AMS Khmer Civilization
1.54K subscribers
4.26K photos
648 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ប្រតិមាព្រះអគ្និ (អគ្គី) នៅសម័យបុរាណ
-----------
Join AMS Khmer Civilization

ព្រះអគ្និ ឬហៅម្យ៉ាងទៀតថា “ព្រះអគ្គី” ជាទេពដ៏សំខាន់មួយនៅសម័យវេទ ដែលគេចាត់ទុកថា​ជា ព្រះតំណាងឱ្យភ្លើង និងជាលោកបាលប្រចាំនៅទិសអាគ្នេយ៍។ ព្រះអង្គ ជាអ្នកតភ្ជាប់ (ទូត) រវាងពិភពមនុស្សនិងអាទិទេព តាមរយៈអណ្តាតភ្លើងនៃកិច្ចបូជាយញ្ញ។ ព្រះអង្គ ជាអ្នកនាំយកតង្វាយពីមនុស្សថ្វាយទៅដល់ព្រះហស្តរបស់របស់អាទិទេពដទៃទៀត និងជាសាក្សីនៃអំពើរបស់មនុស្ស។ ព្រមជាមួយគ្នានេះ ព្រះអគ្និ ជាអ្នកបណ្តេញភាពងងឹត និងភាពភ័យខ្លាចនៅក្នុងពេលរាត្រី។ នៅក្នុងសង្គមខ្មែរ ទេពអង្គនេះចាប់ផ្តើមមានអ្នកប្រណិប័តន៍ និងមានឥទ្ធិពលដំបូងតាំងពីរវាងចុងសម័យហ្វូណន ឬដើមសម័យចេនឡា (ដើមស.វ.ទី៧)។​ តាមរយៈឥទ្ធិពលនេះ បុព្វបុរសខ្មែរបានបង្កើតឱ្យមានរូបភាពសិល្បៈជា “ព្រះអគ្និ” តាមរយៈចម្លាក់ផង និងប្រតិមាផង។ តើប្រតិមាព្រះអគ្និ (ព្រះអគ្គី) នៅក្នុងសិល្បៈខ្មែរនាសម័យបុរាណ មានលក្ខណៈដូចម្តេចខ្លះ?
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36223
-----------
-Telegram
-Facebook
-YouTube
-Web
❤1
កប់អង្កររាបក្នុងពិធីកោរជុក
-----------
Join AMS Khmer Civilization

អ្នកស្រាវជ្រាវយល់ថា “កោរជុក” ឬ “កោរកំប៉ោយ” ជា​ពិធី​​ឆ្លង​វ័យក្នុង​ដំណើរជីវិត​​​ មនុស្ស​ខ្មែរ ពោលគឺឆ្លងពីវ័យ​កុមារ​ភាពត្រៀមខ្លួនចូលភាពពេញវ័យ។ បើតាមចំណាំ​គេ​ច្រើន​​ធ្វើពិធីឱ្យក្មេង​​ទាំង​ប្រុសទាំងស្រី​អាយុ​ចាប់ពី៩ឆ្នាំ ឬ១១ឆ្នាំ ដល់១៣ឆ្នាំ។ មក​ដល់សព្វថ្ងៃ ទំនៀមនេះ​នៅសង្កេតឃើញបន្តប្រារព្ធតាមភូមិមួយចំនួន ស្ថិត​នៅ​តំបន់អង្គរ​ ខេត្តសៀមរាប ធ្វើក្នុងរវាងខែមាឃ និងខែផល្គុន (កុម្ភៈ-មីនា)។ សោតឯដំណើរនៃពិធី មានការរៀបចំកិច្ចតូចធំ និងមានរណ្តាប់ច្រើនប្រការដែរ រាប់តាំងពី​ធ្វើនំ សង់​រោងពិធី ចាក់ចេកតុបតែង ធ្វើរានកោរ​សក់ឬរានម៉ា ធ្វើបាយសី និងគ្រឿងសក្ការបូជា​​ផ្សេងៗ។ ក្នុង​ចំណោមនោះ អង្កររាប​ក៏ជា​រណ្តាប់យ៉ាង​សំខាន់​ ដែល​រៀបចំជាពិសេសសម្រាប់សាមីពិធីហៅថា “កិច្ច​ដេក​អង្កររាប”។​ តាម​ការ​សង្កេត​ ​គេឃើ​ញ​ក្នុងអង្កររាបតែងមាន​កប់​រុក្ខជាតិ​ ឬហៅថាថ្នាំច្រើនមុខ ហើយក្នុង​អត្ថបទនេះខ្ញុំសូមលើកករណីពិធីកោរជុក ​នៅភូមិត្នោតជ្រុំ ស្ថិត​ក្នុងស្រុក​ពួក​ ខេត្តសៀមរាប មករៀបរាប់ដូចខាងក្រោម។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/36235
-----------
-Telegram
-Facebook
-YouTube
-Web
👍1
Media is too big
VIEW IN TELEGRAM
ពាក្យ «បរិយាបន្ន» ជាពាក្យមួយក្នុងចំណោមពាក្យថ្មីនៃអក្សរសាស្ត្រខ្មែរ ដែលមានការប្រើប្រាស់ក្នុងវិស័យសេដ្ឋកិច្ច និងបរិបទសង្គម។

សូមអញ្ជើញស្វែងយល់ និងស្វាគមន៍ការបកស្រាយអត្ថន័យនៃពាក្យ «បរិយាបន្ន» ដោយលោក មួង ទៀង ដើម្បីបង្កើនចំណេះដឹង និងការយល់ដឹងអំពីការប្រើប្រាស់ពាក្យខ្មែរឱ្យបានត្រឹមត្រូវ។

🙏 សូមអរគុណចំពោះការចែករំលែកចំណេះដឹង និងការចូលរួមលើកកម្ពស់អក្សរសាស្ត្រខ្មែរ។

#អក្សរសាស្ត្រខ្មែរ #ពាក្យថ្មី #បរិយាបន្ន #ភាសាខ្មែរ #ចំណេះដឹងជាអំណាច
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៣ ឆ្លូវ វក រកា រាសីឡើងខ្ពស់ត្រដែត ។ឆ្នាំទាំង៧ ជូត ខាល ថោះ រោង ម្សាញ់ មមី មមែ រាសីល្អមធ្យម។ឆ្នាំទាំង២ ច កុរ រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36249
-----------
-Telegram
-Facebook
-YouTube
-Web
Media is too big
VIEW IN TELEGRAM
ប្រាសាទមេបុណ្យខាងលិចបានលេចរូបរាងឡើងវិញ បន្ទាប់ពីទទួលបានការជួសជុលអស់រយៈពេលប្រមាណ ១៤ឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលបារាំង។ នៅពីក្រោយសមិទ្ធផលដ៏មានតម្លៃនេះ ក៏មានការចូលរួមយ៉ាងសកម្មពី “អ្នកស្រុកអង្គរ” ក្នុងការស្វែងរកបំណែកថ្ម ជួសជុល ដាប់ឆ្លាក់ និងរៀបផ្គុំថ្មប្រាសាទឡើងវិញ។ ជំនាញ បទពិសោធន៍ និងកម្លាំងកាយរបស់ពួកគាត់ គឺជាចំណែកដ៏សំខាន់ក្នុងការអភិរក្សមរតកដូនតា សម្រាប់កូនចៅជំនាន់ក្រោយ។

តើការជួសជុលប្រាសាទដែលស្ថិតនៅកណ្តាលបារាយណ៍ដ៏ធំល្វឹងល្វើយនេះ បានជួបប្រទះឧបសគ្គអ្វីខ្លះ? សូមទស្សនាវីដេអូ ដើម្បីស្វែងយល់ពីការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញខ្មែរ-បារាំង និងអ្នកស្រុកអង្គរ ដែលបានរួមសាមគ្គីគ្នា ដើម្បីសង្គ្រោះ និងថែរក្សាមរតកដ៏មានតម្លៃនេះ។

#អនកស្រុកអង្គរ #ឧទយានអង្គរ #បរាសាទមេបុណ្យខាងលិច #សថាបត្យកម្មខ្មែរ #ទេសចរណ៍វប្បធម៌ #SiemReap #កមពុជាអស្ចារ្យ #CambodiaAmazing #AMSKhmerCivilization #AMS #កមពុជាមាតុភូមិខ្ញុំ
#ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC
Media is too big
VIEW IN TELEGRAM
ភ្លេងអារក្ស បទ «ព្រះរាមចូលកោដ»✨

បទ «ព្រះរាមចូលកោដ» គឺជាបទភ្លេងបុរាណដ៏មានអត្ថន័យសម្រាប់កិច្ចអញ្ជើញ «គ្រូខាងម្តាយ» ឱ្យយាងមកទទួលយក និងប្រោសព្រំសព្វសាធុការពរក្នុងពិធី។
សូមចូលរួមថែរក្សា និងលើកតម្កើងមរតកសិល្បៈវប្បធម៌ខ្មែរយើងទាំងអស់គ្នា! 🙏❤️
· ផលិតដោយ៖ AMS Khmer Civilization
· ប្រគំដោយក្រុមភ្លេងអារក្សខេត្តកំពង់ចាម

#AMSKhmerCivilization #KhmerTraditionalMusic #CambodianHeritage
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៦ ខាល ថោះ រោង ម្សាញ់ មមែ ច រាសីឡើងខ្ពស់ត្រដែត ។ឆ្នាំទាំង៣ ឆ្លូវ វក កុរ រាសីល្អមធ្យម។ឆ្នាំទាំង៣ ជូត មមី រកា រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36262
-----------
-Telegram
-Facebook
-YouTube
-Web
ផូស៊ីលឈើ វែងជាងគេនៅប្រទេស​កម្ពុជា​រកឃើញនៅស្រុកសេសាន
ខេត្ត​ស្ទឹងត្រែង
-----------
Join AMS Khmer Civilization

ដើមឈើ​ដែលបានក្លាយទៅជាថ្ម​ គេហៅថា​ផូស៊ីលឈើ ឬឈើក្លាយទៅជាថ្ម។​ ជាធម្មតា​ដើមឈើ​ភាគច្រើន​ត្រូវ​បាន​ងាប់ និង​ពុក​ផុយ​ទៅ​វិញ​លក្ខណៈ​ធម្មជាតិ​។ តែ​មាន​លក្ខខណ្ឌមួយ​ចំនួនបាន​ធ្វើ​អោយ​ដើមឈើ​ខ្លះ​បាន​ក្លាយ​ជាថ្ម ដែល​ទាម​ទា​រ​ឱ្យ​ដើម​ឈើ​ទាំង​នោះ​កប់​ក្នុង​ស្រទាប់​ដី​ ឬ​ភក់​ក្នុង​លក្ខណៈ​រហ័ស​ ព្រម​ទាំង​កប់ជិត ធ្វើ​អុកស៊ីសែន​ពុំ​អាច​ឆ្លង​កាត់​បាន​ ការ​ផ្លាស់​ផ្តូរសារធាតុគីមីនៅ​ក្នុងឈើ​ តាមរយៈទឹក​ក្រោមដី រយៈ​ពេល​រាប់ពាន់ ម៉ឺន​ឬ​លានឆ្នាំ​ ដើមឈើ​ទាំង​នោះ​ក៏​បាន​ក្លាយ​ទៅ​ជា​ថ្ម​.......
-----------
អត្ថបទលម្អិត៖
-----------
-Telegram
-Facebook
-YouTube
-Web