AMS Khmer Civilization
1.54K subscribers
4.27K photos
655 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14667

#AMS #KhmerCivilization
ដើមព្រហូត
-----------
Join AMS Khmer Civilization

មានរុក្ខជាតិខ្លះដុះក្នុងធម្មជាតិ មនុស្សអាចទាញពណ៌យកមកប្រើបាន សម្រាប់ជ្រលក់អំបោះកប្បាស សរសៃសូត្រ ឱ្យដិតពណ៌ ដើម្បីត្បាញសំពត់ហូល ហូលពិតាន ឬក្រមាជាដើម។ ឃើញថាមានដើមឈើច្រើនសម្បូណ៌បែបគួរសម ល្មមអាចនឹងលើកជាប្រធានបទស្រាវជ្រាវមួយវែងឆ្ងាយបាន។ ឧទាហរណ៍ ពួកអ្នកនេសាទដែលប្រើសំណាញ់ ឬ មង សម្រាប់បង់ត្រី និងរាយទាក់ត្រី តែងយកឧបករណ៍នេសាទនេះ ដែលទើបទិញពីផ្សារ ទៅត្រាំទឹកជាមួយសំបកកណ្តោល ឬសំបកស្មាច់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14641

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤)
-----------
Join AMS Khmer Civilization

រាត្រីស្ងាត់ខ្យល់បក់ល្វិចៗ ល្ហើយរហឹម។ស្លឹកឈើទាំងឡាយត្រូវនឹងវាយោដែលរត់សន្សឹមៗ កើតជាតូរ្យតន្ត្រីមួយយ៉ាងមនោរម្យ។ លើមេឃ ព្រះច័ន្ទចោលនេត្រាប្រកបដោយមេត្តា មកលើពិភពលោក ធ្វើឱ្យទេសភាពអាណាខេត្តសិរីសោភ័ណក្លាយទៅជាភាពយន្តមួយយ៉ាងកម្សត់។ ផ្កាយភ្លឺព្រិចៗព្រោងព្រាតកណ្តាលផ្ទៃពពកខៀវស្រងាត់។ ក្នុងកូនផ្ទះ នាងទេវីអង្គុយបត់ជើងរវៃសូត្រពីមុខកូនចង្កៀងខ្លាញ់មួយ។សូររត់ឮរ៉ែ តិចៗ ជើងចក់យំចឹកៗនៅលើដំបូល។ នារីស្រៀវខ្លួនខ្ញាក នឹកដល់ប្រុសជាទីស្នេហា។ចិត្តនាងរមួតរមួលខ្លាំង។ពន្លឺចង្កៀងធ្វើឱ្យឃើញមុខនាងក្រឡង់ដូចវង់ព្រះច័ន្ទ។កណ្តាលវង់នេះ ភ្នែកពីរបញ្ចាំងរស្មីយ៉ាងរលង់។ស្បែកបបូរមាត់ឃើញស្តើង គួរឱ្យចង់អង្អែលលេង។ ដៃនាងធ្វើការ ចិត្តនាងហិចហើរទៅឆ្ងាយ ឆ្ងាយពីរហាត់ ឆ្ងាយពីផ្ទះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14675

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14691

#AMS #KhmerCivilization
សិលាចារឹកប្រាសាទឯកភ្នំ K.២១១
-----------
Join AMS Khmer Civilization

ប្រាសាទឯកភ្នំ ស្ថិតនៅភូមិតាគម ឃុំពាមឯក ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង។ ប្រាសាទ​នេះជាសំណង់ស្ថាបត្យកម្ម​សាងឡើងក្នុងស.វ.ទី១១ ស្ថិតនៅចុងរចនាបថឃ្លាំងនិង​ដើមរចនាបថបាពួន​ ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទេវទី១(សូរ្យវរ្ម័នទី១)។ នៅលើមេទ្វារមណ្ឌបនាទិសខាងកើតនៃប្រាសាទ​ មានសិលាចារឹកចំនួនពីរផ្ទាំង ចុះលេខ​សម្គាល់ K.២១១។ ​នៅមេទ្វារខាងត្បូង​ ថ្ម​ប្រេះបែកនៅសល់អក្សរចារឹក៥បន្ទាត់មិនពេញលេញ មិនអាចយល់សេចក្ដីអត្ថបទទាំងស្រុងបានឡើយ ប៉ុន្ដែអត្ថបទនេះប្រហាក់ប្រហែលនឹង​អត្ថបទ​នៅមេទ្វារខាងត្បូងដែរ។ ចំណែកឯមេទ្វារខាងជើងវិញ នៅសល់អត្ថបទ​ពេញ​លេញ​ទាំងស្រុង​ចំនួន១១បន្ទាត់ ដែលសរសេរជាភាសាខ្មែរបុរាណ​ចំនួន៩បន្ទាត់ និងសំស្ក្រឹត​ចំនួន​២បន្ទាត់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14697

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14735

#AMS #KhmerCivilization
អរិយធម៌ប៊ីហ្សង់ទិន​(​ Byzantine )
-----------
Join AMS Khmer Civilization

ប៊ីហ្សង់ទិនដែលត្រូវបានគេស្គាល់ថាអាណាចក្រ រ៉ូមាំងខាងកើត (Eastern Roman Empire) បានកកើតនៅប្រមាណស.វ.ទី ៤ នៃគ.ស បន្ទាប់ពីអាណាចក្ររ៉ូមាំងត្រូវបានដួលរលំ។ ​នៅដើមស.វ.ទី ៤ អធិរាជរ៉ូមាំងមួយអង្គដែលមានឈ្មោះថា ខនស្តិនធិនណូប៉េលទី១ (Constantinople I)បានប្តូររាជធានីពីទីក្រុងរ៉ូម មកតំបន់ខាងកើតដែលជាអតីតតំបន់គ្រប់គ្រងដោយក្រិចបុរាណ ដោយតំបន់នោះមានឈ្មោះថា ប៊ីហ្សង់ទីម។ តំបន់ប៊ីហ្សង់ទីមស្ថិតនៅចន្លោះសមុទ្រពីរធំៗគឺ សមុទ្រមីឌីទ័ររ៉ាណេ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14721

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14749

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14755

#AMS #KhmerCivilization
វិហារបុរាណវត្តចុងជាច
-----------
Join AMS Khmer Civilization

វត្តចុងជាច ឬហៅតាម​ឈ្មោះថ្មីថា “វត្តសិរីមង្គល” ស្ថិតនៅក្នុងភូមិចុងជាច ឃុំចុង​ជាច ស្រុកដំបែរ ខេត្ត​ត្បូងឃ្មុំ។ បច្ចុប្បន្នវត្តនេះមានវិហារពីរទន្ទឹមគ្នា ដែលវិហារ​ខាងជើង​ជា​​វិហារឈើ ប្រក់​ក្បឿង​ស្រកាលេញ សង់​លើ​ខឿន​ពីរថ្នាក់ និងរចនាលម្អប្រកប​ដោយ​ក្បូរ​​ក្បាច់យ៉ាង​រស់​រវើក។ ក្រោយមានវិហារថ្មី វិហារចំណាស់នេះត្រូវទុកចោល ពុំមាន​ការ​ជួស​ជុល​ថែទាំ​សម្អាត​​​ឡើយ។ តាមរយៈ​សំណេរខ្លីៗនៅលើ​គំនូរលម្អខាងក្នុង​វិហារ គេ​អាច​​​ដឹងបានថា វិហារនេះសាងសង់ក្នុងរវាង​ពាក់​កណ្តាល​សតវត្សទី២០ ពោលគឺ​រួច​រាល់​ក្នុង​​រវាង​​ពុទ្ធសករាជ២៥០០ ដែលគាប់ជួនត្រូវនឹង​បុណ្យ​ពាក់​កណ្តាល​សាសនា​។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14761

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ថ្ងៃទី២៦ ត្រូវនឹងខែតុលា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14791

#AMS #KhmerCivilization
កឋិនក្នុងទិដ្ឋភាពសង្គមវប្បធម៌ខ្មែរ
-----------
Join AMS Khmer Civilization

គេហទំព័រ អេ.អឹម.អេស អរិយ​ធម៌ខ្មែរ (AMS Khmer Civilization) យើងខ្ញុំ ធ្លាប់​ផ្សាយ​​រួច​មក​ហើយ អំពីបុណ្យ​កឋិន​ ដែល​រៀប​រាប់​ក្នុង​បរិបទជា​ពិធីប្រារព្វ​តាម​ពុទ្ធា​នុញ្ញាតនិងតាមគម្ពីផ្សេងៗ។ ក្នុងអត្ថបទនេះ ខ្ញុំសូមលើកយក​ទិដ្ឋភាពកឋិន ​ ដែល​គេ​តែង​​សម្លឹង​​មើល​ឃើញ​ថា ជា​ពិធី​បុណ្យ​​ដ៏ធំ​ក្នុង​​ព្រះ​ពុទ្ធ​សាសនា ចាប់​​​ពី​ថ្ងៃ​១ រោច​ ខែ​អស្សុជ ដល់ថ្ងៃ១៥ កើត​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14785

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14827

#AMS #KhmerCivilization
របាំក្ងោកប៉ៃលិន
-----------
Join AMS Khmer Civilization

នៅប្រទេសកម្ពុជា គេឃើញមានរបាំក្ងោកបីប្រភេទ គឺ៖ របាំក្ងោកពោធិសាត់ របាំក្ងោកភ្នំក្រវ៉ាញ និងរបាំក្ងោកប៉ៃលិន។ ខេត្តប៉ៃលិន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃឡង់ សម្បូណ៌ទៅដោយរ៉ែត្បូងដែលមានតម្លៃ។ ធនធាននេះត្រូវបានជនជាតិខ្មែរកូឡា ដែលមានដើមកំណើតជនជាតិភូមា និងបានមករស់នៅក្នុងតំបន់នេះជាច្រើន​ជំនាន់មកហើយនោះ ក៏បានទាញយកផលពីធនធានធម្មជាតិនេះ។ របរចិញ្ចឹមជីវិតសំខាន់ជាងគេរបស់ជនជាតិខ្មែរកូឡា គឺការជីកយករ៉ែត្បូងដ៏មានតម្លៃ។   មិនខុសគ្នានឹងខេត្តពោធិសាត់ ខេត្តប៉ៃលិនក៏មានរបាំក្ងោកដែលគេហៅថា «របាំក្ងោកប៉ៃលិន»។ សត្វក្ងោកជានិមិត្តរូបនៃសុភមង្គល។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14845

#AMS #KhmerCivilization