ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ដែល​ទទួល​បន្ទុក​ផ្នែក​ដោះ​គ្រាប់​មីននិង​គ្រាប់​មិន​ទាន់​ផ្ទុះ​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​ផ្តល់​ថវិកា​ នៅ​ក្នុង​ការ​ជួយដល់​បេសកកម្មដោះ​មីន​នៅ​កម្ពុជា ​ដែល​កម្ពុជា​បាន​ដាក់​គោល​ដៅ​ដោះ​ឲ្យ​អស់​នៅ​ត្រឹម​ឆ្នាំ ​២០៣០។ https://www.facebook.com/photo/?fbid=1073853028117158&set=a.492095336292933
ក្រុម​គ្រួសារ​របស់​មន្រ្តី​គណបក្ស​កម្លាំង​ជាតិ​ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​បាន​ស្នើ​ឲ្យអាជ្ញាធរ​ដោះ​លែង​លោក ផាន់ សារ៉ាត់ អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ក្រុង​ដូន​កែវ ខេត្តតាកែវ​នៃ​គណបក្សកម្លាំង​ជាតិ ខណៈ​ពួកគេ​អះអាង​ថា ​មក​ដល់​ពេល​នេះ ពួកគេ​មិន​ទាន់​មាន​ដំណឹង​អ្វី​អំពី​លោក ផាន់ សារ៉ាត់ ឡើយ។ https://www.facebook.com/photo/?fbid=1073853818117079&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖ សុខភាពផ្លូវចិត្ត និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា
វាគ្មិនកិត្តិយស :
១. ស៊ុន សូលីដា អ្នកសម្របសម្រួលគម្រោង និងអ្នកចិត្តសាស្ត្រនៃ TPO
២. សុទ្ធ ពៅសំណាង សមាជិកក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ
អ្នកសម្របសម្រួល៖ កញ្ញា ស្រ៊ី លីដាhttps://www.facebook.com/comfrel.org/videos/1071241191689495
មន្ត្រីរាជការ និង​ពលរដ្ឋ​មួយ​ចំនួន កំពុង​ព្រួយ​បារម្ភ ពី​ការ​ផ្ដាច់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក នឹង​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​នៅ​ក្នុង​សហគមន៍ ជាពិសេស លើ​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ជា​ដើម។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដាក់​សំណើ​ទៅ​កាន់​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្នើ​សុំ​បន្ត​ជំនួយ​ឡើង​វិញ ព្រោះ​វិស័យ​សំខាន់ៗ មួយ​ចំនួន មិន​អាច​ពឹង​ផ្អែក​ទៅ​លើ​ថវិកា​ជាតិ​ទាំង​ស្រុង​បាន​នោះ​ទេ។ https://www.facebook.com/photo/?fbid=1073866944782433&set=a.492095336292933
តាំង​ពី​បុរាណ​កាល​មក​ពលរដ្ឋ​ខ្មែរ​តែងតែ​យក​សត្វ​ក្របី​ជួយ​ការងារក្នុង​វិស័យ​កសិកម្ម​ដូច​ភ្ជួររាស់ និង​ដឹក​ជញ្ជូន ជាដើម ក៏​ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​កសិករ​ខ្មែរ​មិន​សូវ​ប្រើ​ក្របី​ជួយ​ធ្វើ​កសិកម្ម​នោះ​ទេ ដោយសារ​ពួកគាត់​ប្រើ​គ្រឿងចក្រ​ជំនួស​វិញ។ https://www.facebook.com/photo/?fbid=1073893444779783&set=a.492095336292933
អូស្ត្រាលីនឹងផ្តល់ជំនួយចំនួន ១,២លានដុល្លារ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០៣០ ជាមួយនឹងផ្ទៃដីមានមីនសរុប ១៥៧៦គីឡូម៉ែត្រការ៉េ និងនៅតែទាមទារឱ្យមានការបោសសម្អាត បើទោះបីជាការងារនេះធ្វើឡើងជាច្រើនទសវត្សរ៍មកហើយក៏ដោយ។ https://www.facebook.com/photo/?fbid=1074001564768971&set=a.492095336292933
ចាប់តាំងពីឆ្នាំ១៩៨៥មក រដ្ឋាភិបាលបានអនុវត្តកម្មវិធីបែងចែកដីធ្លីចំនួន៤លើក ក្នុងគោលបំណងជួយដល់ជនដែលគ្មានដីធ្លីរស់នៅ អតីតយោធា និងអ្នកគ្មានផ្ទះសម្បែង។ នៅឆ្នាំ២០២៥ គំនិតផ្តួចផ្តើមមួយទៀតគ្រោងនឹងបែងចែកផ្ទៃដីចំនួន ៣០០០ហិកតានៅក្នុងខេត្តស្ទឹងត្រែង ខណៈសមាគមបរិស្ថានស្នើឱ្យរដ្ឋាភិបាលទាញយកអត្ថប្រយោជន៍ពីសម្បទានដីសេដ្ឋកិច្ចដែលមិនប្រើប្រាស់ជាជាងប្រើប្រាស់ដីព្រៃ។ https://www.facebook.com/photo/?fbid=1074000644769063&set=a.492095336292933
អាជ្ញាធរបានចេញសារដាស់តឿនប្រជាពលរដ្ឋអំពីការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតដែលដំណើរការជាយូរមកហើយ ដោយមានក្រុមហ៊ុនផ្តល់សេវាកម្មស្ត្រីមេផ្ទះឈ្មោះថា Easy Maid បានបោកបញ្ឆោតជនរងគ្រោះអស់រយៈពេល៥ឆ្នាំ តាមរយៈការក្លែងបន្លំការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក និងការទូទាត់តាមកូដ QR ។ ប្រការនេះជំរុញឱ្យមានការអំពាវនាវឱ្យចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ដើម្បីការពារការកេងប្រវ័ញ្ចបន្តទៀត។ https://www.facebook.com/photo/?fbid=1074004758101985&set=a.492095336292933
អ្នកជំនាញផ្នែកច្បាប់ ជំរុញក្រសួង​ឱ្យពង្រឹងតួនាទី វិជ្ជាជីវៈ និង​​ឯករាជ្យភាពរបស់​ចៅក្រម ក្រោយ​មានការ​បង្កើនចំនួន​ចៅក្រម​ពី ២៥នាក់ ទៅ​៣០នាក់ នៅ​តុលាការ​ ដើម្បីពន្លឿនការ​ដោះស្រាយ​សំណុំរឿង​ដែលមានចំនួនច្រើនពីតុលាការ​ជាន់ទាប។ https://www.facebook.com/photo/?fbid=1074016318100829&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ស្ថានភាពប្រជាធិបតេយ្យនៅក្នុងពិភពលោកក្នុងឆ្នាំ២០២៤ កន្លងមក
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហាhttps://www.facebook.com/comfrel.org/videos/624215386644723
រដ្ឋមន្ដ្រី​ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ផែនការ​ផ្ដល់​ពានរង្វាន់​​ស្តង់ដាសាលារៀន​គំរូ​ចំនួន ១៣០​ ពង្រីក​ការ​ប្រើ​ប្រាស់​​បច្ចេកវិទ្យាឌីជីថល​ និង​ផ្សព្វផ្សាយ​គំនិត​ផ្ដួចផ្ដើម​​សាលារៀន​គ្មាន​សំរាម​ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ​។ https://www.facebook.com/photo/?fbid=1074041014765026&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ស្ថានភាពប្រជាធិបតេយ្យនៅក្នុងពិភពលោកក្នុងឆ្នាំ២០២៤ កន្លងមក
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/1667979437264069
កូនស្រី​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់​លោកស្រី ង៉ែត ឃុន គឺ​លោកស្រី អេង សុខា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ«បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នកដទៃ» និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស។ សាច់ញាតិ និង​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ចាត់​ការ​ចាប់​ខ្លួន​លោកស្រី អេង សុខា នេះ​គឺជា​រឿង​អយុត្តិធម៌ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ https://www.facebook.com/photo/?fbid=1076176367884824&set=a.492095336292933
សកម្មជន​ការពារ​ព្រៃឈើ​ដែល​តែងតែ​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃ​ឈើនៅ​ខេត្ត​ស្ទឹងត្រែង បន្ត​ចោទ​មន្ត្រី​បរិស្ថាន​នៅ​តំបន់​នោះ​ថា ប្រព្រឹត្ត​អំពើ​ពុករលួយ បើក​ដៃ​ឲ្យ​ក្រុម​ជនល្មើស​ចូល​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ក្នុង​តំបន់​ព្រៃ​ឡង់​ដោយ​សេរី។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ស្ទឹងត្រែង ចុះ​ទៅ​រក​ឃើញ​បទល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់ ដែល​សកម្មជន​តែងតែ​ផ្តល់​ព័ត៌មាន​ពី​បទល្មើស​ព្រៃឈើ។ https://www.facebook.com/photo/?fbid=1076177174551410&set=a.492095336292933
សកម្មជន​បរិស្ថាន​ថា ការ​បាក់​ច្រាំង​ផ្លូវ​បេតុង និង​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​នៅ​តាម​មាត់​ទន្លេ​មេគង្គ​ជាច្រើន​ខ្នង​ចូល​ក្នុង​ទឹក ស្ថិតនៅ​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វា ដោយសារ​តែ​ការ​បូម​ខ្សាច់​នៅ​តំបន់​នោះ។ ចំណែក​អាជ្ញាធរ​ក្រុង​ភ្នំពេញ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ទេ ដោយ​គ្រាន់​តែ​ឲ្យ​មន្ត្រី​ប្រញាប់​ទប់ស្កាត់​កុំ​ឲ្យ​បាក់​ច្រាំង នាំ​ឲ្យ​ខូចខាត​ផ្ទះសម្បែង​ពលរដ្ឋ​បន្ថែម​ទៀត។ https://www.facebook.com/photo/?fbid=1076178967884564&set=a.492095336292933
ជួបគ្នាល្ងាចនេះជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ ៖ ព័ត៌មានក្លែងក្លាយ និងការបញ្ចេញមតិ
កាលបរិច្ឆេទ ៖ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98។ https://www.facebook.com/photo/?fbid=1076180271217767&set=a.492095336292933
ព្រះសង្ឃ សកម្មជន​ខ្មែរ​ក្រោម និង​តំណាង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​នាំ​គ្នា​ដាក់​ញាតិ​នៅ​កុងស៊ុល​វៀតណាម​នៅ​រដ្ឋ (California) ដើម្បី​ទាមទារ​រដ្ឋាភិបាល​វៀតណាម ឱ្យ​ដោះលែង​ព្រះ​សង្ឃ​និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ដែល​ត្រូវ​វៀតណាម​ចាប់​​ដាក់​​ពន្ធនាគារ ដោយសារ​តែ​ពួក​គាត់​ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម។ ស្រប​ពេល​ដែល​ខ្មែរ​ក្រោម​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ទាមទារ​សហគមន៍​អន្តរជាតិ​ដាក់​គំនាប​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ខ្មែរ​ក្រោម​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​កំណត់​ទិសដៅ​ឆ្នាំ២០២៥ ដើម្បី​បន្ត​ទាមទារ​សិទ្ធិ​ស្វ័យសម្រេច។ https://www.facebook.com/photo/?fbid=1076182301217564&set=a.492095336292933
មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC)​ឱ្យ​ដឹង​ថា ការ​សម្រេច​ផ្អាក​ជំនួយ​ភ្លាមៗ​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ដំណើរការ​ស្រាវ​ជ្រាវ និង​បោស​សំអាត​គ្រាប់បែក​ដែល​ទម្លាក់​ពី​លើ​យន្តហោះ​ ដែល​កំពុង​ប្រតិបត្តិ​ការ​ក្នុង​ខេត្ត​ចំនួន​៨ ​នា​ភាគ​ឦសាន​និង​ភាគ​ខាង​កើត​របស់​កម្ពុជា។ https://www.facebook.com/photo/?fbid=1076184781217316&set=a.492095336292933
ត្រឹមរយៈពេល១ខែដើមឆ្នាំ២០២៥ មនុស្សចំនួន១ ៣១១នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ នេះបើតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចេញផ្សាយនាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥។ តាមសមត្ថកិច្ច គ្រឿងញៀនចំនួន៤២៣.៣គីឡូក្រាមត្រូវបានរឹបអូសពីជនសង្ស័យដែលបានចុះប្រតិបត្តិការបង្ក្រាបរយៈពេលពេញមួយខែមករា។ https://www.facebook.com/photo/?fbid=1076192251216569&set=a.492095336292933
កាលពីពេលថ្មីៗនេះ ការិយាល័យអន្តោប្រវេសន៍និងគយអាមេរិក បានបញ្ចេញតួលេខជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងទឹកដីអាមេរិកដែលត្រៀមបញ្ជូនឲ្យប្រទេសសាមីវិញ ក្នុងរង្វង់ជាង១លាននាក់។ ក្នុងនោះពលរដ្ឋខ្មែរចំនួន ១៧៤៧នាក់ ក៏ប្រឈមនឹងការចាប់បញ្ជូនត្រលប់មកប្រទេសកម្ពុជា នាពេលខាងមុខនេះ។ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ កត់សម្គាល់ថា នេះជាយន្តការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍របស់រដ្ឋអំណាចអាមេរិក តែវាមិនបណ្តាលឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកឡើយ។ https://www.facebook.com/photo?fbid=1076193197883141&set=a.492095336292933
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងពីការធានារកទីផ្សារក្នុងការលក់គ្រាប់ស្វាយចន្ទីរបស់ប្រជាសហគមន៍ ខណៈលោកចុះជួបជាមួយប្រជាសហគមន៍កសិកម្មទំនើបប្រាសាទសំបូរ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី៣១ មករា។ បើតាមប្រមុខ​រដ្ឋាភិបាល ​ខេត្តកំពង់ធំគឺជាខេត្តអាទិភាពមួយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគការកែច្នៃគ្រាប់ស្វាយចន្ទីទៅលក់នៅទីផ្សារអន្តរជាតិ។ https://www.facebook.com/photo/?fbid=1076194051216389&set=a.492095336292933