អប់រំកម្ពុជា - សារព័ត៌មាននិងទស្សនៈ
749 subscribers
406 photos
68 videos
4 files
136 links
ផ្សាយព័ត៌មានសំខាន់ៗនិងទស្សនៈល្អៗជាច្រើនដែលដឹងនាំជីវិតរបស់យើងឲ្យរឹងមាំនិងសុភមង្គល។
Download Telegram
វិធីសាស្ត្រដ៏ល្អបំផុតក្នុងការបំផ្លាញប្រជាជាតិមួយ គឺជាដំបូងត្រូវធ្វើឱ្យមនុស្សក្នុងសង្គមនោះលែងស្គាល់ពីតួនាទីរបស់ខ្លួន ក្នុងនាមជាពលរដ្ឋនៅក្នុងសង្គម។ សាបព្រោះគំនិតអវិជ្ជមាន បង្រៀនមនុស្សក្នុងសង្គម កុំឱ្យតម្លៃភាពស្មោះត្រង់ ពង្វក់គំនិតគ្រប់រូបភាព និងបំភាន់ បិទបាំងការពិត
កុំឱ្យប្រជាជនមានការយល់ដឹងពីប្រវត្តិសាស្ត្រពិតរបស់ខ្លួន។

ដោយ ទស្សនវិជ្ជា
អ្នកនិពន្ធជនជាតិអាមេរិកម្នាក់បានសរសេររៀបរាប់អំពីជន
ជាតិខ្មែរ ក្នុងទឹកដីខ្មែរ ក្នុងរបបអាណានិគមបារាំង ដែល
បានចេញផ្សាយនូវឆ្នាំ១៩៣៧ ដែលមានខ្លឹមសារថា៖
"មើលទៅឃើញថាខុសគ្នាឆ្ងាយណាស់ នៅក្នុងសម័យ
អតីតកាលរបស់ពូជសាសន៍ខ្មែរ គឺជាសម័យកាលដ៏រុងរឿង
ថ្កើងថ្កាន ជាពូជសាសន៍មួយដ៏ខ្លាំងរហូតដល់អាចសាងសង់
ប្រាសាទអង្គរវត្តបាន។ បច្ចុប្បន្នកាលគឺជាស្ថានការណ៍មួយ
ចម្លែកពូជសាសន៍នេះគ្មានខ្វល់អ្វីទេ និងរំភើយមែនទែន
ហើយតទៅអនាគតពូជសាសន៍នេះអាចនិងរលាយសូន្យ
សុងតែម្តង។គាត់បានបន្តទៀតថា ខ្មែរនិងមិនអាចខ្លាំងដូច
ដូនតាសម័យអង្គររបស់ខ្លួនបានឡើយនូវក្នងវិស័យ
សិល្បៈ នយោបាយ និងពុទ្ធចក្រ ខ្មែរអាចនិងរលាយផុត
ពូជនូវចំពោះមុខនៃការហូរចូលយ៉ាងគក្រឹកគក្រេងពីសំ
ណាក់ជនជាតិយួនអាណាម។ មិនខុសទេព្រោះនូវសម័យ
កាលនោះបារាំងបានផ្តល់តម្លៃឲ្យជនជាតិយួន ច្រើនជាង
ជនជាតិខ្មែរដែលជាម្ចាស់ស្រុក ដោយសារតែនយោបាយ
រើសអើងរបស់បារាំងដែលថា ជនជាតិយួនឧស្សាហ៍ហើយ
ឆ្លាត ឯជនជាតិខ្មែរ ល្ងង់ហើយខ្ជិល រហូតដល់មានប្រើ
ប្រាស់ពាក្យសម្តីលេងសើចថា "ជនជាតិយួនខិតខំប្រឹង
ប្រែងធ្វើការដាំស្រូវឲ្យដុះ ជនជាតិខ្មែរអង្គុយសម្លឹងមើល
ស្រូវដុះ ជនជាតិឡាវដេករំភើយស្តាប់ស្រូវដុះ។
👍1
មេដឹកនាំសង្ហបុរី លីខ្វាន់យូ បានពោលថា វប្បធម៌គឺជា
ជោគវាសនា"វប្បធម៌នូវក្នុងសង្គមបែបណា វានិងកំណត់ពី
ជោគវាសនាប្រទេសជាតិបែបនោះ"។
ដូចពាក្យខ្មែរយើងមួយឃ្លារពោលដែរថា"វប្បធម៌រលត់
ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិនិងថ្កើងថ្កាន"។

ប្រភពfb :ទស្សនះវិជ្ជា
​​អ្នកចម្រៀង តួសម្ដែង នៅស្រុកខ្មែរមួយចំនួន (គេហៅតារា) កំពុងបញ្ចេញសកម្មភាពអួតកាន់បារី កាន់ដបស្រា លេីបណ្តាញសង្គមដោយគ្មានសុជីវធម៌ និង សីលធម៌ ដែលមិនមែនជាករណីផ្សព្វផ្សាយផលិតផល ។ ចំណែកអ្នកគាំទ្រពួកគេដែលជាមនុស្សវ័យក្មេងបានគាំទ្រនូវភាពអស្ចារ្យរបស់តារារបស់ខ្លួន និង សសេីរផងដែរ ដោយចែកចាយបន្ត និង សសេីរនូវសម្រស់នៅពេលកាន់បារី ឬ ដបស្រា។ ក្នុងនាមពួកគេជាមនុស្សល្បីក្នុងចំណោមក្មេងសេរីពួកគេ បានបំផុសគំនិតឱ្យជក់បារី និង ផឹកស្រា តាមរយៈ បណ្តាញសង្គម ។ ខណៈ តារាល្បីៗ លំដាប់អន្តរជាតិដូចជា តារាចិន តារាកូរ៉េ ខាងត្បូង ទោះបីពួកគេចេះជក់បារី ឬ ផឹកស្រា តែពួកគេមិនដែលបង្ហាញរបស់ទាំងពីរនេះនៅលេីបណ្តាញសង្គមផ្ទាល់ខ្លួនឡេីយ លេីកលែងករណីផ្សព្វផ្សាយ ។ កាលពីប៉ុន្មានឆ្នាំមុន តារាចិនម្នាក់ជក់បារី ស្ងប់ស្ងាត់ នៅទីសាធារណ: តែត្រូវបានគេលួចថតបង្ហោះ ហេីយបន្ទាប់មកអ្នកគាំទ្រគេរិះគន់ពេញបណ្តាញសង្គម និង ក្រុមហ៊ុន ធំៗបានផ្តាច់កុងត្រាជាមួយតារាម្នាក់នោះភ្លាមៗ។ ចំណែកស្រុកយេីង មិនមែនគេលួចថតទេ តែអ្នកទាំងអស់នឹងថតខ្លួនឯង បង្ហោះខ្លួនឯង ក្នុងចេតនារបស់ខ្លួន។

ក្នុងនាមជាមនុស្សដែលមានគាំទ្រច្រេីន គួរតែធ្វេីអ្វីដែលមានប្រយោជន៍សម្រាប់សង្គម និង ចែកចាយ នូវអ្វីដែលសំខាន់សម្រាប់អ្នកគាំទ្រ ។ ហេីយអ្នកគាំទ្រក៏ដូចគ្នា កុំការពារនូវមនុស្សចោរម្សៀតទាំងអស់នេះដែលបានធ្វេីខុស ។

តេីអ្នកដឹងទេមានមនុស្សជាច្រេីនបានស្លាប់ និង កំពុងសំរាកនៅមន្ទីពេទ្យព្យាបាលជម្ងឺធ្ងន់ធ្ងរដែលបណ្តាលមកពីការជក់បារី និង ផឹកស្រា ហេីយក៏មនុស្សជាច្រេីនទៀតកំពុងសន្សំជម្ងឺ បាត់បង់ចំណូល របស់ខ្លូន បន្សល់ នូវបញ្ហាជាច្រេីន តាមរយ:របស់ទាំងពីរនេះ ។

ប្រភពfb : Re-idea
ជំងឺសង្គម!

ជំងឺរ៉ាំរ៉ៃនៃសង្គមជាតិមួយនេះ បានវិវត្ត ឆ្លងរីករាលដាលរហូតក្លាយទៅជាមហារីកដែលពិបាកព្យាបាលបំផុត។ វាផ្ដើមចេញមកពីកោសិកាចង្រៃមួយក្បាលៗតូចៗដែលផ្ដុំផ្គុំគ្នាជាចង្កោម ហើយចង្កោមមេរោគចង្រៃឧត្បាតនោះបានវាយប្រហារសន្ធប់ទៅលើកោសិកាល្អៗផ្សេងទៀតដែលនៅសេសសល់ឲ្យខូចខាតខ្ទេចខ្ទីអស់គ្មានសល់នៅទីបំផុត។

ក្មេងៗស្រករក្រោយដែលទទួលការអប់រំពីមជ្ឈដ្ឋានដ៏អាក្រក់ជុំវិញខ្លួន ទាំងសាលារៀនដែលពោរពេញដោយអំពើពុករលួយ កន្លែងធ្វើការដែលគ្មានសីលធម៌ការងារ ផ្ទះសម្បែងដែលម្ង៉ៃៗឮសូរតែសំឡេងជេរបញ្ចោរឈ្លោះប្រកែក ទីសាធារណៈនានាដែលពោរពេញដោយគ្រឿងស្រវឹងជោគជាំ សូម្បីតែរោងបុណ្យសព....។ល។ បានជ្រួតជ្រាបយ៉ាងពេញបន្ទុកក្នុងខួរក្បាល បេះដូងថ្លើមប្រម៉ាត់ ឥរិយាបថរស់នៅប្រចាំថ្ងៃ របស់ក្មេងទាំងនោះអស់ទៅហើយ។

ក្នុងបណ្ដាញសង្គមអេឡិចត្រូនិច ជាពិសេសហ្វេសប៊ុគ ពួកគេចែកចាយគ្នានូវរឿងចោលម្សៀតឥតបានការរាប់មិនអស់ក្នុងមួយថ្ងៃៗ។ ទំព័ររំលែកចំណេះដឹងរបស់បណ្ដាអ្នកប្រាជ្ញ ត្រូវបានពួកគេព្រងើយកន្តើយ ហើយងាកទៅត្រេកត្រអាលយ៉ាងវីវក់ជាមួយនឹងរូបភាពមនុស្សស្រីឥតកេរ្ដិ៍ខ្មាសមួយចំនួនដែលនិយមថតរូបបង្អួតប្រដាប់ប្រដាក្នុងអាវទ្រនាប់និងខោស្ល៊ីបសម្រាប់កំដរអារម្មណ៍តណ្ហារបស់ពពួកប្រុសល្មោភកាមដែលរស់ក្នុងសង្គមឋានកណ្ដាលនឹងគេនឹងឯងដោយពាំនាំនូវការបន្ថែមទម្ងន់ផែនដីនេះ យ៉ាងគួរឲ្យសោកស្ដាយ។

ថ្ងៃឆ្លងខួបកំណើតរបស់ក្មេងអស់ទាំងនោះ គ្មានអ្វីក្រៅពីស្រា ខារ៉ាអូខេ ភ្លើងអំពូលរាត្រីតាមបាតាមបនក្លឹបឌីស្កូនានា ជាមួយនឹងការតុបតែងខ្លួនខើចលើលេចក្រោមយ៉ាងគួរឲ្យខ្ពើមរអើម។ វត្តអារ៉ាមទូទាំងប្រទេស មានតែមនុស្សចាស់ៗ ហើយក៏មិនច្រើនប៉ុន្មាន។ នារីក្មេងណាដែលស្លៀកសំពត់បត់ អាវដៃវែង ត្រូវបានគេកេះគ្នាសើចពេបមាត់ ក្នុងន័យចំអកឡកឡាយ ថាជាជនក្រៅវណ្ណៈទំនើប ឬ អ្នកស្រែ។ យុវវ័យរូបណាដែលគ្មានសង្សា ឬប្រុសស្នេហ៍ស្រីស្នេហ៍ រាប់ថាជាមនុស្សខ្ទើយ ជាមនុស្សអន់ មិនគួរឲ្យចូលចិត្តទៅវិញ។ ពេលខ្លះ នៅតាមទីប្រជុំជន ស្រីក្មេងៗ ជជែកគ្នាពីបញ្ហាផ្លូវភេទពួកគេ ដោយមិនអៀនខ្មាសអ្នកអង្គុយឬឈរក្បែរខាងសោះឡើយ។

នៅតាមហាងកាហ្វេទំនើបៗនានាក្នុងទីក្រុង ក្រៅពីឃើញអ្នកជំនួញវ័យកណ្ដាល ក៏មានក្មេងៗសិស្សសាលាក្នុងឯកសណ្ឋានខៀវ ស ស្រីប្រុស ពពាក់ពពូនគ្នា ចូលមកអង្គុយឆែកអ៊ីនធើណិត តែមិនមែនជាការស្រាវជ្រាវមេរៀនឡើយ។

ពីមួយថ្ងៃទៅមួយថ្ងៃ ការផ្សាយពត៌មានជ្រើសរើសបុគ្គលិកលក់អនឡាញកាន់តែសម្បូរបែប គេផ្សាយថា "មិនត្រូវការបទពិសោធន៍ មិនត្រូវការចំណេះដឹង ត្រឹមតែចេះលេងហ្វេសប៊ុគ ក៏អាចរកលុយបាន"។ ក្មេងៗចាប់ផ្ដើមបោះបង់សាលារៀនចោល ងាកទៅសំកុកពីមុខកុំព្យូទ័រ ដើម្បីចាយពេលវេលាដ៏មានតម្លៃចែករំលែករឿងផ្ដេសផ្ដាសអាក្រក់ៗចូលក្នុងអ៊ិនធើណិតដើម្បីបញ្ឆោតអ្នកទស្សនា គោលដៅរកប្រាក់ពីតំណភ្ជាប់បញ្ឆោតនោះ។ នៅស្រុកខ្មែរ មិនសូវមាន អ្នកលក់អនឡាញ ផ្សាយលើកទឹកចិត្តអំពីសៀវភៅសិក្សាទេ ប៉ុន្តែហូរហៀទៅដោយម៉ូតសម្លៀកបំពាក់ គ្រឿងអលង្កា និងគ្រឿងសម្អាងគ្រប់ប្រភេទ ដោយភ្ជាប់ជាមួយនូវសំណេរដ៏ពោរពេញដោយកំហុសអក្ខរាវិរុទ្ធនិងវេយ្យាករណ៍។ ពេលខ្លះ ពួកគេមិនត្រឹមតែមិនទទួលយកការឈឺឆ្អាល កែលម្អកំហុសទាំងនោះទេ គេថែមទាំងជេរបញ្ចោរអ្នកដែលជាគ្រូនោះទៀតផង ព្រោះវារំខានអារម្មណ៍៍រកស៊ីរបស់គេ។

យ៉ាងណាមិញ វាក៏បូករួមផងដែរពីការមិនសូវអើពើរបស់រដ្ឋាភិបាលមកលើអនាគតក្មេងៗនៅកម្ពុជាជំនាន់នេះ។ និយាយរួម មេដឹកនាំជាមនុស្សដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជានិមិត្តរូបក្នុងដួងចិត្តសាធារណជនផង តើធ្វើម្ដេចនឹងអាចតម្រង់ទិសកូនចៅឲ្យដើរលើគន្លងត្រឹមត្រូវដ៏ឥតខ្ចោះមួយបាន? វាពិបាកណាស់!

អ្នកប្រាជ្ញ បណ្ឌិត ដែលរស់នៅធំធាត់ និងមានបញ្ញា មនសិកា សម្បជញៈពីកំណើតស្រាប់ មិនត្រូវបានលើកទឹកចិត្តឡើយ ពួកគេត្រូវរស់នៅដោយលាក់លៀមសមត្ថភាពពិតប្រាកដ។ ពេលខ្លះសុខចិត្តហៃអើ ជាមួយនឹងជនទុច្ចរិត ដើម្បីបានលាភសក្ការៈបន្តិចបន្តួចផ្ចុងផ្ដើមជីវិតរស់ក្នុងសង្គមដ៏ថោកទាបនេះ។

ខ្ញុំនិយាយតាមត្រង់ចុះ! ខ្ញុំមានមោទកភាពណាស់ដែលកើតមកជាខ្មែរ តែខ្ញុំមិនចូលចិត្តរស់នៅក្នុងសង្គមខ្មែរក្រោមរបបដឹកនាំផ្ដាច់ការរបស់មនុស្សម្នាក់នោះទេ វាធ្វើឲ្យតម្លៃរបស់ខ្ញុំអន់ថយ ថោកទាប នៅលើដងវិថីនៃប្រទេសជឿនលឿនដែលខ្ញុំធ្លាប់បានទៅដល់។

សូមចូលរួមកែប្រែសង្គមខ្មៅងងឹតមួយនេះ ដោយចាប់ផ្ដើមពីយើងខ្លួនឯង! តោះទៅចុះឈ្មោះបោះឆ្នោត ហើយរើសមេដឹកនាំណាដែលល្អប្រសើរជាងនេះ!

ដោយ៖ ដានីញែល_ស្ម៊ីតហ៍
ប្រភពfacebook: សៀវភៅជីវិត
អត្ថបទនេះ គឺចម្លងចេញពីក្នុងហ្វេសប៊ុកអានដើម្បីយកចំណេះដឹង📖❤️
នេះជារឿងដែលខ្ញុំអានម្តងហើយម្តងទៀត ហើយខ្ញុំឆ្ងល់ថាហេតុអ្វី ជន ជាតិ មួយ ក្នុងរយៈពេល ២០ ឆ្នាំ (១៩៦៨ - ១៩៨៨) អាចលះបង់ ផល ប្រយោជន៍ ផ្ទាល់ ខ្លួន ការ កំសាន្ត និងភាព អាត្មានិយម របស់មនុស្សម្នាក់ៗ ដើម្បី រួម គ្នា ក សាង វិបុលភាព? សូម្បីតែនៅលើទូរទស្សន៍ក៏ មាន តែ កម្មវិធី បង្រៀន ពី ការ រក ស៊ី និង ធ្វើ ជាមនុស្សប៉ុណ្ណោះមិនមានច្រៀងរាំនោះទេ។ ហើយ បច្ចុប្បន្ន នេះ សេដ្ឋកិច្ច របស់ កូរ៉េ រឹងមាំ ជំនាន់កូនចៅរស់នៅសុខ ស្រួល ទេសចរណ៍ ជុំ វិញ ពិភព លោក អត្រាសិក្សាតន្ត្រីបុរាណ ក៏ឈាន មុខគេនៅ អា ស៊ី (កាល វិ ភាគ សម្តែង តន្រ្តី បុ រាណ ត្រូវបានធ្វើឡើងជាប្រចាំនៅ Seoul និង Tel Aviv របស់ Israel) ។
នៅទសវត្សឆ្នាំ ១៩៦០ កូរ៉េគឺជាប្រទេសមួយក្នុងចំណោមប្រ​ទេស​ក្រីក្រ​បំ​ ផុត​នៅ​អាស៊ី។ ក្នុង​ឆ្នាំ ១៩៦៨ ជនជាតិកូរ៉េបានសំរេច​ចិត្ត​នាំ​យក​សៀវ​ភៅ​ សិក្សាភាសាជប៉ុនបក​ប្រែ​ទៅ​ជា​ភា​សា​កូ​រ៉េ​និង​បង្រៀន​លើក​លែង​តែ​មុខ​វិជ្ជា​សង្គម​ដូច​ជា​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រនិង​អក្សរសាស្ត្រ។ នៅ ពេល​នោះ​មាន​មនុស្ស​ជា​ច្រើន​ដែលបានរិះ​គន់​​សេចក្តីថ្លៃ​ថ្នូរ​ខ្ពស់​របស់​ជន​ជាតិ​កូ​រ៉េ មិន​ដែល​មិន​អាច​បង្កើត​សៀវភៅសិក្សាបាន។ ប៉ុន្តែ​ពួកគេនៅតែតាំង​ចិត្ត​ធ្វើ​ ព្រោះ​ដើម្បីមាន​កម្មវិធី​អប់​រំនោះជន​ជាតិ​ជប៉ុន​ បាន​ចំ​ណាយ​ពេល​រាប់​រយ​ឆ្នាំ​ផ្លាស់​ប្តូរពី​ការ​បណ្តុះ​បណ្តាល​ការ​អប់​រំ​បស្ចឹមប្រ​ទេស​ស្រប​តាម​លក្ខណៈ​អាស៊ី​ចាប់​ផ្តើម​ពី​សម័យ​ស្តេច​មីញជី។ ដើម្បី បន្ថយ​ចម្ងាយ​មិន​មាន​វិធី​ណា​ក្រៅ​ពី​ការ​រៀនយកបទពិសោធន៍របស់មនុស្ស​ជោគជ័យនោះទេ ទុក​ពេល​ស្វែង​យល់​​ប្រើ​ដើម្បីធ្វើ​កិច្ច​ការ​ផ្សេងៗ ល្អជាង។​ ដោយ​សារ​តែ​ប្រ​ទេស​កូរ៉េ​ចង់ក្លាយជាកំ​ណែរបស់​ប្រទេសជប៉ុន សេដ្ឋកិច្ចផ្អែកលើមោទនភាព​របស់​ជន​​​ជាតិ​​ វិន័យ​និង​សីលធម៌របស់សង្គមទាំងមូល។
គ្រប់២០ ឆ្នាំដល់ឆ្នាំ ១៩៨៨ ប្រទេសកូរ៉េធ្វើជាម្ចាស់​ផ្ទះ​Olympic Seoul ពិ​ភព​លោក​ទាំង​មូល​គ្មាន​នរណាម្នាក់​មិន​ចង់​ជឿ​លើ​អ្វី​ដែល​បាន​ឃើញ​នោះ​ទេ​ពេល​​បាន​ឃើញភាពអស្ចារ្យនៅលើដងទន្លេហាន។ ឡាន ម៉ូតូ ត្បាញ គីមី ការបង្កើតកប៉ាល់ គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់ នុំចំណី។ល។ អ្វីដែល ប្រទេសជប៉ុនមានគឺកូរ៉េមាន ទោះប្រជាជនមានត្រឹម ១/៣ ប្រទេស ជប៉ុន​ក៏​ដោយ​។​ គ្មាននរណាម្នាក់ដឹងថារយៈពេល ២០ ឆ្នាំនោះប្រ​ទេស​កូ​រ៉េ​ កំ​ពុង​ចាប់​ដៃ​គ្នា​ប្តេជ្ញា​ចិត្ត​ដើម្បីគេចចេញពីភាពក្រីក្រ។ នៅលើកញ្ចក់ទូរ ទស្សន៍​មាន​​តែកម្មវិធីចំនួនពីរគឺបង្រៀនធ្វើមនុស្សនិងបង្រៀនរកស៊ី ពី អារ្យធម៌​តូច​តាច​បំផុតដូចជាស្នាមញញឹមរបស់អ្នកលក់ រហូតដល់វិធី​គ្រប់​គ្រង​លុយ​នៅ​ហាង​កា​ហ្វេ​និង​របៀប​សាង​សង់​រោងចក្រ​។ ពួក​គេ​គាំ​ទ្រ​អ្នក​ផលិត​មាន​ទស្សន​ផលិតគឺស្នេហាជនជាតិ "ម្ចាស់អាជីវកម្មគឺស្នេហាជាតិ" ។ ពី​ជន​ជាតិ​មួយដែល”ស្វែងរកការងារ” គឺចាំអាជីវកម្មបរទេសបង្កើតរោងចក្រ និង​ជួល​ពលករកូរ៉េ កូរ៉េខាងចាប់ផ្តើមខ្វះកម្លាំងពលកម្មហើយ​ក្លាយ​ជា​ ជន​ជាតិ​មួយ​”ផ្ដល់ការងារ” គឺសាងសង់រោងចក្រនៅប្រទេសក្រៅហើយ​ប្រ ជា​ជន​ចិន​ ថៃ និងហ្វីលីពីន រាប់លាននាក់ឈរតម្រង់ជួរដើម្បីស្នើម្ចាស់កូរ៉េ ផ្ដល់​អោយ​ការ​ងារ​ធ្វើ។ កូរ៉េបានទទួលជោគជ័យក្នុងការបន្តភ្ចាប់ពីប្រទេស ជប៉ុន​គឺ​ជន​ជាតិ​ដែលផ្ដល់ការងារធ្វើអោយគេ។
នៅឆ្នាំ ១៩៨៨ កាំជ្រួចបំភ្លឺទាំង២​ច្រាំង​ទន្លេ​ហាន ​ជន​ជាតិ​កូរ៉េ​បាន​អោប​គ្នា​និង​សើច​ទាំងទឹកភ្នែក ថា​ពេល​នេះប្រ​ទេស​កូរ៉េ​បាន​ចូល​ក្នុង​ចំ​ណោម២៤​ប្រ​ទេស​ដែលរីកចម្រើន​បំផុត​នៅលើពិភពលោក។ បណ្ដាបញ្ហាត្រូវប្រឈមថ្មីនឹងលេចចេញជាថ្មីព្រោះពេលនេះមិនមែនជប៉ុនទេតែហុងកុងនិងសឹង្ហបុរី ជា​ដុំ​ដែក​ឆក់​ទាក់​ទាញ​របស់​អាស៊ី​ពីហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​និងកម្សាន្ត។ ខ្សែ​ភាព​យន្ត​ហុង​កុង​បាន​ជន់​លិច​ទី​ផ្សារ​និង​គ្មានគូ​ប្រកួតប្រជែងឡើយ។
ប្រទេសកូរ៉េជ្រើសរើសនិស្សិតឆ្នើម ២០០០ នាក់ទៅ Holywood ខំសិក្សាពី​អ្នក​ដឹកនាំ សម្តែង សម្លៀកបំពាក់ ។ល។ ៤ ឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សា នៅឆ្នាំ ១៩៩២ ខ្សែភាពយន្តកូរ៉េដំបូងគេ បានបញ្ចាំងគឺរឿង អារម្មណ៍ ស្នេហាដំបូង ផ្កាឆ័ត្រ។ល។​​ជាមួយតារាសម្តែងស្រស់ស្អាតពីមីលីមែត្រ ឡើង​និងបែបអាស៊ី។ ខាងភាពយន្តសហការជាមួយម៉ូដសម្លៀកបំពាក់ គ្រឿង​សំអាងនិងទំនិញប្រើប្រាស់បានចាប់ផ្តើមចូលទីផ្សារ។ ស្ថាន​ទូត​កូ​រ៉េ​របស់​ប្រទេស​មាន​ភារកិច្ច​បក​ប្រែ​ជា​ភា​សា​ក្នុង​ស្រុក​និង​ប្រ​គល់​ទៅ​ឱ្យ​បណ្ដាញ​ទូរទស្សន៍បង្កើតរលក Hallyu ដ៏ល្បីល្បាញ។ ប្រទេសជប៉ុនបែប​មក​​កោតសសើរកូរ៉េ ប្រទេសចិនច្របូកប្របល់ សូម្បីតែខ្សែភាពយន្តបុ​រាណ​ចិនក៏ត្រូវយុវវ័យជេរមិនមើល មើលតែខ្សែភាពយន្តកូរ៉េ និងបណ្តាប្រ​ទេស​អា​ស៊ីអាគ្នេយ៍ចេះតែអ៊ូប៉ាអ៊ូប៉ា ។ ខ្សែភាពយន្តហុងកុងត្រូវបានបណ្តេញ​ចេញ​ពីទីផ្សារ។
នៅឆ្នាំ ១៩៨៨ ក្រៅពីចំនួនមនុស្សដែលទៅហូលីវូដដើម្បីបង្កើតឧស្សា ហកម្ម​ភាពយន្ត និងត្រូវបានលើកទឹកចិត្តឱ្យទៅទីក្រុងមីឡាននិងប៉ារីស ដើម្បី​សិក្សាម៉ូដនិងគ្រឿងសំអាង។ បណ្ដាក្រុមឡាន Kia Samsung Hyundai នៅជួលទាំងក្រុមរចនារបស់ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ដូចជា Mercedes BMW មកធ្វើការអោយពួកគេជាមួយនឹងមហិច្ឆតានៃការនាំ ចេញយានយន្តទៅកាន់សហរដ្ឋអាមេរិកនិងអឺរ៉ុប។ លក់ចេញទៅប្រទេស ក្រៅត្រូវស្អាតបែបប្រទេសក្រៅ មូលៗស្អាតៗបែបអាស៊ីប្រទេសខាង លិច​មិន​ចូលចិត្តទេមិនអាចលក់បានទេ។ មានឆ្នាំខ្លះម៉ូតឡាន Hyundai លក់ដាច់បំផុតនៅអាមេរិកខាងជើងនិងអឺរ៉ុប។ ​អាមេរិក​ចាប់ផ្តើម​មើល​កូរ៉េ​ដោយ​ក្រ​សៃភ្នែកផ្សេងកោតសរសើរ ភ្ញាក់ផ្អើលនិងពេញចិត្ត។
ក្រៅពីនេះសិស្សពូកែគណិតវិទ្យាត្រូវបានដឹកនាំទៅតាមហិរញ្ញវត្ថុនៅតាម សាក លវិទ្យាល័យធំ ៗ ជុំវិញពិភពលោកដោយមានគោលបំ ណង ប្រែ ក្លាយ ទី ក្រុងសេអ៊ូលឱ្យទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដូចជាទីក្រុង London, New York។ ពួកគេបានសិក្សាទាំងយប់ទាំងថ្ងៃហើយបានអូសយកមកប្រទេស បង្កើតអាជីព។ ប្រជាជនបានរួមវិភាគទានប្រាក់រួមគ្នាហើយមូលនិធិវិនិ យោគ ត្រូវបានបង្កើតមកដោយស្វែងរករោងចក្រចាប់ផ្តើមអាជីពដើម្បីផ្ដល់ លុយចូលរួមជារដ្ឋបាល។ដោយគ្មានការរិះគន់ឬស្តី បន្ទោស បុគ្គល ណា ឡើយ ចូល រួម ចំណែក ក្នុងការកសាងអាជីវកម្ម ឱ្យ កាន់ តែ រឹង មាំ ដោយ ស្មា រតី គឺជួយ ប្រជាជនកូរ៉េ ម្នាក់មាន បាន គឺ ប្រទេស កូរ៉េ ទាំង មូល ក៏ មាន បាន ដែរ។
ប្រព័ន្ធលក់រាយ Lotte ត្រូវតែមានកាតព្វកិច្ចនាំយកទំនិញកូរ៉េទៅ គ្រប់ ទី កន្លែង ក្រុមហ៊ុន Samsung បានចាប់ផ្តើមជ្រើសរើសនិស្សិតឆ្នើម ៗ នៅ អា ស៊ី ដើម្បីទទួលបានអាហារូបករណ៍អនុបណ្ឌិតដោយឥតគិតថ្លៃដែលមាន លក្ខខណ្ឌ ថា បន្ទាប់ពីបញ្ចប់ ការសិក្សាត្រូវ នឹងចំណាយពេលច្រើន ឆ្នាំ ដើម្បី បម្រើពួកគេ។ពួកគេបានប្រមូលផ្តុំចំណេះដឹងរបស់អាស៊ីទាំងមូលដើម្បី ដណ្តើម យកទីផ្សារស្មាតហ្វូននិងថេប្លេតប្រកួតប្រជែងនឹងក្រុមហ៊ុន Apple ប្រ ឆាំងនឹងក្រុម Silicone ដូចជា Airbus របស់អឺរ៉ុបជាមួយក្រុមហ៊ុន Boeing អញ្ចឹង ។
ជនជាតិកូរ៉េមិនថាជាមនុស្សសាមញ្ញរឺថៅកែធំក៏ដោយអ្វីគ្រប់យ៉ាងដែលគេប្រើ ត្រូវតែផលិតនៅប្រទេសកូរ៉េ Made in Korea ទោះ បី ផលិតផល ដែល មាន គុណភាពទាបអាក្រក់ពីទសវត្សរ៍ចិតសិប ឬទំនើប ដូច សព្វ ថ្ងៃ នេះ ក៏ ដោយ ។ បុគ្គលម្នាក់ៗលះបង់បន្តិចបន្តួចក៏មិនថ្វី។ ប្រ សិន បើ អតិថិជន មិន គាំ ទ្រ ផលិតផល ពីជំនាន់ចាប់ផ្តើម តើអាជីវកម្មនេះនៅដែរឬទេហើយ ធ្វើ មេច មាន ផលិត ផល ល្អ នៅ ពេលក្រោយនេះ?
ខ្ញុំចាំទៅប្រទេសកូរ៉េជាលើកដំបូងនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០០៥ បង ស្រី ខ្ញុំ នៅវៀតណាមបានសរសេរឈ្មោះម៉ាកគ្រឿងសំអាងមួយចំនួនអោយខ្ញុំទិញអោយគាត់។នៅហាងមាននារីលក់ផលិតផលម្នាក់ពាក់ veston ពណ៌ ខ្មៅ ដើរ ដូចហោះយក ពី ផលិតផល នេះ ដល់ ផលិតផល នោះ អោយ ខ្ញុំ មើល អស់ ពេល ច្រើនម៉ោងពីគ្រឿងសំអាងកូរ៉េទាំងអស់។ ដោយ សារ តែ ភា សា អង់ គ្លេស មិន ល្អ នាង បាន ពន្យល់ ជាភាសាកូរ៉េរហូតដល់ស្អកក។នៅពេលដែល ខ្ញុំ ចង្អុល ទៅ ប្រអប់ម្សៅនាងមានការខកចិត្តហើយយំ។ ប្រហែល ជា នាង យំ ដោយ សារ សមត្ថភាព លក់ របស់ នាង មិន ខ្លាំង មិន អាច លក់ ផលិតផល របស់ ប្រទេស នាង បាន នាងយំព្រោះស្នេហាជាតិរបស់នាង មិន បញ្ចុះ បញ្ចូល អតិថិជន បាននាងយំព្រោះនាងមិនសម្រេចកិច្ចការប្រទេស ប្រគល់ឱ្យ។ មនុស្ស គ្រប់ រូប នៅ ក្នុង សង្គម កូរ៉េ ត្រូវ បាន ចាត់តាំងយ៉ាងច្បាស់ថា អ្នក ដែល ទៅ សាលា រៀន ត្រូវតែខិតខំរៀនសូត្រនិងមានប៉ាតង់ច្នៃប្រឌិត អ្នក ផលិត ត្រូវ ផលិត អោយ ល្អអ្នកណាលក់ទំនិញត្រូវតែលក់អោយបានទំនិញ។ អ្នក ប្រើ ត្រូវ ទិញ ទំ និញ របស់ កូរ៉េ។ កាត ព្វកិច្ច របស់ ពលរដ្ឋ ចំពោះ សេដ្ឋកិច្ច របស់ ប្រ ទេស គឺ អញ្ចឹង ធ្វើ និង ធ្វើ ដោយ ស្ងៀមស្ងាត់ មិន មើល រិះ គន់ មតិ ទៅ វិញ ទៅ មក ធ្វើអ្វី ។ ទឹក ភ្នែក និង មោទនភាពជាតិបានធ្វើឱ្យខ្ញុំស្រឡាំងកាំង ។ នាង គ្រាន់ តែ ជា អ្នក លក់ ធម្មតាម្នាក់ក្នុងចំណោមអ្នកលក់រាប់ពាន់នាក់នៅលើទឹកដី កូ រ៉េ តែដឹងពីរបៀបស្ម័គ្រចិត្តធ្វើឱ្យអស់ពីសមត្ថភាពព្រោះអ្វីដែលធំធេងច្រើនជាងការចំណេញ។ ដោយ សារ តែ ការ គោរព ខ្ញុំបានទិញ ប្រអប់គ្រឿង សំអាង កូរ៉េទាំង អស់ ទោះ បីជាខ្ញុំមិនដឹងថាវាល្អឬអត់ក៏ដោយ។ នៅពេល ដែល ខ្ញុំ ដើរ ចេញ ពី ហាង ខ្ញុំ ងាក ក្រោយ ក៏ ឃើញ នាង អោន ចុះបង្ហាញ បាន ភាព គោ រព ដល់ ខ្ញុំ ដែរ ។
នៅ តាម ផ្លូវ ខ្យល់ ចាប់ ផ្តើម ត្រ ជាក់ មាន និស្សិត មួយ ក្រុម បាន រត់ ហាត់ ប្រាណ ហើយ អាវលើខ្នងខាងក្រោយ មាន ពាក់ទង់ជាតិរបស់ប្រទេសពួកគេ។ ហើយ ខ្ញុំ ដឹង ថា នៅ ពីខាង ក្រោយពលរដ្ឋគ្រប់រូបគឺជាប្រទេស ។

ប្រភព ទស្សនវិជ្ជា
ក្នុងកាលៈទេសៈដែលសង្គមកំពុងតែចលាចល សម្បូរមនុស្សបែកឆ្វេងច្រើន យុវជនដែលមានចំណេះ ត្រូវចេះទប់ខ្លួនឱ្យនឹង និងខិតខំធ្វើខ្លួនជាគំរូល្អដល់ក្មេងៗ ។ ដោយធ្វើយ៉ាងណាឱ្យពួកគេទាំងនោះយកការសិក្សារៀនសូត្រជាធំ។ យើងចង់ឱ្យពួកគេស្រឡាញ់ការអាន គឺយើងត្រូវតែជាអ្នកអាន។ ចង់ឱ្យពួកគេជាមនុស្សល្អ យើងក៏ត្រូវតែជាមនុស្សល្អ។

យើងជាយុវជនក្នុងជំនាន់នេះ គួរតែពួតដៃគ្នាកសាងអ្នកបន្តវេនដែលមានទាំងសមត្ថភាព ចំណេះដឹង និងឧត្តមគតិ
សម្រាប់១០ ឬ ២០ឆ្នាំក្រោយ។

ប្រភពfacebook: ទស្សនះវិជ្ជា
#ពលរដ្ឋគួរយល់ដឹងអំពីភូមិសាស្រ្តនយោបាយ

តើជារឿងចាំបាច់ទេដែលយើងត្រូវដឹងអំពីស្ថានការណ៍ពិភពលោក? ហេតុអ្វីយើងចាំបាច់ត្រូវខ្វល់អំពីវា? តើវាមានសារប្រយោជន៍ដូចម្ដេចដែរចំពោះខ្លួនឯង និងសង្គមជាតិ? រួចតើអ្វីជាភូមិសាស្រ្តនយោបាយ?

មានការប្រទាំងប្រទង់នូវគំនិតទស្សនៈនិងមតិខ្វែងគំនិតគ្នាជាច្រើនអំពីស្ថានការណ៍ពិភពលោកសព្វថ្ងៃ។ ក្នុងនោះសង្គមខ្មែរក៏មានការខ្វែងគំនិតផ្សេងគ្នាផងដែរអំពីភាពជិតស្និទ្ធនៃកាទូតរបស់រដ្ឋាភិបាលចំពោះប្រទេសមហាអំណាច និយាយដោយចំគេមើលឃើញថារដ្ឋាភិបាលហាក់ដូចជាបាត់បង់អព្យាក្រឹតភាពចំពោះគោលនយោបាយរបស់ខ្លួន។ មានការពេញចិត្តអំពីសំណាក់ពលរដ្ឋចំពោះមហាយក្សចិន ហើយក៏មានការពេញចិត្តពីសំណាក់ពលរដ្ឋចំពោះភាពជិតស្និទ្ធរវាងកាទូតកម្ពុជានិងចិនផងដែរ។ ដូចគ្នាដែរ ក៏មានមតិភាគច្រើនបានមិនចូលចិត្តអាមេរិកផងដែរ ហើយក៏ទំនងជាពេញចិត្តចំពោះភាពព្រងើយកន្តើយកាទូតរបស់កម្ពុជាទៅលើអាមេរិកផងដែរ។ នេះបង្ហាញថា កម្ពុជាកំពុងស្ថិតក្នុងចន្លោះយ៉ាងក្ដៅគគុករវាងមហាអំណាចទាំងពីរ គឺអាមេរិក-ចិន។ បើយើងក្រឡេកទៅមើលប្រវត្តិសាស្រ្តនាសម័យសង្គ្រាមត្រជាក់នាពាក់កណ្ដាលដល់ចុងសតវត្សទី២០ ពោលគឺចាប់ពីឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៩១សង្រ្គាមត្រជាក់ក៏បានផុតរលត់ដោយសារការដួលរលំរបបសង្គមនិយមរបស់សហភាពសូវៀត។ ក្នុងនោះដែរយើងឃើញថា កម្ពុជាបានជ្រុលខ្លួនធ្លាក់ក្នុងសង្រ្គាមភូមិសាស្រ្តនយោបាយរបស់ពួកមហាអំណាច ពោលគឺសហភាពសូវៀត និងអាមេរិក-ចិន។ ពួកមហាអំណាចបានប្រើប្រាស់ក៏ដូចជាផ្ដល់ជំនួយយោធាដល់ប្រទេសតូចៗយ៉ាងច្រើន ដើម្បីច្បាំងគ្នាជំនួសខ្លួន។ ការធ្វើដូច្នេះគឺព្រោះតែពួកគេមិនចង់ប្រឈមមុខដោយផ្ទាល់ តែជ្រើសរើសការល្បងឫទ្ធិគ្នាដោយប្រយោល ពួកគេបានយល់ដល់ពាក្យមួយឃ្លាថាខ្លាពីរខាំគ្នា ប្រាកដជារបួសទាំងសងជាមិនខាន។ ដូច្នេះពួកគេក៏បានប្រើកូនអុកតូចដែលខ្លួនបានរៀបចំឱ្យដើរជំនួសខ្លួន។ ជាសោកនាដកម្មផងដែរ កម្ពុជាក៏បានក្លាយជាកូនអុករបស់ពួកមហាអំណាចផងដែរ ពោលគឺឆ្នាំ១៩៧០ដល់៧៥ កម្ពុជាជាកូនអុករបស់អាមេរិក ហើយពីឆ្នាំ១៩៧៥ដល់៧៩កម្ពុជាក៏មិនរួចចេញក្រឡាអុករបស់ពួកមហាអំណានោះដែរ ពោលគឺជាកូនរបស់ចិនដែលប្រើសម្រាប់ច្បាំងជាមួយវៀតណាមដែលរណបសូវៀត។ ប៉ុន្តែនិយាយដោយខ្លីរបបប្រជាធិបតេយ្យកម្ពុជាដែលដឹកនាំដោយលោកប៉ុលពត មិនមែនជាអាយ៉ងរបស់ចិននោះទេ គាត់គ្រាន់តែទទួលរងឥទ្ធិពលពីចិនប៉ុណ្ណោះ គាត់មិនបានគិតថាខ្លួនជាកូនអុករបស់ចិននោះទេ ប៉ុន្តែចិនប្រាកដជាគិតដូច្នោះ។ លុះដល់ផុតសម័យកម្ពុជាប្រជាធិបតេយ្យ កម្ពុជាក៏បានស្ថិតក្នុងក្រោមអាណាព្យាបាលរបស់វៀតណាមដែលមានសូវៀតជាមេកើយ ដោយប្រើឈ្មោះថារដ្ឋកម្ពុជា។ លុះដល់១៩៩០-៩១កម្ពុជាក៏បានរួចផុតពីការគ្រប់គ្រងរបស់វៀតណាម ដោយមានការគាបសង្កត់ពីសំណាក់UNឱ្យវៀតណាមដកកងទ័ពដែលបានឈរជើងនៅកម្ពុជាប្រមាណជា១០ម៉ឺននាក់ ប៉ុន្តែបើតាមការលើកឡើងរបស់លោកប៉ុលពត គឺកងទ័ពវៀតណាមដែលធ្លាប់មានវត្តមានលើដីកម្ពុជាគឺមានដល់រហូត១លាន ៣សែននាក់ឯណោះ។ ក្រោយអង្គការសហប្រជាជាតិក៏បានបង្ខំឱ្យវៀតណាមដកទ័ពចេញពីកម្ពុជា ជាបន្ទាន់ ហើយស្ថិតក្រោមការឃ្លាំមើលរបស់ខ្លួន។ ការធ្វើឡើងនេះគឺដោយសារពួកគេ(វៀតណាម)មិនព្រមដកទ័ពចេញក្រោយរំដោះកម្ពុជាពីក្រញាំប៉ុលពតមក ក្រោមលេសថាការពារការវាយប្រហារពីសំណាក់កងទ័ពប៉ុលពតដែលមិនទាន់ផុតរលត់ ហើយបានឈរជើងនៅស្រុកសំឡូត និងប៉ៃលិនមានកងទ័ពប្រមាណជា២សែននាក់។ ក្រោយមក១៩៨៩វៀតណាមក៏ព្រមដកទ័ពចេញពីទឹកដីកម្ពុជាបណ្ដើរឱ្យអស់មុនពេលបោះឆ្នោតជាតិឆ្នាំ១៩៩៣ ប៉ុន្តែគេក៏សង្កេតឃើញថា មានកងទ័ពមិនតិចទេដែលបានបង្កប់ខ្លួននៅក្នុងដីកម្ពុជា មិនទាន់ជាអស់ទាំងស្រុង។ យ៉ាងណាក៏ដោយការដកទ័ពនោះគឺមិនមែនដោយសារខ្លាចការគំរាមគំហែងពីសំណាក់UNប៉ុន្មាននោះទេ ក៏ប៉ុន្តែដោយសារការរដួលរំលំនៃរបបសង្គមនិយមរបស់សហភាពសូវៀតក្រោមការដឹកនាំរបស់លោកហ្គូបាឆូវប៉ុណ្ណោះ។ ក្រោយពីការដួលរលំទៅនៃសហភាពសូវៀតជំនួយយោធាទាំងប៉ុន្មានដែលសូវៀតបានផ្ដល់ឱ្យកងទ័ពវៀតណាមក៏ត្រូវបានផ្ដាច់ទាំងស្រុង។ សេដ្ឋកិច្ចអន់ថយ ស្បៀងអាហារមិនគ្រប់គ្រាន់នឹងផ្គត់ផ្គង់កងទ័ព ជាឧបសគ្គដ៏ធំក្នុងការរារាំងដំណើរនៃការបង្កើតសហព័ន្ធឥណ្ឌូចិនរបស់របបកម្មុយនីស្ដវៀតណាម ដែលស្ទើរតែសម្រេចផែនការទៅហើយ។ មូលហេតុចម្បងនេះធ្វើឱ្យវៀតណាមមិនអាចដាក់កងទ័ពឱ្យឈរជើងនៅលើដីកម្ពុជាបានទៀតឡើយ។ ម្យ៉ាងគួបផ្សំនឹងការឈ្នះសង្រ្គាមត្រជាក់ពីសំណាក់អាមេរិក-ចិនផងនោះលើសូវៀតផងនោះ វៀតណាមក៏រងសម្ពាធកាន់តែធ្ងន់ពីសំណាក់មហាអំណាចទាំងពីរ បន្ថែមពីសម្ពាធរបស់UNថែមទៀត ដូច្នេះចង់ឬមិនចង់ វៀតណាមត្រូវតែបង្ខំចិត្តដកទ័ពចេញពីកម្ពុជាឱ្យខានតែបាន និងដោយមិនអាចប្រកែកបានឡើយ។ លុះដល់ឆ្នាំ១៩៩៣ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានធ្វើឡើង ដោយមានប្រទេសជាច្រើនជាភាគីហត្ថលេខីលើសន្ធិសញ្ញានោះ ឃើញថាកម្ពុជាក៏បានអធិបតេយ្យភាពពិតប្រាកដ ហើយកាន់យកនូវគោលនយោបាយប្រជាធិបតេយ្យ មានឈ្មោះផ្លូវការថា ព្រះរាជាណាចក្រកម្ពុជា ដោយមានបាវវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ប៉ុន្តែទោះជាយ៉ាងនោះក៏ដោយ ក៏គេសង្កេតឃើញថា ប្រទេសដែលកាន់យករបបប្រជាធិបតេយ្យដែលUNបានរៀបចំឱ្យនោះ គឺមិនទាន់ប្រព្រឹត្តទៅបានរលូននោះទេ ដោយលក្ខណៈនៃប្រជាធិបតេយ្យហាក់នៅថ្មីថ្មោងនៅឡើយ។ ការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការរិះគន់ នៅតែមិនទាន់មានលក្ខណៈល្អដែលគួរទទួលយកបាន
ដោយអ្នកនយោបាយខ្មែរមួយចំនួនខ្លះ មិនសូវជាចូលចិត្តអ្នករិះគន់ប៉ុន្មាននោះទេ ប៉ុន្តែបែរជាចាត់អ្នករិះគន់ថាជាអ្នកប្រឆាំងទៅវិញ ដោយមិនមែនចាត់ទុកថាជាអ្នកស្ថាបនាកែលម្អនោះឡើយ។ ម្យ៉ាងការបង្ខិតបង្ខំឱ្យកាន់យករបបប្រជាធិបតេយ្យភ្លាមមកដែនដីខ្មែរដែលស៊ាំនឹងរបបរាជានិយមហើយនោះ គឺរាងពិបាកបន្តិច ទាំងអ្នកនយោបាយខ្មែរក្ដី និងពលរដ្ឋខ្មែរក្ដី ក៏នៅមិនទាន់សម្របខ្លួនបានក្នុងសង្គមបែបនេះដែរ។ សព្វថ្ងៃមានពលរដ្ឋមួយចំនួន ឬអាចថាច្រើនផងដែរ ជាពិសេសពលរដ្ឋនៅតាមស្រុកស្រែជនបទ នៅតែមិនទាន់យល់ឡើយថា តើអ្វីជាប្រជាធិបតេយ្យ? តើអ្វីជាសិទ្ធិដែលពលរដ្ឋមានក្នុងរបបនេះ? ដូច្នេះហើយប្រជាធិបតេយ្យនៅកម្ពុជានៅតែមិនទាន់ដំណើរការល្អនៅឡើយនោះទេ។

នេះជាការរៀបរាប់ត្រួសៗសង្ខេបខ្លះប៉ុណ្ណោះ ចំពោះមតិថាហេតុអ្វីយើងត្រូវសិក្សាអំពីភូមសាស្រ្តនយោបាយ?

តាមពិតទៅមិនថាអាមេរិកឬក៏ចិនក៏ដោយ មិនមែនជាព្រះវេស្សន្តរដោយឱ្យទានដោយក្ដីករុណាឡើយ ពួកគេធ្វើល្អក៏ដូចបង្ហាញពីភាពជិតស្និទ្ធរបស់ខ្លួនទៅកាន់ប្រទេសតូចៗ នោះក៏ដោយសារឥទ្ធិពល និងផលប្រយោជន៍សម្រាប់ពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់និងក្នុងពិភពលោកហ្នឹងឯង មិនមែនល្អឥតខ្ចោះអ្វីនោះឡើយ។ ប៉ុន្តែថាតើយើងគួរមានទំនោរទៅខាងណា គួរស្និទ្ធចិន ឃ្លាតអាមេរិក? ឬស្និទ្ធអាមេរិកឃ្លាតចិន? វិធីដែលល្អគ្រាដែលយើងកំពុងនៅខ្សោយ បើខាងណាផ្ដល់ផលប្រយោជន៍ឱ្យ យើងក៏ទទួលយកសិនទៅ គឺទទួលយកមកអភិវឌ្ឍប្រទេសឱ្យខ្លាំងពិតប្រាកដ ជាប្រទេសដែលមានអធិបតេយ្យពេញលេញ មិនមែនទទួលយកមកដើម្បីចាយសេរីឥតទិសដៅឡើយ។ លុះដល់យើងរឹងដៃរឹងជើងហើយ អាចរស់ដោយខ្លួនឯងបាន សឹមបន្តជំហរអព្យាក្រឹតភាពនៃនយោបាយរបស់ខ្លួនក៏មិនហួសពេលដែរ ព្រោះថាបើយើងខ្សោយហើយទោះចង់ប្រកាន់ជំហរអព្យាក្រឹត ក៏ប្រព្រឹត្តបានដោយលំបាកដែរ បើមិនដូច្នោះនឹងជាន់ប្រវត្តិសាស្រ្តចាស់ដូចសម័យសង្គមរាស្រ្តនិយមជាក់ជាមិនខាន។ ប៉ុន្តែចំណុចរសើបនោះគឺថា តើយើងគួរពឹងពាក់ជំនួយបរទេសដល់ពេលណា? តើយើងមានចក្ខុវិស័យច្បាស់លាស់ចំពោះប្រទេសជាតិខ្លួនដែរទេ? ដោយដៅថា ៥ឆ្នាំ ១០ឆ្នាំ ឬ២០ឆ្នាំទៅមុខទៀត តើនឹងត្រូវស្ថិតនៅចំណុចណា? ខ្សោយជាងមុខ? ឬនៅដដែល? ឬថាខ្លាំងជាងមុន? ដែលអាចគ្រហឹមដាក់អ្នកដទៃបាន ដោយមិននៅក្រោមអំណាចរបស់អ្នកដទៃ។ ការដែលត្រូវសម្រេចចិត្តថាគួខិតទៅជិតមហាអំណាចណាមួយនោះ ទើបយើងចាំបាច់ត្រូវសិក្សាស្វែងអំពីភូមិសាស្រ្តនយោបាយ ត្រូវមើលអំពីទស្សនៈរបស់ប្រទេសមហាអំណាចទៅកាន់ពិភពលោក និងវត្ថុបំណងមកលើជាតិរបស់យើង ដោយត្រូវសិក្សាឱ្យបានច្បាស់ជៀសវាងជាតិយើងក្លាយជាកូនអុក នៅក្ដាអុកសង្រ្គាមត្រជាក់របស់ពួកមហាអំណាចឡើយ។ ហេតុអ្វីត្រូវសិក្សាអំពីភូមិសាស្រ្តនយោបាយ?

សិក្សាភូមិសាស្រ្តនយោបាយដើម្បី
គេចចេញពីក្រឡាអុករបស់ពួកមហាអំណាច។
ប្រមើលដឹងស្ថានការណ៍ទុកជាមុន។
អាចបត់បែនតាមសភាពការណ៍បាន។
អាចបញ្ចៀសខ្លួនមិនឱ្យធ្លាក់ក្នុងសង្រ្គាមរបស់ពួកមហាអំណាចបាន។

រក្សាសិទ្ធិដោយ អត្ថបទជីវិត

#ប្រភពfacebook:អត្ថបទជីវិត
​​ខ្ញុំចង់បង្ហាញពីពួកគោរពសាសនាយេស៊ូ រត់ចោលខ្មែរ មករកប្រយោជន៍ពីខ្មែរ និងមកបំផ្លាញ់ខ្មែរ។

សម័យអាណានិគមបារាំង
ពួកបារាំងដែលប្រកាន់យកលទ្ធិសាសនាព្រះយេស៊ូ មានគំនិតចង់លុបបំបាត់អត្តសញ្ញាណជាតិ និងអក្សរសាស្ត្រខ្មែរ កុំតែបានព្រះសង្ឃខ្មែរ ដែលប្រកាន់យកលទ្ធិពុទ្ធសាសនា ខិតខំតវ៉ាបាតុកម្មនិងថែរក្សាការពារទេ កុំអីខ្មែរយើង គ្មានអត្តសញ្ញាណជាតិនិងអក្សរសាស្ត្រជាតិ មកដល់សព្វថ្ងៃឡើយ។

សម័យសង្គមរាស្រ្តនិយម
ពួកអាមេរិកដែលប្រកាន់យកលិទ្ធិសាសនាព្រះយេស៊ូ មានគំនិតអូសទាយខ្មែរចូលនៅក្នុងសង្គ្រាម កុំតែបានយោបល់ពីសម្ដេចសង្ឃរាជជួនណាតនិងគណៈសង្ឃផ្សេងៗ ហើយនិងការគិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសម័យនោះទេ ម៉្លេះខ្មែរយើងកើតសង្គ្រាមតាំងពីឆ្នាំ 1954 មកម្ល៉េះ។

សម័យសាធារណរដ្ឋខ្មែរ
ពួកអាមេរិកដែលប្រកាន់យកលទ្ធិសាសនាយេស៊ូធ្វើជាជួយខ្មែរ ពេលព្រះសង្ឃរាប់ពាន់អង្គ និស្សិតបញ្ញវន្ត កូនខ្មែរទាំងក្មេងទាំងចាស់ បាននាំគ្នាស្ម័គ្រចិត្តចូលធ្វើជាទាហាន តែចុងក្រោយអាមេរិករត់ចោលខ្មែរ ទុកឱ្យខ្មែររងទុក្ខវេទនា ស្លាប់មនុស្សរាប់ម៉ឺននាក់។

សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា
ពួកលោកសេរីដែលប្រកាន់យកលិទ្ធិសាសនាយេស៊ូ បានមកធ្វើជាមួយជួយខ្មែរ តែតាមពិតនោះគឺពួកគេជួយដើម្បីផលប្រយោជន៍ ប្រើខ្មែរទប់ទល់ឥទ្ធិពលរបស់សហភាពសូវៀត ក្រោយពេលសហភាពសូវៀតដួលរលំ ធ្វើជាចេញមុខ ចេញអន្តរាគមន៍ តែចុងក្រោយប្រទេសខ្មែរបានត្រឹម កៅអីនាយករដ្ឋមន្ត្រី ២ ហើយរត់ចោលខ្មែរបាត់។

សម័យបច្ចុប្បន្នភាព
ពួកអាមេរិកប្រកាន់យកលិទ្ធិសាសនាយេស៊ូ ប្រកាសខ្លួនថាជាប្រទេសប្រជាធិបតេយ្យលោកសេរី តែទៅចាប់ដៃសហការប្រព័ន្ធសេដ្ឋកិច្ចទីផ្សារជាមួយនឹងយួន ហើយមកធ្វើបាបខ្មែរ ក្រោមលេសប្រជាធិបតេយ្យ ការផ្ដាច់ការអនុគ្រោះពន្ធនិងទណ្ឌកម្មផ្សេងៗ។

ទាំងអស់នេះសុទ្ធតែជាស្នាដៃពួកប្រកាន់យកលិទ្ធិសាសនាយេស៊ូ ហើយថ្ងៃនេះជាថ្ងៃបុណ្យ ព្រះយេស៊ូប្រសូត ឃើញនៅតាមដងផ្លូវមួយចំនួន ខ្មែរយើងរៀបចំអបអរសាទរ ឃើញថាខ្មែរយើងសប្បាយចិត្តណាស់ ភ្លេចថាជាតិសាសន៍យើងប្រកាន់យកលទ្ធិព្រះពុទ្ធសាសនា បើថ្ងៃពិសាខបូជា ថ្ងៃព្រះពុទ្ធប្រសូត ខ្មែរយើងអបអរសាទរ និងរំលឹកដល់គុណរបស់ព្រះពុទ្ធសាសនា ដែលបានជួយថែរក្សាទាំងអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងក្បួនច្បាប់ផ្សេងៗនោះ មិនដឹងជាល្អយ៉ាងណានោះទេ តែវាមិនអាចនោះទេ ខ្មែរមួយចំនួនឲ្យតម្លៃសាសនារបស់គេ មិនគិតពីគុណសម្បត្តិផ្សេងៗ របស់សាសនាដែលខ្លួនឯងមាន៕

-ប្រភពFB: Hak Nave
👍3
Media is too big
VIEW IN TELEGRAM
ការបញ្ជូនកូនទៅរៀន
ប្រភព Fb: កញ្ចក់ ជីវិត Mirror of Life
8