AMS Khmer Civilization
1.54K subscribers
4.26K photos
655 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ស្ថានីយផូស៊ីល​សត្វសមុទ្រ​ ភ្នំតូច​
-----------
Join AMS Khmer Civilization

ភ្នំតូច​​​ ជា​ស្ថានីយ​ផូស៊ីល​សត្វសមុទ្របុរាណ​​មួយកន្លែង​ មាន​ទីតាំង​​ស្ថិតនៅ​ស្រុក​មង្គ​ល​បុរី​​​ ខេត្ត​បន្ទាយ​មានជ័យ​។​ ភ្នំ​នេះ​យើង​អាច​ធ្វើ​ដំណើរ​ពីខេត្ត​បាត់​ដំបង​ ឆ្ពោះ​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ តាម​ផ្លូវ​ជាតិ​លេខ​៥​ ចំងាយ​ពី​ព្រំ​ប្រទល់​ខេត្ត​បាត់​ដំបង​ប្រមាណ​១គីឡូ​ម៉ែត្រ។​ តាមរយៈការចុះពិនិត្យ និងសិក្សាបឋមរបស់​ក្រុម​ការងារ​សិក្សា​ផូស៊ីល ​នៃ​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ អគ្គ​សហគមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន កាល​ពី​ខែវិច្ឆិកា ឆ្នាំ​២០២១ ឃើញថាភ្នំតូច​​ជា​​ភ្នំ​ថ្ម​កំបោរដែលបាន​កំណត់​​អាយុកាល​ក្នុង​ស័ក​ទី១​ Paleozoic សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)។​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17272

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ១២)
-----------
Join AMS Khmer Civilization

មានន្ទដើរបោះជំហានវែងៗចូលទៅរកព្រះកម្ពុតជាបិតា។ ព្រះកម្ពុតឮសូរជើងមានន្ទស្គាល់ជាក់ថា ជាសូរជើងកូនរបស់ខ្លួន តែព្រះកម្ពុតធ្វើពុំឮ គិតតែសរសេរសំបុត្រតូចមួយដោយផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់។ មានន្ទមកដល់ លុតជង្គង់វន្ទាពីមុខព្រះកម្ពុតដោយគោរពមួយសន្ទុះក្រោយមក ព្រះកម្ពុតដាក់ស្លាបប៉ាកកាចុះ ទឹកមុខមាំមួនហូតខ្សៀមកញាត់ថ្នាំអុជជក់យ៉ាងព្រងើយ។ មានន្ទឃើញផ្សែងហុយទ្រលោមឡើងទៅលើ។ អ្នកប្រុងស្មារតីនឹកក្នុងចិត្ដរកមើល តើគ្រោះថ្នាក់ដែលអ្នកទទួលនោះយ៉ាងណា? ព្រះកម្ពុតសម្លក់កន្ទុយភ្នែកមើលទៅមានន្ទ ខាំធ្មេញរួចនៅស្ងៀម។ មានន្ទរិតតែឆ្ងល់អស្ចារ្យក្នុងចិត្ដ អំពីអាកប្បកិរិយាដ៏ប្លែករបស់លោកឪពុកអ្នក។ អ្នកនឹកច្នៃថា ប្រហែលជាលោកដឹងរឿងរ៉ាវទាំងអស់របស់អ្នកជាមួយអាពាហ៍ពិពាហ៍នាកណ្ដាលរាត្រីស្ងាត់នេះ។ តំនក់ញើសហូរពាសពេញខ្លួនអ្នក តែយុវជនប្ដេជ្ញាក្នុងចិត្ដថា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17313

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងប្រសើរខ្លាំងណាស់ក្នុងពេលនេះ។ ការងារទាំងឡាយរបស់អ្នកតែងទទួលបានការគាំទ្រ ហើយនឹងមិនជួបប្រទះបញ្ហាស្មុគ្រស្មាញរំខាននោះឡើយ។ អ្នកគួរប្រមូលគំនិតឲ្យបានមូល ហើយជ្រើសរើសធ្វើការងារណាមួយឲ្យបានប្រាកដប្រជា។ ការចាប់យកការងារច្រើនក្នុងពេលតែមួយ មិនមែនជាជម្រើសល្អក្នុងពេលនេះនោះទេ។ ដូច្នេះគ្មានហេតុផលអ្វីដែលយកខ្លួនទៅឲ្យមានកង្វល់នោះទេ។ លើសពីនេះ​ លោកអ្នកនឹងទទួលអំណោយផលក្នុងការបកស្រាយគំនិតយោបល់ដោយភាពវិជ្ជមាន។ ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17322

#AMS #KhmerCivilization
សិលាចារឹកប្រាសាទប្រាប់ទិស ឬប្រាសាទកំពង់ក្ដី K.១៧១
-----------
Join AMS Khmer Civilization

ប្រាសាទប្រាប់ទិស ឬប្រាសាទកំពង់ក្ដី ស្ថិតនៅក្នុង​ភូមិប្រាសាទ ឃុំកំពង់ក្ដី ស្រុក​ជីក្រែង​ ខេត្តសៀមរាប។ ប្រាសាទនេះស្ថិតនៅ​ចម្ងាយប្រមាណជា​៧០០ម៉ែត្រ នៃទិស​អាគ្នេយ៍ស្ពានប្រាប់ទិស ឬស្ពានកំពង់ក្ដី។ លោក ហ្ស៊ក សឺដែស សន្និដានថាប្រាសាទនេះ​ប្រហែលជា​ទីតាំង​មន្ទីរពេទ្យ ឬអរោគ្យសាលាមួយ នៅក្នុងរាជ្យព្រះបាទ​ជ័យវម៌្មទេវទី៧។ ប្រាសាទនេះ មានតួប្រាង្គមួយ​រាងបួនជ្រុងស្មើ មានមណ្ឌបលយមកទិសខាងកើត។ មាន​ហោ​ត្រៃ​មួយ​ធ្វើពីថ្មបាយក្រៀម​ ស្ថិតនៅទិសអាគ្នេយ៍របស់ប្រាង្គ​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17326

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះសូមកុំមានភាពភ័យខ្លាចក្នុងការសុបិន្ត បោះទោះបីជាលោកអ្នកគិតថាមិនអាចទៅរួចក៏ដោយ។ លោកអ្នកអាចធានាថាទទួលបានភាពចម្រើនលូតលាស់យ៉ាងប្រសើរណាស់។ ក្នុងនោះ យកល្អគួរចាកចេញទៅប្រឈមនឹងមជ្ឈដ្ឋានខាងក្រៅ ពីព្រោះនៅទីនោះលោកអ្នកនឹងទទួលបានឳកាសច្រើនណាស់។ ប្រសិនបើការខិតខំប្រឹងប្រែងរបស់អ្នកមិនទាន់អាចទទួលបានភាពជោគជ័យតាមបំណងប្រាថា្នក្តី សូមកុំបោះបង់គំនិត និងគម្រោងការឲ្យសោះ ពីព្រោះភាពជោគជ័យប្រាកដណាស់ថាស្ថិតនៅលើផ្លូវដែលអ្នកកំពុងដើរ។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការសន្ទនា ដូច្នេះអ្នកអាចការពារទស្សនៈខ្លួនបានល្អ។ ឆ្នាំថោះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17340

#AMS #KhmerCivilization
អរិយធម៌ឈីមូ (Chimu civilization)
-----------
Join AMS Khmer Civilization

អរិយធម៌ឈីមូ ( The Chimu Civilization ) គឺជាអរិយធម៌ដ៏សំខាន់មួយដែលបង្កើតឡើងដោយក្រុមមនុស្សមួយក្រុមនៅក្នុងតំបន់អាមេរិកខាងត្បូង ហើយអរិយធម៌នេះកើតឡើងមុនពេលការមកដល់របស់ជនជាតិអេស្ប៉ាញមកគ្រប់គ្រងតំបន់អាមេរិក និងមុនពេលនៃអរិយធម៌អ៊ីនកាកកើតឡើងទៅទៀត។ បច្ចុប្បន្នអរិយធម៌នេះស្ថិតនៅខាងជើងនៃប្រទេសប៉េរូ ហើយមានទីក្រុងឈ្មោះថា ចាន់ចាន់ (Chan Chan ) ដែលជាទីក្រុងនៃ នយោបាយ សាសនា និងវប្បធម៌ដ៏ធំនៃអរិយធម៌ឈីមូ។ ទីក្រុងចាន់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17343

#AMS #KhmerCivilization
អឞ្តមូត៌ិ (Aṣṭamŭrti)
-----------
Join AMS Khmer Civilization

អឞ្តមូត៌ិ មានន័យថា “ការបង្ហាញទម្រង់ទាំងប្រាំបីរបស់ព្រះឥសូរ” ដ្បិត ពាក្យ “អឞ្ត” ប្រែថា ៨ និង “មូត៌ិ” ប្រែថា ការបង្ហាញ។ ទម្រង់នេះបង្ហាញអំពីគុណលក្ខណៈទាំងប្រាំបីយ៉ាងរបស់ព្រះឥសូរ ដែលរួមមាន ឝវ៌ ( Śarva) ដី (អ្នកបំផ្លាញ), ភវ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17393

#AMS #KhmerCivilization
កណ្តោល
-----------
Join AMS Khmer Civilization

នៅក្នុង​អារ្យ​ធម៌ខ្មែរ កណ្តោល​ហាក់​មា​ន​សារៈ​សំខាន់​​គួរ​ឱ្យ​កត់​សម្គាល់ ដ្បិត​សម្បក​ដើមកណ្តោលអាច​​ជ្រលក់ក្រណាត់ ជ្រលក់សំណាញ់ ទ្រាប់កូបដំរី ធ្វើ​ឱសថ និង​សម្លាប់​ស្បែក​ប្រើក្នុង​សិល្បៈល្ខោន​ស្បែកជាដើម។ មិន​តែ​​ប៉ុណ្ណោះ​​ កណ្តោល​​មាន​និយាយ​ក្នុង​​ព្រេង​និទាន​រឿង “​ព្រះគោព្រះកែវ” ហើយ​​​​​ជា​ពិសេស​​​គេតែង​ឃើញ​​​​ដើម​​​កណ្តោ​លដុះ​​លូ​ត​លាស់​ជាហូរហែ​​នៅក្នុង​បរិវេណ​ប្រាសាទ​ក្នុង​​តំបន់​​​​អង្គរ​ដូចជា ប្រាសាទ​អង្គរ​​វត្ត អង្គរធំ និង​​ប្រាសាទ​​ប្រែរូបជាដើម (រូបលេខ១-៣)។ លើសពីនេះ កណ្តោល​ក៏មាន​​ជាប់​ជា​ស្ថាន​នាមផង (ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង)​​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17425

#AMS #KhmerCivilization
ឧបករណ៍តន្ត្រីបុរាណខ្មែរ តាមរយៈចម្លាក់លើជញ្ជាំងប្រាសាទអង្គរ
-----------
Join AMS Khmer Civilization

អត្ថបទនេះ ជាសង្ខេបបទនៃអត្ថបទវែងរបស់ខ្ញុំលើប្រធានបទខាងលើ។ ទី១ កន្លងមក យើងឃើញថា មានតែបរទេសទេដែលបានសរសេរស៊ីជម្រៅទៅលើប្រធានបទពាក់ព័ន្ធនឹងឧបករណ៍តន្ត្រីបុរាណខ្មែរនាសម័យមុនអង្គរនិងអង្គរ។ ទី២ អំណះអំណាងនៅលើចំណុ​ចមួយចំនួននៅក្នុងអត្ថបទទាំងនេះ ដូចជាឧបករណ៍ «ចាប៉ី និង រនាត» ជាដើម ជាអំណះអំណាង ជាការបកស្រាយ និងជាសំយោគមតិផ្ទាល់ខ្លួនដោយគ្មានឯកសារជាក់លាក់រឹងមាំមកគាំទ្រ ព្រោះយើងគ្មានឯកសារគ្រប់គ្រាន់។ ខ្ញុំចោទជាសំណួរថាតើយើងមានឧបករណ៍ចាប៉ី និង រនាតដែរឬទេនាសម័យនោះ?។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17446

#AMS #KhmerCivilization
កាចាស់
-----------
Join AMS Khmer Civilization

បើលើកពីរុក្ខជាតិអំបូរវល្លិ៍ផ្តៅល្ពាក់ដុះក្នុងធម្មជាតិ ឃើញថាមានច្រើនប្រភេទណាស់ ដែលគេអាចយកមកធ្វើជាឧបករណ៍ប្រើប្រាស់នានាក្នុងជីវិតប្រចាំថ្ងៃដ៏សំបូរបែប ដូចជាកន្ត្រក សង្រែក ខ្សែចំណង។ល។ នេះគួរប្រមូលចងក្រងជាប្រធានបទសិក្សាមួយដ៏មានប្រយោជន៍ អំពីការងារសិប្បកម្មផ្នែកវប្បធម៌ប្រពៃណី បរិស្ថាន និងការអភិរក្សផ្ទេរចំណេះទាំងនេះ។ ខាងក្រោមនេះខ្ញុំបង្ហាញពីករណីសិក្សាមួយអំពី ការផលិត និងការប្រើប្រាស់ឧបករណ៍ប្រពៃណីមួយប្រភេទរបស់ជនជាតិកួយ ក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសា​ទសំបូរ ក្នុងខេត្តកំពង់ធំ។ ឧបករណ៍ដែលខ្ញុំនឹងលើកយកមកបង្ហាញនេះកួយហៅថា កាចាស់។          …
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17481

#AMS #KhmerCivilization