AMS Khmer Civilization
1.54K subscribers
4.27K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
អំពីវត្តក្តុល ក្នុងខេត្តបាត់ដំបង
-----------
Join AMS Khmer Civilization

នៅក្នុងក្រុងបាត់ដំបង នៃខេត្តបាត់ដំបងដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា យើងសង្កេតឃើញ ជាពិសេសតាមដងស្ទឹងសង្កែមានវត្តបុរាណសង់ក្នុងសម័យអាណានិគ​មនិយមបារាំងជាច្រើន។ នៅក្នុងចំណោម ១០សង្កាត់នៃក្រុងបាត់ដំបង មានសង្កាត់មួយឈ្មោះ សង្កាត់ក្តុលដូនទាវ ដែលមានវត្តចំណាស់មួយឈ្មោះ “វត្តក្តុល” សង់តំណាលគ្នានឹងវត្តដទៃទៀតក្នុងក្រុងដូចជា វត្តដំរីស វត្តសង្កែជាដើម។ វត្តក្តុល មានទីតាំងនៅក្នុងភូមិ​ក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ យើងអាចធ្វើដំណើរតាមផ្លូវទៅពាមឯកស្របតាមមាត់ស្ទឹងត្រើយខាងលិច និងមានចម្ងាយប្រមាណជា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15442

#AMS #KhmerCivilization
ព្រះមហាក្សត្រ ស្នើសុំអង្គការយូណេស្កូដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

ក្នុងឱកាសស្តេចគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យជម្រាបជូនអំពីគោលបំណងរបស់កម្ពុជាដែលកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌ ពិភពលោក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ក្នុងព្រះរាជសវនការដ៏ឧត្តុង្គឧត្តម ជាមួយលោកជំទាវ AUDREY AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១៕
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ថ្ងៃទី១៦ ត្រូវនឹងខែវិច្ឆកា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15520

#AMS #KhmerCivilization
ហៅព្រលឹងសក់ក្នុងពិធីកោរជុក
-----------
Join AMS Khmer Civilization

គេហទំព័រ អេ អឹម អេស អរិយធម៌ខ្មែរ (AMS Khmer Civilization) យើងខ្ញុំធ្លាប់បាន​ចុះ​ផ្សាយ​អំពី​ពិធី “កោរជុក” ម្តងរួច​មក​ហើយ។ នៅក្នុងពិធីកោរជុក មានកិច្ចច្រើន​ណាស់​ដែល​​ត្រូវ​ប្រារព្ធ ហើយបើពិនិត្យ​ដោយ​សង្ខេប​​គេឃើញ​មានកិច្ច​ចំនួនបីប៉ុណ្ណោះ ​ដែល​មាន​​​​​វត្ត​មាន​ព្រះសង្ឃ ​ពោល​គឺ​ក្នុងកិច្ចសូត្រ​មន្ត​នៅ​ព្រលប់ថ្ងៃទី១ និង​កិច្ចផ្តាច់ជុក រួច​រាប់​​បាត្រ​ព្រះសង្ឃ​នៅ​ព្រឹក​​ថ្ងៃ​បង្ហើយ។ រីឯ​កិច្ចដទៃ​ទៀត​​​គឺមាន​តែអាចារ្យ និង​ចាស់ទុំ​ដែល​​ចេះ​ច្បាប់​ក្បួន​​ជាអ្នក​រៀបចំ​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15484

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15656

#AMS #KhmerCivilization
ពិធីបុណ្យអុំទូក
-----------
Join AMS Khmer Civilization

បុណ្យអុំទូក គឺជាព្រះរាជពិធីរបស់ព្រះមហាក្សត្រ ដែលមានកំណត់នៅក្នុងពិធីបុណ្យទ្វាទស្សមាស និងជាបុណ្យប្រពៃណីជាតិ ដែលទូទៅប្រារព្ធរៀងរាល់ឆ្នាំចំនួន៣ថ្ងៃគឺ១៤កើត ១៥កើត និង១រោចខែកត្តិក ដែល១៥កើតជាថ្ងៃពេញបូណ៌មី។ កម្មវិធីសំខាន់ៗ មានដូចជាប្រណាំងទូក បណ្តែតប្រទីប និងអកសំបុកសំពះព្រះខែ។ ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ១៩៤៨ (រូបថត EFEO) បើតាម លោក Maurice Glaize​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=1301

#AMS #KhmerCivilization
អបអរសារទរព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ 👏🏻🙏🏻😃

#AMS #khmercivilzation #Cambodia
រឿង មហាចោរនៅទល់ដែន (ភាគ៧)
-----------
Join AMS Khmer Civilization

ក្នុងមួយវិនាទីនោះ វិសេសក្លាហានចូលប្រកៀកនឹងខ្លួនកាមា ហូតយកដាវដែលព្យូរនៅចង្កេះគ្រវាត់ឮប្រាវលើក្ដារ ឆែកឆេរមើលសព្វហោប៉ៅពុំឃើញមានអាវុធអ្វីទៀត ក៏បញ្ជាឲ្យកាមាអង្គុយលើកៅអីជិតនោះ កាមាធ្វើតាមបង្គាប់។ មួយសន្ទុះក្រោយមក ចង្កៀងខ្លាញ់ក៏ភ្លឺឡើង កាមាញញឹមយ៉ាងខែងរកវិសេសក្លាហាន ដែលប្រុងស្មារតីគ្មានធ្វេសសោះឡើយ។ មើលរឿងអ្វី ?សូមលោកអ៊ំ មើលទៅបន្ទាប់កូនស្រីលោកអ៊ំមើល។ វិសេសក្លាហានងាកទៅមើលទ្វារ ឃើញចំហមួយប្រលោះខ្លួន។ លោកភ្ញាក់ខ្លួនខ្ញាក ស្ទង់ដឹងស្ថានការណ៍កើតសង្ស័យ ចិត្ដក្ដៅក្ដួល។ កាមាកាន់ជ័យជំនះមួយយ៉ាងអស្ចារ្យនៅពេលនោះ។ សូមលោកអ៊ំអញ្ជើញចូលមើលលើគ្រែកូនស្រីលោកអ៊ំមើល។ វិសេសក្លាហានស្ទុះភ្លែតចូលក្នុងបន្ទប់នារី…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15666

#AMS #KhmerCivilization
ការប្រើប្រាស់ទូកតាមរយៈសិលាចារឹកអ្នកតាបាក់ក K.៩៤០
-----------
Join AMS Khmer Civilization

ទូក គឺ​ជា​យានយ៉ាងសំខាន់ ​សម្រាប់មធ្យោបាយ​ធ្វើដំណើរនិងដឹកជញ្ជូនតាមផ្លូវទឹកតាំងពីបុរាណ​កាលមក។ ក្នុងវប្បធម៌ខ្មែរ ទូកក៏ប្រើប្រាស់នៅ​ក្នុងកិច្ចពិធី​និងការកម្សាន្ដ​ផងដែរ។ តាមរយៈសិលាចារឹកខ្មែរដែលរកឃើញកន្លងមក យើងពុំ​ប្រទះ​ឃើញ​មាន​សិលាចារឹក​ណា​និយាយអំពីពិធីបុណ្យអុំទូកឡើយ។ យ៉ាងនេះក្ដី នៅក្នុងអត្ថបទសិលាចារឹក​ភាសាខ្មែរ​បុរាណ យើងបានប្រទះឃើញពាក្យ «​ទូក» ដែលមាន​សំណេរ​ច្រើន​បែប​ផ្សេងៗ​គ្នា។ នៅ​សម័យ​មុនអង្គរប្រទះឃើញសំណេរជា «ទោក៑» និង «ទ្វក៑» ចំណែក​ឯ​នៅ​សម័យ​អង្គរ​វិញ​ឃើញ​មាន​សំណេរជា «ទ្វក៑» «ទុក៑» និង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15678

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15700

#AMS #KhmerCivilization
ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15708

#AMS #KhmerCivilization
​អរិយធម៌អតិច (​Aztec Civilization)
-----------
Join AMS Khmer Civilization

ជនជាតិ​អតិចមានដើមកំណើតចេញពីកុលសម្ព័ន្ឋ នៅភាគខាងជើងនៃប្រទេសម៉ិកស៊ិកូ និងបានបង្កើតជាអរិយធម៌នៅក្នុងតំបន់មេសូអាមេរិក។ តាមរយៈទេពកថារបស់ជនជា​តិនេះបានលើកឡើងថា ពួកគេមានកំណើតមកពីតំបន់ដែលមានឈ្មោះថា អាហ្សាតឡង់ (Aztlán) ដែលអ្នកស្រាវជ្រាវយល់ថា តំបន់ទន្លេ តិចកូកូ (Texcoco) នៃប្រទេសម៉ិកស៊ិកូបច្ចុប្បន្ន។ ចំពោះអរិយធម៌អតិច គឺកើតចេញពីសិល្បៈអរិយធម៌មួយផ្សេងទៀតដែលហៅថា អរិយធម៌ តុលតិច (Toltec) ដែលជាមនុស្សមកតាំងទីរស់នៅក្នុងតំបន់ទន្លេ Texcoco នៅពាក់កណ្តាលស.វ.ទី១០នៃគ.ស.…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15716

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ២រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15758

#AMS #KhmerCivilization