អប់រំកម្ពុជា - សារព័ត៌មាននិងទស្សនៈ
749 subscribers
406 photos
68 videos
4 files
136 links
ផ្សាយព័ត៌មានសំខាន់ៗនិងទស្សនៈល្អៗជាច្រើនដែលដឹងនាំជីវិតរបស់យើងឲ្យរឹងមាំនិងសុភមង្គល។
Download Telegram
អ្នកប្រាជ្ញចិន ខុង ជឺ និយាយថា " ធ្វើគុណទៅហើយ បើអ្នកដទៃតបមកវិញ ចាត់ទុកដូចពុំបានធ្វើ។ បើធ្វើគុណប្រយោជន៍ទៅហើយ សូមកុំរំលឹកគុណទាំងអស់នៅចំពោះមុខអ្នកដទៃឱ្យសោះ ដ្បិតបើមិនដូច្នេះទេ គុណប៉ុនភ្នំ វានឹងត្រូវរលាយវិញអស់"។

ពី ទស្សនវិជ្ជា។
​​ចង់លេបយកប្រទេសមួយមិនបាច់ប្រើកងទ័ពឬអាវុធនុយក្លេអ៊ែរអីទេ គឺបង្វក់តែស្មារតីក្មេងអោយវក់ហ្គេមgame,Tik tokភ្លេចរៀនសូត្រ បំផ្លាញគ្រឹះអប់រំជាការស្រេច រួចបញ្ចូលមនុស្សរបស់គេតាមស្ថាប័ននានាមកគ្រប់គ្រងយើងដោយស្របច្បាប់និងបង្កើតច្បាប់ចងម្ចាស់ប្រទេសកុំអោយតវ៉ានោះមហិច្ឆតាក្នុងការលេបយកប្រទេសមួយនឹងបានជោគជ័យ....ចូរកូនខ្មែរទាំងអស់ត្រូវមានស្មារតីភ្ញាក់រលឹកថា បរទេសខាងកើតវាមិនដែលព្រមលែងយើងនោះទេ វានៅតែចិញ្ចឹមចិត្តយកប្រទេសយើងជានិច្ច ដោយពួកវាមានផែនការច្បាស់លាស់ជាជំហានៗដូចជាបញ្ចូលផ្នត់គំនិតចោលម្សៀតអាត្មានិយមតាមបណ្តាញសង្គម បង្កើតព្រឹត្តិការណ៍បំពុលផ្សេងៗដើម្បីអោយខ្មែរភ្លេចតាមដានរឿងជាតិរឿងទឹកដីជាដើម។ ខ្ញុំនិយាយនេះគឺធានាថានឹងមានអ្នកស្អប់ខ្ញុំ តែអត្ថិភាពនៃខ្ញុំដែលកើតមកក្នុងប្រទេសខ្មែរជាតិសាសន៏ខ្មែរនេះគឺដើម្បីកែប្រែរឿងទាំងនេះជាពិសេសគឺភារកិច្ចខ្ញុំកើតមកដើម្បីកសាងក្រុមបញ្ញវ័ន្តដ៏ពិតប្រាកដមួយ ខ្ញុំនៅតែមានអំណាចផ្លូវចិត្តនិងក្តីសង្ឃឹមក្នុងការកសាងសង្គមកម្ពុជាមួយប្រកបដោយភាពរីកចម្រើនខាងផ្នត់គំនិតស្រលាញ់ជាតិ ចេះដោះស្រាយបញ្ហាជាតិ រួមគ្នាអភិវឌ្ឍវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ កសិកម្ម និង យោធា....ចូរចាំសម្តីមួយឃ្លាពោលថា អ្នកប្រាជ្ញឬមហាបុរសហ៑ានស្លាប់ខ្លួនដើម្បីបុព្វហេតុជាតិ តែ មនុស្សចោលម្សៀតហ៑ានក្បត់ជាតិដើម្បីខ្លួននិងក្រុមខ្លួននិងសំងំយកសុខ។ ពីខ្ញុំ លោកគ្រូ វិសាល សៀវភៅផ្នែកនុយក្លេអ៊ែរ , គណិតវិទ្យាប្រើក្នុងរូវិទ្យាទំនើប និង លំហាត់សិស្សពូកែ ខ្ញុំបានផ្ញើទៅក្នុងTelegramអ្នកស្នើសុំរួចហើយ។

ប្រភព fb លោកគ្រូ វិសាល
តើអ្នកទាំងអស់គ្នាយល់ស្របទេ?
មនុស្សមិនសំខាន់លើអាយុតិច ឬច្រើនទេតែអ្វីដែលសំខាន់
តើនរណាប្រឹងប្រែងរៀនសូត្រ ឬអានសៀវភៅបានច្រើនជាង អ្នកនោះហើយដែលមានចំណេះច្រើនជាង។

ទាន់ខ្លួននៅក្មេង ត្រូវខិតខំរៀនសូត្រ កុំរវល់តែវក់វីលើរឿងដែលមិនគួរវក់វី ។ខ្ញុំមើលឃើញយុវជនយើងខ្លះ ស្រែកថាសង្គមអយុត្តិធម៌ សង្គមពុករលួយ តែក្នុងខណៈពេលដែលខ្លួនឯងមិនបានប្រឹងប្រែងអ្វីសោះ រវល់តែសប្បាយ មានពេលទំនេរក៏បបួលគ្នាសុីផឹក រាំច្រៀងថតបង្អួតគ្នីគ្នាលើបណ្តាញសង្គម។

យុវជនដែលនិយាយថាស្រឡាញ់សង្គម គឺមិនអាចបណ្តោយខ្លួនឱ្យដូចជាយុវជនធម្មតាបានទេ ដ្បិតអនាគតសង្គម និងមនុស្សជំនាន់ក្រោយគឺពឹងផ្អែកលើយុវជនជំនាន់នេះហើយ។ បើយើងមិនធ្វើគំរូល្អនៅពេលនេះ មិនប្រឹងរៀនសូត្រ មិនជួយបណ្តុះអ្នកបន្តវេននៅពេលនេះ តើយើងចាំដល់ពេលណាទៀត សង្គមយើងពេលនេះ អាចនិយាយបានថាដើរមកដល់ចំណុចមួយដ៏អាក្រក់ទៅហើយ។

ប្រទេសយើងមិនខ្វះទេធនធានយុវជន គឺខ្វះតែអ្នកដែលចេះប្រើប្រាស់កម្លាំងយុវជនទាំងនោះឱ្យត្រូវផ្លូវប៉ុណ្ណោះ។
ចូរប្រឹងប្រែងរៀនសូត្រ តាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តជាតិ ប្រឹងអាន ប្រឹងគិត ប្រឹងធ្វើគំរូល្អ។

ប្រភពFacebook: ទស្សនះវិជ្ជា
​​⚠️​.ក្ដីបារម្ភចំពោះមនុស្សជាតិ

សម័យកាន់តែទំនើប ចិត្តមនុស្សកាន់តែច្របូកច្របល់ គ្រឿងរំខានចិត្តក៏កាន់តែមានច្រើន សីលធម៌មនុស្សធ្លាក់ចុះ ក្រឡេកមកមើលយុវជន(មួយចំនួន)សព្វថ្ងៃក៏ពិបាកស្រោចស្រង់។

វិទ្យាសាស្ត្ររីកចម្រើន គឺមិនបានជួយជំរុញ ឬបង្កើតគុណធម៌ក្នុងចិត្តមនុស្សនោះទេ។ ផ្ទុយមកវិញសម្ភារៈទាំងនោះបានវាយប្រហារយ៉ាងខ្លាំងទៅលើគុណភាពនៃសីលធម៌ និងគុណធម៌របស់មនុស្សក្នុងសាកលលោក ហើយបើនិយាយដល់សន្តិភាពក្នុងចិត្តមនុស្សទៀតនោះ ក៏រឹតតែលែងមានទៅទៀត ព្រោះកាមគុណតែងនាំសត្វលោកឱ្យធ្លាក់ចុះក្នុងសេចក្ដីវង្វេងហ្នឹងឯង។
នាអតីតកាលដែលជាសម័យចិត្តនិយម គេកត់សម្គាល់ឃើញថាចិត្តរបស់មនុស្សមានសភាពល្អស្អាត នឹងធឹង មានសេចក្ដីស្ងប់ក្នុងចិត្ត មានគតិបណ្ឌិតល្អៗ សម្រាប់ទូន្មានខ្លួនឯង និងណែនាំដល់ជនានុជនឯទៀតសម្រាប់អប់រំហ្វឹកហាត់ចិត្តឱ្យជ្រះស្រលះចាកមន្ទិលទាំងពួដូចខ្លួនដែរ។ សម័យនោះជាសម័យដែលមនុស្សចម្រើនដោយចិត្ត ដែលមិនត្រូវបានកាមគុណពង្វក់ឱ្យវង្វេងរហូតស្វែងរកសច្ចធម៌មិនឃើញឡើយ។ ចិត្តស្ងប់ សតិចម្រើនឡើងមនុស្សគ្រប់គ្នាតែងគិតដល់គុណធម៌ក្នុងចិត្តជាសំខាន់ ជាងសម្ភារៈក្រៅខ្លួន។ ប៉ុន្តែបច្ចុប្បន្នកាលមិនដូច្នោះឡើយ សម័យនេះជាសម័យសម្ភារៈនិយម មនុស្សមិនសូវជាគិតដល់គុណតម្លៃនៃជីវិតជាងក្រពះរបស់ខ្លួននោះឡើយ។ ពួកគេហ៊ានប្រព្រឹត្តទង្វើគ្រប់យ៉ាងដែលអាចធ្វើបាន តាមចំណង់នៃចិត្តខ្លួន រហូតដល់ថ្នាក់ផ្ដាច់ផ្ដិលជីវិតមាតាបិតារបស់ខ្លួនទៀតផង។ ចិត្តមនុស្សជ្រួលច្របល់ក្នុងកាមគុណទាំង៥ ដែលវង្វេងក្នុងពណ៌ដូចជាមមាច វង្វេងក្នុងសម្លេងដូចជារៃ វង្វេងក្នុងរសដូចជាជ្រូក ង្វេងក្នុងសម្ផស្សដូចជាចាមរី ធ្វើមោហៈបិទបាំងបញ្ញាមិនឱ្យជាក់ច្បាស់ក្នុងសភាវៈពិត។ ដែលទាំងនេះសុទ្ធតែជាគ្រឿងពង្វក់ចិត្តឱ្យវង្វេង បំប្លែងចិត្តឱ្យរាយមាយ កម្ចាយចិត្តឱ្យមិនស្ងប់។

សីលធម៌ គុណធម៌ ការអប់រំធ្លាក់ចុះ ជាគ្រោះដល់មនុស្សជាតិ ជាពិសេសនោះគឺសង្គមជាតិទាំងមូល។ ប្រសិនបើមនុស្សយង់ឃ្នងរស់នៅច្រើនជាងមនុស្សត្រឹមត្រូវនោះ សង្គមនឹងច្របូកច្របល់ជាមិនខាន។ ក្រឡេកមកមើលតថភាពក្នុងសង្គមសព្វថ្ងៃជាក់ស្ដែង មនុស្សម្នាទាំងពួងជាពិសេសយុវជនដែលជាកម្លាំងស្នូលនៃជាតិ បានឈ្លក់វង្វេងក្នុងកាមគុណជាខ្លាំង រហូតដល់ភ្លេចពីសីលធម៌ និងវប្បធម៌របស់ជាតិ ឈ្លក់វង្វេងសប្បាយភ្លេចគិតដូចជាសត្វរៃនារដូវប្រាំង។ អ្វីដែលបំផ្លាញ និងពង្វក់ចិត្តមនុស្សក្នុងសង្គមយើង គឺបច្ចេកទំនើបហ្នឹងឯង មិនមែនអ្វីឯណាឡើយ។
តាមពិតទៅបច្ចេកវិទ្យាទំនើបៗត្រូវបានគេបង្កើតឡើងដើម្បីបង្កភាពងាយស្រួលដល់មនុស្សជាតិមិនមែនដើម្បីបំផ្លាញមនុស្សឡើយ (ក៏មានមួយចំនួនធ្វើឡើងដើម្បីបំផ្លាញមនុស្សផងដែរ)។ ប៉ុន្តែសម្រាប់មនុស្សដែលគ្មានភាពម្ចាស់ការលើខ្លួនឯងនោះនឹងត្រូវវាគ្រប់គ្រងវិញជាមិនខាន។ សព្វថ្ងៃក្មេងៗតូច ក៏ដូចជាក្មេងជំទង់ជាច្រើន រហូតដល់មនុស្សវ័យកណ្ដាលហើយនោះ បានវក់យ៉ាងខ្លាំងជាមួយនឹងបច្ចេកវិទ្យាទំនើបៗ និយាយឱ្យចំគឺហ្គេមតែម្ដង មិនមែនវក់ងប់នឹងការសិក្សាពីបច្ចេកវិទ្យាឡើយ។ ហ្គេមគឺជាល្បែងជាបាយមុខ ហើយអបាយមុខនឹងញ៉ាំងបុគ្គលដែលប្រព្រឹត្តរមែងញ៉ាំងខ្លួនឱ្យដល់នូវសេចក្ដីវិនាស មិនចម្រើនឡើយ។
ជាក់ស្ដែងមានមនុស្សជាច្រើនត្រូវបានបាត់បង់ប្រាក់កាស ពេលវេលា សេចក្ដីសុខផ្ទាល់ខ្លួន មានជម្លោះទាស់ទែងជាមួយគ្រួសារ គ្មានពេលរៀនសូត្រ ជាពិសេសនោះគឺបាត់បង់សុខភាព ដោយសារហ្គេមក៏មានមិនតិចដែរ (អ្នកដែលវក់នឹងហ្គេម) ហើយនេះក៏ជាបញ្ហាដ៏ធំក្នុងស្រុកខ្មែរដែលត្រូវដោះស្រាយផងដែរបន្ទាប់ពីបញ្ហាស្រា។

ចង់បានសង្គមមួយដែលរីកចម្រើនពិតប្រាកដ ដែលមិនមែនរីកចម្រើនតែផ្នែកសម្ភារៈ តែជាសង្គមមួយដែលចិត្តមនុស្សរីកសាយដោយគុណធម៌ សន្តិធម៌។ ជាបឋមត្រូវអប់រំចិត្តមនុស្សឱ្យប្រសើរជាមុនសិន មានភាពស្ងប់សុខនឹងធឹងជាមុនសិន ទើបសង្គមនោះអាចរស់នៅប្រកបដោយសន្តិភាពបាន។ បើមិនដូច្នោះ សង្គមនឹងចលាចលច្របូកច្របល់ដោយពួកបណ្ឌិតដែលមានងារជាអ្នកវិទ្យាសាស្រ្តជាមិនខាន។ សង្គមច្របូកច្របល់ព្រោះចិត្តច្របូកច្របល់(ខ្វះសមាធិ) បើចិត្តមនុស្សស្ងប់សុខប្រាសចាកចំណង់ហើយនោះ សង្គមនឹងសន្តិភាពជាមិនខាន។ សត្វមមាចដែលឆេះស្លាប់ក្នុងភ្លើង ព្រោះគ្រប់គ្រងចំណង់របស់ខ្លួនមិនបានហ្នឹងឯង។

ចិត្តដែលគ្មានការអប់រំ ពេលជួបប្រទះអកុសល ប្រៀបដូចបាតដៃដែលមានដំដៅចាប់កាន់ថ្នាពិស!

សម័យទំនើបពើបប្រទះ ចិត្តមនុស្សរលះជះទោសា
បញ្ចេញអសុរោះវាចា គ្មានកោតនរណាព្រោះវង្វេង។

បច្ចេកវិទ្យាងារបណ្ឌិត ពិភពលោកជិតគ្រោះធំធេង
ចិត្តជ្រួលច្របល់លែងគិតក្រែង ធ្វើតាមចិត្តឯងគ្មានញញើត។

គុណធម៌ធ្លាក់ចុះទោសកើនឡើង សីលមិនចម្រើនកើនមិនកើត
គ្រឿងរំខានចិត្តញាក់ទទ្រើត មួយលើកពីរលើកក៏វង្វេង។

យុវជនជ្រុលខ្លួនពួនគំនិត វង្វេងភ្លេចគិតប្រឹងលលេង
នឹងសម្ភារៈនាំបែកឆ្វេង ធ្វើបាបខ្លួនឯងព្រោះចំណង់។

រក្សាសិទ្ធិដោយ អត្ថបទជីវិត
រូបភាព Pinterest
🔆ឥទ្ធិបាទធម៌ទាំង ៤ យ៉ាងរបស់ព្រះសម្មាសម្ពុទ្ធធ្វើឲ្យអ្នកជោគជ័យក្នុងការប្រកបការងារក្នុងជីវិត

ព្រះពុទ្ធគឺជាបុគ្គលដ៏អស្ចារ្យមួយរូបដែលមនុស្សជាច្រើនជុំវិញពិភពលោកបានស្គាល់ថាជាបុគ្គលត្រាស់ដឹង ពោលគឺព្រះអង្គជ្រាបច្បាស់គ្រប់រឿងរ៉ាវទាំងអស់ដែលមនុស្សយើងមិនអាចដឹងបាន។ តាមរយៈមេរៀននិងទស្សនវិជ្ជារបស់ព្រះអង្គជាច្រើនដែលត្រូវបានពុទ្ធសានិករបស់ព្រះអង្គយកមកអនុវត្តនិងបង្រៀនបន្ត។
ក្នុងចំណោមមេរៀនជាច្រើន ព្រះអង្គបានបង្រៀននូវមេរៀនដ៏សំខាន់មួយដើម្បីក្លាយជាបុគ្កលជោគជ័យក្នុងអាជីពរបស់ខ្លូន មេរៀននោះត្រូវបានគេហៅថា ឥទ្ធិបាទធម៌មានបូនយ៉ាង៖

១) ឆន្ទ:៖
ដើម្បីជោគជ័យក្នុងការធ្វើកិច្ចការណាមួយ ទោះបីការសិក្សាក្តី ការប្រកមុខជំនួញផ្សេងៗក្តី ឬក៏កិច្ចការតូចតាចក្តី អ្នកត្រូវតែមានឆន្ទ:មោះមុតនិងបំណងច្បាស់លាស់ក្នុងការធ្វើកិច្ចការទាំងនោះ។ ការងារគ្រប់យ៉ាងមិនចាំបាច់ថ្វីដល់ការងារធ្ងន់ឬលំបាកធ្វើនោះទេ បើខ្វះឆន្ទ:ហើយអ្វីៗក៏មិនអាចសម្រេចបានឡើយ។

២) វីរិយ:៖ សេចក្តីព្យាយាម កិច្ចការទាំងអស់បើមិនមានការព្យាយាមប្រឹងប្រែងបំពេញទេ សូម្បីតែបានមកដល់ដៃអ្នកហើយ ក៏អាចបាត់បង់ទៅវិញបានដែរ ហើយជីវិតរបស់យើងនឹងដើរថយក្រោយគ្មានជំហានឈានទៅរកភាពជោគជ័យបានឡើយ។ ដូចនេះបើមានឆន្ទ:មុះមុតហើយតែគ្មានការប្រឹងប្រែងព្យាយាមធ្វើទេ អ្នកមិនអាចសម្រេចនូវជោគជ័យក្នុងជីវិតបានឡើយ។

៣) ចិត្ត:៖ការយកចិត្តទុកដាក់លើកិច្ចការងារ។ ការងារមួយចំនួនទោះបីអ្នកមានការស្ទាត់ជំនាញក៏ដោយ បើខ្វះការយកចិត្តទុកដាក់ផ្ចិតផ្ចង់ ធ្វើដោយប្រថុយប្រថានមិនច្បាស់លាស់ ប្រាកដណាស់ថាកិច្ចការនោះនឹងមិនអាចធ្វើបានល្អឡើយ។ ដូច្នេះ អ្នកត្រូវមានការផ្ដោតអារម្មណ៍ យកចិត្តទុកដាក់លើគ្រប់កិច្ចការដែលអ្នកកំពុងធ្វើជាប្រចាំ។

៤) វិមំសា៖ បញ្ញាដែលពិចារណាឃើញក្នុងកិច្ចការទាំងអស់នោះថា ធ្វើយ៉ាងណាទើបការងារនោះដើរទៅមុខបាន។ ការងារទាំងអស់មិនមែនសម្រេចបានដោយសារមានតែកម្លាំងបាយទេ គឺទាល់តែមានប្រាជ្ញាឈ្លាសវៃ ទើបសម្រេចបានផលបានល្អ។ ដូចនេះ ដើម្បីបំពេញកិច្ចការណាមួយឲ្យបានជោគជ័យ អ្នកត្រូវមានឆន្ទ: សេចក្តីព្យាយាម ការយកចិត្តទុក្ខដាក់លើកិច្ចការនោះ និងចុងក្រោយត្រូវមានបញ្ញា ប្រើយុទ្ធសាស្រ្តឲ្យបានត្រឹមត្រូវ៕


ចុចអាន៖ ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា
ដោយ៖ មាន រ៉ាម៉ាញ
ទាំងអស់គ្នាដើម្បីកម្ពុជា - Propey ft Ponleur
T.me/CSong855
@CSong855
បទ៖ "ទាំងអស់គ្នាដើម្បីកម្ពុជា"
ដោយ៖
- ប្រពៃ #Propey
- ពន្លឺ #Punleur
ឆ្នាំ២០១៥ #Y2015
--------------------
ប្រភេទ៖ "ឆ្លងឆ្លើយ" #Together
ច្រៀង៖ "ក្រុម" #Group
អារម្មណ៍៖ "ពេញចិត្ត" #Contentment
បរិយាយ៖
- ជាតិ #Nation
- យុវជន #Youth
- ជីវិត #Life

—————————
គាំទ្រអ្នកនិពន្ធនិងសិល្បករ
https://www.youtube.com/c/propey
ឥទ្ធិពលស្រ្តីនៅក្នុងសង្គមជាតិ

កាលដើមឡើយខ្មែរយើងតែងមានទស្សនៈអវិជ្ជមានចំពោះស្រ្តីថា “ ស្រ្តីបង្វិលចង្ក្រានមិនជុំ” ដែលទស្សនៈនេះបាន ហាមឃាត់ស្រ្តី មិនឲ្យរៀនសូត្របានខ្ពង់ខ្ពស់ដូចជាបុរសឡើយ ។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ ស្រ្តីមានសិទ្ធិស្មើនឹងបុរស(យេនឌ័រ)ក្នុងការសិក្សារៀនសូត្រ ការចូលរួមធ្វើកិច្ចការងារសង្គម ហើយស្ត្រីក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការជួយឲ្យសង្គមជាតិមានការរីកចម្រើន។

ស្រ្តីដែលប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹង និងអប់រំចរិយាបានល្អកាលខ្លួននៅយុវវ័យ នឹងក្លាយខ្លួនទៅជា”វិចិត្រករឆ្លាក់មនុស្សល្អសម្រាប់សង្គមជាតិ” នៅពេលខ្លួនក្លាយទៅជាម្តាយរបស់គេ។ ព្រោះអ្វី? ព្រោះអត្តចរិតរបស់មនុស្សម្នាក់ៗបានទទួលរងឥទ្ធិពលចេញពីកត្តាគ្រួសារ ជាដំបូងបំផុត ហើយជាពិសេសពីម្តាយដែលបានចិញ្ចឹមបីបាច់ អប់រំ និងធ្វើជាគម្រូរបស់កូនៗនេះឯង។

ថ្វីដ្បិតតែស្រ្តីមានកម្លាំង និងរូបរាងមិនរឹងមាំដូចបុរសយ៉ាងណាក្តី ក៏ប៉ុន្តែចំពោះប្រាជ្ញាស្មារតី និងមហិច្ឆតារបស់ស្រ្តីវិញ ពួកគាត់ក៏មានមិនចាញ់បុរសឡើយ។ តាមពិតទៅ ស្រ្តីក្នុងពេលបច្ចុប្បន្ននេះ មិនត្រឹមតែជាស្រ្តីមេផ្ទះនោះទេ ពួកគាត់ក៏ជាអ្នកដឹកនាំក្នុងស្ថាប័នជាតិធំៗ ជាម្ចាស់អាជីវកម្ម និងជាកម្លាំងស្នូលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិដែលមិនអាចខ្វះបានផងដែរ។

ពោលជារួម បើគ្មានការចូលរួមយ៉ាងសកម្មពីស្រ្តីទេ សង្គមជាតិមួយក៏មិនអាចរីកចម្រើនបានឆាប់រហ័សដែរ។ ការផ្តល់តម្លៃ ការគោរព និងការលើកកម្ពស់សិទ្ធិស្រ្តី គឺជាកិច្ចការដែលបុរសក្នុងសម័យនេះត្រូវចូលរួមទាំងអស់គ្នា។ បន្ថែមពីនេះ ខ្ញុំសូមជូនពាក្យមួយឃ្លារបស់ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ហារូលដ៏ ម៉ាកមីឡែន ដល់បុរសថា “ គ្មានបុរសណាម្នាក់ជោគជ័យ ដោយគ្មាននារីល្អម្នាក់នៅពីក្រោយគាត់នោះទេ”។

អត្ថបទដកស្រង់ចេញពីសៀវភៅ ៖ សាងជីវិតគិតសង្គម (ពុយ ស៊ីដេត)
រូបភាព ៖ Facebook
ការអានសៀវភៅ
មានមនុស្សច្រើនណាស់ដែលចូលចិត្តអានប្រយោគល្អ អត្ថបទក្នុងទូរស័ព្ទ ឬក្នុងសៀវភៅជាដើម...។ តែការអានទាំងអស់មិនមែនសុទ្ធតែល្អ ហើយមានប្រយោជន៍ឡើយ បើសិនយើងអានមិនពិចារណាសំណេរទាំងនោះ។ ការដែលយើងអានសៀវភៅ យើងគួរតែជ្រើសរើសសៀវភៅណាដែលយើងចង់អាន ហើយចំណង់ចំណូលចិត្តយើងចង់អានសៀវភៅនោះ មិនមែនគ្រាន់តែយើងឃើញសៀវភៅដែលមានតម្លៃថ្លៃទើបយើងទិញអាននោះទេ។ សៀវភៅដែលថ្លៃមិនមែនសិទ្ធិតែអត្ថន័យខ្លឹមសារល្អទេ។ យើងឃើញសៀវភៅ នៅមានក្រប់ស្អាត ឬឃើញឈ្មោះអ្នកនិពន្ធល្បីល្បាញ ទើបយើងទិញអាន។ យើងមិនគួរធ្វើទាសករនៃគំនិតអ្នកនិពន្ធឡើយ យើងគួរតែជ្រើសរើសសៀវភៅដែលត្រូវនឹងចំណងចំណូលចិត្តយើង ហើយគួរតែជ្រើសរើសសៀវភៅដែលទាក់ទងនឹងគោលដៅ ឬបញ្ហារបស់យើង ។ មួយវិញទៀតយើងអានសៀវភៅ យើងគួរចេះគិតពិចារណានៃសំណេរនីមួយៗ គឺអ្នកអានយកចេះ ហើយយកយល់នៃអ្វីដែលអ្នកនិពន្ធចង់ប្រាប់ មានន័យថាអានគិតពិចារណា មិនមែនអានឱ្យតែចប់ៗឡើយ។ តែសម្រាប់អ្នកអានយកចប់ គឺអានដោយគ្មានយល់នៅអ្វីដែលអ្នកនិពន្ធចង់ប្រាប់ ហើយគ្មានយល់អត្ថន័យខ្លឹមសាររបស់សំណេរឡើយ ការដែលអ្នកអានបែបនេះធ្វើឱ្យអ្នកចំណាយពេលឥតប្រយោជន៍។

ការអានអាចផ្ដល់អត្ថប្រយោជន៍ដល់អ្នកច្រើនណាស់_ដូច្នេះអ្នកគួរតែបង្កើតទម្លាប់ក្នុងការអានសៀវភៅ

ចូលរួមអានសៀវភៅទាំងអស់គ្នាដើម្បីខ្លួនឯងនិងសង្គម
ប្រភពfb: រៀនអំពីជីវិត
👍3
​​តបសារទៅប្អូនៗ ជាពិសេសយុវជនមួយចំនួនដែលតែងនិយាយជាប់មាត់មិនដាច់ថា សម័យអីហើយចេះមើលប្រទេសគេជិតខាងផង...គេដើរដល់ណាហើយអីក៏បុិនទើសម្ល៉េះ... សម័យនេះមិនមែនជំនាន់ទុំទាវទេ....

ត្រូវ!បងឲ្យ១០០ពិន្ទុ សម័យនេះគឺជាសម័យកាលមួយដែលពិភពលោកដើរដល់បដិវត្តឧស្សាហកម្ម៤.០ធ្វើឲ្យកម្រិតជីវភាពរបស់សង្គម និងប្រទេសនីមួយៗកាន់តែមានការអភិវឌ្ឍជឿនលឿនជាងមុនទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា ប្រព័ន្ធឌីជីថល និងទូរគមនាគមន៍... ប្រទេសខ្លះអាចផលិតយន្តហោះ មនុស្សយន្ត នាវាចម្បាំង ឡានអគ្គីសនី ឡានស្វ័យប្រវត្តិ
មុីសីុល បរមាណូ គ្រាប់រ៉ូកែត ម៉ាសុីនពាណិជ្ជកម្ម-កសិកម្មទំនើបៗជាច្រើនទៀត

ឯប្រទេសខ្លះមួយចំនួនទៀតអាចបង្កើតយានអវកាសហោះដល់ឋានព្រះច័ន្ទសិក្សាស្រាវជ្រាវរកblackhole និងភពផ្សេងទៀតក្នុងចក្រវាឡស្ទើតែគ្មានសល់ ហើយថ្មីៗនេះពិភពលោកក៏កំពុងតែត្រៀមខ្លួន និងបានចូលខ្លួនទទួលយកនូវការបដិវត្តថ្មីនៃបច្ចេកវិទ្យាAIសម្រាប់បម្រើក្នុងវិស័យឧស្សាហកម្ម និងស្ថាបត្យកម្មដោយមិនចាំបាច់ប្រើកម្លាំងមនុស្សទៀតផង ចុះប្អូនៗមាត់ពោលថាសម័យកាលជឿនលឿននោះសម្តៅដល់អី? ឬសម្លឹងឃើញត្រឹមតែការស្លៀកពាក់សុិចសុីបង្ហាញចុង បង្ហាញគល់ រាំត្រណាត់ត្រណែងបែកស្លុយពេញទីកតុក?

អូហ៍! ឬក៏ការផឹកសុី បង្ហោះម៉ូតូកាប់ចាក់ តុបតែងខ្លួនកាត់ស្តាយស៍កូរ៉េ អុឺរ៉ុប លាបថ្នាំសក់ក្រហមស ចោះក្រវិល ចាក់សាក់ពេញដងខ្លួន នោះទើបហៅថាទាន់សម័យ?

បងកំពុងតែឆ្ងល់សូមប្អូនៗ និងអ្នកដែលលើកឡើងគំនិតនេះជួយបកស្រាយផង។
ប្រភពfb: Troll ASEAN Bible
​​ពេលណាភ្ញាក់ខ្លួន
(បទកាកគតិ)

វប្បធម៌រលំ អក្សរដេកយំ
ខ្មែរខ្ញុំជាន់ឈ្លី ទំពាំងពុលថ្នាំ
ដាំជាតិគីមី លែងគិតសំភី
វក់វីផ្ដេសផ្ដាស។

ឃើញហើយសង្វេគ អក្សររហែក
ពូជក្អែកផ្គើនណាស់ បំផ្លាញជាតិខ្លួន
រុកកួនជាតិសាសន៍ គួរឱ្យអាម៉ាស់
ក្មេងចាស់ប្រុសស្រី។

ខ្មែរឈ្មោះតែមាត់ ដើរខុសបន្ទាត់
ភ្លាត់បាត់ស្មារតី វង្វេងគំនិត
លែងគិតឃ្មាតខ្មី អក្សរចួបភ័យ
រីងរៃមិនព្រួយ។

បើលែងសង្វាត របេះក្បួនខ្នាត
ខ្មែរខាតផ្កាត្រួយ អក្សរសាស្ត្រជាតិ
សៀមឆ្លៀតលើកស្ទួយ ព្រោះតែបង្កួយ
គេពួយបំភ្លៃ។

ជាតិមានអក្សរ ពីកដល់អ
សែនល្អប្រពៃ តែសែនអាសូរ
ពួកគោក្របី ជាន់ឈ្លីយប់ថ្ងៃ
ប្រល័យសាវតារ។

អក្សរជាតិសាសន៍ កូនខ្មែរបែរផ្ដាស
ក្រឡាស់ចិន្ដា ប្រឹងតែពន្លិច
ក្តិចត្រួយខេមរា លែងចេះស្នេហា
អក្ខរាជាតិខ្លួន។

សាសន៍ជិតរបង សៀមលួចប៉ុនប៉ង
ថែស្នងខ្ជាប់ខ្ជួន តែម្ចាស់វង្វេង
បែកឆ្វេងចោលក្បួន លែងគិតថែថួន
ធ្វើខ្លួនអស្ចារ្យ។

បើអ្នកជាខ្មែរ ទាំងក្រុងនិងស្រែ
ត្រូវតែស្នេហា បើនៅប្រឹងឆ្កួត
គឺស្ងួតក្រឡា ទាំងក្បួនតម្រា
ទុក្ខាថ្ងៃមួយ។

អាសូរជាតិផង ដែនព្រំរបង
ត្រូវស្នងត្រូវជួយ ទាំងអក្សរសាស្រ្ត
ក្មេងចាស់លើកស្ទួយ កុំនៅក្តិចត្រួយ
ត្រូវជួយការពារ។

ភ្ញាក់វិញកូនខ្មែរ ត្រូវចេះរួមថែ
ក្រុងស្រែពិចារណ៍ អក្សររលាយ
គេងាយប្រហារ កុំចាំក្ដៅផ្សា
នេត្រាជោកកាយ។

សាសន៍ក្បែរៗខ្លួន វាគុំវាកួន
រុកកួនជិតឆ្ងាយ បើយើងប្រហែស
របេះនាយអាយ ជាតិក្ដៅក្រហាយ
អន្តរាយពីខ្លួន។

ព្យញ្ជនៈខ្មែរ មានច្រើនហូរហែ
ត្រូវថែណាស្ងួន បើបាត់ព្រលឹង
យើងនឹងបាត់ខ្លួន បើខ្មែរចោលក្បួន
សៀមយួនបានចិត្ត។

អក្ខរាសូមផ្ដាំ ទុកជាបណ្ដាំ
រយឆ្នាំពិនិត្យ បើចោលអក្សរ
នគរងងឹត បើខ្មែររួមគិត
ដ្បិតសុខសាន្តត្រាណ។

តែបើរបេះ ជាតិយើងនឹងច្រែះ
ដូចផេះចង្ក្រាន បើថែព្រលឹង
ជាតិនឹងក្សេមក្សាន្ត បើឆ្កួតគ្រប់ប្រាណ
សន្ដានទុក្ខធំ។

ស្មេរដោយ៖ "នួន ច័ន្ទមករា" ៤/៧/២០២១
កំណាព្យទី៤៣២
ប្រភព fb: សំណេរ ជីវិត
👏1
អបអរសាទរគម្រប់ខួបទី១៣ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក 🇰🇭💐
អង្គុយសញ្ជឹងគិតយូរៗទៅខ្ញុំយល់ថាអាស៑ានសព្វថ្ងៃមានតែឈ្មោះទេ គេយកស្លាកជាប្រទេសសម្ព័ន្ធមិត្តជារូបភាពបិទបាំងកំហឹង និងសត្រូវខ្លួនប៉ុណ្ណោះ។

យើងទទួលស្គាល់ថាប្រជាជននីមួយៗតែងមានឆន្ទៈ និងមនៈសិការស្នេហាជាតិ នៅពេលដែលប្រទេសមួយបានរំលោភបំពាន និងមាក់ងាយមកលើប្រទេសខ្លួនហើយ តែងតែមានអារម្មណ៍ឈឺចាប់ និងបញ្ចេញកំហឹងតាមរយៈកាយវិការ ពាក្យសម្តី និងសំនេរសំណៅមិនសមរម្យផ្សេងៗ ប៉ុន្តែសួរថាតើនោះវាជាដំណោះស្រាយសមរម្យ មានប្រសិទ្ធភាព និងប្រកបដោយភាពជាអ្នកចេះដឹងដែរឬទេ?

ប្អូនៗយុវជនខ្មែរគួរតែយើងបញ្ឈប់ការតបតមួយរយៈសិនងាកមកមើលស្ថានភាពរបស់ប្រទេសខ្លួនបច្ចុប្បន្នថាតើយើងនៅឈរលំដាប់ណា ហើយមានឥទ្ធិពល និងអំណាចអីសម្រាប់តតាំងជាមួយគេ។ ពេលនេះយើងជាប្រទេសមួយកំពុងមានការអភិវឌ្ឍស្តួចស្តើង និងបន្តទៅមុខសន្សឹមៗ ។

សព្វថ្ងៃសន្ទុះធនធានមនុស្ស សេដ្ឋកិច្ច បច្ចេកវិទ្យា និងយោធារបស់ប្រទេសយើងមិនទាន់មានកម្រិតខ្លាំងដូចគេនៅឡើយទេ ម្ល៉ោះហើយយើងគួរដឹងពីសមត្ថភាព និងចំណុចខ្សោយរបស់ខ្លួន។

បើសិនប្អូនៗយុវជនពិតជាចង់បានភាពខ្លាំង ឥទ្ធានុភាព និងវឌ្ឍនៈភាពជាងប្រទេសជិតខាងនោះគឺត្រូវខិតខំផ្លាស់ប្តូរកែទម្លាប់អវិជ្ជមានរបស់ខ្លួនចោលចេញរាប់ចាប់តាំងពីការមិនចោលសម្រាម ការគោរពវិន័យ ការស្រាវជ្រាវ វិភាគ ច្នៃប្រឌិត អាន និងស្តាប់ ការចូលរួមសកម្មភាពសង្គម និងការចេះទុកដាក់ វិនិយោគ សន្សំប្រកបដោយសិទ្ធភាព។

នេះជាចំណុចខ្លឹមសំខាន់ណាស់បើសិនប្អូនអាចធ្វើបានមិនយូរទេ បងព្យាករណ៍ថា១០ឆ្នាំទៅមុខប្រទេសយើងនឹងខ្លាំងជាងថៃ វៀតណាម និងរហូតដល់ឥណ្ឌូនេសុីទៀតផង។ សារចុងក្រោយរបស់បងចង់ផ្តាំទៅប្អូនៗថាប្រទេសមួយដែលកំពុងស្ថិតនៅក្នុងស្ថានភាពក្រីក្រគឺគេមិនអាចស្វែងរកយុត្តិធម៌លើឆាកអន្តរជាតិបានទេ។

ប្រភពfb: Vannath De-ego
អានហើយជក់ចិត្ត! ខ្ញុំគាំទ្រនូវការលើកឡើងរបស់ឯកឧត្តម។

ភ្នំពេញ​៖ កម្ពុជា​ត្រូវមាន​ជំហរ​៣ ពាក់ព័ន្ធ​នឹង​ការសង្ស័យ​ថៃ​គ្រោង​សាងសង់​ប្រាសាទ ចម្លង​រចនាបទខ្មែរ​។ ហើយ​ប្រសិនបើ​ថៃ​ពិតជា​ចម្លង​ប្រាសាទ ដោយ​ខុសច្បាប់​មែន នោះ​ទុកឱ្យ​យូណេស្កូ​ជា​អ្នកធ្វើការ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​។​

​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជំហរ​៣ ដែល​ពលរដ្ឋ​ខ្មែរ ត្រូវ​ប្រកាន់ខ្ជាប់​ក្នុង​បរិបទ​នេះ គឺ​ទី​១​ត្រូវ​សិក្សា​ស្រាវជ្រាវ តើ​រឿង​នោះ​ពិត​ឬ​មិន​ពិត​? ទី​២​ត្រូវ​សិក្សា​រចនាប័ទ្ម​ប្រាសាទ តើ​ពិតជា​ចម្លង​ពី​ខ្មែរ​មែន​ឬទេ​? និង​ទី​៣ ពលរដ្ឋ​កុំ​បា​រម្យ​ពេក ព្រោះនេះ​ជា​សតវត្សរ៍​ទី​២១ ដោយ​ប្រាសាទខ្មែរ​បាន​សង់​តាំងពី​សតវត្ស​ទី​១២​។

​សម្រាប់​លោក សុខ ទូច ក្នុងករណី​ថៃ​សាងសង់​ប្រាសាទ ចម្លង​អង្គរវត្ត​ខ្មែរ​ដោយ​ខុសច្បាប់​មែន នោះ​កម្ពុជា អាច​ប្ដឹងទៅ​យូណេស្កូ​ឱ្យជួយ​ដោះស្រាយ​។ លោក សុខ ទូច បញ្ជាក់​៖ «​គេ​ធ្វើ​ហ្នឹង​បាន​សុំ​ពី​យូណេស្កូ​ហើយ​ឬ​នៅ យើង​ត្រូវ​សិក្សា​តាម​ហ្នឹង​ទៀត យើង​មិនអាច​ធ្វើតាម​រលក​ខ្យល់​បានទេ​។ ប្រសិនបើ​គេ​ចម្លង​ដោយ​មិន​សុំ​ការអនុញ្ញាត ទុកឱ្យ​យូណេស្កូ​ចាត់ចែង​។ យើង​មានរឿង​ជាមួយ​ថៃ​ច្រើនដង​ណាស់​ហើយ​។ រឿង​ព្រះវិហារ គេ​ដើរ​ប្រាប់ថា​ព្រះវិហារ​ជា​របស់គេ ខ្ញុំ​ដាក់​ទៅវិញ​៨​ចំណុច គេ​ឆ្លើយ​ជាមួយ​ខ្ញុំ​មិន​ទាំង​រួច​ផង​។ ខ្មែរ​ធ្លាប់ជា​អាណាចក្រ ចុះ​ថៃ​កើត​នៅ​សម័យ​ណា​? ថៃ​ដូរ​មក​នៅ​ឆ្នាំ​១៩៣០ សុខោទ័យ​កើត​ក្នុង​សតវត្សរ៍​ទី​១៣ គឺ​កើត​មិនទាន់​ប្រាសាទព្រះវិហារ​ផង ដូច្នេះ​អ្វី​ក៏ដោយ​យើង​មាន​មូលដ្ឋាន​។ យើង​យក​ផ្លូវច្បាប់ កុំ​យក​អារម្មណ៍​ទៅប្រើ​ប្រាស់​»​។​

​ទោះជា​យ៉ាងណា ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ថា​ប្រសិនបើ​ប្រាសាទ​រចនាប័ទ្ម​អង្គរវត្ត ត្រូវបាន​សាងសង់​នៅលើ​ទឹកដី​ថៃ​ដោយ​ស្របច្បាប់​មែន ហើយ​សេដ្ឋកិច្ចជាតិ​ថៃ​កាន់តែ​រីកចម្រើន តាមរយៈ​ទេសចរណ៍​ទៅ​ទស្សនា​ប្រាសាទ​នោះ ខ្មែរ​ត្រូវ​ទទួលស្គាល់ថា​ខ្លួនឯង​សមត្ថភាព​អន់​។ អន់​ក៏​ព្រោះថា មានសម្បត្តិ​ដ៏​វិសេស​ជាងគេ ប៉ុន្តែ​បែរជា​ទន់ខ្សោយ​ជាងគេ គ្មាន​សមត្ថភាព​គ្រប់គ្រង​ឱ្យ​រីកចម្រើន​។​

​យ៉ាងណាក៏ដោយ ដើម្បី​កុំឱ្យ​រឿង​ទាំងនោះ​កើតឡើង លោក សុខ ទូច យល់ថា​ខ្មែរ​គ្រប់រូប​ទាំង​មន្ត្រីរាជការ អ្នកមានអំណាច អ្នកមាន​ទ្រព្យ រហូតដល់​ប្រជាជន​ធម្មតា ត្រូវ​ខំ​ពង្រឹង​ខ្លួនឯង ,​ត្រូវ​ចេះ​ខ្មាស​គេ និង​ខ្មាស​ខ្លួនឯង ដោយ​ត្រូវ​ពង្រឹងសមត្ថភាព​ខ្លួនឯង​ឡើងវិញ​។

«​យើង​ត្រូវ​ខំ​ពង្រឹង​ខ្លួន​ឡើង កុំ​ចេះតែ​ច្រឡោត​។ គិត​ទៅ​មើល គ្រាន់តែ​កូ​វីដ​មនុ​ស្សងាប់ ក៏​ទៅ​ទិញ​ក្ដារ​មឈូស​ពី​គេ​ដែរ ខ្មែរ​ខ្វះ​ក្ដាម​ឈូស​ណាស់​។ យើង​ទិញ​បន្លែ ត្រី​សាច់​ពី​គេ ម្ដេច​យើង​មិនតូច​ចិត្ត​ផង មិន​ខឹង​ផង​? យើង​ទៅលេង​ស្រុក​គេ ទៅ​ព្យាបាល​ស្រុក​គេ ម្ដេចក៏​មិនតូច​ចិត្ត​ផង​? នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក សុខ ទូច​។​

​លោក សុខ ទូច ហាក់​មិនសូវមាន​ទុទ្ទិដ្ឋិនិយម​ខ្លាំងពេក​ទេ ចំពោះ​ករណី​សង្ស័យ​ថៃ​គ្រោង​ចម្លង​រចនាប័ទ្ម​ប្រាសាទខ្មែរ​នោះ ព្រោះ​លោក​ជឿថា សំណង់​បុរាណ​ដែលមាន​អាយុកាល​វែង និង​ជា​ស្នាដៃ​ដើម មានតម្លៃ​ជាង​ស្នាដៃ​ថ្មី​។ តែ​យ៉ាងណា​លោក សុខ ទូច សង្កត់ធ្ងន់ថា ថៃ​ដែលជា​ប្រទេស​ដែលមាន​ការរីកចម្រើន ជា​សមាជិក WTO , អង្គការ​យូណេស្កូ និង​អង្គការសហប្រជាជាតិ ក៏​គួរតែ​គិតពិចារណា​លើ​រឿងនេះ​ដែរ​។​

​ភ្ជាប់​ជាមួយគ្នានេះ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​រូបនេះ បាន​បញ្ជាក់ថា គេ​ត្រូវមាន​ការសិក្សា​ផ្លូវច្បាប់ បន្ទាប់មក​ត្រូវ​សិក្សា​ស្រាវជ្រាវ​ថា បេតិកភណ្ឌ​ពិភពលោក នៅ​ប្រទេស​ផ្សេងៗ ដូចជា​អាណាចក្រ​រ៉ូ​ម៉ាំង ពីរ៉ាមីត អេ​ហ្សី​ប អាណាចក្រ​ក្រិច កំផែង​ចិន តើ​មានការ​ចម្លង​ឬទេ​? ប្រសិនបើ​មិនមាន​ទេ តើ​ហេតុអ្វី​ថៃ​ធ្វើ​បែប​នោះ​? ប៉ុន្តែ​បើ បេតិកភណ្ឌ​ពិភពលោក​ទាំងនោះ មានការ​ចម្លង​ដែរ នោះ​ខ្មែរ​ត្រូវ​ប្រៀបធៀប​ថា​ប្រាសាទ​ថៃ​ធ្វើ​នៅ​សតវត្សរ៍​ទី​២១ ហើយ​ប្រាសាទខ្មែរ​សង់​នៅ​សតវត្សរ៍​ទី​១២ នោះ​ខ្មែរ​មានអំណាច​ជាង​។

«​សតវត្សរ៍​ទី​២១​ហើយ ខ្មែរ​ត្រូវ​ពង្រឹង​ខ្លួនឯង​ឡើងវិញ តែ​យើង​រឹង គឺ​យើង​ខ្លាំង​។ សាំង​ហ្គា​ពួ ជា​ប្រទេស​តូច​តែមួយ តែ​ល្បី​លើ​ពិភពលោក​។ អ៊ីស្រាអែល ជា​ប្រទេស​តូច​ជាង​ខ្មែរ​ដល់​ទៅ​៣៧​ដង តែមាន​គេ​គោរព ស្រឡាញ់ គេ​ខ្លាច​។ អារ៉ាប់​ជា​ប្រទេស​យ៉ាង​ធំ ប៉ុន្តែ​ច្បាំង​មិន​ឈ្នះ​អ៊ីស្រាអែល​ផង​។ អ៊ីស្រាអែល​ទើបតែ​បង្កើត​ឆ្នាំ​១៩៦៤ ដូច្នេះ​យើង​កុំ​តូចចិត្ត តែ​ត្រូវ​ខំ​ឡើងវិញ​។ អ្នកណា​មិនដឹងថា​ប្រាសាទ​អង្គ​វត្ត​របស់​ខ្មែរ ចង់​អ្នកណា​ធ្វើ​ប៉ុន្មាន​ទៀត ក៏​របស់​ខ្មែរ​មិន​បាត់បង់​ដែរ សំខាន់​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​ខ្លួនឯង​មាន​សមត្ថភាព​ឬ​អត់​»?៕

Tag: ប្រាសាទ​ វប្បធម៌​ អង្គរវត្ត© រក្សាសិទ្ធិដោយ thmeythmey.com

-ប្រភពfb: Puy Sidet
ផ្នត់គំនិតយើងនៅជាប់នឹងជំងឺមនោគមវិជ្ជា និងជំងឺសង្គ្រាមត្រជាក់

ខ្ញុំលើកផ្នែកមួយនៃប្រវត្តិសាស្ត្រខ្មែរ ក្នុងសម័យកាលនៃការផ្លាស់ប្តូរមេដឹកនាំចិន ។ ក្រោយពីលោក តេង ស៊ាវពីង ឡើងកាន់អំណាច ប្រទេសចិនចាប់ផ្តើមផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចថ្មីទាំងស្រុង ពោលគឺផ្លាស់ប្តូរពីសេដ្ឋកិច្ចឯកោនិយម Isolation មកជាសេដ្ឋកិច្ចបើកចំហរ និងរៀនគំរូសេដ្ឋកិច្ចពីលោកខាងលិច ហើយយកមកច្នៃឱ្យត្រូវនឹងបរិបទសេដ្ឋកិច្ចនយោបាយក្នុងស្រុករបស់ខ្លួន ។ បើខ្ញុំចាំមិនភ្លេចទេ កាលនោះមេដឹកនាំខ្មែរក្រហម ពេលដែលកម្ពុជាស្ថិតក្នុងសម័យកាលអន្តរកាល Political Vacuums គឺកម្ពុជា មិនមានរដ្ឋាភិបាលស្របច្បាប់នៅឡើយទេ ។ ពួកមេដឹកនាំខ្មែរក្រហម បានទៅពឹងពាក់ចិនឱ្យជួយបណ្តេញកងទ័ពវៀតណាម និងបន្តជួយគាំទ្រមនោគមវិជ្ជានយោបាយរបស់ខ្លួន ប៉ុន្តែ លោក តេង ស៊ាវពី មិនដូច ម៉ៅ សេទុង ទេ គាត់លែងខ្វល់រឿងមនោគមវិជ្ជាហើយ គាត់ចាប់ផ្តើមមកប្រកួតប្រជែងគ្នាលើផ្នែកសេដ្ឋកិច្ចវិញ ។

តេង ស៊ាវពីង ត្រូវការដៃគូសហការរកសុី ដៃគូពង្រីកវិសាលភាពសេដ្ឋកិច្ចរបស់ខ្លួន ។ គាត់ចាប់ផ្តើមរាប់អានបណ្តាប្រទេសជុំវិញខ្លួន និងចាប់ផ្តើមបោះទុនវិនិយោគ និងហៅវិនិយោគិនបរទេស ឱ្យមកវិនិយោគក្នុងប្រទេសរបស់ខ្លួន ។ លោកតេង ស៊ាវពីង បានសាកល្បងគំរូសេដ្ឋកិច្ចជោគជ័យជាបន្តបន្ទាប់ រហូតដល់លោកបានជួយឱ្យប្រជាជនចិនស្គាល់នូវភាពមានបាន និងរួចផុតពីភាពក្រីក្ររាប់រយលាននាក់ ។

ឥឡូវនេះ យើងនិយាយពីបរិបទនយោបាយបច្ចុប្បន្ន នៅក្នុងផ្នត់គំនិតពលរដ្ឋ និងយុវជនខ្មែរ គឺនៅស្អប់មនោគមវិជ្ជា ម៉ៅ សេទុង ស្អប់កុម្មុយនីស្ត និយាយរួម គឺស្អប់ចិន ដែលទោះបីជាដឹងថាសម័យកាលនេះ ចិនមិនមែនចិនក្រីក្រ ដូចកាលសម័យ មៅសេទុងក៏ដោយ ។ លើសពីនោះទៅទៀត គឺពួកគាត់មិនព្រមបើកចិត្តគំនិតរៀនសូត្រអ្វីដែលថ្មីនោះទេ គឺនៅជាប់នឹងរបួសចាស់ ផ្នត់គំនិតចាស់ ជាពិសេសគឺមិនស្គាល់ សុី ជីនពីង ។ ពួកគាត់តែងតែគិតថា សុី ជីនពីង មិនខុសពី ម៉ៅ សេទុង តែតាមពិត គឺរបៀបដឹកនាំរបស់គាត់ទាំងពីរនាក់នេះ គឺខុសគ្នាស្រឡះ ។ ដ្បិតថា ស្ថិតក្រោមបក្សនយោបាយកុម្មុយនីស្តមួយដែលមានអាយុ ១០០ឆ្នាំថ្មីៗនេះ ប៉ុន្តែ ផ្លូវដើររបស់មេដឹកនាំទាំងពីរ គឺមិនដូចគ្នាទេ ។ សុី ជីនពីង និងតេង ស៊ាវពីង ជាមនុស្សប្រាកដនិយម ឬជាក់ស្តែងនិយម Pragmaticism ពួកគាត់មិនមែនជាមេដឹកនាំដែលប្រើមនោគមវិជ្ជាតែមួយផ្លូវនោះទេ ។

លោក សុី ជីនពីង តែងតែអានសៀវភៅបច្ចេកវិទ្យាថ្មីៗ គាត់បន្តសិក្សា និងកែប្រែឥតឈប់ឈរ ជាពិេសស គឺគាត់មិនឱ្យដើរជាន់ដានចាស់ គឺចំណុចប្រឡាក់នៃប្រវត្តិសាស្ត្រនៃការបង្ក្រាបនៅ ធានអានមិន ។ ដូច្នេះ នៅពេលដែលគេនិយាយថា ចិន បច្ចុប្បន្ន គឺជាចិនកុម្មុយនីស្តដូចសម័យកាល ម៉ៅ សេទុង មានន័យថា គាត់មិនបានរៀនអ្វីដែលថ្មីឡើយ ។

ការនិយាយនេះ មិនមែនជំរុញឱ្យប្រិយមិត្តស្រឡាញ់កុម្មុយនីស្តឡើយ ប៉ុន្តែត្រូវស្វែងយល់ទាំងអស់គ្នា ។ រៀនសូត្រ ចេះចាប់យកឱកាស ទាញផលប្រយោជន៍ ដើរឱ្យទាន់ក្រឡាអុក នយោបាយពិភពលោក ទើបខ្មែរខ្លាំង ។

ពីក្រុមការងារ ៖ Ebook Cambodia
ប្រភពfb: Ebook Cambodia
👍1
​​នារីអនាថារអ៊ូពីជីវិតប្រាប់សេដ្ឋី មានអីសេដ្ឋីដាក់ឲ្យមួយឃ្លាមានតម្លៃជាងមាសទៅទៀត

អនាថាដើរបណ្ដើររអ៊ូបណ្ដើរ
“ពុកម៉ែមិនដែលឲ្យអីខ្ញុំទេ ជីវិតស្អីក៏គ្មាន ផ្ទះក៏គ្មាននៅ បាយក៏គ្មានហូប ការងារក៏គ្មានធ្វើ ហេតុអីបានខ្ញុំកើតមកសំណាងអាក្រក់ខុសគេម្ល៉េះ?”

សេដ្ឋី៖ “ឥលូវអីចេះចុះ លក់ដៃឲ្យខ្ញុំ ខ្ញុំឲ្យម្ខាង ២០លាន”
ជនអនាថា៖ “ឆ្កួតទេហ្អី មានលុយហើយអត់មានដៃ ទៅធ្វើអីកើត?”

សេដ្ឋី៖ “ជើងក៏បាន ខ្ញុំឲ្យដូចគ្នា ម្ខាង ២០លាន”

ជនអនាថា៖ “កាន់តែឆ្កួតហើយលោក មានលុយហើយអត់មានជើង ចង់ទៅណាមកណាម៉េចនឹងកើត?”

សេដ្ឋី៖ “កែវភ្នែកក៏បាន ខ្ញុំឲ្យម្ខាង ២០លានដូចគ្នា”

ជនអនាថា៖ “អ្ហើយ ស្អីក៏មិនលក់ដែរ អវយវៈជាប់ខ្លួនបើខ្វះខាតណាមួយទៅឲ្យរស់នៅយ៉ាងម៉េច”

សេដ្ឋី៖ “ស្អីក៏មិនលក់ៗ ហើយឯងមកនិយាយថាម៉ែឪមិនដែលឲ្យអី? បើឯងលក់គ្រប់យ៉ាងជាប់ខ្លួនរបស់ឯងនេះ គឺបានរាប់រយលាន។ អ្នកខ្លះគេមានតិចជាងឯងទៅទៀត តែខ្លួនឯងនេះហើយដែលមិនចេះយករបស់ដែលខ្លួនមាន មកប្រើជាប្រយោជន៍ មានដៃមិនចេះធ្វើការ មានជើងមិនចេះឈានទៅមុខ មានខួរក្បាលមិនចេះគិត។ ជីវិតឯងគ្មានអ្វីសោះក៏ដោយសារឯងខ្លួនឯង កុំទៅបន្ទោសឪពុកម្ដាយ ចង់បន្ទោសគឺត្រូវបន្ទោសខ្លួនឯង!

ប្រភព fb: អត់ធ្មត់-Patience
វិធីសាស្ត្រដ៏ល្អបំផុតក្នុងការបំផ្លាញប្រជាជាតិមួយ គឺជាដំបូងត្រូវធ្វើឱ្យមនុស្សក្នុងសង្គមនោះលែងស្គាល់ពីតួនាទីរបស់ខ្លួន ក្នុងនាមជាពលរដ្ឋនៅក្នុងសង្គម។ សាបព្រោះគំនិតអវិជ្ជមាន បង្រៀនមនុស្សក្នុងសង្គម កុំឱ្យតម្លៃភាពស្មោះត្រង់ ពង្វក់គំនិតគ្រប់រូបភាព និងបំភាន់ បិទបាំងការពិត
កុំឱ្យប្រជាជនមានការយល់ដឹងពីប្រវត្តិសាស្ត្រពិតរបស់ខ្លួន។

ដោយ ទស្សនវិជ្ជា
អ្នកនិពន្ធជនជាតិអាមេរិកម្នាក់បានសរសេររៀបរាប់អំពីជន
ជាតិខ្មែរ ក្នុងទឹកដីខ្មែរ ក្នុងរបបអាណានិគមបារាំង ដែល
បានចេញផ្សាយនូវឆ្នាំ១៩៣៧ ដែលមានខ្លឹមសារថា៖
"មើលទៅឃើញថាខុសគ្នាឆ្ងាយណាស់ នៅក្នុងសម័យ
អតីតកាលរបស់ពូជសាសន៍ខ្មែរ គឺជាសម័យកាលដ៏រុងរឿង
ថ្កើងថ្កាន ជាពូជសាសន៍មួយដ៏ខ្លាំងរហូតដល់អាចសាងសង់
ប្រាសាទអង្គរវត្តបាន។ បច្ចុប្បន្នកាលគឺជាស្ថានការណ៍មួយ
ចម្លែកពូជសាសន៍នេះគ្មានខ្វល់អ្វីទេ និងរំភើយមែនទែន
ហើយតទៅអនាគតពូជសាសន៍នេះអាចនិងរលាយសូន្យ
សុងតែម្តង។គាត់បានបន្តទៀតថា ខ្មែរនិងមិនអាចខ្លាំងដូច
ដូនតាសម័យអង្គររបស់ខ្លួនបានឡើយនូវក្នងវិស័យ
សិល្បៈ នយោបាយ និងពុទ្ធចក្រ ខ្មែរអាចនិងរលាយផុត
ពូជនូវចំពោះមុខនៃការហូរចូលយ៉ាងគក្រឹកគក្រេងពីសំ
ណាក់ជនជាតិយួនអាណាម។ មិនខុសទេព្រោះនូវសម័យ
កាលនោះបារាំងបានផ្តល់តម្លៃឲ្យជនជាតិយួន ច្រើនជាង
ជនជាតិខ្មែរដែលជាម្ចាស់ស្រុក ដោយសារតែនយោបាយ
រើសអើងរបស់បារាំងដែលថា ជនជាតិយួនឧស្សាហ៍ហើយ
ឆ្លាត ឯជនជាតិខ្មែរ ល្ងង់ហើយខ្ជិល រហូតដល់មានប្រើ
ប្រាស់ពាក្យសម្តីលេងសើចថា "ជនជាតិយួនខិតខំប្រឹង
ប្រែងធ្វើការដាំស្រូវឲ្យដុះ ជនជាតិខ្មែរអង្គុយសម្លឹងមើល
ស្រូវដុះ ជនជាតិឡាវដេករំភើយស្តាប់ស្រូវដុះ។
👍1
មេដឹកនាំសង្ហបុរី លីខ្វាន់យូ បានពោលថា វប្បធម៌គឺជា
ជោគវាសនា"វប្បធម៌នូវក្នុងសង្គមបែបណា វានិងកំណត់ពី
ជោគវាសនាប្រទេសជាតិបែបនោះ"។
ដូចពាក្យខ្មែរយើងមួយឃ្លារពោលដែរថា"វប្បធម៌រលត់
ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិនិងថ្កើងថ្កាន"។

ប្រភពfb :ទស្សនះវិជ្ជា