AMS Khmer Civilization
1.54K subscribers
4.28K photos
657 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
អបអរសាទរ ខួបទី២៩ (១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២១)
នៃការដាក់បញ្ចូល ប្រាសាទអង្គរវត្ត ក្នុងបញ្ជីបេតិកភណ្ពិភពលោក

#AMS #Khmercivilization #Cambodia
ទេពទុគ៌ានៅប្រាសាទសំបូរព្រៃគុក
-----------
Join AMS Khmer Civilization

បដិមាទុគ៌ារកឃើញនៅឥណ្ឌាខាងត្បូង បដិមាទុគ៌ារកឃើញនៅសំបូរព្រៃគុក ទុគ៌ា គឺជាទេពស្រីចម្បាំងដ៏ល្បីល្បាញមួយនៅក្នុងព្រហ្មញ្ញសាសនា និងគេស្គាល់ថាជាមហេសីរបស់ព្រះឥសូរ។ រឿងទេវកថាដែលគេស្គាល់ច្រើនរបស់ព្រះនាងទុគ៌ា គឺជាការប្រយុទ្ធគ្នាជាមួយអសុរដែលបង្ហាញទ្រង់មានព្រះហស្តច្រើន ហើយព្រះហស្តនីមួយៗកាន់អាវុធដែលទទួលបានមកពី​ទេពផ្សេងៗ។ រឿងរ៉ាវទេវកថាដែលសំខាន់ទាក់ទងនឹងទេពនេះ គឺមានឈ្មោះថា “ទុគ៌ាមហិង្សា​សុរមាទ៌ិនិ” ដែលជាទេវកថាបង្ហាញអំពីចម្បាំងប្រយុទ្ធគ្នារវាងព្រះនាងទុគ៌ា និងបិសាចក្របីមហិង្សា​សរ ហើយនៅឥណ្ឌាគេនិយមឆ្លាក់បដិមាទាក់ទងសាច់រឿងនេះណាស់។ មហិង្សាសុរ គឺជាពាក្យសំស្រ្កឹតដែលផ្សំឡើងដោយពាក្យ “មហិង្សា” មានន័យថា ក្របី និង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17030

#AMS #KhmerCivilization
គំនូរ​ក្នុង​រូង​ភ្នំ​ «ពើង​ជ្រូក» ភ្នំ​គូលែន​​​
-----------
Join AMS Khmer Civilization

ព្រះ​រាជាណា​ចក្រ​កម្ពុជា​មាន​តំបន់​ការ​ពារ​ធម្មជាតិ​ជា​ច្រើន​កន្លែង ​ដែល​ត្រូវ​បាន​កំណ​ត់ដោយ​ព្រះ​រាជ​ក្រឹត្យ​ ចុះ​ថ្ងៃទី១​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៣។​ ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​​-​នរោត្ត​ម​     «ភ្នំ​គូលែន​» ជា​ផ្នែក​មួយ​​នៃ​តំបន់​ការ​ពារ​ធម្មជាតិ​ ដែល​មាន​ផ្ទៃ​ដី​សរុប​ចំនួន​ ៣៧៥០០​ហិច​តា​ និង​មាន​តួ​នាទីសំ​ខាន់​ក្នុង​ការ​រក្សា​លំនឹង​បរិ​ស្ថាន​នៅ​តំបន់​អង្គរ​ ដោយ​សារ​ប្រភព​ធន​ធាន​ធម្មជាតិ​ ព្រៃ​ឈើ​ ប្រភព​ទឹក​ និង​ជីវចម្រុះ ដែលមាន​នៅ​ទីនោះ​​។​  ភ្នំ​គូលែន​ជា​អតីត​រាជធានី​ នៃ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​២​ ដែល​ព្រះ​អង្គ​បាន​​ធ្វើ​ពិ​ធី​ទេវរាជនៅ​​លើ​ភ្នំ​គូលែននោះ។​ ម្យ៉ាងទៀត​ទីតាំងនេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17064

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ១១)
-----------
Join AMS Khmer Civilization

មានន្ទបំផាយសេះយ៉ាងលឿនកន្ដាលទីងងឹតឆ្ពោះទៅកាន់គេហដ្ឋានព្រះកម្ពុត។ ទុក្ខដែលកើតអំពីមរណភាពវិសេសក្លាហាននៅញាំញីចិត្ដអ្នកពុំចេះចប់ពុំចេះហើយ។ មរណភាពតែមួយនេះ ធ្វើឲ្យអ្នកអាណិតអាសូរដល់បិតាក្មេកដែលចាកស្ថានទៅផង ឲ្យអ្នកអាណិតដល់នាងទេវីជាភរិយាសំនប់ដែលរស់នៅនោះផង។ ទុក្ខទាំងពីរប្រភេទសឹងមានទម្ងន់ស្មើគ្នា។អ្នកអាណិតវិសេសក្លាហានដោយបុគ្គលនេះស្លាប់ទៅមានទឹកមុខញញឹមស្រស់ប៉ប្រិម ដូចភក្រ្ដព្រះពុទ្ធដែលចូលព្រះនិព្វាន។ អ្នកអាណិតនាងទេវីដោយស្រីឆើតឆាយបានបង្ហូរទឹកភ្នែកសស្រាក់ ទឹកភ្នែកនេះហាក់នៅសើមៗក្នុងដួងវិញ្ញាណរបស់អ្នក។ សេះបោលសម្រុកទៅមុខយ៉ាងលឿន កាត់ព្រៃ និង វាល ដូចព្រួញព្រហ្មរបស់ព្រះនរាយណ៍។ គេឮសូរស្លឹកឈើ និង មែកឈើដែលបាក់ប្រាវៗ។ មិនយូរប៉ុន្មានមានន្ទមើលឃើញកំពែងអាសនបិតាខ្លួន។ អ្នកបោះពួយតម្រង់ទៅមាត់ទ្វារ។ អ្នកយាមធ្វើសញ្ញាគោរពយ៉ាងស្វាហាប់។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17114

#AMS #KhmerCivilization
«ប្រាំពីរ» និង «ប្រាំពិល»
-----------
Join AMS Khmer Civilization

នៅក្នុងភាសាខ្មែរ​ របាប់លេខខ្ទង់រាយដែល​មាន​​ចំនួនលើសពីប្រាំ ត្រូវ​បូក​ថែម​នឹង​មួយ ពីរ បី និង​បួន ទៅជា​ប្រាំមួយ ប្រាំពីរ ប្រាំបី និងប្រាំបួន។ ក្នុងចំណោមចំនួននេះ យើង​សង្កេត​ឃើញ​​ថា​ពាក្យ «ប្រាំពីរ» ជាទូទៅ ប្រជាជនខ្មែរ​និយម​និយាយជា «ប្រាំពិល»? តើ​​មនុស្ស​ខ្មែរ​ទើបតែនិយាយបែបនេះនា​ពេល​ថ្មីៗ ឬយូរលង់មកហើយ? តើការ​និយាយ​ពាក្យ «ប្រាំពីរ​»…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17123

#AMS #KhmerCivilization
អរិយធម៌ម៉ូច (Moche Civilization)
-----------
Join AMS Khmer Civilization

អរិយធម៌ម៉ូច (Moche )ឬហៅម្យ៉ាងទៀតថា ម៉ូឈីកា (Mochica) គឺជាអរិយធម៌ចាស់មួយដែលស្ថិតនៅក្នុងតំបន់អាមេរិកខាងត្បូង ដែលសព្វថ្ងៃជាតំបន់ខាងជើងនៃប្រទេសប៉េរូ (Peru)។ ចំពោះឈ្មោះ ម៉ូចនេះគឺហៅតាមទន្លេ ម៉ូច (Moche river) ដែលជាទន្លេស្ថិតនៅក្បែរតំបន់នោះ ហើយដែលជាទន្លេធំជាងគេក្នុងតំបន់ដែរ។  អរិយធម៌នេះមានការរីកចម្រើននៅចាប់ពីស.វ.ទី​១នៃគ.ស. រហូតដល់ស.វ.ទី៨នៃគ.ស. ដែលស្ថិតនៅខាងលិចនៃជ្រលងភ្នំ អេនឌៀន។ តាមរយៈស្លាកស្នាមក្រុងបុរាណ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17139

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17198

#AMS #KhmerCivilization
ចណ្ឌេស្វរ
-----------
Join AMS Khmer Civilization

ចណ្ឌេស្វរ គេស្គាល់ថាគឺជាការបង្ហាញព្រះសិវក្នុងទម្រង់ជាកំហឹង ដ្បិតពាក្យថា “ចណ្ឌ” ជាភាសាសំស្រ្កឹតមានន័យថា “កាច, ក្តៅ, ក្រោធ, ខឹង”។ រឿងរ៉ាវទាក់ទងនឹងចណ្ឌេស្វរ មានរៀបរាប់នៅក្នុងគម្ពីរបេរិយបុរាណ (Periyapurâṇa) និទានថា “ចណ្ឌេស្វរ ជាកូនប្រុសក្នុងត្រកូលព្រាហ្មណ៍ម្នាក់ដែលគេស្គាល់ឈ្មោះមួយទៀតថា “វិសរសម៌ន” (Visarasarman) ដែលជាក្មេងម្នាក់មានចិត្តអាណិតស្រឡាញ់សត្វគោ និងតែងតែថែទាំគោជាប្រចាំ។ មានពេលមួយ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17196

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ព្រមទាំងមានមនុស្សជាច្រើនគាំទ្រទំនុកបំរុងផងដែរ។ ​លោកអ្នកអាចចាប់ផ្តើមការងារនានាទាំងធំតូច ដោយគ្មានអ្វីជាឧបស័គ្គឡើយ។​ ប្រសិនបើអ្នកជាអាជីវករ​ នោះលោកអ្នកអាចបណ្តាក់ទុនលើចលន ឬអចលនទ្រព្យបានយ៉ាងប្រសើរ។ ពេលវេលាក្នុងថ្ងៃនេះមានទំនាក់ទំនងនឹងគំនិតច្នែប្រឌិត ហេតុដូច្នេះសូមព្យាយាមដាក់ចេញរាល់ការងារដែលាពាក់ព័ន្ធនឹងគំនិតច្នៃប្រឌិត។ លើសពីនេះសូមធ្វើទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួន ដោយភាពស្មោះត្រង់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17239

#AMS #KhmerCivilization
វិហារវត្តដំរីស
-----------
Join AMS Khmer Civilization

វិហារវត្តដំរីស គឺស្ថិតនៅតាមដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង មាន​វត្តអារា​មជាច្រើ​ន​កសាងឡើង​​សឹង​​តែមានលក្ខណៈសិល្បៈល្អប្លែកផ្នែក​ស្ថាបត្យកម្ម និង​ក្បាច់រចនា​យ៉ាង​វិចិត្រ។ តាមខ្លឹមសារ​កាព្យព្រះគ្រូចៅអធិការវត្តសូរភី ក្នុង​សៀវភៅ  “​បាត់ដំបង​សម័យ​លោក​ម្ចាស់”​​ រាប់​វត្ត​បុរា​ណ​តាមដងស្ទឹង​នេះ​ សរុប​មាន​​ចំនួន២០វត្ត។ ក្នុង​ចំណោម​នោះ វត្ត​ដំរីស​ស្ថិត​នៅ​ត្រើយ​ខាង​លិច ពោល​គឺ​ទីតាំង​នៅ​​​មិនឆ្ងាយ​​ពី​សាលា​​ខេត្ត ដែល​ជា​​អតីត​​​​​ផ្ទះ​របស់​លោក​ម្ចាស់​​គទាធរឈុំ​។ វត្ត​នេះ​​​​មាន​ឈ្មោះ​មួយ​ផ្សេង​ទៀត​ដែរថា “ស្វេត​​ឆត្រ​​​កុញ្ជរ​ជ័យ” ហើ​យ​​ក៏ជា​វត្ត​ចំណាស់​ក្នុង​បណ្តា​​វត្ត​ទាំងឡាយ​នៅតាម​ដង​ស្ទឹង​សង្កែ។ វិហារ​វត្ត​ដំរីស ជាសំណង់​ស្ថាបត្យកម្មព្រះពុទ្ធសាសនា​ដ៏ល្អឆើតមួយនៅ​ក្នុង​រាជ្យ ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17222

#AMS #KhmerCivilization