល។ លោក ជឺរល ហ្វ្លីន ថាការហាមប្រាមមិនឱ្យលោកចូលក្នុងប្រទេសកម្ពុជាវិញ នឹងមិនអាចបញ្ឈប់ព័ត៌មានមិនឱ្យលេចឮចេញទៅដល់ពិភពលោកខាងក្រៅបានឡើយ។ https://web.facebook.com/photo?fbid=1082695920566202&set=a.492095336292933
ប្រពន្ធអ្នកដឹកនាំមូលដ្ឋាននៃសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ស្នើឱ្យសាលាឧទ្ធរណ៍ទម្លាក់បទចោទប្រកាន់ និងដោះលែងប្ដីលោកស្រីឱ្យមានសេរីភាពវិញ ដោយថា ប្ដីលោកស្រីមិនបានធ្វើខុសដូចការចោទប្រកាន់របស់អាជ្ញាធរ និងតុលាការខេត្តស្វាយរៀងឡើយ។ សំណើនេះ ធ្វើឡើងបន្ទាប់ពីតុលាការខេត្តស្វាយរៀង បានផ្ដន្ទាទោសលោក ជា ចាន់ថា ឱ្យជាប់ពន្ធនាគារ ១៨ខែ ក្រោយលោកផ្សព្វផ្សាយ អំពីព័ត៌មានកិច្ចគាំពារសង្គម។ https://web.facebook.com/photo?fbid=1082699413899186&set=a.492095336292933
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញបានជូនដំណឹងទៅកាន់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងសកម្មជននយោបាយ ២នាក់ទៀតបង់លុយចំនួន ១០ម៉ឺនដុល្លារទៅឱ្យគណៈកម្មាធិការកិច្ចការព្រំដែន។ ការបង្គាប់របស់តុលាការដូចនេះធ្វើឡើង ក្រោយលោក រ៉ុង ឈុន និងសកម្មជននយោបាយទាំង ២រូបបានលើកឡើងក្នុងឆ្នាំ២០២១ ពីការបាត់បង់ដីកសិកម្ម អំឡុងពេលរដ្ឋាភិបាលបោះបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ។ https://web.facebook.com/photo/?fbid=1082706293898498&set=a.492095336292933
នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ច និងគណៈកម្មាធិការជាតិទូរគមនាគមន៍ថៃបានសម្រេចកាត់ផ្ដាច់ប្រព័ន្ធផ្តល់សេវាទូរគមនាគមន៍ទៅមជ្ឈមណ្ឌលឆបោកអនឡាញនៅទីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។ ការកាត់ផ្ដាច់សេវាទូរគមនាគមន៍នេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរថៃស្រាវជ្រាវឃើញថា ក្រុមបោកប្រាស់អនឡាញក្នុងក្រុងប៉ោយប៉ែតបានប្រើប្រាស់បណ្ដាញអ៊ីនធ័រនែត និងប្រព័ន្ធទូរស័ព្ទពីប្រទេសថៃដើម្បីប្រតិបត្តិការឧក្រិដ្ឋកម្មអនឡាញខុសច្បាប់។ https://web.facebook.com/photo/?fbid=1082711303897997&set=a.492095336292933
រោងចក្រកាត់ដេរសំលៀកបំពាក់ ហ្វ័រម៉ាត (ខេមបូឌា) ខូលអិលធីឌី (Foremart Cambodia Co.,LTD) ស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានភ្លើងឆេះខូចខាតទាំងស្រុង នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។ យោងតាមហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ https://www.facebook.com/photo/?fbid=1082894053879722&set=a.492095336292933
ចួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សភា រដ្ឋាភិបាល និងអភិបាលកិច្ច»
នៃការផ្សាយសំឡេងសង្គមស៊ីវិល (VoC)
ប្រធានបទ ៖ តើហេតុអ្វីបានជាការដឹកនាំត្រូវធានាផលប្រយោជន៍ច្រើនបំផុតដល់ប្រជាពលរដ្ឋ?
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98។ https://www.facebook.com/photo/?fbid=1082894933879634&set=a.492095336292933

សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ ៖ តើហេតុអ្វីបានជាការដឹកនាំត្រូវធានាផលប្រយោជន៍ច្រើនបំផុតដល់ប្រជាពលរដ្ឋ?
វាគ្មិនកិត្តិយស៖
១. លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព
២. លោក នី សុខា ប្រធានសមាគមអាដហុក
អ្នកសម្របសម្រួល៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
វិទ្យុ (FM102 MHz)
លេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/comfrel.org/videos/2227450004318735

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈនេះ ដាក់កំហិតឱ្យទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត រួមគ្នាបង់សំណងការខូចខាតដល់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចំនួន ១០ម៉ឺនដុល្លារ ក្នុងរយៈពេលមួយខែ។ លោក រ៉ុង ឈុន ថា សំណងដ៏ច្រើននេះ គឺជា ការសម្ពាធធ្ងន់ធ្ងរលើលោក ដែលគ្មានកំហុស។ សង្គមស៊ីវិលថា ចំណាត់ការរបស់តុលាការ អាចបង្កឱ្យបរិយាកាសនយោបាយនៅកម្ពុជាកាន់តែស្មុគស្មាញ។ https://www.facebook.com/photo/?fbid=1082953120540482&set=a.492095336292933
សាលាដំបូងខេត្តត្បូងឃ្មុំនឹងធ្វើការ ស្រាវជ្រាវ ទៅលើការចោទប្រកាន់ រឿងបង្ខំឱ្យអ្នកផលិតកាំបិតលក់២នាក់ បង់ប្រាក់ជាង៥ពាន់ដុល្លារអាមេរិក ជាថ្នូរនឹងការអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីពួកគេត្រូវបានឃាត់ខ្លួនពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយលក់កាំបិត និងដាវតាមបណ្តាញសង្គម។ https://www.facebook.com/photo/?fbid=1082951390540655&set=a.492095336292933
ក្រសួងការងារបានធានាដល់ការបើកប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករជាង៤០០នាក់ នៅរោងចក្រកាត់ដេរហ្វ័រម៉ាត (ខេមបូឌា) ដែលត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង ហើយបានអំពាវនាវដល់រោងចក្រ សហគ្រាសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការទប់ស្កាត់ឧបទ្ទវហេតុអគ្គិភ័យនេះ។ https://www.facebook.com/photo?fbid=1082950427207418&set=a.492095336292933
ពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រិះគន់អាជ្ញាធរ ដែលឱ្យប្រជាពលរដ្ឋចេញថ្លៃធ្វើផ្លូវបេតុង និងដាក់លូមុខផ្ទះ ដែលមានតម្លៃថ្លៃជាងទីផ្សារជាច្រើនដង ខណៈសមិទ្ធផលទាំងនោះ គ្មានគុណភាព និងសមស្របទៅតាមចំនួនទឹកលុយរបស់ពួកគាត់ឡើយ។ ពួកគាត់ស្នើឱ្យអាជ្ញាធរ កសាងដែលហេដ្ឋារចនាសម្ព័ន្ធ ដោយប្រើប្រាស់ថវិកាជាតិ និងបញ្ឈប់ការកេងប្រវ័ញ្ចលុយពីប្រជាពលរដ្ឋ ដោយសំអាងទៅលើពាក្យថាអភិវឌ្ឍ។ https://www.facebook.com/photo/?fbid=1082954940540300&set=a.492095336292933
ក្រុមស្ត្រី និងកុមារ នៅស្រុកពញាឮ ខេត្តកណ្ដាល បានចាប់អាជីពជាជាងចម្លាក់ស្ពាន់បុរាណ លក្ខណៈគ្រួសារ ដើម្បីអភិរក្សកេរមរតកដូនតាដែលបានបន្សល់ទុកតាំងពីយូរមកហើយ និងដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ពួកគាត់ថា អាជីពនេះអាចរកចំណូលបានខ្លះ សម្រាប់ចាយវាយប្រចាំថ្ងៃ ហើយថែមទាំងបានបង្រៀនឱ្យក្មេងៗ ជាច្រើនបានយល់ដឹងពីគុណតម្លៃ និងចេះចម្លាក់ស្ពាន់បុរាណនេះ ដើម្បីបានថវិកាខ្លះ យកទៅរៀន។ https://www.facebook.com/photo?fbid=1083485347153926&set=a.492095336292933