AMS Khmer Civilization
1.54K subscribers
4.26K photos
648 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
Media is too big
VIEW IN TELEGRAM
ព្រះវិហារអាយុកាល ១០០ ឆ្នាំ នៅវត្តព្រះប្រសប់ និងចម្លាក់រឿងព្រះជិនវង្ស

ស្នាដៃស្ថាបត្យកម្មបុរាណ និងចម្លាក់ដ៏មានតម្លៃ ដែលបង្កប់នូវសិល្បៈ ជំនឿ ព្រះពុទ្ធសាសនា និងមរតកវប្បធម៌ខ្មែរដ៏ផូរផង់។
រាល់ចម្លាក់នីមួយៗ មិនត្រឹមតែបង្ហាញពីស្នាដៃដ៏ប៉ិនប្រសប់របស់បុព្វបុរសខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពនៃការបន្សល់ទុកនូវរឿងរ៉ាវ និងចំណេះដឹងពីអតីតកាលសម្រាប់កូនចៅជំនាន់ក្រោយ។
ថែរក្សាមរតកដូនតា ស្រឡាញ់សិល្បៈខ្មែរ និងបន្តតម្លៃវប្បធម៌ឱ្យគង់វង្សជានិរន្តរ៍។

#វត្តព្រះប្រសប់ #ព្រះវិហារបុរាណ #ព្រះជិនវង្ស #ចម្លាក់ខ្មែរ #មរតកវប្បធម៌ខ្មែរ #អភិរក្សសម្បត្តិជាតិ
Media is too big
VIEW IN TELEGRAM
ពាក្យទាក់ទងនឹងដើមឈើ (វគ្គ២) 🇰🇭🇺🇸🇫🇷🇨🇳

ស្វែងយល់ និងសិក្សាពាក្យថ្មីៗទាក់ទងនឹងដើមឈើ ជាភាសាខ្មែរ អង់គ្លេស បារាំង និងចិន ដើម្បីបង្កើនចំណេះដឹង និងពង្រីកសមត្ថភាពភាសាបរទេស។

ចូលរួមថែរក្សាដើមឈើ និងបរិស្ថាន ដើម្បីអនាគតបៃតង និងនិរន្តរភាព។

#ពាក្យថ្មី #ពាក្យទាក់ទងនឹងដើមឈើ #ភាសាអង់គ្លេស #ភាសាបារាំង #ភាសាចិន #រៀនភាសាបរទេស #បរិស្ថានបៃតង
Media is too big
VIEW IN TELEGRAM
មជ្ឈមណ្ឌលតម្កល់ឯកសារសាលាក្តីខ្មែរក្រហម រកឃើញម្ចាស់ជ័យលាភីឆ្នើមតែងនិពន្ធកំណាព្យពីររូប
..................................
ជាផ្នែកមួយនៃការលើកកម្ពស់ការតែងនិពន្ធនៅក្នុងវិស័យអក្សរសាស្ត្រ ព្រមទាំងលើកទឹកចិត្តដល់សិស្ស និស្សិត និងគរុសិស្ស ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំនានាទូទាំងប្រទេស ឱ្យឈ្វេងយល់អំពីប្រវត្តិសាស្ត្រជុំវិញរបបកម្ពុជាប្រជាធិបតេយ្យ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានរៀបចំកម្មវិធីប្រកួតប្រជែង និងរកឃើញម្ចាស់ជ័យលាភីតែងកំណាព្យឆ្នើមចំនួនពីររូប។ ពិធីប្រកាសប្រគល់ពានរង្វាន់តែងនិពន្ធកំណាព្យបានប្រព្រឹត្តទៅកាលពីថ្ងៃពុធកន្លងទៅ។ កម្មវិធីប្រគល់ពានរង្វាន់នេះ មានគោលបំណងចូលរួមលើកកម្ពស់ការស្រាវជ្រាវ ការអាន និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ផលប៉ះពាល់ ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ព្រមទាំងកេរដំណែលនៃ អ.វ.ត.ក. តាមរយៈការបង្កើតស្នាដៃតែងនិពន្ធកំណាព្យ។

#អក្សរសាស្ត្រខ្មែរ #តែងនិពន្ធកំណាព្យ #ប្រវត្តិសាស្ត្រខ្មែរ #សាលាក្តីខ្មែរក្រហម #អវតក #ការចងចាំប្រវត្តិសាស្ត្រ
Media is too big
VIEW IN TELEGRAM
ដំណើរនៃការធ្លាក់ចុះឥទ្ធិពលរបស់អាណាចក្រអង្គរ និងមូលហេតុជ្រើសរើសទីតាំងរាជធានីថ្មី
---------
តើអាណាចក្រអង្គរពិតជាបានបញ្ចប់នៅពេលដែលព្រះមហាក្សត្រខ្មែរឈប់កសាងប្រាសាទ និងផ្លាស់ប្តូររាជធានីមែនឬទេ?

តាមរយៈកម្មវិធី «សំឡេងថ្ម» លោកបណ្ឌិត វង់ សុធារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ បានលើកឡើងនូវទស្សនៈ និងអំណះអំណាងសំខាន់ៗ ពាក់ព័ន្ធនឹងការធ្លាក់ចុះឥទ្ធិពលរបស់អាណាចក្រអង្គរ ព្រមទាំងបង្ហាញថា អំណាច និងដែនដីរបស់ព្រះមហាក្សត្រខ្មែរនៅតែមានវិសាលភាពធំធេងក្នុងអំឡុងចុងសតវត្សទី១៥។

✨ តើកត្តាអ្វីខ្លះដែលនាំឱ្យមានការផ្លាស់ប្តូររាជធានី? ហើយតើការចាកចេញពីអង្គរមានន័យដូចម្តេចចំពោះប្រវត្តិសាស្ត្រខ្មែរ?

សូមរួមគ្នាស្វែងយល់ និងពិចារណាលើភស្តុតាងប្រវត្តិសាស្ត្រ ដើម្បីយល់កាន់តែច្បាស់អំពីដំណើរវិវត្តនៃអរិយធម៌ខ្មែរ។

#ប្រវត្តិសាស្ត្រខ្មែរ #អាណាចក្រអង្គរ #រាជធានីខ្មែរ #សំឡេងថ្ម #ចំណេះដឹងប្រវត្តិសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៣ ថោះ ច កុរ រាសីឡើងខ្ពស់ត្រដែត ។ឆ្នាំទាំង៦ ឆ្លូវ រោង ម្សាញ់ មមី មមែ រកា រាសីល្អមធ្យម។ឆ្នាំទាំង៣ ជូត ខាល វក រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36220
-----------
-Telegram
-Facebook
-YouTube
-Web
ប្រតិមាព្រះអគ្និ (អគ្គី) នៅសម័យបុរាណ
-----------
Join AMS Khmer Civilization

ព្រះអគ្និ ឬហៅម្យ៉ាងទៀតថា “ព្រះអគ្គី” ជាទេពដ៏សំខាន់មួយនៅសម័យវេទ ដែលគេចាត់ទុកថា​ជា ព្រះតំណាងឱ្យភ្លើង និងជាលោកបាលប្រចាំនៅទិសអាគ្នេយ៍។ ព្រះអង្គ ជាអ្នកតភ្ជាប់ (ទូត) រវាងពិភពមនុស្សនិងអាទិទេព តាមរយៈអណ្តាតភ្លើងនៃកិច្ចបូជាយញ្ញ។ ព្រះអង្គ ជាអ្នកនាំយកតង្វាយពីមនុស្សថ្វាយទៅដល់ព្រះហស្តរបស់របស់អាទិទេពដទៃទៀត និងជាសាក្សីនៃអំពើរបស់មនុស្ស។ ព្រមជាមួយគ្នានេះ ព្រះអគ្និ ជាអ្នកបណ្តេញភាពងងឹត និងភាពភ័យខ្លាចនៅក្នុងពេលរាត្រី។ នៅក្នុងសង្គមខ្មែរ ទេពអង្គនេះចាប់ផ្តើមមានអ្នកប្រណិប័តន៍ និងមានឥទ្ធិពលដំបូងតាំងពីរវាងចុងសម័យហ្វូណន ឬដើមសម័យចេនឡា (ដើមស.វ.ទី៧)។​ តាមរយៈឥទ្ធិពលនេះ បុព្វបុរសខ្មែរបានបង្កើតឱ្យមានរូបភាពសិល្បៈជា “ព្រះអគ្និ” តាមរយៈចម្លាក់ផង និងប្រតិមាផង។ តើប្រតិមាព្រះអគ្និ (ព្រះអគ្គី) នៅក្នុងសិល្បៈខ្មែរនាសម័យបុរាណ មានលក្ខណៈដូចម្តេចខ្លះ?
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36223
-----------
-Telegram
-Facebook
-YouTube
-Web
❤1
កប់អង្កររាបក្នុងពិធីកោរជុក
-----------
Join AMS Khmer Civilization

អ្នកស្រាវជ្រាវយល់ថា “កោរជុក” ឬ “កោរកំប៉ោយ” ជា​ពិធី​​ឆ្លង​វ័យក្នុង​ដំណើរជីវិត​​​ មនុស្ស​ខ្មែរ ពោលគឺឆ្លងពីវ័យ​កុមារ​ភាពត្រៀមខ្លួនចូលភាពពេញវ័យ។ បើតាមចំណាំ​គេ​ច្រើន​​ធ្វើពិធីឱ្យក្មេង​​ទាំង​ប្រុសទាំងស្រី​អាយុ​ចាប់ពី៩ឆ្នាំ ឬ១១ឆ្នាំ ដល់១៣ឆ្នាំ។ មក​ដល់សព្វថ្ងៃ ទំនៀមនេះ​នៅសង្កេតឃើញបន្តប្រារព្ធតាមភូមិមួយចំនួន ស្ថិត​នៅ​តំបន់អង្គរ​ ខេត្តសៀមរាប ធ្វើក្នុងរវាងខែមាឃ និងខែផល្គុន (កុម្ភៈ-មីនា)។ សោតឯដំណើរនៃពិធី មានការរៀបចំកិច្ចតូចធំ និងមានរណ្តាប់ច្រើនប្រការដែរ រាប់តាំងពី​ធ្វើនំ សង់​រោងពិធី ចាក់ចេកតុបតែង ធ្វើរានកោរ​សក់ឬរានម៉ា ធ្វើបាយសី និងគ្រឿងសក្ការបូជា​​ផ្សេងៗ។ ក្នុង​ចំណោមនោះ អង្កររាប​ក៏ជា​រណ្តាប់យ៉ាង​សំខាន់​ ដែល​រៀបចំជាពិសេសសម្រាប់សាមីពិធីហៅថា “កិច្ច​ដេក​អង្កររាប”។​ តាម​ការ​សង្កេត​ ​គេឃើ​ញ​ក្នុងអង្កររាបតែងមាន​កប់​រុក្ខជាតិ​ ឬហៅថាថ្នាំច្រើនមុខ ហើយក្នុង​អត្ថបទនេះខ្ញុំសូមលើកករណីពិធីកោរជុក ​នៅភូមិត្នោតជ្រុំ ស្ថិត​ក្នុងស្រុក​ពួក​ ខេត្តសៀមរាប មករៀបរាប់ដូចខាងក្រោម។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/36235
-----------
-Telegram
-Facebook
-YouTube
-Web
👍1
Media is too big
VIEW IN TELEGRAM
ពាក្យ «បរិយាបន្ន» ជាពាក្យមួយក្នុងចំណោមពាក្យថ្មីនៃអក្សរសាស្ត្រខ្មែរ ដែលមានការប្រើប្រាស់ក្នុងវិស័យសេដ្ឋកិច្ច និងបរិបទសង្គម។

សូមអញ្ជើញស្វែងយល់ និងស្វាគមន៍ការបកស្រាយអត្ថន័យនៃពាក្យ «បរិយាបន្ន» ដោយលោក មួង ទៀង ដើម្បីបង្កើនចំណេះដឹង និងការយល់ដឹងអំពីការប្រើប្រាស់ពាក្យខ្មែរឱ្យបានត្រឹមត្រូវ។

🙏 សូមអរគុណចំពោះការចែករំលែកចំណេះដឹង និងការចូលរួមលើកកម្ពស់អក្សរសាស្ត្រខ្មែរ។

#អក្សរសាស្ត្រខ្មែរ #ពាក្យថ្មី #បរិយាបន្ន #ភាសាខ្មែរ #ចំណេះដឹងជាអំណាច
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៣ ឆ្លូវ វក រកា រាសីឡើងខ្ពស់ត្រដែត ។ឆ្នាំទាំង៧ ជូត ខាល ថោះ រោង ម្សាញ់ មមី មមែ រាសីល្អមធ្យម។ឆ្នាំទាំង២ ច កុរ រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36249
-----------
-Telegram
-Facebook
-YouTube
-Web