AMS Khmer Civilization
1.54K subscribers
4.28K photos
657 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ១០)
-----------
Join AMS Khmer Civilization

រាត្រីកំសត់កន្លងទៅដោយលំបាក។ បរិយាកាសក្នុងផ្ទះវិសេសក្លាហានឃើញថា តឹងតែងហួសប្រមាណ។ បុគ្គលវិសេសក្លាហានដេកសន្ធឹងគ្មានកម្រើក សំពត់សគ្របពីលើនាងទេវី នាងភួង ស្រ្ដីចាស់ខ្លះទៀតយំទ្រហឹងអឹងកង។ សកម្មភាពនៃមនុស្សក្នុងខ្ទមតូចនេះ ក៏មានខុសពីធម្មតា។ អ្នកជិតខាងមកកុះករជាច្រើន ខ្លះឈូសឈើ ខ្លះធ្វើក្ដារមឈូស ខ្លះជួយធ្វើម្ហូបអាហារ ខ្លះជួយចាត់ចែងការផ្សេងៗ ខ្វែងដៃខ្វែងជើង។ គេជជែកគ្នាអ៊ូអរ សំដែងសេចក្ដីអាណិតដល់អ្នកដែលស្លាប់ទៅ។ ព្រះសុរិយារះខ្ពស់បន្ដិចទៅហើយ ព្រះសង្ឃប្រាំអង្គនិមន្ដមក យូរបន្ដិចមក…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16748

#AMS #KhmerCivilization
ការពិនិត្យឡើងវិញនូវសិលាចារឹក K.១២៤១ (Ka.៤)
-----------
Join AMS Khmer Civilization

សិលាចារឹកនេះរកឃើញ​នៅចន្លោះ ​ភូមិក្រាំងតូច និងភូមិក្រាំងធំ ស្រុក​អង្គរ​បុរី ខេត្តតាកែវ និងដឹកជញ្ជូនមកកាន់សារមន្ទីរជាតិ នៅឆ្នាំ១៩៩៣ ដោយលោកសាស្ត្រាចារ្យ សឺន ស៊ូបែរ្តិ៍។ នៅពេល​រក​ឃើញ សិលាចារឹកនេះបាក់បែកជាបួនផ្នែក ក្រោយ​មកបាន​​ជួស​ជុល​ដោយ​សារ​មន្ទីរ​ជាតិ ​និង​បច្ចុប្បន្នតម្កល់​នៅរោងជាងជួសជុលថ្មនៃសារមន្ទីរជាតិ។ សិលាចារឹក​នេះ​មាន​លេខ​បញ្ជី​សារពើ​ភណ្ឌសិលាចារឹក Ka.៤ និង K.១២៤១។ សិលាចារឹក K.១២៤១…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16764

#AMS #KhmerCivilization
អរិយធម៌ទីវ៉ាណាគូ (Tiwanaku Civilization)
-----------
Join AMS Khmer Civilization

អរិយធម៌ទីវ៉ាណាគូ (Tiwanaku) ឬ តាហ៊ូណាកូ (Tiahuanaco) គឺជាអរិយធម៌ចំណា​ស់មួយក្នុងចំណោមអរិយធម៌ចំណាស់ទាំងបី ក្នុងតំបន់ជ្រលងភ្នំអេនឌៀន (Andean​ Civilization ) ដែលរួមមាន អរិយធម៌ឆាវិន, អរិយធម៌វ៉ារី និងអរិយធម៌ទីវ៉ាណាគូ។ អរិយធម៌នេះមានទីតាំងស្ថិតនៅក្បែរទន្លេ ទីទីកាកា ( Titicaca )សព្វថ្ងៃស្ថិតនៅក្នុងខេត្ត អ៊ឹងហ្គាវី…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16806

#AMS #KhmerCivilization
ល្ខោននិយាយ៖ រឿង ព្រៃស្នេហ៍កន្រ្ទឹម (ភាគ១៣)
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16928

#AMS #KhmerCivilization
ព្រះពុទ្ធសង្រួម នៅសារមន្ទីរអង្គរបុរី ខេត្តតាកែវ
-----------
Join AMS Khmer Civilization

ព្រះពុទ្ធសង្រួម គឺជាការបង្ហាញពីព្រះពុទ្ធអង្គទ្រង់ធ្វើទុក្ខកិរិយា ពុំឆាន់ចង្ហាន់ ស្ទើរមរណាដើម្បីសម្រេចរកផ្លូវបានត្រាស់ដឹង។​ មានដំណាលថា ព្រះសិទ្ធត្ថ (សិទ្ធាថ៌) ទ្រង់ធ្វើសមាធិ ហើយបង្អត់អាហារបន្ដិចម្ដងៗរហូតដល់ស្គមរីងរៃ ស្បែកដណ្ដប់ឆ្អឹង ប្រស្រីភ្នែកក៏ជ្រៅខូង ព្រោះការធ្វើទុក្ខកិរិយា អស់កាលប្រាំមួយព្រះវស្សា នៅតែពុំអាចសម្រេចការត្រាស់ដឹងបាន។ លុះព្រះឥន្រ្ទចុះមកដេញពិន ឬចាប៉ី ថ្វាយទ្រង់សន្ដាប់ តែខ្សែចាប៉ី ឬពិននោះ ធូរពេកមិនពិរោះសោះឡើយ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16956

#AMS #KhmerCivilization
កញ្ជើសុំសីល
-----------
Join AMS Khmer Civilization

ក្នុង​វចនានុក្រមខ្មែរពន្យល់ពាក្យ “សីល” ជាវិរតិចេតនាដែល​វៀរចាក​អំពើ​អាក្រក់ ការ​កាន់ ឬប្រព្រឹត្ត​ល្អ​ដោយ​កាយ​ វាចា ការ​មិន​ប្រព្រឹត្តកន្លង​សិក្ខាបទ ឬវិនយ​បញ្ញត្តិ។ ការ​រក្សា​សីល​ក្នុងព្រះ​ពុទ្ធ​សាសនា​​​មាន​បី គឺនិច្ចសីល ឬការរក្សា​សីល៥ ឧបោសថសីល ឬការ​រក្សា​សីល៨ និង​អតិរេក​សីល​ ឬការរក្សា​សីល១០ ហើយក្នុង​ព្រះពុទ្ធសាសនាតែង​ទូន្មា​​ន​ ពុទ្ធ​សាសនិក​រក្សា​សីល​ឱ្យបាន​​ខ្ជាប់​ខ្ជួន ដ្បិត​សីលជាគ្រឿងលម្អមនុស្ស (សីលំ អភរណំ)។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16974

#AMS #KhmerCivilization
អបអរសាទរ ខួបទី២៩ (១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២១)
នៃការដាក់បញ្ចូល ប្រាសាទអង្គរវត្ត ក្នុងបញ្ជីបេតិកភណ្ពិភពលោក

#AMS #Khmercivilization #Cambodia
ទេពទុគ៌ានៅប្រាសាទសំបូរព្រៃគុក
-----------
Join AMS Khmer Civilization

បដិមាទុគ៌ារកឃើញនៅឥណ្ឌាខាងត្បូង បដិមាទុគ៌ារកឃើញនៅសំបូរព្រៃគុក ទុគ៌ា គឺជាទេពស្រីចម្បាំងដ៏ល្បីល្បាញមួយនៅក្នុងព្រហ្មញ្ញសាសនា និងគេស្គាល់ថាជាមហេសីរបស់ព្រះឥសូរ។ រឿងទេវកថាដែលគេស្គាល់ច្រើនរបស់ព្រះនាងទុគ៌ា គឺជាការប្រយុទ្ធគ្នាជាមួយអសុរដែលបង្ហាញទ្រង់មានព្រះហស្តច្រើន ហើយព្រះហស្តនីមួយៗកាន់អាវុធដែលទទួលបានមកពី​ទេពផ្សេងៗ។ រឿងរ៉ាវទេវកថាដែលសំខាន់ទាក់ទងនឹងទេពនេះ គឺមានឈ្មោះថា “ទុគ៌ាមហិង្សា​សុរមាទ៌ិនិ” ដែលជាទេវកថាបង្ហាញអំពីចម្បាំងប្រយុទ្ធគ្នារវាងព្រះនាងទុគ៌ា និងបិសាចក្របីមហិង្សា​សរ ហើយនៅឥណ្ឌាគេនិយមឆ្លាក់បដិមាទាក់ទងសាច់រឿងនេះណាស់។ មហិង្សាសុរ គឺជាពាក្យសំស្រ្កឹតដែលផ្សំឡើងដោយពាក្យ “មហិង្សា” មានន័យថា ក្របី និង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=17030

#AMS #KhmerCivilization