សុវណ្ណ បញ្ញា (Sovan Panha)🇰🇭
72.7K subscribers
1.96K photos
25 videos
19 files
293 links
Chanal link https://t.me/Amykhcam
ព័ត៌មានទាក់ទង កងកម្លាំងកម្ពុជា
Admin @Sovapanha
Download Telegram
ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង បង្ហាញពីទង្វើអាក្រក់របស់ប្រទេសៀម ដែលបង្កបញ្ហាធ្ងន់ធ្ងរ ចំពោះអ្នកដំណើរមកអឺរ៉ុប ដែលឆ្លងកាត់ព្រលានយន្តហោះសៀម ចូលប្រទេសកម្ពុជា
91👍24👏4👌2
🔥ទិញភ្លាម បានភ្លាម ជាមួយស្តុកថ្មី ចូលហើយសម្រាប់គ្រប់ពណ៌នៃរថយន្តទំនើបបែបស្ព័រ 𝗚𝗲𝗲𝗹𝘆 𝗖𝗼𝗼𝗹𝗿𝗮𝘆 ឆ្នាំ 𝟮𝟬𝟮𝟲😍
💫បង់ត្រឹមតែ  $𝟏𝟔𝟖/ខែ | តម្លៃត្រឹមតែ $𝟐𝟒,𝟓𝟎𝟎 𝐆𝐄𝐄𝐋𝐘 𝐂𝐎𝐎𝐋𝐑𝐀𝐘 ទទួលបានពានរង្វាន់ជារថយន្ត SUV ខ្នាតតូចបែបស្ព័រដែលមានគុណភាពល្អបំផុតលេខ 𝟏​ ☝️
👏𝐂𝐎𝐎𝐋𝐑𝐀𝐘 បានចំណាត់ថ្នាក់គុណភាពលើការប្រើប្រាស់ធន រឹងមាំ កម្រិតសុវត្ថិភាពផ្កាយ 𝟓ពី  𝟮ស្ថាប័នធំៗ !!
មានការធានាត្រឹមត្រូវចេញពីរោងចក្រ ផ្ទាល់រហូតដល់ 𝟓ឆ្នាំ ឬ 𝟏𝟓𝟎,𝟎𝟎𝟎 គីឡូម៉ែត្រ
ប្រើប្រាស់បច្ចេកវិទ្យាតែ𝟏 ជាមួយនឹង Volvo !!
______
ព័ត៌មានលម្អិត បើកបរសាកល្បងសូមទំនាក់ទំនង៖
☎️  077 505 659
☎️  015 505 659
📥𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐓 : https://t.me/GeelyCambodiaKH
📥 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥  : https://t.me/geelycambodia
11👎5🤬4🫡2😍1😘1
UPDATE: យោធាថៃនៅតែបន្តវាយប្រហារមកលើកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៖

- ម៉ោង ១១:០៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
😢36😭148👍4
រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន 👤២៩៦៤ នាក់ បំពេញក្របខ័ណ្ឌឱ្យបណ្ដាកងឯកភាព ចំណុះកងទ័ពជើងគោក។
1.1K🫡342👍69😘27🔥9👏87🎉7
ប្រជាពលរដ្ឋទាំងអស់ ជឿជាក់ និងលើកទឹកចិត្ត ដល់វីរកងទ័ពក្លាហាន
258🫡42👍10👏8🦄3😘3🤔1
BREAKING: គិតត្រឹមម៉ោង២៖៣០នាទី សមរភូមិបន្ទាយមានជ័យ ទាហានសៀមបន្ដផ្លោងគ្រាប់ចូលដីកម្ពុជា

(ព្រំដែន)៖ គិតត្រឹមម៉ោង ២៖៣០នាទី សមរភូមិបន្ទាយមានជ័យ ទាហានឈ្លានពានរបស់សៀម បាននិងកំពុងបន្ដបាញ់ផ្លោងគ្រាប់កាំភ្លើងធំចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយអមជាមួយយន្ដហោះចម្បាំង F16។

កងកម្លាំងកម្ពុជា បន្ដមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងបាញ់ឆ្លើយតបទៅវិញជាបន្ដបន្ទាប់ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការឈ្លានពានរបស់ទាហានសៀម៕
😭7249😢24🔥6🎅3
🧑‍✈️ការជ្រើសរើសកងទ័ពធ្វើតាម ដំណាក់កាលនីមួយៗ៖

១.រដ្ឋមន្ត្រីក្រសួងការពារជាតិស្នើសុំគោលការណ៍ជ្រើសរើស ទៅរាជរដ្ឋាភិបាល

២.រដ្ឋាភិបាលចេញសម្រេចក្ដីសម្រេចអនុញ្ញាតឱ្យជ្រើសរើស តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

៣.ក្រោយទទួលបានគោលការណ៍អនុញ្ញាត ក្រសួងការពារចេញសេចក្ដីប្រកាសជ្រើសរើស និងប្រគល់ភារកិច្ចជូនអគ្គបញ្ជាការដ្ឋាន

៤.អគ្គបញ្ជាការដ្ឋានចេញសេចក្ដីប្រកាសជ្រើសរើស និងបង្កើតគណៈកម្មការជ្រើសជ្រើសរើស
730🫡135👍60😘17👏13🤣5😭5🎉4👌4🤝4💘4
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។
205😭36😢9👌5👍4
យើងរួមគ្នាដើម្បីជាតិ 🇰🇭

បងប្អូនអាចចូលរួមប្តូរ ប្រូហ្វាល (Profile) ដើម្បីបង្ហាញឆន្ទះគាំទ្រដល់វីរៈកងទ័ពរបស់យើងបានដោយខ្លួនឯង តាមតំណរភ្ជាប់ខាងក្រោមនេះ៖

👉 Link: https://twb.nz/support-military
118👍11😘6
ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥៖

-ម៉ោង ០៨:៤៨នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រជោគជ័យ ខេត្តបន្ទាយមានជ័យ។

កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។
😢7266🫡13👍8👏2😘2🎉1
UPDATE: ម៉ោង ០៩:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
😢149😭5922🤬20👍13👏3😘2😨1
UPDATE: ម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក នៅភូមិសាស្ត្រពាក់ស្បែក។
😢120😭3323😱6👍5😁1
ក្រសួងការពារជាតិ៖ ម៉ោង ១៨:៣០នាទី ដល់ម៉ោង ១៨:៥៥នាទី យោធាថៃ បាញ់កាំភ្លើងធំចេញពីនាវាចម្បាំង ធ្លាក់ចូលក្នុងទឹកប្រមាណ១០ ទៅ២០គ្រាប់ នៅភូមិសាស្ត្រក្រោយសណ្ឋាគារ ជាប់ច្រកព្រំដែនចាំយាម

(ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្ត ច្រកចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

-ម៉ោង ១៨:៣០នាទី ដល់ម៉ោង ១៨:៥៥នាទី យោធាថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំង ធ្លាក់ចូលក្នុងទឹកប្រមាណ១០ទៅ២០គ្រាប់ នៅភូមិសាស្ត្រក្រោយសណ្ឋាគារ ជាប់ច្រកព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ គិតមកដល់ម៉ោងនេះស្ថានការណ៍បានត្រលប់មករកភាពស្ងប់ស្ងាត់វិញហើយ។

កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងអនុវត្តតួនាទីដោយប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ។
😢124😭4233👍15🤬3
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រីស្នំ ខេត្តសៀមរាប។

-នៅវេលាម៉ោង ១០:៥៨នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសរបស់ថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកផ្តាច់ស្ពានអូរជីក ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រីស្នំ ខេត្តសៀមរាប។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។
😢12337😭22🔥7😁21👏1🤔1
BREAKING: គិតត្រឹមម៉ោង៧ព្រឹកថ្ងៃនេះ ទាហានឈ្លានពានសៀម បាញ់ផ្លោងចូលសមរភូមិថ្មដូន ទិសប្រាសាទតាមាន់ និងបឹងត្រកួន

(ព្រំដែន)៖ គិតត្រឹមវេលាម៉ោង៧ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានចាប់ផ្តើមបាញ់ផ្លោងចូលសមភូមិថ្មដូន និងទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យទៀតហើយ។

សម្រាប់ទិសបឹងត្រកួនខេត្តបន្ទាយមានជ័យ ពួកវាបានបាញ់ចូលនៅទៀបភ្លឺនេះ រហូតដល់ម៉ោង៧ជាច្រើនគ្រាប់៕
😢12430👍10🤬4