AMS Khmer Civilization
1.54K subscribers
4.27K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
កាយវិការព្រះពុទ្ធក្នុងសិល្បៈខ្មែរ
-----------
Join AMS Khmer Civilization

ព្រះពុទ្ធសមណគោត្តម មានព្រះនាមថាសថទ្ថ ទ្រង់ប្រសូតក្នុងខែឧសភា ឆ្នាំ៦២៣មុនគ្រិស្តសករាជ។ ព្រះអង្គចេញចាកផ្នួសនៅខែកក្កដា ក្នុងព្រះជន្ម២៩ព្រះវស្សាត្រា​ស់ដឹងក្នុងព្រះជន្ម៣៥ព្រះវស្សា ហើយចូលបរិនិព្វានក្នុងព្រះជន្ម៨០ព្រះវស្សា។ ការចូលបរិនិព្វានរបស់ព្រះពុទ្ធ គឺជាការបាត់បង់យ៉ាងធំធេងរបស់ពុទ្ធសាសនិក ដូច្នេះដើម្បីរំលឹកដល់ព្រះវត្តមាន និងព្រះធម៌របស់ព្រះអង្គ សាសនិកបានបង្កើតបដិមាតំណាងឱ្យព្រះអង្គ។ ក្នុងសិល្បៈព្រះពុទ្ធសាសនាដំបូងៗដូចជានៅ បរហ៊ូត សាន់ឈី ពុទ្ធកាយា អមរាវាតី និងណាហ្គាជុនកុនដាជាដើម បដិមាព្រះពុទ្ធគ្មានទម្រង់ជាមនុស្សដូចសព្វថ្ងៃនេះទេ ប៉ុន្តែជារូបតំណាងដូចជា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15258

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15384

#AMS #KhmerCivilization
អរិយធម៌ម៉ាយ៉ា ( Maya Civilization)
-----------
Join AMS Khmer Civilization

ប្រវត្តិសាស្ត្រនៃអរិយធម៌ម៉ាយ៉ា គឺជាប្រធានបទមួយដែលមានការជជែកគ្នាយ៉ាងច្រើនក្នុងចំណោមអ្នកស្រាវជា្រវមួយចំនួនដូចជា ប្រវត្តិវិទូ នរវិទូ និងបុរាណវិទូជាដើម ដែលបានសិក្សាស្រាវជ្រាវពិសេសក្នុងតំបន់អាមេរិកកណ្តាល។ ដ្បិតវិសាលភាពនៃអរិយធម៌នេះ គឺមានការរីកចម្រើនខ្លាំង និងបានបន្សល់នៅស្ថានីយ៍បុរាណជាច្រើននៅតាមបណ្តាប្រទេ​សក្នុងតំបន់អាមេរិកកណ្តាល។      ម៉ាយ៉ា គឺជាជនជាតិដើមដែលរស់នៅក្នុងព្រៃត្រូពិកក្នុងតំបន់អាមេរិកកណ្តាល និងត្រូវបានអ្នកស្រាវជ្រាវស្គាល់ថា   ម៉ាយ៉ាជាអរិយធម៌ចំណាស់ទី២ក្នុងចំណោមអរិយធម៌ មេសូអាមេរិក បន្ទាប់ពីអរិយធម៌អូលមេក។ វិសាលភាពទឹកដីនៃអរិយធម៌នេះមានការរីកចម្រើននៅតំបន់អាមេរិកកណ្តាលដែលបច្ចុប្បន្នជាប្រទេសម៉ិកស៊ិកូ ហ្គាតេម៉ាឡា បេលីហ្ស ហុងឌូរ៉ាស និងអែលសាល់វ៉ាឌ័រ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15412

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15424

#AMS #KhmerCivilization
អំពីវត្តក្តុល ក្នុងខេត្តបាត់ដំបង
-----------
Join AMS Khmer Civilization

នៅក្នុងក្រុងបាត់ដំបង នៃខេត្តបាត់ដំបងដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា យើងសង្កេតឃើញ ជាពិសេសតាមដងស្ទឹងសង្កែមានវត្តបុរាណសង់ក្នុងសម័យអាណានិគ​មនិយមបារាំងជាច្រើន។ នៅក្នុងចំណោម ១០សង្កាត់នៃក្រុងបាត់ដំបង មានសង្កាត់មួយឈ្មោះ សង្កាត់ក្តុលដូនទាវ ដែលមានវត្តចំណាស់មួយឈ្មោះ “វត្តក្តុល” សង់តំណាលគ្នានឹងវត្តដទៃទៀតក្នុងក្រុងដូចជា វត្តដំរីស វត្តសង្កែជាដើម។ វត្តក្តុល មានទីតាំងនៅក្នុងភូមិ​ក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ យើងអាចធ្វើដំណើរតាមផ្លូវទៅពាមឯកស្របតាមមាត់ស្ទឹងត្រើយខាងលិច និងមានចម្ងាយប្រមាណជា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15442

#AMS #KhmerCivilization
ព្រះមហាក្សត្រ ស្នើសុំអង្គការយូណេស្កូដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

ក្នុងឱកាសស្តេចគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យជម្រាបជូនអំពីគោលបំណងរបស់កម្ពុជាដែលកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌ ពិភពលោក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ក្នុងព្រះរាជសវនការដ៏ឧត្តុង្គឧត្តម ជាមួយលោកជំទាវ AUDREY AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១៕
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ថ្ងៃទី១៦ ត្រូវនឹងខែវិច្ឆកា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15520

#AMS #KhmerCivilization
ហៅព្រលឹងសក់ក្នុងពិធីកោរជុក
-----------
Join AMS Khmer Civilization

គេហទំព័រ អេ អឹម អេស អរិយធម៌ខ្មែរ (AMS Khmer Civilization) យើងខ្ញុំធ្លាប់បាន​ចុះ​ផ្សាយ​អំពី​ពិធី “កោរជុក” ម្តងរួច​មក​ហើយ។ នៅក្នុងពិធីកោរជុក មានកិច្ចច្រើន​ណាស់​ដែល​​ត្រូវ​ប្រារព្ធ ហើយបើពិនិត្យ​ដោយ​សង្ខេប​​គេឃើញ​មានកិច្ច​ចំនួនបីប៉ុណ្ណោះ ​ដែល​មាន​​​​​វត្ត​មាន​ព្រះសង្ឃ ​ពោល​គឺ​ក្នុងកិច្ចសូត្រ​មន្ត​នៅ​ព្រលប់ថ្ងៃទី១ និង​កិច្ចផ្តាច់ជុក រួច​រាប់​​បាត្រ​ព្រះសង្ឃ​នៅ​ព្រឹក​​ថ្ងៃ​បង្ហើយ។ រីឯ​កិច្ចដទៃ​ទៀត​​​គឺមាន​តែអាចារ្យ និង​ចាស់ទុំ​ដែល​​ចេះ​ច្បាប់​ក្បួន​​ជាអ្នក​រៀបចំ​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15484

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15656

#AMS #KhmerCivilization
ពិធីបុណ្យអុំទូក
-----------
Join AMS Khmer Civilization

បុណ្យអុំទូក គឺជាព្រះរាជពិធីរបស់ព្រះមហាក្សត្រ ដែលមានកំណត់នៅក្នុងពិធីបុណ្យទ្វាទស្សមាស និងជាបុណ្យប្រពៃណីជាតិ ដែលទូទៅប្រារព្ធរៀងរាល់ឆ្នាំចំនួន៣ថ្ងៃគឺ១៤កើត ១៥កើត និង១រោចខែកត្តិក ដែល១៥កើតជាថ្ងៃពេញបូណ៌មី។ កម្មវិធីសំខាន់ៗ មានដូចជាប្រណាំងទូក បណ្តែតប្រទីប និងអកសំបុកសំពះព្រះខែ។ ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ១៩៤៨ (រូបថត EFEO) បើតាម លោក Maurice Glaize​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=1301

#AMS #KhmerCivilization
អបអរសារទរព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ 👏🏻🙏🏻😃

#AMS #khmercivilzation #Cambodia
រឿង មហាចោរនៅទល់ដែន (ភាគ៧)
-----------
Join AMS Khmer Civilization

ក្នុងមួយវិនាទីនោះ វិសេសក្លាហានចូលប្រកៀកនឹងខ្លួនកាមា ហូតយកដាវដែលព្យូរនៅចង្កេះគ្រវាត់ឮប្រាវលើក្ដារ ឆែកឆេរមើលសព្វហោប៉ៅពុំឃើញមានអាវុធអ្វីទៀត ក៏បញ្ជាឲ្យកាមាអង្គុយលើកៅអីជិតនោះ កាមាធ្វើតាមបង្គាប់។ មួយសន្ទុះក្រោយមក ចង្កៀងខ្លាញ់ក៏ភ្លឺឡើង កាមាញញឹមយ៉ាងខែងរកវិសេសក្លាហាន ដែលប្រុងស្មារតីគ្មានធ្វេសសោះឡើយ។ មើលរឿងអ្វី ?សូមលោកអ៊ំ មើលទៅបន្ទាប់កូនស្រីលោកអ៊ំមើល។ វិសេសក្លាហានងាកទៅមើលទ្វារ ឃើញចំហមួយប្រលោះខ្លួន។ លោកភ្ញាក់ខ្លួនខ្ញាក ស្ទង់ដឹងស្ថានការណ៍កើតសង្ស័យ ចិត្ដក្ដៅក្ដួល។ កាមាកាន់ជ័យជំនះមួយយ៉ាងអស្ចារ្យនៅពេលនោះ។ សូមលោកអ៊ំអញ្ជើញចូលមើលលើគ្រែកូនស្រីលោកអ៊ំមើល។ វិសេសក្លាហានស្ទុះភ្លែតចូលក្នុងបន្ទប់នារី…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=15666

#AMS #KhmerCivilization