AMS Khmer Civilization
1.54K subscribers
4.26K photos
648 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
Media is too big
VIEW IN TELEGRAM
ពាក្យទាក់ទងនឹងដើមឈើ (វគ្គ១) 🇰🇭🇺🇸🇫🇷🇨🇳

ស្វែងយល់ និងសិក្សាពាក្យថ្មីៗទាក់ទងនឹងដើមឈើ ជាភាសាខ្មែរ អង់គ្លេស បារាំង និងចិន ដើម្បីបង្កើនចំណេះដឹង និងពង្រីកសមត្ថភាពភាសាបរទេស។

ចូលរួមថែរក្សាដើមឈើ និងបរិស្ថាន ដើម្បីអនាគតបៃតង និងនិរន្តរភាព។

#ពាក្យថ្មី #ពាក្យទាក់ទងនឹងដើមឈើ #ភាសាអង់គ្លេស #ភាសាបារាំង #ភាសាចិន #រៀនភាសាបរទេស #បរិស្ថានបៃតង
Media is too big
VIEW IN TELEGRAM
Title: រឿង ទីងមោង ចិត្តល្អ
———————
Caption: តោះមកតាមដានរឿង “ទីងមោង ចិត្តល្អ” រឿងរ៉ាវអប់រំដ៏មានន័យ រំលេចពីទីងមោងយាមស្រូវដែលធ្វើអំពីចំបើងឥតបេះដូង ប៉ុន្តែនៅយប់ដែលមានខ្យល់ព្យុះខ្លាំង វាបានប្រើប្រាស់ក្តីមេត្តា និងកំដៅពីក្រមាខ្មែរ ជួយកក់ក្តៅ និងការពារកូនចាបមាសតូចមួយក្បាលឱ្យផុតពីគ្រោះថ្នាក់! 🎬✨
💡 បង្រៀនយើងថា៖ អំពើល្អ និងទឹកចិត្តមេត្តាពិតប្រាកដ មិនមែនមើលលើរូបរាងខាងក្រៅនោះទេ ប៉ុន្តែស្ថិតនៅលើការជួយជ្រោមជ្រែង និងចិត្តសប្បុរសដែលយើងមានចំពោះអ្នកដទៃ។

#នទានកំសាន្ត #AMS #khmercivilzation #Cambodia #amskhmercivilization #cartoon
#រឿងព្រេងខ្មែរ #3DAnimation #CambodianCulture #KhmerStory #KhmerAnimation #Story70 #ទីទុយចើងស្រូវ
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៤ ជូត រោង ម្សាញ់ វក រាសីឡើងខ្ពស់ត្រដែត ។ឆ្នាំទាំង៤ ឆ្លូវ ខាល រកា កុរ រាសីល្អមធ្យម។ឆ្នាំទាំង៤ ថោះ មមី មមែ ច រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36217
-----------
-Telegram
-Facebook
-YouTube
-Web
Media is too big
VIEW IN TELEGRAM
ព្រះវិហារអាយុកាល ១០០ ឆ្នាំ នៅវត្តព្រះប្រសប់ និងចម្លាក់រឿងព្រះជិនវង្ស

ស្នាដៃស្ថាបត្យកម្មបុរាណ និងចម្លាក់ដ៏មានតម្លៃ ដែលបង្កប់នូវសិល្បៈ ជំនឿ ព្រះពុទ្ធសាសនា និងមរតកវប្បធម៌ខ្មែរដ៏ផូរផង់។
រាល់ចម្លាក់នីមួយៗ មិនត្រឹមតែបង្ហាញពីស្នាដៃដ៏ប៉ិនប្រសប់របស់បុព្វបុរសខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពនៃការបន្សល់ទុកនូវរឿងរ៉ាវ និងចំណេះដឹងពីអតីតកាលសម្រាប់កូនចៅជំនាន់ក្រោយ។
ថែរក្សាមរតកដូនតា ស្រឡាញ់សិល្បៈខ្មែរ និងបន្តតម្លៃវប្បធម៌ឱ្យគង់វង្សជានិរន្តរ៍។

#វត្តព្រះប្រសប់ #ព្រះវិហារបុរាណ #ព្រះជិនវង្ស #ចម្លាក់ខ្មែរ #មរតកវប្បធម៌ខ្មែរ #អភិរក្សសម្បត្តិជាតិ
Media is too big
VIEW IN TELEGRAM
ពាក្យទាក់ទងនឹងដើមឈើ (វគ្គ២) 🇰🇭🇺🇸🇫🇷🇨🇳

ស្វែងយល់ និងសិក្សាពាក្យថ្មីៗទាក់ទងនឹងដើមឈើ ជាភាសាខ្មែរ អង់គ្លេស បារាំង និងចិន ដើម្បីបង្កើនចំណេះដឹង និងពង្រីកសមត្ថភាពភាសាបរទេស។

ចូលរួមថែរក្សាដើមឈើ និងបរិស្ថាន ដើម្បីអនាគតបៃតង និងនិរន្តរភាព។

#ពាក្យថ្មី #ពាក្យទាក់ទងនឹងដើមឈើ #ភាសាអង់គ្លេស #ភាសាបារាំង #ភាសាចិន #រៀនភាសាបរទេស #បរិស្ថានបៃតង
Media is too big
VIEW IN TELEGRAM
មជ្ឈមណ្ឌលតម្កល់ឯកសារសាលាក្តីខ្មែរក្រហម រកឃើញម្ចាស់ជ័យលាភីឆ្នើមតែងនិពន្ធកំណាព្យពីររូប
..................................
ជាផ្នែកមួយនៃការលើកកម្ពស់ការតែងនិពន្ធនៅក្នុងវិស័យអក្សរសាស្ត្រ ព្រមទាំងលើកទឹកចិត្តដល់សិស្ស និស្សិត និងគរុសិស្ស ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំនានាទូទាំងប្រទេស ឱ្យឈ្វេងយល់អំពីប្រវត្តិសាស្ត្រជុំវិញរបបកម្ពុជាប្រជាធិបតេយ្យ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានរៀបចំកម្មវិធីប្រកួតប្រជែង និងរកឃើញម្ចាស់ជ័យលាភីតែងកំណាព្យឆ្នើមចំនួនពីររូប។ ពិធីប្រកាសប្រគល់ពានរង្វាន់តែងនិពន្ធកំណាព្យបានប្រព្រឹត្តទៅកាលពីថ្ងៃពុធកន្លងទៅ។ កម្មវិធីប្រគល់ពានរង្វាន់នេះ មានគោលបំណងចូលរួមលើកកម្ពស់ការស្រាវជ្រាវ ការអាន និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ផលប៉ះពាល់ ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ព្រមទាំងកេរដំណែលនៃ អ.វ.ត.ក. តាមរយៈការបង្កើតស្នាដៃតែងនិពន្ធកំណាព្យ។

#អក្សរសាស្ត្រខ្មែរ #តែងនិពន្ធកំណាព្យ #ប្រវត្តិសាស្ត្រខ្មែរ #សាលាក្តីខ្មែរក្រហម #អវតក #ការចងចាំប្រវត្តិសាស្ត្រ
Media is too big
VIEW IN TELEGRAM
ដំណើរនៃការធ្លាក់ចុះឥទ្ធិពលរបស់អាណាចក្រអង្គរ និងមូលហេតុជ្រើសរើសទីតាំងរាជធានីថ្មី
---------
តើអាណាចក្រអង្គរពិតជាបានបញ្ចប់នៅពេលដែលព្រះមហាក្សត្រខ្មែរឈប់កសាងប្រាសាទ និងផ្លាស់ប្តូររាជធានីមែនឬទេ?

តាមរយៈកម្មវិធី «សំឡេងថ្ម» លោកបណ្ឌិត វង់ សុធារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ បានលើកឡើងនូវទស្សនៈ និងអំណះអំណាងសំខាន់ៗ ពាក់ព័ន្ធនឹងការធ្លាក់ចុះឥទ្ធិពលរបស់អាណាចក្រអង្គរ ព្រមទាំងបង្ហាញថា អំណាច និងដែនដីរបស់ព្រះមហាក្សត្រខ្មែរនៅតែមានវិសាលភាពធំធេងក្នុងអំឡុងចុងសតវត្សទី១៥។

✨ តើកត្តាអ្វីខ្លះដែលនាំឱ្យមានការផ្លាស់ប្តូររាជធានី? ហើយតើការចាកចេញពីអង្គរមានន័យដូចម្តេចចំពោះប្រវត្តិសាស្ត្រខ្មែរ?

សូមរួមគ្នាស្វែងយល់ និងពិចារណាលើភស្តុតាងប្រវត្តិសាស្ត្រ ដើម្បីយល់កាន់តែច្បាស់អំពីដំណើរវិវត្តនៃអរិយធម៌ខ្មែរ។

#ប្រវត្តិសាស្ត្រខ្មែរ #អាណាចក្រអង្គរ #រាជធានីខ្មែរ #សំឡេងថ្ម #ចំណេះដឹងប្រវត្តិសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៣ ថោះ ច កុរ រាសីឡើងខ្ពស់ត្រដែត ។ឆ្នាំទាំង៦ ឆ្លូវ រោង ម្សាញ់ មមី មមែ រកា រាសីល្អមធ្យម។ឆ្នាំទាំង៣ ជូត ខាល វក រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36220
-----------
-Telegram
-Facebook
-YouTube
-Web
ប្រតិមាព្រះអគ្និ (អគ្គី) នៅសម័យបុរាណ
-----------
Join AMS Khmer Civilization

ព្រះអគ្និ ឬហៅម្យ៉ាងទៀតថា “ព្រះអគ្គី” ជាទេពដ៏សំខាន់មួយនៅសម័យវេទ ដែលគេចាត់ទុកថា​ជា ព្រះតំណាងឱ្យភ្លើង និងជាលោកបាលប្រចាំនៅទិសអាគ្នេយ៍។ ព្រះអង្គ ជាអ្នកតភ្ជាប់ (ទូត) រវាងពិភពមនុស្សនិងអាទិទេព តាមរយៈអណ្តាតភ្លើងនៃកិច្ចបូជាយញ្ញ។ ព្រះអង្គ ជាអ្នកនាំយកតង្វាយពីមនុស្សថ្វាយទៅដល់ព្រះហស្តរបស់របស់អាទិទេពដទៃទៀត និងជាសាក្សីនៃអំពើរបស់មនុស្ស។ ព្រមជាមួយគ្នានេះ ព្រះអគ្និ ជាអ្នកបណ្តេញភាពងងឹត និងភាពភ័យខ្លាចនៅក្នុងពេលរាត្រី។ នៅក្នុងសង្គមខ្មែរ ទេពអង្គនេះចាប់ផ្តើមមានអ្នកប្រណិប័តន៍ និងមានឥទ្ធិពលដំបូងតាំងពីរវាងចុងសម័យហ្វូណន ឬដើមសម័យចេនឡា (ដើមស.វ.ទី៧)។​ តាមរយៈឥទ្ធិពលនេះ បុព្វបុរសខ្មែរបានបង្កើតឱ្យមានរូបភាពសិល្បៈជា “ព្រះអគ្និ” តាមរយៈចម្លាក់ផង និងប្រតិមាផង។ តើប្រតិមាព្រះអគ្និ (ព្រះអគ្គី) នៅក្នុងសិល្បៈខ្មែរនាសម័យបុរាណ មានលក្ខណៈដូចម្តេចខ្លះ?
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36223
-----------
-Telegram
-Facebook
-YouTube
-Web
❤1
កប់អង្កររាបក្នុងពិធីកោរជុក
-----------
Join AMS Khmer Civilization

អ្នកស្រាវជ្រាវយល់ថា “កោរជុក” ឬ “កោរកំប៉ោយ” ជា​ពិធី​​ឆ្លង​វ័យក្នុង​ដំណើរជីវិត​​​ មនុស្ស​ខ្មែរ ពោលគឺឆ្លងពីវ័យ​កុមារ​ភាពត្រៀមខ្លួនចូលភាពពេញវ័យ។ បើតាមចំណាំ​គេ​ច្រើន​​ធ្វើពិធីឱ្យក្មេង​​ទាំង​ប្រុសទាំងស្រី​អាយុ​ចាប់ពី៩ឆ្នាំ ឬ១១ឆ្នាំ ដល់១៣ឆ្នាំ។ មក​ដល់សព្វថ្ងៃ ទំនៀមនេះ​នៅសង្កេតឃើញបន្តប្រារព្ធតាមភូមិមួយចំនួន ស្ថិត​នៅ​តំបន់អង្គរ​ ខេត្តសៀមរាប ធ្វើក្នុងរវាងខែមាឃ និងខែផល្គុន (កុម្ភៈ-មីនា)។ សោតឯដំណើរនៃពិធី មានការរៀបចំកិច្ចតូចធំ និងមានរណ្តាប់ច្រើនប្រការដែរ រាប់តាំងពី​ធ្វើនំ សង់​រោងពិធី ចាក់ចេកតុបតែង ធ្វើរានកោរ​សក់ឬរានម៉ា ធ្វើបាយសី និងគ្រឿងសក្ការបូជា​​ផ្សេងៗ។ ក្នុង​ចំណោមនោះ អង្កររាប​ក៏ជា​រណ្តាប់យ៉ាង​សំខាន់​ ដែល​រៀបចំជាពិសេសសម្រាប់សាមីពិធីហៅថា “កិច្ច​ដេក​អង្កររាប”។​ តាម​ការ​សង្កេត​ ​គេឃើ​ញ​ក្នុងអង្កររាបតែងមាន​កប់​រុក្ខជាតិ​ ឬហៅថាថ្នាំច្រើនមុខ ហើយក្នុង​អត្ថបទនេះខ្ញុំសូមលើកករណីពិធីកោរជុក ​នៅភូមិត្នោតជ្រុំ ស្ថិត​ក្នុងស្រុក​ពួក​ ខេត្តសៀមរាប មករៀបរាប់ដូចខាងក្រោម។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/36235
-----------
-Telegram
-Facebook
-YouTube
-Web
👍1