AMS Khmer Civilization
1.54K subscribers
4.26K photos
648 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ភូមិខ្មែរ ភាគ៣៤ ជ្រុងមួយនៃភូមិខ្មែរ ផ្សារខ្មែរភូមិស្រះស្រង់

ក្នុងចំណោមផ្សារជាច្រើនប្រភេទ ផ្សារបែបប្រពៃណីក្នុងភូមិ បានឆ្លុះបញ្ចាំងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងសហគមន៍មួយ។ ជាពិេសស ផ្សារមិនត្រឹមតែជាកន្លែងទិញលក់ម្ហូបអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលបង្ហាញពីទំនាក់ទំនង សាមគ្គីភាព និងអត្តសញ្ញាណនៃសហគមន៍មួយក្នុងប្រទេសកម្ពុជាផងដែរ។ 🌿✨

តោះ! មកទស្សនាបរិយាកាសផ្សារបែបប្រពៃណីនៅក្នុងភូមិស្រះស្រង់ទាំងអស់គ្នា! 🥰

#ភូមិខ្មែរ #ផ្សារខ្មែរ #ភូមិស្រះស្រង់ #វប្បធម៌ខ្មែរ #ជីវភាពអ្នកភូមិ
Media is too big
VIEW IN TELEGRAM
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦
—-
📆ចំណាំ៖ ឆ្នាំទាំង៦  ជូត ឆ្លូវ មមែ វក រកា ច រាសីឡើងខ្ពស់ត្រដែត ។
ឆ្នាំទាំង៤  រោង ម្សាញ់ មមី កុរ រាសីល្អមធ្យម។
ឆ្នាំទាំង២  ខាល ថោះ រាសីស្រុតចុះ ។

#ហោរាសាស្ត្រប្រចាំថ្ងៃ #រាសីទាំង១២ #សំណាងល្អ
Please open Telegram to view this post
VIEW IN TELEGRAM
Media is too big
VIEW IN TELEGRAM
ពាក្យថ្មីនៃអក្សរសាស្ត្រក្នុងវិស័យសេដ្ឋកិច្ច៖ «ភាពធន់»

សូមស្វែងយល់ពីអត្ថន័យ និងការប្រើប្រាស់ពាក្យ «ភាពធន់» ក្នុងវិស័យសេដ្ឋកិច្ច តាមរយៈការបកស្រាយយ៉ាងក្បោះក្បាយដោយ លោក មួង ទៀង។

ការយល់ដឹងអំពីពាក្យថ្មីៗ ជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ និងសម្បូរបែប ស្របតាមការវិវឌ្ឍនៃចំណេះដឹង និងសង្គមសម័យថ្មី។

#អក្សរសាស្ត្រខ្មែរ #ពាក្យថ្មី #ភាពធន់ #សេដ្ឋកិច្ច #អភិវឌ្ឍភាសាខ្មែរ
❤1
Media is too big
VIEW IN TELEGRAM
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦
———
📆ចំណាំ៖ ឆ្នាំទាំង៤  រោង ម្សាញ់ មមី មមែ  រាសីឡើងខ្ពស់ត្រដែត ។
ឆ្នាំទាំង៦  ឆ្លូវ ខាល ថោះ វក រកា ច  រាសីល្អមធ្យម។
ឆ្នាំទាំង២ ជូត កុរ  រាសីស្រុតចុះ ។

#ហោរាសាស្ត្រប្រចាំថ្ងៃ #រាសីទាំង១២ #សំណាងល្អ
សិលាចារឹកទួលបល្ល័ង្ក (វត្តច្រណូក) ខេត្តកំពង់ឆ្នាំង K.1418
————-
ទួលបល្ល័ង្ក មានទីតាំងស្ថិតនៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយត្រឹមតែ ៣៥០ម៉ែត្រ ខាងលិចប្រាសាទភ្នំពណ្ណរាយ។ បុរាណដ្ឋានទួលបល្ល័ង្ក បានបាក់បែកស្ទើរទាំងស្រុងទៅហើយ (នៅសល់តែគ្រឹះ) ប៉ុន្តែនៅរវាងពីរទសវត្សរ៍មុនគេបានប្រទះឃើញសិលាចារឹកចំនួន ១ ផ្ទាំង។ កន្លងមក  មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ធ្លាប់បានស្នើសុំយកសិលាចារឹកនេះមករក្សាទុក និងដាក់តាំងបង្ហាញនៅសារមន្ទីរខេត្តកំពង់ឆ្នាំង ប៉ុន្តែ ព្រះសង្ឃ គណៈកម្មការវត្ត និងអ្នកស្រុក មិនយល់ព្រមតាមសំណើនេះឡើយ ទើបសព្វថ្ងៃសិលាចារឹកនេះនៅតែស្ថិតនៅក្នុងបរិវេណវត្តច្រណូក (ក្បែរខឿនព្រះវិហារ)។
តើសិលាចារឹករកឃើញនៅបុរាណដ្ឋានទួលបល្ល័ង្ក ខេត្តកំពង់ឆ្នាំង មានខ្លឹមសារ និងអត្ថន័យដូចម្តេចខ្លះ?
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/34945
-----------
-Telegram
-Facebook
-YouTube
-Web
👍1
ល្ខោននិយាយរឿង «ម្ចាស់ស្នេហ៍ក្បែរស្ទឹងសែន» (ភាគទី៣)

សូមអញ្ជើញទស្សនិកជនទាំងអស់ រីករាយទស្សនាល្ខោននិយាយរឿង «ម្ចាស់ស្នេហ៍ក្បែរស្ទឹងសែន» ភាគទី៣ ដែលនាំមកនូវសាច់រឿងជក់ចិត្ត ពោរពេញដោយមនោសញ្ចេតនា ស្នេហា និងអត្ថន័យជីវិត។
🔗Link: https://www.facebook.com/share/v/1DBwEW2EpH/?mibextid=wwXIfr

#ម្ចាស់ស្នេហ៍ក្បែរស្ទឹងសែន #ភាគទី៣ #ល្ខោននិយាយខ្មែរ #សិល្បៈខ្មែរ
Media is too big
VIEW IN TELEGRAM
ពាក្យទាក់ទងនឹងដើមឈើ (វគ្គ១) 🇰🇭🇺🇸🇫🇷🇨🇳

ស្វែងយល់ និងសិក្សាពាក្យថ្មីៗទាក់ទងនឹងដើមឈើ ជាភាសាខ្មែរ អង់គ្លេស បារាំង និងចិន ដើម្បីបង្កើនចំណេះដឹង និងពង្រីកសមត្ថភាពភាសាបរទេស។

ចូលរួមថែរក្សាដើមឈើ និងបរិស្ថាន ដើម្បីអនាគតបៃតង និងនិរន្តរភាព។

#ពាក្យថ្មី #ពាក្យទាក់ទងនឹងដើមឈើ #ភាសាអង់គ្លេស #ភាសាបារាំង #ភាសាចិន #រៀនភាសាបរទេស #បរិស្ថានបៃតង
Media is too big
VIEW IN TELEGRAM
Title: រឿង ទីងមោង ចិត្តល្អ
———————
Caption: តោះមកតាមដានរឿង “ទីងមោង ចិត្តល្អ” រឿងរ៉ាវអប់រំដ៏មានន័យ រំលេចពីទីងមោងយាមស្រូវដែលធ្វើអំពីចំបើងឥតបេះដូង ប៉ុន្តែនៅយប់ដែលមានខ្យល់ព្យុះខ្លាំង វាបានប្រើប្រាស់ក្តីមេត្តា និងកំដៅពីក្រមាខ្មែរ ជួយកក់ក្តៅ និងការពារកូនចាបមាសតូចមួយក្បាលឱ្យផុតពីគ្រោះថ្នាក់! 🎬✨
💡 បង្រៀនយើងថា៖ អំពើល្អ និងទឹកចិត្តមេត្តាពិតប្រាកដ មិនមែនមើលលើរូបរាងខាងក្រៅនោះទេ ប៉ុន្តែស្ថិតនៅលើការជួយជ្រោមជ្រែង និងចិត្តសប្បុរសដែលយើងមានចំពោះអ្នកដទៃ។

#នទានកំសាន្ត #AMS #khmercivilzation #Cambodia #amskhmercivilization #cartoon
#រឿងព្រេងខ្មែរ #3DAnimation #CambodianCulture #KhmerStory #KhmerAnimation #Story70 #ទីទុយចើងស្រូវ
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៤ ជូត រោង ម្សាញ់ វក រាសីឡើងខ្ពស់ត្រដែត ។ឆ្នាំទាំង៤ ឆ្លូវ ខាល រកា កុរ រាសីល្អមធ្យម។ឆ្នាំទាំង៤ ថោះ មមី មមែ ច រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36217
-----------
-Telegram
-Facebook
-YouTube
-Web
Media is too big
VIEW IN TELEGRAM
ព្រះវិហារអាយុកាល ១០០ ឆ្នាំ នៅវត្តព្រះប្រសប់ និងចម្លាក់រឿងព្រះជិនវង្ស

ស្នាដៃស្ថាបត្យកម្មបុរាណ និងចម្លាក់ដ៏មានតម្លៃ ដែលបង្កប់នូវសិល្បៈ ជំនឿ ព្រះពុទ្ធសាសនា និងមរតកវប្បធម៌ខ្មែរដ៏ផូរផង់។
រាល់ចម្លាក់នីមួយៗ មិនត្រឹមតែបង្ហាញពីស្នាដៃដ៏ប៉ិនប្រសប់របស់បុព្វបុរសខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពនៃការបន្សល់ទុកនូវរឿងរ៉ាវ និងចំណេះដឹងពីអតីតកាលសម្រាប់កូនចៅជំនាន់ក្រោយ។
ថែរក្សាមរតកដូនតា ស្រឡាញ់សិល្បៈខ្មែរ និងបន្តតម្លៃវប្បធម៌ឱ្យគង់វង្សជានិរន្តរ៍។

#វត្តព្រះប្រសប់ #ព្រះវិហារបុរាណ #ព្រះជិនវង្ស #ចម្លាក់ខ្មែរ #មរតកវប្បធម៌ខ្មែរ #អភិរក្សសម្បត្តិជាតិ
Media is too big
VIEW IN TELEGRAM
ពាក្យទាក់ទងនឹងដើមឈើ (វគ្គ២) 🇰🇭🇺🇸🇫🇷🇨🇳

ស្វែងយល់ និងសិក្សាពាក្យថ្មីៗទាក់ទងនឹងដើមឈើ ជាភាសាខ្មែរ អង់គ្លេស បារាំង និងចិន ដើម្បីបង្កើនចំណេះដឹង និងពង្រីកសមត្ថភាពភាសាបរទេស។

ចូលរួមថែរក្សាដើមឈើ និងបរិស្ថាន ដើម្បីអនាគតបៃតង និងនិរន្តរភាព។

#ពាក្យថ្មី #ពាក្យទាក់ទងនឹងដើមឈើ #ភាសាអង់គ្លេស #ភាសាបារាំង #ភាសាចិន #រៀនភាសាបរទេស #បរិស្ថានបៃតង
Media is too big
VIEW IN TELEGRAM
មជ្ឈមណ្ឌលតម្កល់ឯកសារសាលាក្តីខ្មែរក្រហម រកឃើញម្ចាស់ជ័យលាភីឆ្នើមតែងនិពន្ធកំណាព្យពីររូប
..................................
ជាផ្នែកមួយនៃការលើកកម្ពស់ការតែងនិពន្ធនៅក្នុងវិស័យអក្សរសាស្ត្រ ព្រមទាំងលើកទឹកចិត្តដល់សិស្ស និស្សិត និងគរុសិស្ស ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំនានាទូទាំងប្រទេស ឱ្យឈ្វេងយល់អំពីប្រវត្តិសាស្ត្រជុំវិញរបបកម្ពុជាប្រជាធិបតេយ្យ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានរៀបចំកម្មវិធីប្រកួតប្រជែង និងរកឃើញម្ចាស់ជ័យលាភីតែងកំណាព្យឆ្នើមចំនួនពីររូប។ ពិធីប្រកាសប្រគល់ពានរង្វាន់តែងនិពន្ធកំណាព្យបានប្រព្រឹត្តទៅកាលពីថ្ងៃពុធកន្លងទៅ។ កម្មវិធីប្រគល់ពានរង្វាន់នេះ មានគោលបំណងចូលរួមលើកកម្ពស់ការស្រាវជ្រាវ ការអាន និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ផលប៉ះពាល់ ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ព្រមទាំងកេរដំណែលនៃ អ.វ.ត.ក. តាមរយៈការបង្កើតស្នាដៃតែងនិពន្ធកំណាព្យ។

#អក្សរសាស្ត្រខ្មែរ #តែងនិពន្ធកំណាព្យ #ប្រវត្តិសាស្ត្រខ្មែរ #សាលាក្តីខ្មែរក្រហម #អវតក #ការចងចាំប្រវត្តិសាស្ត្រ
Media is too big
VIEW IN TELEGRAM
ដំណើរនៃការធ្លាក់ចុះឥទ្ធិពលរបស់អាណាចក្រអង្គរ និងមូលហេតុជ្រើសរើសទីតាំងរាជធានីថ្មី
---------
តើអាណាចក្រអង្គរពិតជាបានបញ្ចប់នៅពេលដែលព្រះមហាក្សត្រខ្មែរឈប់កសាងប្រាសាទ និងផ្លាស់ប្តូររាជធានីមែនឬទេ?

តាមរយៈកម្មវិធី «សំឡេងថ្ម» លោកបណ្ឌិត វង់ សុធារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ បានលើកឡើងនូវទស្សនៈ និងអំណះអំណាងសំខាន់ៗ ពាក់ព័ន្ធនឹងការធ្លាក់ចុះឥទ្ធិពលរបស់អាណាចក្រអង្គរ ព្រមទាំងបង្ហាញថា អំណាច និងដែនដីរបស់ព្រះមហាក្សត្រខ្មែរនៅតែមានវិសាលភាពធំធេងក្នុងអំឡុងចុងសតវត្សទី១៥។

✨ តើកត្តាអ្វីខ្លះដែលនាំឱ្យមានការផ្លាស់ប្តូររាជធានី? ហើយតើការចាកចេញពីអង្គរមានន័យដូចម្តេចចំពោះប្រវត្តិសាស្ត្រខ្មែរ?

សូមរួមគ្នាស្វែងយល់ និងពិចារណាលើភស្តុតាងប្រវត្តិសាស្ត្រ ដើម្បីយល់កាន់តែច្បាស់អំពីដំណើរវិវត្តនៃអរិយធម៌ខ្មែរ។

#ប្រវត្តិសាស្ត្រខ្មែរ #អាណាចក្រអង្គរ #រាជធានីខ្មែរ #សំឡេងថ្ម #ចំណេះដឹងប្រវត្តិសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៣ ថោះ ច កុរ រាសីឡើងខ្ពស់ត្រដែត ។ឆ្នាំទាំង៦ ឆ្លូវ រោង ម្សាញ់ មមី មមែ រកា រាសីល្អមធ្យម។ឆ្នាំទាំង៣ ជូត ខាល វក រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36220
-----------
-Telegram
-Facebook
-YouTube
-Web
ប្រតិមាព្រះអគ្និ (អគ្គី) នៅសម័យបុរាណ
-----------
Join AMS Khmer Civilization

ព្រះអគ្និ ឬហៅម្យ៉ាងទៀតថា “ព្រះអគ្គី” ជាទេពដ៏សំខាន់មួយនៅសម័យវេទ ដែលគេចាត់ទុកថា​ជា ព្រះតំណាងឱ្យភ្លើង និងជាលោកបាលប្រចាំនៅទិសអាគ្នេយ៍។ ព្រះអង្គ ជាអ្នកតភ្ជាប់ (ទូត) រវាងពិភពមនុស្សនិងអាទិទេព តាមរយៈអណ្តាតភ្លើងនៃកិច្ចបូជាយញ្ញ។ ព្រះអង្គ ជាអ្នកនាំយកតង្វាយពីមនុស្សថ្វាយទៅដល់ព្រះហស្តរបស់របស់អាទិទេពដទៃទៀត និងជាសាក្សីនៃអំពើរបស់មនុស្ស។ ព្រមជាមួយគ្នានេះ ព្រះអគ្និ ជាអ្នកបណ្តេញភាពងងឹត និងភាពភ័យខ្លាចនៅក្នុងពេលរាត្រី។ នៅក្នុងសង្គមខ្មែរ ទេពអង្គនេះចាប់ផ្តើមមានអ្នកប្រណិប័តន៍ និងមានឥទ្ធិពលដំបូងតាំងពីរវាងចុងសម័យហ្វូណន ឬដើមសម័យចេនឡា (ដើមស.វ.ទី៧)។​ តាមរយៈឥទ្ធិពលនេះ បុព្វបុរសខ្មែរបានបង្កើតឱ្យមានរូបភាពសិល្បៈជា “ព្រះអគ្និ” តាមរយៈចម្លាក់ផង និងប្រតិមាផង។ តើប្រតិមាព្រះអគ្និ (ព្រះអគ្គី) នៅក្នុងសិល្បៈខ្មែរនាសម័យបុរាណ មានលក្ខណៈដូចម្តេចខ្លះ?
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36223
-----------
-Telegram
-Facebook
-YouTube
-Web
❤1