AMS Khmer Civilization
1.54K subscribers
4.28K photos
657 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
«ប្រាំពីរ» និង «ប្រាំពិល»
-----------
Join AMS Khmer Civilization

នៅក្នុងភាសាខ្មែរ​ របាប់លេខខ្ទង់រាយដែល​មាន​​ចំនួនលើសពីប្រាំ ត្រូវ​បូក​ថែម​នឹង​មួយ ពីរ បី និង​បួន ទៅជា​ប្រាំមួយ ប្រាំពីរ ប្រាំបី និងប្រាំបួន។ ក្នុងចំណោមចំនួននេះ យើង​សង្កេត​ឃើញ​​ថា​ពាក្យ «ប្រាំពីរ» ជាទូទៅ ប្រជាជនខ្មែរ​និយម​និយាយជា «ប្រាំពិល»? តើ​​មនុស្ស​ខ្មែរ​ទើបតែនិយាយបែបនេះនា​ពេល​ថ្មីៗ ឬយូរលង់មកហើយ? តើការ​និយាយ​ពាក្យ «ប្រាំពីរ​»…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17123

#AMS #KhmerCivilization
អរិយធម៌ម៉ូច (Moche Civilization)
-----------
Join AMS Khmer Civilization

អរិយធម៌ម៉ូច (Moche )ឬហៅម្យ៉ាងទៀតថា ម៉ូឈីកា (Mochica) គឺជាអរិយធម៌ចាស់មួយដែលស្ថិតនៅក្នុងតំបន់អាមេរិកខាងត្បូង ដែលសព្វថ្ងៃជាតំបន់ខាងជើងនៃប្រទេសប៉េរូ (Peru)។ ចំពោះឈ្មោះ ម៉ូចនេះគឺហៅតាមទន្លេ ម៉ូច (Moche river) ដែលជាទន្លេស្ថិតនៅក្បែរតំបន់នោះ ហើយដែលជាទន្លេធំជាងគេក្នុងតំបន់ដែរ។  អរិយធម៌នេះមានការរីកចម្រើននៅចាប់ពីស.វ.ទី​១នៃគ.ស. រហូតដល់ស.វ.ទី៨នៃគ.ស. ដែលស្ថិតនៅខាងលិចនៃជ្រលងភ្នំ អេនឌៀន។ តាមរយៈស្លាកស្នាមក្រុងបុរាណ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17139

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17198

#AMS #KhmerCivilization
ចណ្ឌេស្វរ
-----------
Join AMS Khmer Civilization

ចណ្ឌេស្វរ គេស្គាល់ថាគឺជាការបង្ហាញព្រះសិវក្នុងទម្រង់ជាកំហឹង ដ្បិតពាក្យថា “ចណ្ឌ” ជាភាសាសំស្រ្កឹតមានន័យថា “កាច, ក្តៅ, ក្រោធ, ខឹង”។ រឿងរ៉ាវទាក់ទងនឹងចណ្ឌេស្វរ មានរៀបរាប់នៅក្នុងគម្ពីរបេរិយបុរាណ (Periyapurâṇa) និទានថា “ចណ្ឌេស្វរ ជាកូនប្រុសក្នុងត្រកូលព្រាហ្មណ៍ម្នាក់ដែលគេស្គាល់ឈ្មោះមួយទៀតថា “វិសរសម៌ន” (Visarasarman) ដែលជាក្មេងម្នាក់មានចិត្តអាណិតស្រឡាញ់សត្វគោ និងតែងតែថែទាំគោជាប្រចាំ។ មានពេលមួយ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17196

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ព្រមទាំងមានមនុស្សជាច្រើនគាំទ្រទំនុកបំរុងផងដែរ។ ​លោកអ្នកអាចចាប់ផ្តើមការងារនានាទាំងធំតូច ដោយគ្មានអ្វីជាឧបស័គ្គឡើយ។​ ប្រសិនបើអ្នកជាអាជីវករ​ នោះលោកអ្នកអាចបណ្តាក់ទុនលើចលន ឬអចលនទ្រព្យបានយ៉ាងប្រសើរ។ ពេលវេលាក្នុងថ្ងៃនេះមានទំនាក់ទំនងនឹងគំនិតច្នែប្រឌិត ហេតុដូច្នេះសូមព្យាយាមដាក់ចេញរាល់ការងារដែលាពាក់ព័ន្ធនឹងគំនិតច្នៃប្រឌិត។ លើសពីនេះសូមធ្វើទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួន ដោយភាពស្មោះត្រង់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17239

#AMS #KhmerCivilization
វិហារវត្តដំរីស
-----------
Join AMS Khmer Civilization

វិហារវត្តដំរីស គឺស្ថិតនៅតាមដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង មាន​វត្តអារា​មជាច្រើ​ន​កសាងឡើង​​សឹង​​តែមានលក្ខណៈសិល្បៈល្អប្លែកផ្នែក​ស្ថាបត្យកម្ម និង​ក្បាច់រចនា​យ៉ាង​វិចិត្រ។ តាមខ្លឹមសារ​កាព្យព្រះគ្រូចៅអធិការវត្តសូរភី ក្នុង​សៀវភៅ  “​បាត់ដំបង​សម័យ​លោក​ម្ចាស់”​​ រាប់​វត្ត​បុរា​ណ​តាមដងស្ទឹង​នេះ​ សរុប​មាន​​ចំនួន២០វត្ត។ ក្នុង​ចំណោម​នោះ វត្ត​ដំរីស​ស្ថិត​នៅ​ត្រើយ​ខាង​លិច ពោល​គឺ​ទីតាំង​នៅ​​​មិនឆ្ងាយ​​ពី​សាលា​​ខេត្ត ដែល​ជា​​អតីត​​​​​ផ្ទះ​របស់​លោក​ម្ចាស់​​គទាធរឈុំ​។ វត្ត​នេះ​​​​មាន​ឈ្មោះ​មួយ​ផ្សេង​ទៀត​ដែរថា “ស្វេត​​ឆត្រ​​​កុញ្ជរ​ជ័យ” ហើ​យ​​ក៏ជា​វត្ត​ចំណាស់​ក្នុង​បណ្តា​​វត្ត​ទាំងឡាយ​នៅតាម​ដង​ស្ទឹង​សង្កែ។ វិហារ​វត្ត​ដំរីស ជាសំណង់​ស្ថាបត្យកម្មព្រះពុទ្ធសាសនា​ដ៏ល្អឆើតមួយនៅ​ក្នុង​រាជ្យ ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17222

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានសំណាងល្អក្នុងអាជីពការងារ ដោយរាល់ការងារទាំងនោះមានសញ្ញាណវិជ្ជមានពេញបរិបូណ៌។ លោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារដូច្នេះមិនចាំបាច់ប្រញាប់ ឬប្រថុយប្រថានចំពោះហេតុការដែលបានកើតឡើងនោះទេ។ ផ្ទុយទៅវិញ លោកអ្នកទទួលបានសុខសុភមង្គលសម្រាប់ជីវិតឯកជនយ៉់ាងបរិបូណ៍។ ចំពោះបញ្ហាតូចតាចថ្ងៃមិនអាចបញ្ចៀសទាំងស្រុងបានទេ ប៉ុន្តែក៏មិនអាចមានឥទ្ធិពលលើលទ្ធផលការងាររបស់អ្នកឡើយ។ លើសពីនេះ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងអនុវត្តសព្វថ្ងៃ សូមចាកចេញពីព្រោះអ្នកមានលទ្ធភាពច្រើន។ ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17245

#AMS #KhmerCivilization
សាសនានិងសិល្បៈ
-----------
Join AMS Khmer Civilization

សាសនានិងសិល្បៈ​ ជានិច្ចកាល គឺនៅជាប់នឹងជីវិតរបស់ខ្មែរ និងមានតួនាទីសំខាន់ ព្រមទាំងជាចលករធ្វើឱ្យអរិយធម៌ខ្មែរអភិវឌ្ឍឬឱនថយ។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងបកស្រាយអំពីគំនិតនិងស្ថានភាព ដែលសាសនាប្រើសិល្បៈជាមធ្យោបាយ ដើម្បីបង្ហាញអំពីជំនឿនិងទំនៀមទម្លាប់មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។ ខ្ញុំក៏នឹងពិនិត្យមើលតួនាទីរបស់តន្ត្រី របាំ និងអក្សរសិល្ប៍នៅក្នុងប្រពៃណីព្រះពុទ្ធសាសនា ជារូបភាពសិល្បៈនិងអត្ថន័យអប់រំ ក៏ដូចជាឥទ្ធិពលនៃសាសនានិងសិល្បៈទៅលើវប្បធម៌បច្ចុប្បន្ននៃប្រទេសកម្ពុជា។ ការរួមបញ្ចូលគ្នានូវជំនៀអរូបី ព្រហ្មញ្ញសាសនា ហ៊ិនឌូសាសនា និងព្រះពុទ្ធសាសនា បានបង្កប់នៅក្នុងជំនឿរបស់ខ្មែររាប់រយពាន់ឆ្នាំមកហើយ។ ប្រវត្តិសាស្ត្រខ្មែរ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17253

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការពិភាក្សា ឬចរចាកិច្ចការងារសំខាន់ លោកអ្នកអាចក្លាយទៅជាប្រមុខនៃកិច្ចការទាំងឡាយ។ សំដី និងយោបល់របស់អ្នកទទួលបានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានជុំវិញខ្លួន មិនត្រឹមប៉ុណ្ណោះលោកអ្នកអាចឈានទៅដល់ការយល់ដឹងស្ថានភាពជុំវិញខ្លួនយ៉ាងងាយស្រួល។ ប៉ុន្តែសូមអ្នកចាប់អារម្មណ៍ទៅលើការងារទាំងឡាយណាដែលអាទិភាព ហើយព្យាយាមបញ្ចប់ឲ្យបានទាន់ពេល។ ដោយឡែក ប្រសិនបើអ្នកមានបំណងនឹងទិញចូលអចនទ្រព្យគឺនឹងប្រសើរបំផុត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17277

#AMS #KhmerCivilization
ស្ថានីយផូស៊ីល​សត្វសមុទ្រ​ ភ្នំតូច​
-----------
Join AMS Khmer Civilization

ភ្នំតូច​​​ ជា​ស្ថានីយ​ផូស៊ីល​សត្វសមុទ្របុរាណ​​មួយកន្លែង​ មាន​ទីតាំង​​ស្ថិតនៅ​ស្រុក​មង្គ​ល​បុរី​​​ ខេត្ត​បន្ទាយ​មានជ័យ​។​ ភ្នំ​នេះ​យើង​អាច​ធ្វើ​ដំណើរ​ពីខេត្ត​បាត់​ដំបង​ ឆ្ពោះ​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ តាម​ផ្លូវ​ជាតិ​លេខ​៥​ ចំងាយ​ពី​ព្រំ​ប្រទល់​ខេត្ត​បាត់​ដំបង​ប្រមាណ​១គីឡូ​ម៉ែត្រ។​ តាមរយៈការចុះពិនិត្យ និងសិក្សាបឋមរបស់​ក្រុម​ការងារ​សិក្សា​ផូស៊ីល ​នៃ​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ អគ្គ​សហគមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន កាល​ពី​ខែវិច្ឆិកា ឆ្នាំ​២០២១ ឃើញថាភ្នំតូច​​ជា​​ភ្នំ​ថ្ម​កំបោរដែលបាន​កំណត់​​អាយុកាល​ក្នុង​ស័ក​ទី១​ Paleozoic សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)។​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17272

#AMS #KhmerCivilization