AMS Khmer Civilization
1.54K subscribers
4.28K photos
657 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ព្រះពុទ្ធសង្រួម នៅសារមន្ទីរអង្គរបុរី ខេត្តតាកែវ
-----------
Join AMS Khmer Civilization

ព្រះពុទ្ធសង្រួម គឺជាការបង្ហាញពីព្រះពុទ្ធអង្គទ្រង់ធ្វើទុក្ខកិរិយា ពុំឆាន់ចង្ហាន់ ស្ទើរមរណាដើម្បីសម្រេចរកផ្លូវបានត្រាស់ដឹង។​ មានដំណាលថា ព្រះសិទ្ធត្ថ (សិទ្ធាថ៌) ទ្រង់ធ្វើសមាធិ ហើយបង្អត់អាហារបន្ដិចម្ដងៗរហូតដល់ស្គមរីងរៃ ស្បែកដណ្ដប់ឆ្អឹង ប្រស្រីភ្នែកក៏ជ្រៅខូង ព្រោះការធ្វើទុក្ខកិរិយា អស់កាលប្រាំមួយព្រះវស្សា នៅតែពុំអាចសម្រេចការត្រាស់ដឹងបាន។ លុះព្រះឥន្រ្ទចុះមកដេញពិន ឬចាប៉ី ថ្វាយទ្រង់សន្ដាប់ តែខ្សែចាប៉ី ឬពិននោះ ធូរពេកមិនពិរោះសោះឡើយ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16956

#AMS #KhmerCivilization
កញ្ជើសុំសីល
-----------
Join AMS Khmer Civilization

ក្នុង​វចនានុក្រមខ្មែរពន្យល់ពាក្យ “សីល” ជាវិរតិចេតនាដែល​វៀរចាក​អំពើ​អាក្រក់ ការ​កាន់ ឬប្រព្រឹត្ត​ល្អ​ដោយ​កាយ​ វាចា ការ​មិន​ប្រព្រឹត្តកន្លង​សិក្ខាបទ ឬវិនយ​បញ្ញត្តិ។ ការ​រក្សា​សីល​ក្នុងព្រះ​ពុទ្ធ​សាសនា​​​មាន​បី គឺនិច្ចសីល ឬការរក្សា​សីល៥ ឧបោសថសីល ឬការ​រក្សា​សីល៨ និង​អតិរេក​សីល​ ឬការរក្សា​សីល១០ ហើយក្នុង​ព្រះពុទ្ធសាសនាតែង​ទូន្មា​​ន​ ពុទ្ធ​សាសនិក​រក្សា​សីល​ឱ្យបាន​​ខ្ជាប់​ខ្ជួន ដ្បិត​សីលជាគ្រឿងលម្អមនុស្ស (សីលំ អភរណំ)។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16974

#AMS #KhmerCivilization
អបអរសាទរ ខួបទី២៩ (១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២១)
នៃការដាក់បញ្ចូល ប្រាសាទអង្គរវត្ត ក្នុងបញ្ជីបេតិកភណ្ពិភពលោក

#AMS #Khmercivilization #Cambodia
ទេពទុគ៌ានៅប្រាសាទសំបូរព្រៃគុក
-----------
Join AMS Khmer Civilization

បដិមាទុគ៌ារកឃើញនៅឥណ្ឌាខាងត្បូង បដិមាទុគ៌ារកឃើញនៅសំបូរព្រៃគុក ទុគ៌ា គឺជាទេពស្រីចម្បាំងដ៏ល្បីល្បាញមួយនៅក្នុងព្រហ្មញ្ញសាសនា និងគេស្គាល់ថាជាមហេសីរបស់ព្រះឥសូរ។ រឿងទេវកថាដែលគេស្គាល់ច្រើនរបស់ព្រះនាងទុគ៌ា គឺជាការប្រយុទ្ធគ្នាជាមួយអសុរដែលបង្ហាញទ្រង់មានព្រះហស្តច្រើន ហើយព្រះហស្តនីមួយៗកាន់អាវុធដែលទទួលបានមកពី​ទេពផ្សេងៗ។ រឿងរ៉ាវទេវកថាដែលសំខាន់ទាក់ទងនឹងទេពនេះ គឺមានឈ្មោះថា “ទុគ៌ាមហិង្សា​សុរមាទ៌ិនិ” ដែលជាទេវកថាបង្ហាញអំពីចម្បាំងប្រយុទ្ធគ្នារវាងព្រះនាងទុគ៌ា និងបិសាចក្របីមហិង្សា​សរ ហើយនៅឥណ្ឌាគេនិយមឆ្លាក់បដិមាទាក់ទងសាច់រឿងនេះណាស់។ មហិង្សាសុរ គឺជាពាក្យសំស្រ្កឹតដែលផ្សំឡើងដោយពាក្យ “មហិង្សា” មានន័យថា ក្របី និង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17030

#AMS #KhmerCivilization
គំនូរ​ក្នុង​រូង​ភ្នំ​ «ពើង​ជ្រូក» ភ្នំ​គូលែន​​​
-----------
Join AMS Khmer Civilization

ព្រះ​រាជាណា​ចក្រ​កម្ពុជា​មាន​តំបន់​ការ​ពារ​ធម្មជាតិ​ជា​ច្រើន​កន្លែង ​ដែល​ត្រូវ​បាន​កំណ​ត់ដោយ​ព្រះ​រាជ​ក្រឹត្យ​ ចុះ​ថ្ងៃទី១​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៣។​ ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​​-​នរោត្ត​ម​     «ភ្នំ​គូលែន​» ជា​ផ្នែក​មួយ​​នៃ​តំបន់​ការ​ពារ​ធម្មជាតិ​ ដែល​មាន​ផ្ទៃ​ដី​សរុប​ចំនួន​ ៣៧៥០០​ហិច​តា​ និង​មាន​តួ​នាទីសំ​ខាន់​ក្នុង​ការ​រក្សា​លំនឹង​បរិ​ស្ថាន​នៅ​តំបន់​អង្គរ​ ដោយ​សារ​ប្រភព​ធន​ធាន​ធម្មជាតិ​ ព្រៃ​ឈើ​ ប្រភព​ទឹក​ និង​ជីវចម្រុះ ដែលមាន​នៅ​ទីនោះ​​។​  ភ្នំ​គូលែន​ជា​អតីត​រាជធានី​ នៃ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​២​ ដែល​ព្រះ​អង្គ​បាន​​ធ្វើ​ពិ​ធី​ទេវរាជនៅ​​លើ​ភ្នំ​គូលែននោះ។​ ម្យ៉ាងទៀត​ទីតាំងនេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17064

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ១១)
-----------
Join AMS Khmer Civilization

មានន្ទបំផាយសេះយ៉ាងលឿនកន្ដាលទីងងឹតឆ្ពោះទៅកាន់គេហដ្ឋានព្រះកម្ពុត។ ទុក្ខដែលកើតអំពីមរណភាពវិសេសក្លាហាននៅញាំញីចិត្ដអ្នកពុំចេះចប់ពុំចេះហើយ។ មរណភាពតែមួយនេះ ធ្វើឲ្យអ្នកអាណិតអាសូរដល់បិតាក្មេកដែលចាកស្ថានទៅផង ឲ្យអ្នកអាណិតដល់នាងទេវីជាភរិយាសំនប់ដែលរស់នៅនោះផង។ ទុក្ខទាំងពីរប្រភេទសឹងមានទម្ងន់ស្មើគ្នា។អ្នកអាណិតវិសេសក្លាហានដោយបុគ្គលនេះស្លាប់ទៅមានទឹកមុខញញឹមស្រស់ប៉ប្រិម ដូចភក្រ្ដព្រះពុទ្ធដែលចូលព្រះនិព្វាន។ អ្នកអាណិតនាងទេវីដោយស្រីឆើតឆាយបានបង្ហូរទឹកភ្នែកសស្រាក់ ទឹកភ្នែកនេះហាក់នៅសើមៗក្នុងដួងវិញ្ញាណរបស់អ្នក។ សេះបោលសម្រុកទៅមុខយ៉ាងលឿន កាត់ព្រៃ និង វាល ដូចព្រួញព្រហ្មរបស់ព្រះនរាយណ៍។ គេឮសូរស្លឹកឈើ និង មែកឈើដែលបាក់ប្រាវៗ។ មិនយូរប៉ុន្មានមានន្ទមើលឃើញកំពែងអាសនបិតាខ្លួន។ អ្នកបោះពួយតម្រង់ទៅមាត់ទ្វារ។ អ្នកយាមធ្វើសញ្ញាគោរពយ៉ាងស្វាហាប់។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17114

#AMS #KhmerCivilization
«ប្រាំពីរ» និង «ប្រាំពិល»
-----------
Join AMS Khmer Civilization

នៅក្នុងភាសាខ្មែរ​ របាប់លេខខ្ទង់រាយដែល​មាន​​ចំនួនលើសពីប្រាំ ត្រូវ​បូក​ថែម​នឹង​មួយ ពីរ បី និង​បួន ទៅជា​ប្រាំមួយ ប្រាំពីរ ប្រាំបី និងប្រាំបួន។ ក្នុងចំណោមចំនួននេះ យើង​សង្កេត​ឃើញ​​ថា​ពាក្យ «ប្រាំពីរ» ជាទូទៅ ប្រជាជនខ្មែរ​និយម​និយាយជា «ប្រាំពិល»? តើ​​មនុស្ស​ខ្មែរ​ទើបតែនិយាយបែបនេះនា​ពេល​ថ្មីៗ ឬយូរលង់មកហើយ? តើការ​និយាយ​ពាក្យ «ប្រាំពីរ​»…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17123

#AMS #KhmerCivilization