AMS Khmer Civilization
1.54K subscribers
4.28K photos
657 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
របាំច្រូតស្រូវ
-----------
Join AMS Khmer Civilization

សិល្បៈខ្មែរនានា ទាំងរូបីនិងអរូបី​ ឆ្លុះបញ្ចាំងពីជីវិត បទពិសោធន៍ ស្ថានភាព និងជីវភាពរស់នៅក្នុងសង្គមខ្មែរ។ ដោយសិល្បៈ មានប្រភពនិងកំណើតកើតចេញពីទំនៀមទម្លាប់ ប្រពៃណី និងសាសនា ក៏ដូចជាជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរអ្នកស្រែចម្ការ របាំប្រពៃណីខ្មែរ ក៏បង្កប់នូវអត្ថន័យខ្លឹមសារជាច្រើនដែលពាក់ព័ន្ធនឹង ជាពិសេស កសិកម្ម។ «របាំច្រូតស្រូវ»​ យកលំនាំតាមជីវិតនិងសកម្មភាពកសិកម្ម ជាពិសេសក្នុងរដូវច្រូតកាត់ដែលសិល្បករសិល្បការិនីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តិតយកជាខ្លឹមសារនិងគំនិត ហើយបានច្នៃប្រឌិតបង្កើតជារបាំនេះឡើង។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16686

#AMS #KhmerCivilization
កាប៊ីពោត
-----------
Join AMS Khmer Civilization

កាប៊ីពោត គឺជាឈ្មោះមុខម្ហូបមួយប្រភេទដែលប្រទះឃើញគ្រួសារមួយក្នុងខេត្តកំព​ង់ធំចម្អិនហូបជាមួយបាយ។ គ្រួសារនោះទៀតសោត ជាជនជាតិកួយរស់នៅក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។ បើតាមការរៀបរាប់របស់អ្នកចម្អិនប្រាប់ឱ្យដឹងថា នេះជាមុខម្ហូបមួយក្នុងចំនោមម្ហូបប្រពៃណីដទៃទៀត ដែលជាម្ហូបពេញនិយមក្នុងគ្រួសារជនជាតិកួយនាតំបន់នេះ។ ពាក្យកាប៊ីនេះ ជាភាសាកួយ ដោយការសរសេរពាក្យនេះ ទៅតាមសំនៀងនិយាយរបស់ជនជាតិកួយ ដែលមានន័យជាភាសាខ្មែរថាបង្អួល។ ខ្មែរដែលរស់នៅក្បែរតំបន់នេះ និងស្គាល់ហៅម្ហូបនេះថា បង្អួលពោត។ បង្អួលជាម្សៅផង់ដែលបានពីការបុកពោត ឬ អង្ករ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16720

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ១០)
-----------
Join AMS Khmer Civilization

រាត្រីកំសត់កន្លងទៅដោយលំបាក។ បរិយាកាសក្នុងផ្ទះវិសេសក្លាហានឃើញថា តឹងតែងហួសប្រមាណ។ បុគ្គលវិសេសក្លាហានដេកសន្ធឹងគ្មានកម្រើក សំពត់សគ្របពីលើនាងទេវី នាងភួង ស្រ្ដីចាស់ខ្លះទៀតយំទ្រហឹងអឹងកង។ សកម្មភាពនៃមនុស្សក្នុងខ្ទមតូចនេះ ក៏មានខុសពីធម្មតា។ អ្នកជិតខាងមកកុះករជាច្រើន ខ្លះឈូសឈើ ខ្លះធ្វើក្ដារមឈូស ខ្លះជួយធ្វើម្ហូបអាហារ ខ្លះជួយចាត់ចែងការផ្សេងៗ ខ្វែងដៃខ្វែងជើង។ គេជជែកគ្នាអ៊ូអរ សំដែងសេចក្ដីអាណិតដល់អ្នកដែលស្លាប់ទៅ។ ព្រះសុរិយារះខ្ពស់បន្ដិចទៅហើយ ព្រះសង្ឃប្រាំអង្គនិមន្ដមក យូរបន្ដិចមក…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16748

#AMS #KhmerCivilization
ការពិនិត្យឡើងវិញនូវសិលាចារឹក K.១២៤១ (Ka.៤)
-----------
Join AMS Khmer Civilization

សិលាចារឹកនេះរកឃើញ​នៅចន្លោះ ​ភូមិក្រាំងតូច និងភូមិក្រាំងធំ ស្រុក​អង្គរ​បុរី ខេត្តតាកែវ និងដឹកជញ្ជូនមកកាន់សារមន្ទីរជាតិ នៅឆ្នាំ១៩៩៣ ដោយលោកសាស្ត្រាចារ្យ សឺន ស៊ូបែរ្តិ៍។ នៅពេល​រក​ឃើញ សិលាចារឹកនេះបាក់បែកជាបួនផ្នែក ក្រោយ​មកបាន​​ជួស​ជុល​ដោយ​សារ​មន្ទីរ​ជាតិ ​និង​បច្ចុប្បន្នតម្កល់​នៅរោងជាងជួសជុលថ្មនៃសារមន្ទីរជាតិ។ សិលាចារឹក​នេះ​មាន​លេខ​បញ្ជី​សារពើ​ភណ្ឌសិលាចារឹក Ka.៤ និង K.១២៤១។ សិលាចារឹក K.១២៤១…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16764

#AMS #KhmerCivilization
អរិយធម៌ទីវ៉ាណាគូ (Tiwanaku Civilization)
-----------
Join AMS Khmer Civilization

អរិយធម៌ទីវ៉ាណាគូ (Tiwanaku) ឬ តាហ៊ូណាកូ (Tiahuanaco) គឺជាអរិយធម៌ចំណា​ស់មួយក្នុងចំណោមអរិយធម៌ចំណាស់ទាំងបី ក្នុងតំបន់ជ្រលងភ្នំអេនឌៀន (Andean​ Civilization ) ដែលរួមមាន អរិយធម៌ឆាវិន, អរិយធម៌វ៉ារី និងអរិយធម៌ទីវ៉ាណាគូ។ អរិយធម៌នេះមានទីតាំងស្ថិតនៅក្បែរទន្លេ ទីទីកាកា ( Titicaca )សព្វថ្ងៃស្ថិតនៅក្នុងខេត្ត អ៊ឹងហ្គាវី…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16806

#AMS #KhmerCivilization
ល្ខោននិយាយ៖ រឿង ព្រៃស្នេហ៍កន្រ្ទឹម (ភាគ១៣)
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16928

#AMS #KhmerCivilization
ព្រះពុទ្ធសង្រួម នៅសារមន្ទីរអង្គរបុរី ខេត្តតាកែវ
-----------
Join AMS Khmer Civilization

ព្រះពុទ្ធសង្រួម គឺជាការបង្ហាញពីព្រះពុទ្ធអង្គទ្រង់ធ្វើទុក្ខកិរិយា ពុំឆាន់ចង្ហាន់ ស្ទើរមរណាដើម្បីសម្រេចរកផ្លូវបានត្រាស់ដឹង។​ មានដំណាលថា ព្រះសិទ្ធត្ថ (សិទ្ធាថ៌) ទ្រង់ធ្វើសមាធិ ហើយបង្អត់អាហារបន្ដិចម្ដងៗរហូតដល់ស្គមរីងរៃ ស្បែកដណ្ដប់ឆ្អឹង ប្រស្រីភ្នែកក៏ជ្រៅខូង ព្រោះការធ្វើទុក្ខកិរិយា អស់កាលប្រាំមួយព្រះវស្សា នៅតែពុំអាចសម្រេចការត្រាស់ដឹងបាន។ លុះព្រះឥន្រ្ទចុះមកដេញពិន ឬចាប៉ី ថ្វាយទ្រង់សន្ដាប់ តែខ្សែចាប៉ី ឬពិននោះ ធូរពេកមិនពិរោះសោះឡើយ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16956

#AMS #KhmerCivilization