Borey Vimean Phnom Penh
6.55K subscribers
1.31K photos
61 videos
2 files
266 links
ស្វាគមន៍មកកាន់ Channel ផ្លូវការរបស់ បុរី វិមានភ្នំពេញ។ លោកអ្នកនឹងទទួលបានព័ត៌មានថ្មីៗឆាប់រហ័ស អំពីការផ្តល់ជូនផ្សេងៗ និង ឱកាសការងារជាច្រើនពីគម្រោង។
...................................
ទំនាក់ទំនងផ្នែកលក់
085 / 093 75 6666
Download Telegram
នារសៀលថ្ងៃទី2 ខែកញ្ញា ឆ្នាំ2023 កន្លងទៅនេះ ក្រុមការងាររបស់បុរី វិមានភ្នំពេញ បានធ្វើកម្មវិធីលែងត្រីចូលទៅក្នុងបឹងធម្មជាតិក្រោយគម្រោងទី9 មង្គលរតនៈ ប្រមាណជាង 5ម៉ឺនក្បាល ដែលមានប្រភេទត្រីដូចជា៖ ត្រីឡាបយ៉ាក្រហម ត្រីពោ ត្រីក្រាញ់ ត្រីប្រា និងត្រីឆ្ពិន ក្នុងគោលបំណងបង្កើនផលស្តុកត្រីធម្មជាតិនៅក្នុងបឹងនេះ ឱ្យកាន់តែសម្បូរឡើង ដើម្បីបម្រើផលប្រយោជន៍ដល់អតិថិជន ក៏ដូចជាប្រជាជន ដែលរស់នៅក្នុងតំបន់នេះទាំងមូល។

បឹងធម្មជាតិនេះមានប្រវែងជាង 1គីឡូម៉ែត្រ អមជាមួយសួនច្បារ និងបានបំពាក់បង់សម្រាប់អង្គុយលេងស្រូបយកខ្យល់អាកាសបរិសុទ្ធ ហាត់ប្រាណ ក៏ដូចជាអនុញ្ញាតអោយស្ទូចត្រីលំហែផងដែរ។
នាព្រឹកថ្ងៃទី20 ខែកញ្ញា ឆ្នាំ2023 ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក និងក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធ្វើកម្មវិធី «ផ្តល់ឈាមស្ម័គ្រចិត្ត សង្គ្រោះជីវិត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា លី សុវណ្ណតារា, លោក មឿង រដ្ឋា នាយកប្រតិបត្តិ បុរី វិមានភ្នំពេញ និង លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងក្រុមការងារ។

កម្មវិធីនេះប្រព្រឹត្តទៅនៅសាលអគារ លី ហួរ គ្រុប មានអ្នកចូលរួមប្រមាណជាង100នាក់ និងអ្នកអាចបរិច្ចាគបានមានចំនួន 73នាក់ ក្នុងនោះមានស្រីចំនួន 13នាក់។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកដ៏សំខាន់ជួយដល់សង្គម ជាពិសេស ជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការឈាម ដើម្បីសង្គ្រោះជីវិត ហើយនេះជាការជួយគ្នាទៅវិញទៅមក ដែលគ្រប់មនុស្សជាតិទាំងអស់គួរធ្វើជាចាំបាច់

គួរបញ្ជាក់ផងដែរថាជារៀងរាល់ឆ្នាំក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក តែងប្រារព្ធឡើងដោយមានអ្នកចូលរួមកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
នាព្រឹកថ្ងៃទី28 ខែកញ្ញា ឆ្នាំ2023 កន្លងទៅនេះ ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៊ិន វិមានភ្នំពេញ ឯ.ក​ (បុរី វិមានភ្នំពេញ) និង ធនាគារប្រ៊ីដបានធ្វើពិធីចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលដៅផ្តល់កម្ចីលំនៅឋានដល់អតិថិជនដើម្បីបំពេញក្តីស្រម៉ៃ ដែលចង់បានផ្ទះ សម្រាប់រស់នៅ ឬសម្រាប់វិនិយោគ។

ក្នុងពិធីនេះដែរត្រូវបានប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក មឿង រដ្ឋា នាយកប្រត្តិបត្តិ បុរី វិមានភ្នំពេញ លោក Richard Liew នាយកប្រតិបត្តិ ធនាគារប្រ៊ីដ ថ្នាក់គ្រប់គ្រង និងភ្ញៀវកិត្តិយសតំណាងដោយក្រុមហ៊ុនទំាងពីរភាគីជាច្រើននាក់ទៀត។

ជាសមិទ្ធផលនៃការសហការនេះ ធនាគារប្រ៊ីដបានសម្រេចផ្តល់កម្ចីរហូតដល់ 80% រយៈពេល 25ឆ្នាំ ជាមួយអត្រាការប្រាក់ពិសេសបំផុតជូនដល់អតិថិជនរបស់បុរី វិមានភ្នំពេញ។
Media is too big
VIEW IN TELEGRAM
🙏សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ!
បន្ទាប់ពីព្រះសង្ឃគង់ចាំព្រះវស្សាអស់រយៈពេល ៣ខែមក ពុទ្ធបរិស័ទទាំងឡាយនឹងដាក់វេនគ្នា នាំយកចង្ហាន់ នំចំនីគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃចាប់ពីថ្ងៃទី១រោច ដល់ថ្ងៃទី១៤រោច ខែភទ្របទ នេះហៅថាពិធីបុណ្យកាន់បិណ្ឌ និងនៅថ្ងៃទី១៥រោច ពុទ្ធបរិស័ទមកពីគ្រប់មជ្ឈដ្ឋានមកជួបជុំគ្នាតាមទីវត្តអារាមនានា ដែលជាថ្ងៃបុណ្យធំ រឺហៅថាបុណ្យភ្ជុំបិណ្ឌ។

តើថ្ងៃណាជាវេណកាន់បិណ្ឌរបស់លោកអ្នក?
គម្រោងទី11 ឌី អេមផាយអឺ របស់ បុរី វិមានភ្នំពេញ 🏠 មានទីតាំងស្ថិតក្នុងសង្កាត់ព្រែកលៀប ជ្រោយចង្វារ ជិះត្រឹមតែ 12នាទីពីស្ពានជ្រោយចង្វារ ស្ពានទី3 ជាតំបន់មានសក្ដានុពលបំផុត សំបូរទៅដោយសាលារៀន មន្ទីរពេទ្យ កន្លែងកំសាន្ត ផ្សារទំនើប និងហាងទំនិញជាច្រើន។ គម្រោងទី11 មានទំហំដីជាង 20ហិកតា មានផ្ទះចំនួន 3ប្រភេទ៖ វីឡាទោលខ្នាតធំ អ៊ីមភើរៀល វីឡាទោលខ្នាតមធ្យម មរកត និងវីឡាភ្លោះ រ៉ូប៊ី។ ផ្ទះនៅក្នុងគម្រោង ឌី អេមផាយអឺ សាងសង់ជិតរួចរាល់ទាំងស្រុងហើយ លោកអ្នកគ្រាន់តែបង់ភ្លាម អាចចូលរៀបចំដេគ័រ និងស្នាក់នៅឆាប់ៗ 🥳

👉 ជ្រើសរើសផ្ទះណាមួយដែលអ្នកពេញចិត្ត ដោយបង់ត្រឹមតែ 0.75%/ខែ ដោយឥតការប្រាក់រយៈពេលវែង និងអាចកម្ចីបន្តជាមួយធនាគារដៃគូជាច្រើនរបស់ បុរី វិមានភ្នំពេញ។

📩សម្រាប់ព័ត៌មានបន្ថែម ☎️085 75 6666 / 093 75 6666