AMS Khmer Civilization
1.54K subscribers
4.26K photos
655 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
សិលាចារឹកប្រាសាទប្រាប់ទិស ឬប្រាសាទកំពង់ក្ដី K.១៧១
-----------
Join AMS Khmer Civilization

ប្រាសាទប្រាប់ទិស ឬប្រាសាទកំពង់ក្ដី ស្ថិតនៅក្នុង​ភូមិប្រាសាទ ឃុំកំពង់ក្ដី ស្រុក​ជីក្រែង​ ខេត្តសៀមរាប។ ប្រាសាទនេះស្ថិតនៅ​ចម្ងាយប្រមាណជា​៧០០ម៉ែត្រ នៃទិស​អាគ្នេយ៍ស្ពានប្រាប់ទិស ឬស្ពានកំពង់ក្ដី។ លោក ហ្ស៊ក សឺដែស សន្និដានថាប្រាសាទនេះ​ប្រហែលជា​ទីតាំង​មន្ទីរពេទ្យ ឬអរោគ្យសាលាមួយ នៅក្នុងរាជ្យព្រះបាទ​ជ័យវម៌្មទេវទី៧។ ប្រាសាទនេះ មានតួប្រាង្គមួយ​រាងបួនជ្រុងស្មើ មានមណ្ឌបលយមកទិសខាងកើត។ មាន​ហោ​ត្រៃ​មួយ​ធ្វើពីថ្មបាយក្រៀម​ ស្ថិតនៅទិសអាគ្នេយ៍របស់ប្រាង្គ​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17326

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះសូមកុំមានភាពភ័យខ្លាចក្នុងការសុបិន្ត បោះទោះបីជាលោកអ្នកគិតថាមិនអាចទៅរួចក៏ដោយ។ លោកអ្នកអាចធានាថាទទួលបានភាពចម្រើនលូតលាស់យ៉ាងប្រសើរណាស់។ ក្នុងនោះ យកល្អគួរចាកចេញទៅប្រឈមនឹងមជ្ឈដ្ឋានខាងក្រៅ ពីព្រោះនៅទីនោះលោកអ្នកនឹងទទួលបានឳកាសច្រើនណាស់។ ប្រសិនបើការខិតខំប្រឹងប្រែងរបស់អ្នកមិនទាន់អាចទទួលបានភាពជោគជ័យតាមបំណងប្រាថា្នក្តី សូមកុំបោះបង់គំនិត និងគម្រោងការឲ្យសោះ ពីព្រោះភាពជោគជ័យប្រាកដណាស់ថាស្ថិតនៅលើផ្លូវដែលអ្នកកំពុងដើរ។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការសន្ទនា ដូច្នេះអ្នកអាចការពារទស្សនៈខ្លួនបានល្អ។ ឆ្នាំថោះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17340

#AMS #KhmerCivilization
អរិយធម៌ឈីមូ (Chimu civilization)
-----------
Join AMS Khmer Civilization

អរិយធម៌ឈីមូ ( The Chimu Civilization ) គឺជាអរិយធម៌ដ៏សំខាន់មួយដែលបង្កើតឡើងដោយក្រុមមនុស្សមួយក្រុមនៅក្នុងតំបន់អាមេរិកខាងត្បូង ហើយអរិយធម៌នេះកើតឡើងមុនពេលការមកដល់របស់ជនជាតិអេស្ប៉ាញមកគ្រប់គ្រងតំបន់អាមេរិក និងមុនពេលនៃអរិយធម៌អ៊ីនកាកកើតឡើងទៅទៀត។ បច្ចុប្បន្នអរិយធម៌នេះស្ថិតនៅខាងជើងនៃប្រទេសប៉េរូ ហើយមានទីក្រុងឈ្មោះថា ចាន់ចាន់ (Chan Chan ) ដែលជាទីក្រុងនៃ នយោបាយ សាសនា និងវប្បធម៌ដ៏ធំនៃអរិយធម៌ឈីមូ។ ទីក្រុងចាន់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17343

#AMS #KhmerCivilization
អឞ្តមូត៌ិ (Aṣṭamŭrti)
-----------
Join AMS Khmer Civilization

អឞ្តមូត៌ិ មានន័យថា “ការបង្ហាញទម្រង់ទាំងប្រាំបីរបស់ព្រះឥសូរ” ដ្បិត ពាក្យ “អឞ្ត” ប្រែថា ៨ និង “មូត៌ិ” ប្រែថា ការបង្ហាញ។ ទម្រង់នេះបង្ហាញអំពីគុណលក្ខណៈទាំងប្រាំបីយ៉ាងរបស់ព្រះឥសូរ ដែលរួមមាន ឝវ៌ ( Śarva) ដី (អ្នកបំផ្លាញ), ភវ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17393

#AMS #KhmerCivilization
កណ្តោល
-----------
Join AMS Khmer Civilization

នៅក្នុង​អារ្យ​ធម៌ខ្មែរ កណ្តោល​ហាក់​មា​ន​សារៈ​សំខាន់​​គួរ​ឱ្យ​កត់​សម្គាល់ ដ្បិត​សម្បក​ដើមកណ្តោលអាច​​ជ្រលក់ក្រណាត់ ជ្រលក់សំណាញ់ ទ្រាប់កូបដំរី ធ្វើ​ឱសថ និង​សម្លាប់​ស្បែក​ប្រើក្នុង​សិល្បៈល្ខោន​ស្បែកជាដើម។ មិន​តែ​​ប៉ុណ្ណោះ​​ កណ្តោល​​មាន​និយាយ​ក្នុង​​ព្រេង​និទាន​រឿង “​ព្រះគោព្រះកែវ” ហើយ​​​​​ជា​ពិសេស​​​គេតែង​ឃើញ​​​​ដើម​​​កណ្តោ​លដុះ​​លូ​ត​លាស់​ជាហូរហែ​​នៅក្នុង​បរិវេណ​ប្រាសាទ​ក្នុង​​តំបន់​​​​អង្គរ​ដូចជា ប្រាសាទ​អង្គរ​​វត្ត អង្គរធំ និង​​ប្រាសាទ​​ប្រែរូបជាដើម (រូបលេខ១-៣)។ លើសពីនេះ កណ្តោល​ក៏មាន​​ជាប់​ជា​ស្ថាន​នាមផង (ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង)​​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17425

#AMS #KhmerCivilization
ឧបករណ៍តន្ត្រីបុរាណខ្មែរ តាមរយៈចម្លាក់លើជញ្ជាំងប្រាសាទអង្គរ
-----------
Join AMS Khmer Civilization

អត្ថបទនេះ ជាសង្ខេបបទនៃអត្ថបទវែងរបស់ខ្ញុំលើប្រធានបទខាងលើ។ ទី១ កន្លងមក យើងឃើញថា មានតែបរទេសទេដែលបានសរសេរស៊ីជម្រៅទៅលើប្រធានបទពាក់ព័ន្ធនឹងឧបករណ៍តន្ត្រីបុរាណខ្មែរនាសម័យមុនអង្គរនិងអង្គរ។ ទី២ អំណះអំណាងនៅលើចំណុ​ចមួយចំនួននៅក្នុងអត្ថបទទាំងនេះ ដូចជាឧបករណ៍ «ចាប៉ី និង រនាត» ជាដើម ជាអំណះអំណាង ជាការបកស្រាយ និងជាសំយោគមតិផ្ទាល់ខ្លួនដោយគ្មានឯកសារជាក់លាក់រឹងមាំមកគាំទ្រ ព្រោះយើងគ្មានឯកសារគ្រប់គ្រាន់។ ខ្ញុំចោទជាសំណួរថាតើយើងមានឧបករណ៍ចាប៉ី និង រនាតដែរឬទេនាសម័យនោះ?។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17446

#AMS #KhmerCivilization
កាចាស់
-----------
Join AMS Khmer Civilization

បើលើកពីរុក្ខជាតិអំបូរវល្លិ៍ផ្តៅល្ពាក់ដុះក្នុងធម្មជាតិ ឃើញថាមានច្រើនប្រភេទណាស់ ដែលគេអាចយកមកធ្វើជាឧបករណ៍ប្រើប្រាស់នានាក្នុងជីវិតប្រចាំថ្ងៃដ៏សំបូរបែប ដូចជាកន្ត្រក សង្រែក ខ្សែចំណង។ល។ នេះគួរប្រមូលចងក្រងជាប្រធានបទសិក្សាមួយដ៏មានប្រយោជន៍ អំពីការងារសិប្បកម្មផ្នែកវប្បធម៌ប្រពៃណី បរិស្ថាន និងការអភិរក្សផ្ទេរចំណេះទាំងនេះ។ ខាងក្រោមនេះខ្ញុំបង្ហាញពីករណីសិក្សាមួយអំពី ការផលិត និងការប្រើប្រាស់ឧបករណ៍ប្រពៃណីមួយប្រភេទរបស់ជនជាតិកួយ ក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសា​ទសំបូរ ក្នុងខេត្តកំពង់ធំ។ ឧបករណ៍ដែលខ្ញុំនឹងលើកយកមកបង្ហាញនេះកួយហៅថា កាចាស់។          …
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17481

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ១៣)
-----------
Join AMS Khmer Civilization

មានន្ទដើរយ៉ាងលឿនចេញទៅក្រៅ។ ស្គរទ័ពក៏លាន់ឮរំពងឡើងក្នុងកណ្ដាលរាត្រី។ សូរស្គរទូងៗហាក់វាយទៅលើទងបេះដូងរបស់បុរសយើង។ មិនយូរប៉ុន្មាន ពលរេហ៍មកដល់ណែនណាន់តាន់តាប់ ប្រដាប់ដោយគ្រឿងព្រួញស្នា លំពែងដូចៗគ្នា។ គេឮសូរមាត់មានន្ទដែលបញ្ជាឲ្យប្រមូលគ្នាជាជួរ គេឮសូរមាត់នាយកោបដែលតឿនកូនទាហានឲ្យប្រញាប់ គេឮសូរសេះដែលកញ្ជ្រោលស្រែកយ៉ាងក្លៀវក្លា។ សកម្មភាពនេះគួរឲ្យព្រឺក្បាលក្រៃពេកក្នុងក្ដីងងឹត គឺសញ្ញានៃស្រុកមានអាសន្ន។ មានន្ទចាត់ការយ៉ាងជ្រះស្រលះល្អណាស់។ ពលរេហ៍ឈរតំរៀបត្រៀបត្រាជាជួរ ក្រាស់មីរដេរដាស ឃើញតែចុងខែល និងលំពែងចំរុះច្រោងច្រាង។ ខាងទ័ពសេះ ក៏ត្រៀមស្រេចតាមសណ្ដាប់ធ្នាប់។ មានន្ទដើររាប់កងទាហានបែកញើសរហាម។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17499

#AMS #KhmerCivilization
Forwarded from Seng Soth
animation.gif
532.1 MB
ពី «ច» ទៅ «ស»
-----------
Join AMS Khmer Civilization

ជាធម្មជាតិ ភាសាតែងមានការប្រែប្រួលជានិច្ច។ ដោយសង្កេតជាធម្មតា ក៏យើង​នឹង​ឃើញថា​ជនជាតិខ្មែររស់នៅតំបន់ផ្សេងៗគ្នា​ មានការប្រើប្រាស់ពាក្យពេជន៍ខុសប្លែក​គ្នា​មួយចំនួនដែរ។ ក្រៅពីពាក្យ ការបញ្ចេញសូរសំឡេង​ ក៏មានការខុសប្លែកគ្នាដោយអន្លើ​ផង។ អ្នកដែល​រស់​នៅតំបន់ផ្សេងៗក្នុងស្រុកខ្មែរ នឹងអាចកត់សម្គាល់ភ្លាមឃើញថា​ពាក្យ​ដែលជាទូទៅគេបញ្ចេញសំឡេងអក្សរ «ស» អ្នកស្រុកមួយប៉ែកនៃខេត្តតាកែវ និងអ្នកខេត្ត​កំពត បញ្ចេញសំឡេងជាអក្សរ «ច» ឬ «ឆ» ទៅវិញ។ ក្នុងអត្ថបទ​នេះ​ យើងនឹងបង្ហាញ​អំពី​ពាក្យ​ដែលមានបម្រែបម្រួលពីអក្សរ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17515

#AMS #KhmerCivilization