AMS Khmer Civilization
1.54K subscribers
4.34K photos
683 videos
1 file
5.8K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៤ រោង វក រកា ច រាសីឡើងខ្ពស់ត្រដែត ។ឆ្នាំទាំង៣ ជូត ម្សាញ់ កុរ រាសីល្អមធ្យម ។ឆ្នាំទាំង៥ ឆ្លូវ ខាល ថោះ មមី មមែ រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36381
-----------
-Telegram
-Facebook
-YouTube
-Web
Media is too big
VIEW IN TELEGRAM
ប្រាសាទមេបុណ្យខាងលិច (West Mebon Temple)

ស្នាដៃស្ថាបត្យកម្មខ្មែរបុរាណដ៏អស្ចារ្យ ដែលស្ថិតនៅលើកោះកណ្តាលបារាយណ៍ខាងលិច ក្នុងតំបន់អង្គរ។ ប្រាសាទនេះជាសក្ខីភាពបង្ហាញពីភាពរុងរឿងនៃអរិយធម៌ខ្មែរ ជំនាញស្ថាបត្យកម្ម និងជំនឿសាសនារបស់បុព្វបុរសខ្មែរ។
កេរដំណែលដ៏មានតម្លៃ ដែលយើងគ្រប់គ្នាត្រូវចូលរួមថែរក្សា និងអភិរក្សឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ ❤️🇰🇭

#ប្រាសាទមេបុណ្យខាងលិច #WestMebon #អរិយធម៌ខ្មែរ #មរតកវប្បធម៌ខ្មែរ #អង្គរ #សម្បត្តិបេតិកភណ្ឌជាតិ #AMSkhmerCivilizaiton
បំណែកបដិមាព្រះហេវជ្ររកឃើញនៅខ្លោងទ្វារខ្មោច ក្រុងអង្គរធំ
-----------
Join AMS Khmer Civilization

សិល្បៈខ្មែរដែលទាក់ទងជាមួយព្រះហេវជ្រ ក្នុងលទ្ធិព្រះពុទ្ធសាសនាវជ្រយាន ហាក់ដូចជាមិនសូវសម្បូណ៌ហូរហៀរដូចអាទិទេពផ្សេងៗនៅក្នុងព្រហ្មញ្ញសាសនាឡើយ។ នៅក្នុងសង្គមខ្មែរ គេច្រើននិយមធ្វើរូបព្រះហេវជ្រអំពីសំរិទ្ធ ហើយបើបដិមាដែលធ្វើអំពីថ្មក៏ហាក់ដូចជាមានតិចតួចដូចគ្នាដែរ។ ហេវជ្រ គឺជាទេពដ៏សំខាន់ក្នុងបរិបទព្រះពុទ្ធសាសនាបែបតន្រ្ត តំណាងឱ្យសតិ សម្បជញ្ញៈ និងការបង្រៀន។ ទ្រង់ គឺជាបុគ្គលម្នាក់.....
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/27389
-----------
-Telegram
-Facebook
-YouTube
-Web
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៦ ជូត ឆ្លូវ ខាល ថោះ ម្សាញ់ មមែ រាសីឡើងខ្ពស់ត្រដែត ។ឆ្នាំទាំង៤ រោង មមី រកា ច រាសីល្អមធ្យម ។ឆ្នាំទាំង២ វក កុរ រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36385
-----------
-Telegram
-Facebook
-YouTube
-Web
Media is too big
VIEW IN TELEGRAM
ភូមិខ្មែរ ភាគទី៣៧ | ជីវភាពប្រចាំថ្ងៃរបស់គ្រួសារខ្មែរ (គ្រួសារបងស្រីណេត)

សូមរីករាយទស្សនាការរស់នៅប្រចាំថ្ងៃរបស់គ្រួសារបងស្រីណេត ដែលសមាជិកម្នាក់ៗសុទ្ធសឹងតែជាអ្នកតស៊ូ ព្យាយាម និងខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីផ្គត់ផ្គង់គ្រួសារ និងកសាងជីវភាពឱ្យកាន់តែប្រសើរឡើង។

ជីវិតសាមញ្ញ តែពោរពេញដោយការតស៊ូ ក្តីស្រឡាញ់ និងការរួបរួមគ្នាក្នុងគ្រួសារ។

តោះ! មកទស្សនាទាំងអស់គ្នា ដើម្បីស្វែងយល់ពីជីវភាពពិតរបស់គ្រួសារខ្មែរយើង។

សូមអរគុណសម្រាប់ការគាំទ្រ និងការទស្សនា! 🙏

#ភូមិខ្មែរ #ភាគទី៣៧ #ជីវភាពគ្រួសារខ្មែរ #ជីវិតពិត #ការតស៊ូក្នុងជីវិត #វប្បធម៌ខ្មែរ
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៥ ថោះ រោង មមី ច កុរ រាសីឡើងខ្ពស់ត្រដែត ។ឆ្នាំទាំង៤ ឆ្លូវ ខាល មមែ វក រាសីល្អមធ្យម ។ឆ្នាំទាំង៣ ជូត ម្សាញ់ រកា រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36388
-----------
-Telegram
-Facebook
-YouTube
-Web
ព្រេងនិទានពីរនៅក្រុមប្រាសាទបាកាណ
———————————
“បាកាណ”ជាក្រុមប្រាសាទ ឬហៅថាក្រុមប្រាសាទព្រះខាន់កំពង់ស្វាយ។ បច្ចុប្បន្នទីតាំងបុរាណដ្ឋាននេះបានកាត់បញ្ចូលក្នុង ភូមិសាស្រ្តរដ្ឋបាលឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៃភាគខាងជើងប្រទេសកម្ពុជា ដែលមានចម្ងាយប្រហែល ១០៥ គីឡូម៉ែត្រភ្ជាប់តាមផ្លូវបុរាណមួយខ្សែចេញពីអង្គរទៅភាគខាង កើត ។ តាមប្រវត្តិសាស្រ្តរដ្ឋបាលនៃទីតាំងតំបន់នេះបានផ្លាស់ ប្តូរជាញឹកញាប់។ មុនឆ្នាំ១៩៨៦ក្រុមប្រាសាទបាកាណ រាប់ចូល ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយភូមិសាស្រ្តនេះ នៅកៀកជិតតំបន់ភ្នំដែក ដែលអ្នកស្រាវជ្រាវឱ្យតម្លៃថាគឺជាប្រភពនៃការផ្គត់ផ្គង់ដែកដ៏សំខាន់បំផុតនៃអារ្យធម៌អង្គរ។ ទន្ទឹមនោះក្នុង ឆ្នាំ២០២០ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះក្រុមប្រាសាទបាកាណទៅក្នុងបញ្ជីត្រៀមបញ្ចូលជាបេតិកភណ្ឌពិភពលោក។

👉🏻អានអត្ថបទ៖ https://khmercivilization.ams.com.kh/detail/35391

#បទអត្ថធិប្បាយ #AMS #khmercivilzation #Cambodia #amskhmercivilization #cartoon
#វប្បធម៌ជាតិ #ប្រពៃណី #ទំនៀមទំលាប់ #សិល្បៈ #កេរមរតកវប្បធម៌ #កេរដំណែល #បេតិកភណ្ឌវប្បធម៌ #វប្បធម៌អរូបីយ #វប្បធម៌រូបីយ #សំណង់បុរាណ #វត្ថុបុរាណ #សថានីយ៍បុរាណ #អភិរក្សដ្ឋាន #រមណីយដ្ឋានប្រវត្តិសាស្រ្ត #ទស្សនីយភាព #តូរ្យតន្រ្តី #សូន្យរូប #ចម្លាក់ #អត្តសញ្ញាណ #កម្មសិទ្ធបញ្ញា #អភិរក្ស #អភិវឌ្ឍ #ចំណេះ #ស្រាវជ្រាវ
Media is too big
VIEW IN TELEGRAM
ពាក្យសទិសសូរ រួមមាន៖ «កេរ កេរ្តិ៍ គេ និងគេហ៍» | ដោយ លោក យ៉ាន ហៀន
——-
សូមជម្រាបជូននូវការសិក្សាស្វែងយល់អំពីពាក្យសទិសសូរ រួមមាន៖ «កេរ កេរ្តិ៍ គេ និងគេហ៍» ដែលមានសូរស្រដៀងគ្នា ប៉ុន្តែមានអត្ថន័យ និងការប្រើប្រាស់ខុសៗគ្នា។
ការបកស្រាយយ៉ាងក្បោះក្បាយ និងផ្តល់ចំណេះដឹងដោយ លោក យ៉ាន ហៀន។
សូមអញ្ជើញទស្សនា និងស្វែងយល់ ដើម្បីបង្កើនចំណេះដឹងផ្នែកភាសា និងអក្សរសាស្ត្រខ្មែរ ព្រមទាំងប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ។


#អក្សរសាស្ត្រខ្មែរ #សទិសសូរពាក្យ #ភាសាខ្មែរ #ចំណេះដឹងភាសាខ្មែរ #យ៉ានហៀន