ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
មន្ត្រី​សង្គម​ស៊ីវិល​ថា​ មនុស្ស​វ័យ​ចំណាស់​​នៅ​កម្ពុជា​ភាគ​ច្រើន​មាន​​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ ដោយ​តែ​ជីវភាព​ខ្វះខាត​ និង​​កង​ខ្វះ​​​​​​សេវា​គាំពារ​សង្គម​ពី​រដ្ឋាភិបាល​​ដូច​ជា ការ​ផ្ដល់​ថវិកា​ប្រចាំ​ខែ​​ ការ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ និង​គ្មាន​​​មណ្ឌល​​ថែទាំ​​សម្រាប់​មនុស្ស​ចាស់​ ​ទុរគត​​​ ដែល​ជា​ហេតុ​​​ធ្វើ​ឱ្យ​ពួក​គាត់​រស់​នៅ​ក្រោម​សម្ពាធ​នៃ​​ជំងឺ​បាក់ទឹកចិត្ត​ និង​ភាព​ឯកោ។ https://www.facebook.com/photo/?fbid=1022249216610873&set=a.492095336292933
ជួបគ្នាបន្តិចទៀតនេះ ជាមួយកម្មវិធី «ឃ្លាំមើលប្រចាំសប្ដាហ៍» នៃកម្មវិធីសំឡេងសង្គមស៊ីវិល (VoC)
កាលបរិច្ឆេទ : ថ្ងៃសុក្រ ទី២២ វិច្ឆិកា ២០២៤
ប្រធានបទ : ប្រជាធិបតេយ្យ និងការប្រែប្រួលអាកាសធាតុ
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល។https://www.facebook.com/photo/?fbid=1022250319944096&set=a.492095336292933
Forwarded from Yoeng Nim
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ប្រជាធិបតេយ្យ និងការប្រែប្រួលអាកាសធាតុ
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/2289666734744329
ជួបគ្នាថ្ងៃស្អែក ជាមួយកម្មវិធី «យុវជនសកម្ម» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ ៖ ទស្សនៈយុវជនចំពោះការគោរពសិទ្ធិមនុស្ស
កាលបរិច្ឆេទ ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ (៨:០០ ដល់ ៩:០០ ព្រឹក)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល។https://www.facebook.com/photo/?fbid=1022295693272892&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធី «យុវជនសកម្ម»
==========================
ប្រធានបទ ៖ ទស្សនៈយុវជនចំពោះការគោរពសិទ្ធិមនុស្ស
វាគ្មិនកិត្តិយស៖
១. ព្រះតេជគុណ អួន គង់ ទីប្រឹក្សាបណ្ដាញយុវជនសង្គមស៊ីវិលស្ម័គ្រចិត្ត
២. កញ្ញា លាង សុវណ្ណា សកម្មជនបរិស្ថាន
សម្របសម្រួលដោយ៖ អ្នកស្រី យ៉ឹង នីម https://www.facebook.com/comfrel.org/videos/1707354526710339
ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា ពួកគេបន្ត​ទទួល​បាន​ការ​ហៅ​ទូរសព្ទ​ចូល​ពី​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​ដោយប្រាប់ឱ្យ​ពួកគេ​បង្កើតកម្មវិធីដើម្បី​បង់​ថ្លៃ​អគ្គិសនី ឬ EDC App ​ដែល​ឈាន​ដល់​ករណី​បោក​បញ្ឆោតលួច​ដក​ប្រាក់​។​ https://www.facebook.com/photo/?fbid=1022922493210212&set=a.492095336292933
បន្ទាប់ពី​លោក​ ដូណាល់ ត្រាំ​ (Donald J. Trum​p) ជាប់​ឆ្នោត និង​ត្រៀម​ដឹកនាំ​រដ្ឋាភិបាល​អាមេរិក​ម្តងទៀត​ កម្ពុជា​នៅ​សប្តាហ៍​នេះបាន​សម្រេច​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ការបរទេស​របស់ខ្លួន​ ដោយ​តែងតាំងលោក​ ប្រាក់​ សុខុន​ មក​កាន់​ដំណែង​នេះ​ជាថ្មី​។ អ្នកជំនាញ​វាយតម្លៃ​ថា កម្ពុជា​នឹង​នៅ​តែ​បន្ត​ឱប​ក្រសោប​ប្រទេស​ចិន​ ហើយ​ព្យាយាមធ្វើ​ទំនាក់​ទំនង​យ៉ាង​ប្រុង​ប្រយ័ត្ន​ជា​មួយបណ្តា​ប្រទេស​លោក​ខាង​លិច ដូចជា​សហរដ្ឋ​អាមេរិក។​ https://www.facebook.com/photo/?fbid=1022941049875023&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ប្រជាធិបតេយ្យ និងការប្រែប្រួលអាកាសធាតុ
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
========================== https://www.facebook.com/comfrel.org/videos/415218568332074
ក្រសួង​មហាផ្ទៃ​ម៉ាឡេស៊ី​បាន​យល់ព្រម​វិសោធកម្ម​នីតិវិធី​ប្រតិបត្តិការ​របស់ខ្លួន​សម្រាប់​ការ​និរទេស ក្រោយ​រង​ការរិះគន់​ជុំវិញ​ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ និង​ជា​អ្នករិះគន់​រដ្ឋាភិបាល​កម្ពុជា​ឈ្មោះ នួន តឿន ពី​ប្រទេស​ម៉ាឡេស៊ី​ទៅ​ឱ្យ​រដ្ឋាភិបាលកម្ពុជាទាំងបង្ខំ​ កាល​ពី​ពេល​ថ្មីៗ​នេះ។ គ្រួសារ​និង​អង្គការ​សង្គមស៊ីវិល​ស្វាគមន៍​ចំណាត់ការ​នេះ ប៉ុន្តែពួ​កគាត់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​រកយុត្តិធម៌​ដល់​កញ្ញា នួន តឿន ព្រមទាំង​ជួយ​អន្តរាគមន៍​ទៅ​មេដឹកនាំ​ក្រុងភ្នំពេញ​ឱ្យ​ដោះលែង​នាង​ឱ្យ​មានរីភាព​ឡើងវិញ។ https://www.facebook.com/photo/?fbid=1024321076403687&set=a.492095336292933
នាយក​រដ្ឋ​មន្ត្រី​ លោក​ ហ៊ុន ម៉ាណែត លើក​ឡើង​ថា ​រដ្ឋាភិបាល​មាន​ថវិកា​គ្រប់​គ្រាន់ ដើម្បី​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ ហើយ​ការ​ជីក​ព្រែក​នេះ​នឹង​បន្ត​នៅ​ពេល​រដ្ឋាភិបាល​ផ្ដល់​សំណង​ដល់ពល​រដ្ឋ​រួច​រាល់។ ការ​ឡើង​របស់​លោក ហ៊ុន ម៉ាណែត ក្រោយ​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​រ៉យទ័រ (Reuters) និង​សារព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត​ថា រដ្ឋាភិបាល​ផ្អាក​សាងសង់​ព្រែក​ជីក ហ្វូណន​តេជោ​ដោយ​ខ្វះ​ថវិកា។ https://www.facebook.com/photo?fbid=1024320033070458&set=a.492095336292933
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អំពាវនាវ​ដល់សហគមន៍​អន្តរជាតិ​ ឱ្យ​ជួយ​ឃ្លាំមើល​សវនាការ​តុលាការ​វៀតណាម ​ដែល​គ្រោង​នឹង​កាត់ទោស​ព្រះ​សង្ឃ ៥អង្គ​ និង​សកម្មជន​ខ្មែរ​ក្រោម​​ ៤នាក់​ នៅ​សប្ដាហ៍​ក្រោយ​ ដើម្បី​ធានា​ថា ​តុលាការ​វៀតណាម​ផ្ដល់​យុត្តិធម៌​ដល់​ខ្មែរ​ក្រោម​ ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ ដោយសារ​តែ​ការ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច។ https://www.facebook.com/photo?fbid=1024319199737208&set=a.492095336292933
សាច់ញាតិ​ជន​ជាប់ឃុំ​មួយចំនួន​នៅ​ពន្ធនាគារ​ខេត្តពោធិ៍សាត់ ស្នើ​ដល់​ក្រសួងមហាផ្ទៃ​ឲ្យ​ចុះ​ត្រួត​ពិនិត្យ គុណភាព​ម្ហូបអាហារ និង​ស្ថានភាព​រស់នៅ​របស់​ជន​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ក្រោយ​សាច់ញាតិ​របស់​ពួកគាត់​អះអាង​ថា មាន​ជន​ជាប់ឃុំ​មួយចំនួន​បាត់បង់​ជីវិត នៅក្នុង​ពន្ធនាគារ។ https://www.facebook.com/photo?fbid=1024317313070730&set=a.492095336292933
ក្រុម​អង្គការ​សង្គម​ស៊ីវិល ទទូច​ឱ្យ​កង​រាជ​អាវុធ​ហត្ថ​ និង​តុលាការ​ខេត្ត​ស្ទឹងត្រែង ដោះលែង​សកម្មជន​បរិស្ថាន​ទាំង៥​នាក់ និងអ្នកសារព័ត៌មាន​ម្នាក់​​វិញ ដោយ​លើក​ហេតុ​ផល​ថា ការ​ចូលរួម​ការពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ មិនមែន​ជា​បទ​ល្មើស​នោះ​ទេ។ សំណើ​នេះ ធ្វើ​ឡើង​ក្នុង​ពេល​បញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង កំពុង​សាកសួរ​សកម្មជន​បរិស្ថាន​ទាំង៥នាក់ និងអ្នក​សារព័ត៌មាន​ម្នាក់។ https://www.facebook.com/photo?fbid=1024316729737455&set=a.492095336292933
ជួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ ៖ ឥរិយាបថប្រជាធិបតេយ្យរបស់មន្រ្តីអនុវត្តច្បាប់
កាលបរិច្ឆេទ ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ (៤:0០ ដល់ ៥:០០ ល្ងាច))
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98https://www.facebook.com/photo/?fbid=1024474019721726&set=a.492095336292933
Forwarded from Comfrel Adminlive
https://www.facebook.com/comfrel.org/videos/3727211007591156
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ ឥរិយាបថប្រជាធិបតេយ្យរបស់មន្រ្តីអនុវត្តច្បាប់
វាគ្មិនកិត្តិយស៖
- លោក សេក សោភ័ណ មេធាវី និងប្រធានការិយាល័យមេធាវី អ&អិល
- លោក កន សាវាង្ស អ្នកសម្របសម្រួលកម្មវិធីអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រ្វែល
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437
អ្នកឃ្លាំមើល​ស្នើ​ដល់​ក្រសួង​មហាផ្ទៃ ឲ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​គ្រប់គ្រង​ល្បែង​អនឡាញ បន្ទាប់​ពី​ជនរងគ្រោះ​ជា​ប្ដី ដែល​ផុង​ខ្លួន​ជ្រៅ​ក្នុង​ល្បែង​អនឡាញ និង​ជំពាក់​បំណុល​វ័ណ្ឌក​ដោយសារ​កម្ចី​អនឡាញ បាន​សម្លាប់​ប្រពន្ធ និង​កូន មុន​នឹង​ចង​ក​សម្លាប់​ខ្លួនឯង នៅ​ខេត្ត​កណ្ដាល ។ https://www.facebook.com/photo/?fbid=1024570699712058&set=a.492095336292933
គ្រួសារ​សង្ឃឹម​ថា ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ប្រធាន​បក្ស​កម្លាំងជាតិ លោក ស៊ុន ចន្ធី ដោយ​លើកលែង​ការ​ចោទប្រកាន់ និង​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ ក្នុង​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះក្ដី​នៅ​រសៀល​ថ្ងៃ​ទី២៥ ខែវិច្ឆិកា។ មន្រ្តី​សិទ្ធិមនុស្ស​អំពាវនាវ​ដល់​តុលាការ​ឱ្យ​កាត់ក្ដី​ឈរ​លើ​ភាព​ត្រឹមត្រូវ​ចំពោះ​អ្នកប្រើប្រាស់​សិទ្ធិ​សេរីភាព​ស្របតាម​ច្បាប់ ដើម្បី​ផលប្រយោជន៍​ជាតិ និង​ជៀស​ពី​ការរិះគន់​នានា​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ។ https://www.facebook.com/photo/?fbid=1024572073045254&set=a.492095336292933
រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម (Vietnam) សម្រេច​ចុះ​ហត្ថលេខា​ស្ដីពី​ផែនការ ៥ ឆ្នាំ​នៃ​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ​រួមគ្នា។ អ្នកឃ្លាំមើល​ព្រួយបារម្ភ​អំពី​ជោគ វាសនា​កម្ពុជា​ចំពោះ​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​នេះ។ https://www.facebook.com/photo/?fbid=1024582396377555&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ ឥរិយាបថប្រជាធិបតេយ្យរបស់មន្រ្តីអនុវត្តច្បាប់
វាគ្មិនកិត្តិយស៖
- លោក សេក សោភ័ណ មេធាវី និងប្រធានការិយាល័យមេធាវី អ&អិល
- លោក កន សាវាង្ស អ្នកសម្របសម្រួលកម្មវិធីអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រ្វែល
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម https://www.facebook.com/comfrel.org/videos/3727211007591156
ស្ថានទូត​អាមេរិក​ប្រចាំទីក្រុងភ្នំពេញ​ បាន​ច្រានចោល​ព័ត៌មាន​ដែល​ចុះផ្សាយ​ដោយ​កាសែត​ The Sunday Guardian ​អំពីការ​នៅ​ពីក្រោយខ្នង​របស់​អាមេរិក​នៃ​ចល​នា​បដិវត្តន៍ពណ៌នៅកម្ពុជា​ថា​ ជាព័ត៌មាន«ខុស​ពី​ការកំណត់​នៃគោលនយោបាយ​ការ​បរទេស​អាមេរិក​»។ https://www.facebook.com/photo/?fbid=1025074772994984&set=a.492095336292933
ការ​ប្រកាស​របស់​អ្នកកាសែត​កម្ពុជា​លោក ម៉ិច ដារ៉ា អំពី​ការ​បញ្ចប់​អាជីព​ជា​អ្នក​កាសែត​បន្ទាប់ពី​លោក​ត្រូវបាន​ចាប់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​គំរាម​ផ្នែក​ផ្លូវ​ច្បាប់​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​នៅក្នុង​ការ​បំបិទ​មាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​មួយ​ចំនួន។ https://www.facebook.com/photo/?fbid=1025075599661568&set=a.492095336292933