កណ្តោល
-----------
Join AMS Khmer Civilization
នៅក្នុងអារ្យធម៌ខ្មែរ កណ្តោលហាក់មានសារៈសំខាន់គួរឱ្យកត់សម្គាល់ ដ្បិតសម្បកដើមកណ្តោលអាចជ្រលក់ក្រណាត់ ជ្រលក់សំណាញ់ ទ្រាប់កូបដំរី ធ្វើឱសថ និងសម្លាប់ស្បែកប្រើក្នុងសិល្បៈល្ខោនស្បែកជាដើម។ មិនតែប៉ុណ្ណោះ កណ្តោលមាននិយាយក្នុងព្រេងនិទានរឿង “ព្រះគោព្រះកែវ” ហើយជាពិសេសគេតែងឃើញដើមកណ្តោលដុះលូតលាស់ជាហូរហែនៅក្នុងបរិវេណប្រាសាទក្នុងតំបន់អង្គរដូចជា ប្រាសាទអង្គរវត្ត អង្គរធំ និងប្រាសាទប្រែរូបជាដើម (រូបលេខ១-៣)។ លើសពីនេះ កណ្តោលក៏មានជាប់ជាស្ថាននាមផង (ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង)…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17425
#AMS #KhmerCivilization

ឧបករណ៍តន្ត្រីបុរាណខ្មែរ តាមរយៈចម្លាក់លើជញ្ជាំងប្រាសាទអង្គរ
-----------
Join AMS Khmer Civilization
អត្ថបទនេះ ជាសង្ខេបបទនៃអត្ថបទវែងរបស់ខ្ញុំលើប្រធានបទខាងលើ។ ទី១ កន្លងមក យើងឃើញថា មានតែបរទេសទេដែលបានសរសេរស៊ីជម្រៅទៅលើប្រធានបទពាក់ព័ន្ធនឹងឧបករណ៍តន្ត្រីបុរាណខ្មែរនាសម័យមុនអង្គរនិងអង្គរ។ ទី២ អំណះអំណាងនៅលើចំណុចមួយចំនួននៅក្នុងអត្ថបទទាំងនេះ ដូចជាឧបករណ៍ «ចាប៉ី និង រនាត» ជាដើម ជាអំណះអំណាង ជាការបកស្រាយ និងជាសំយោគមតិផ្ទាល់ខ្លួនដោយគ្មានឯកសារជាក់លាក់រឹងមាំមកគាំទ្រ ព្រោះយើងគ្មានឯកសារគ្រប់គ្រាន់។ ខ្ញុំចោទជាសំណួរថាតើយើងមានឧបករណ៍ចាប៉ី និង រនាតដែរឬទេនាសម័យនោះ?។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17446

កាចាស់
-----------
Join AMS Khmer Civilization
បើលើកពីរុក្ខជាតិអំបូរវល្លិ៍ផ្តៅល្ពាក់ដុះក្នុងធម្មជាតិ ឃើញថាមានច្រើនប្រភេទណាស់ ដែលគេអាចយកមកធ្វើជាឧបករណ៍ប្រើប្រាស់នានាក្នុងជីវិតប្រចាំថ្ងៃដ៏សំបូរបែប ដូចជាកន្ត្រក សង្រែក ខ្សែចំណង។ល។ នេះគួរប្រមូលចងក្រងជាប្រធានបទសិក្សាមួយដ៏មានប្រយោជន៍ អំពីការងារសិប្បកម្មផ្នែកវប្បធម៌ប្រពៃណី បរិស្ថាន និងការអភិរក្សផ្ទេរចំណេះទាំងនេះ។ ខាងក្រោមនេះខ្ញុំបង្ហាញពីករណីសិក្សាមួយអំពី ការផលិត និងការប្រើប្រាស់ឧបករណ៍ប្រពៃណីមួយប្រភេទរបស់ជនជាតិកួយ ក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ក្នុងខេត្តកំពង់ធំ។ ឧបករណ៍ដែលខ្ញុំនឹងលើកយកមកបង្ហាញនេះកួយហៅថា កាចាស់។ …
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17481

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ១៣)
-----------
Join AMS Khmer Civilization
មានន្ទដើរយ៉ាងលឿនចេញទៅក្រៅ។ ស្គរទ័ពក៏លាន់ឮរំពងឡើងក្នុងកណ្ដាលរាត្រី។ សូរស្គរទូងៗហាក់វាយទៅលើទងបេះដូងរបស់បុរសយើង។ មិនយូរប៉ុន្មាន ពលរេហ៍មកដល់ណែនណាន់តាន់តាប់ ប្រដាប់ដោយគ្រឿងព្រួញស្នា លំពែងដូចៗគ្នា។ គេឮសូរមាត់មានន្ទដែលបញ្ជាឲ្យប្រមូលគ្នាជាជួរ គេឮសូរមាត់នាយកោបដែលតឿនកូនទាហានឲ្យប្រញាប់ គេឮសូរសេះដែលកញ្ជ្រោលស្រែកយ៉ាងក្លៀវក្លា។ សកម្មភាពនេះគួរឲ្យព្រឺក្បាលក្រៃពេកក្នុងក្ដីងងឹត គឺសញ្ញានៃស្រុកមានអាសន្ន។ មានន្ទចាត់ការយ៉ាងជ្រះស្រលះល្អណាស់។ ពលរេហ៍ឈរតំរៀបត្រៀបត្រាជាជួរ ក្រាស់មីរដេរដាស ឃើញតែចុងខែល និងលំពែងចំរុះច្រោងច្រាង។ ខាងទ័ពសេះ ក៏ត្រៀមស្រេចតាមសណ្ដាប់ធ្នាប់។ មានន្ទដើររាប់កងទាហានបែកញើសរហាម។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17499

ពី «ច» ទៅ «ស»
-----------
Join AMS Khmer Civilization
ជាធម្មជាតិ ភាសាតែងមានការប្រែប្រួលជានិច្ច។ ដោយសង្កេតជាធម្មតា ក៏យើងនឹងឃើញថាជនជាតិខ្មែររស់នៅតំបន់ផ្សេងៗគ្នា មានការប្រើប្រាស់ពាក្យពេជន៍ខុសប្លែកគ្នាមួយចំនួនដែរ។ ក្រៅពីពាក្យ ការបញ្ចេញសូរសំឡេង ក៏មានការខុសប្លែកគ្នាដោយអន្លើផង។ អ្នកដែលរស់នៅតំបន់ផ្សេងៗក្នុងស្រុកខ្មែរ នឹងអាចកត់សម្គាល់ភ្លាមឃើញថាពាក្យដែលជាទូទៅគេបញ្ចេញសំឡេងអក្សរ «ស» អ្នកស្រុកមួយប៉ែកនៃខេត្តតាកែវ និងអ្នកខេត្តកំពត បញ្ចេញសំឡេងជាអក្សរ «ច» ឬ «ឆ» ទៅវិញ។ ក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីពាក្យដែលមានបម្រែបម្រួលពីអក្សរ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17515

អរិយធម៌អ៊ីនកា (Inca Civilization)
-----------
Join AMS Khmer Civilization
ប្រវត្តិសាស្ត្រនៃអរិយធម៌អ៊ីនកា គឺជាប្រធានបទមួយដែលមានការជជែកគ្នាយ៉ាងច្រើនក្នុងចំណោមអ្នកស្រាវជា្រវមួយចំនួនដូចជា ប្រវត្តិវិទូ, នរវិទូ និងបុរាណវិទូជាដើម ដែលសិក្សាក្នុងតំបន់អាមេរិកខាងត្បូង។ ដោយសារតែវិសាលភាពនៃអរិយធម៌នេះរីកចម្រើនខ្លាំងនៅក្នុងតំបន់អាមេរិកខាងត្បូង ជាពិសេសស្ថានីយបុរាណជាច្រើនដែលបន្សល់នៅតាមបណ្តាប្រទេសក្នុងតំបន់អាមេរិកខាងត្បូង។ អរិយធម៌ អ៊ីនកា (Inca, Inka) ឬហៅម្យ៉ាងទៀតថា តាហួនទីនស៊ូ (Tahuantinsuyu) ដែលបច្ចុប្បន្នស្ថិតនៅខាងត្បូងនៃប្រទេសប៉េរូ ហើយអរិយធម៌នេះ គឺជាអរិយធម៌ដ៏សំខាន់ និងរុងរឿងជាងគេនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសប៉េរូ និងក៏សំខាន់នៅក្នុងតំបន់អាមរិកដែរ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17544