AMS Khmer Civilization
1.54K subscribers
4.28K photos
657 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
អរិយធម៌វ៉ារី (Wari Civilization)
-----------
Join AMS Khmer Civilization

អរិយធម៌វ៉ារី (Wari) ឬ ហ៊ូរី (Hauri) គឺជាអរិយធម៌ចំណាស់មួយក្នុងចំណោមអរិយធម៌ចំណាស់ទាំងបីក្នុងតំបន់ជ្រលងភ្នំអេនឌៀន (Andean) រួមមាន៖ អរិយធម៌ឆាវិន អរិយធម៌វ៉ារី និងអរិយធម៌ទីវ៉ាណាគុ។ អរិយធម៌វ៉ារី មានការរីកចម្រើនខ្លាំងនៅអំឡុងស.វ.ទី៧​ នៃគ.ស. នៅតាមតំបន់ឆ្នេរ និងតំបន់ខ្ពង់រាបនៅក្នុងប្រទេសបេរ៉ូ។ ហ៊ូរី​ ត្រូវបានគេដឹងថា ជារាជធានីនៃអរិយធម៌វ៉ារី ហើយទីក្រុងនេះស្ថិតនៅប្រមាណ១៧៥គីឡូនៅភា​គខាងជើងពីរាជធានីលីម៉ា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16530

#AMS #KhmerCivilization
ចម្លាក់ កាល-ភៃរវ (Kãla-Bhairava?) នៅសំបូរព្រៃគុក
-----------
Join AMS Khmer Civilization

ភៃរវ (Bhairava) គឺជាព្រះនាមម្យ៉ាងរបស់ព្រះឥសូរនៅពេលទ្រង់បែងភាគទៅជាទម្រង់កាចសាហាវឃោរឃៅ ដ្បិតពាក្យថា “ភៃ” ក្លាយមកពីពាក្យដើមថា “ភីរុ” (Bhĭru) ប្រែថា “គួរឱ្យខ្លាច”។ នៅក្នុងព្រហ្មញ្ញសាសនា ព្រះភៃរវ មានព្រះនាម និងទម្រង់រូបរាងកាយច្រើនណាស់ទៅតាមការបែងភាគរបស់ទ្រង់។ ប្រសិនបើគេបង្ហាញទ្រង់ក្នុងទម្រង់ព្រះហស្តកាន់ដំបង គេច្រើនហៅទ្រង់ថា ដន្ទបនិ (Dandapani) ព្រោះដំបងនោះមានឈ្មោះថា “ដន្ទ”…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16582

#AMS #KhmerCivilization
ស្ថាបត្យកម្មបុរាណមួយស្ថិតក្នុងវត្តទឹកថ្លា
-----------
Join AMS Khmer Civilization

វត្តទឹកថ្លា ស្ថិត​ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាំង​នៅ​ប្រប​​មហា​​វិថីសហព័ន្ធរុស្ស៊ី។ ក្នុងបរិវេណវត្តនេះ មាន​សំណង់បុរាណ​តូច​មួយ​សង់ឡើង​អំពី​បេតុង​ ​​​តុបតែងលម្អ​ប្រកបដោយ​ក្បាច់​រចនាផ្សេងៗ និងមាន​អក្សរចារឹក​​នៅលើ​ផ្នែក​ខ្លះនៃ​សំណង់​​​គួរឱ្យ​​ចាប់​អារម្មណ៍ក្រៃលែង។ ផ្អែក​លើអក្សរ​​ចារឹក​លើជញ្ជាំង​ផ្នែកខាងជើងដែល​រចនា​ចេញ​​​ជា​លេខ​​សកល​១៩២៨(1928?) នាំឱ្យ​គេ​យល់​ថា​ ​​សំណង់​នេះ​មាន​អាយុ​កាល​ជិត​​១០០ឆ្នាំ​ហើយ​​បើ​​គិត​​មកដល់​បច្ចុប្បន្ន​។ អ្នកផងទូទៅ ​តែង​ហៅ​សំណង់​ដែល​មាន​អាយុកាល​ជិត​១សតវត្សខាងលើនេះ​ថា “វិហារ” ឬបន្ថែមពាក្យថា “​វិហារ​បុរាណ”​ ឬ “វិហារ​​កាត់ចិន”​ ​ផង​ក៏​មាន។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16624

#AMS #KhmerCivilization
របាំច្រូតស្រូវ
-----------
Join AMS Khmer Civilization

សិល្បៈខ្មែរនានា ទាំងរូបីនិងអរូបី​ ឆ្លុះបញ្ចាំងពីជីវិត បទពិសោធន៍ ស្ថានភាព និងជីវភាពរស់នៅក្នុងសង្គមខ្មែរ។ ដោយសិល្បៈ មានប្រភពនិងកំណើតកើតចេញពីទំនៀមទម្លាប់ ប្រពៃណី និងសាសនា ក៏ដូចជាជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរអ្នកស្រែចម្ការ របាំប្រពៃណីខ្មែរ ក៏បង្កប់នូវអត្ថន័យខ្លឹមសារជាច្រើនដែលពាក់ព័ន្ធនឹង ជាពិសេស កសិកម្ម។ «របាំច្រូតស្រូវ»​ យកលំនាំតាមជីវិតនិងសកម្មភាពកសិកម្ម ជាពិសេសក្នុងរដូវច្រូតកាត់ដែលសិល្បករសិល្បការិនីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តិតយកជាខ្លឹមសារនិងគំនិត ហើយបានច្នៃប្រឌិតបង្កើតជារបាំនេះឡើង។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16686

#AMS #KhmerCivilization
កាប៊ីពោត
-----------
Join AMS Khmer Civilization

កាប៊ីពោត គឺជាឈ្មោះមុខម្ហូបមួយប្រភេទដែលប្រទះឃើញគ្រួសារមួយក្នុងខេត្តកំព​ង់ធំចម្អិនហូបជាមួយបាយ។ គ្រួសារនោះទៀតសោត ជាជនជាតិកួយរស់នៅក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។ បើតាមការរៀបរាប់របស់អ្នកចម្អិនប្រាប់ឱ្យដឹងថា នេះជាមុខម្ហូបមួយក្នុងចំនោមម្ហូបប្រពៃណីដទៃទៀត ដែលជាម្ហូបពេញនិយមក្នុងគ្រួសារជនជាតិកួយនាតំបន់នេះ។ ពាក្យកាប៊ីនេះ ជាភាសាកួយ ដោយការសរសេរពាក្យនេះ ទៅតាមសំនៀងនិយាយរបស់ជនជាតិកួយ ដែលមានន័យជាភាសាខ្មែរថាបង្អួល។ ខ្មែរដែលរស់នៅក្បែរតំបន់នេះ និងស្គាល់ហៅម្ហូបនេះថា បង្អួលពោត។ បង្អួលជាម្សៅផង់ដែលបានពីការបុកពោត ឬ អង្ករ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16720

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ១០)
-----------
Join AMS Khmer Civilization

រាត្រីកំសត់កន្លងទៅដោយលំបាក។ បរិយាកាសក្នុងផ្ទះវិសេសក្លាហានឃើញថា តឹងតែងហួសប្រមាណ។ បុគ្គលវិសេសក្លាហានដេកសន្ធឹងគ្មានកម្រើក សំពត់សគ្របពីលើនាងទេវី នាងភួង ស្រ្ដីចាស់ខ្លះទៀតយំទ្រហឹងអឹងកង។ សកម្មភាពនៃមនុស្សក្នុងខ្ទមតូចនេះ ក៏មានខុសពីធម្មតា។ អ្នកជិតខាងមកកុះករជាច្រើន ខ្លះឈូសឈើ ខ្លះធ្វើក្ដារមឈូស ខ្លះជួយធ្វើម្ហូបអាហារ ខ្លះជួយចាត់ចែងការផ្សេងៗ ខ្វែងដៃខ្វែងជើង។ គេជជែកគ្នាអ៊ូអរ សំដែងសេចក្ដីអាណិតដល់អ្នកដែលស្លាប់ទៅ។ ព្រះសុរិយារះខ្ពស់បន្ដិចទៅហើយ ព្រះសង្ឃប្រាំអង្គនិមន្ដមក យូរបន្ដិចមក…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=16748

#AMS #KhmerCivilization