AMS Khmer Civilization
1.54K subscribers
4.26K photos
646 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
កិច្ចបាញ់សេកក្នុងពិធីលេងមេមត់នៅតំបន់កោះកេរ
-----------
Join AMS Khmer Civilization

នៅតំបន់កោះកេរ គេតែងប្រារព្ធពិធីលេងមេមត់ស្ទើរតែជារៀងរាល់ឆ្នាំ តែពិធីនេះធ្វើឡើងក្នុងគោលបំណងលាបំណន់ ឬបំពេញតាមកិច្ចសន្យាដែលបានជំពាក់ជាមួយពពួកអមនុស្សតែប៉ុណ្ណោះ។ ពោល គឺបន្ទាប់ពីមានសមាជិកគ្រួសារណាម្នាក់មានជំងឺ គេតែងទៅរកអ្នកចេះបូល ឬទៅបញ្ជាន់រូបដើម្បីសួររកមូលហេតុនៃជំងឺជាក់ជាពុំខាន។ ប្រសិនអមនុស្សទាមទារឱ្យលេងមេមត់ នោះគេនឹងត្រូវរៀបចំកិច្ចនេះចំនួន៣​ឆ្នាំជាប់ៗគ្នា នៅរដូវផ្កាចាររីកក្នុងខែមាឃ ដែលគេច្រើនហៅថា “ខែមាឃផ្កាចារ”។ ពិធីនេះ គេធ្វើនៅពេលយប់ដែលរួមបញ្ចូលដោយកិច្ចជាច្រើនដំណាក់កាល ដូចជា កិច្ចសែនគ្រូភ្លេង កិច្ចលេងអ្នកតា កិច្ចលេងមេមត់ កិច្ចបាញ់សេក និងកិច្ចកាច់ផ្កាសាពិតានជាដើម។ នៅក្នុងអត្ថបទខ្លីនេះ ខ្ញុំនឹងលើកនិងពិចារណាត្រឹមតែ “កិច្ចបាញ់សេក” មួយប៉ុណ្ណោះ ដោយយកករណីសិក្សានៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ តើហេតុអ្វីបានជាត្រូវបាញ់សេក? តើសេកតំណាងឱ្យអ្វី? ហេតុអ្វីបានជាត្រូវផ្តាច់រវាងភពមនុស្សនិងអមនុស្ស?
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/36159
-----------
-Telegram
-Facebook
-YouTube
-Web
❤1🙏1
This media is not supported in your browser
VIEW IN TELEGRAM
របងផ្ទះពណ៌បៃតង សម្រស់ក្នុងភូមិកាន់តែស្រស់បំព្រង!

តើអ្នកដឹងទេថា រុក្ខជាតិដែលដាំតាមរបងផ្ទះ មិនត្រឹមតែជួយលម្អសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ប្រយោជន៍ជាច្រើនដល់ជីវភាពរស់នៅរបស់អ្នកភូមិទៀតផង!

ជាក់ស្តែង នៅភូមិទ្រាក សង្កាត់សៀមរាប អ្នកភូមិនិយមដាំរុក្ខជាតិចម្រុះតាមរបងផ្ទះ ដែលខ្លះអាចប្រមូលផលយកទៅប្រើប្រាស់ ខ្លះទៀតជួយបង្កើនភាពបៃតង និងធ្វើឱ្យបរិស្ថានក្នុងភូមិកាន់តែស្រស់ស្អាត គួរឱ្យចង់រស់នៅ។

នេះជាទម្លាប់ដ៏ល្អមួយ ដែលបង្ហាញថា ផ្ទះស្រស់ស្អាតចាប់ផ្តើមពីរបងផ្ទះ ហើយភូមិស្រស់បំព្រងចាប់ផ្តើមពីការចូលរួមរបស់អ្នកភូមិគ្រប់គ្នា!

#ភូមិខ្មែរ #សម្រស់ភូមិ #ជីវភាពអ្នកភូមិ #រុក្ខជាតិជុំវិញផ្ទះ #សៀមរាប
ហោរាសាស្រ្តប្រចាំថ្ងៃសៅ ៦កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៤ ជូត រោង មមែ វក រាសីឡើងខ្ពស់ត្រដែត ។ឆ្នាំទាំង៥ ឆ្លូវ ខាល មមី រកា កុរ រាសីល្អមធ្យម។ឆ្នាំទាំង៣ ថោះ ម្សាញ់ ច ស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36178
-----------
-Telegram
-Facebook
-YouTube
-Web
Media is too big
VIEW IN TELEGRAM
ចក្រភពអង្គរ៖ ព្រះបាទជយវរ្ម័នទី២ និងការចាប់ផ្ដើមកសាងចក្រភពអង្គរ
————-
ព្រះបាទជ័យវរ្ម័នទី២ (៧៧០-៨៣៤): ព្រះអង្គជាស្ដេចចក្រភត្តិដែលបានបង្រួបបង្រួមប្រទេសជាតិឱ្យមានឯកភាពឡើងវិញ និងជាអ្នកចាប់ផ្ដើមកសាងសម័យអង្គរដ៏រុងរឿង。នៅឆ្នាំ៨០២ ព្រះអង្គបានកសាងរាជធានី «បុរមហេន្ទ្របព័ត» នៅលើខ្នងភ្នំគូលែន (មានន័យថា «ភ្នំព្រះឥសូរ») ដែលប្រៀបបាននឹងភ្នំព្រះសុមេរុ និងជាក្រុងទេពនិម្មិតដ៏អស្ចារ្យ។

ភ្នំគូលែន៖ ជាភ្នំសក្តិសិទ្ធិ និងជាប្រភពទឹកដ៏សំខាន់នៃចក្រភពអង្គ។ នៅសតវត្សរ៍ទី១១ ព្រះបាទឧទយាទិត្យវរ្ម័នទី២ បានកសាងរូបបដិមា និងសិលាចារឹកជាច្រើននៅតាមបាតអូរ។ ជនជាតិខ្មែរជឿជាក់ថាទឹកហូរពីភ្នំគូលែនជាទឹកឋានសួគ៌ នាំមកនូវសេចក្តីសុខ និងសះស្បើយពីជំងឺ ដែលជំនឿនេះបានដក់ជាប់រហូតដល់បច្ចុប្បន្ន។

#KhmerHistory #SamborPreiKuk #ChenlaPeriod #KhmerArt #KhmerInscription #3DAnimation #UNESCO #KhmerHeritage
#បរវតតិសាស្ត្រខ្មែរ #ចេនឡា #ពរះនាងជ័យទេវី #អរយធមខ្មែរ #បរវតតិសាស្ត្រ #KhmerHistory #Chenla #AncientCambodia #CambodianCivilization
This media is not supported in your browser
VIEW IN TELEGRAM
រៀនពាក្យទាក់ទងនឹងបន្លែ

តោះ! មករៀនពាក្យថ្មីៗទាក់ទងនឹងបន្លែជាភាសាអង់គ្លេស! ងាយចាំ ងាយយល់ និងអាចយកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃបាន!
💚 រៀនមួយថ្ងៃបន្តិចៗ ចំណេះដឹងកើនឡើងរាល់ថ្ងៃ!

ដើម្បីទទួលបានមេរៀនថ្មីៗបន្ថែមទៀតណា 🥰
#រៀនភាសាអង់គ្លេស #រៀនពាក្យអង់គ្លេស #បន្លែជាភាសាអង់គ្លេស #EnglishVocabulary #LearnEnglish #AMS Khmer Civilization
Media is too big
VIEW IN TELEGRAM
សម្លៀកបំពាក់ និងគ្រឿងអលង្ការសម័យរាជា

ស្វែងយល់ពីសោភ័ណភាពដ៏វិចិត្រនៃសម្លៀកបំពាក់ និងគ្រឿងអលង្ការក្នុងសម័យរាជា ដែលបង្ហាញពីភាពថ្លៃថ្នូរ ភាពប្រណីត និងសិល្បៈហត្ថកម្មដ៏ប៉ិនប្រសប់។ គ្រប់លម្អិតសុទ្ធតែឆ្លុះបញ្ចាំងពីអត្តសញ្ញាណ វប្បធម៌ និងមរតកដ៏មានតម្លៃនៃអរិយធម៌ខ្មែរ។ 🇰🇭❤️

សូមរួមគ្នាស្វែងយល់ និងថែរក្សាមរតកវប្បធម៌ដ៏ផូរផង់របស់ជាតិយើង!

#សម្លៀកបំពាក់សម័យរាជា #គ្រឿងអលង្ការខ្មែរ #មរតកវប្បធម៌ខ្មែរ #អរិយធម៌ខ្មែរ #អត្តសញ្ញាណជាតិ
Media is too big
VIEW IN TELEGRAM
សមាធិជួយឱ្យចិត្តមានសេចក្តីស្ងប់ និងជ្រះថ្លាក្នុងជីវភាពប្រចាំថ្ងៃ

សមាធិជាវិធីសាស្ត្រជួយពង្រឹងសុខុមាលភាពចិត្តឱ្យកាន់តែប្រសើរ ជួយឱ្យចិត្តស្ងប់ និងមានការសណ្តោសប្រណី។ ការហ្វឹកហាត់សមាធិជាសកម្មភាពសាមញ្ញ និងងាយអនុវត្តប្រចាំថ្ងៃ។ ព្រះសុទ្ធិរង្សីបណ្ឌិត ថៃ សុថា ព្រះប្រធានកិត្តិយសសាលាពុទ្ធិកបឋមសិក្សាវត្តព្រៃស្ពឺ មានសង្ឃដីកាអំពីប្រយោជន៍នៃការធ្វើសមាធិ និងការហ្វឹកហាត់ចិត្តតាមរយៈការធ្វើសមាធិ។ សូមអញ្ជើញទស្សនាខ្លឹមសារវីដេអូដូចតទៅ !!!

#សមាធិ #ចិត្តស្ងប់ #សេចក្តីជ្រះថ្លា #សតិ #សន្តិភាពក្នុងចិត្ត #អប់រំផ្លូវចិត្ត
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៥ ឆ្លូវ ខាល រោង មមី មមែ រាសីឡើងខ្ពស់ត្រដែត ។ឆ្នាំទាំង២ ម្សាញ់ រកា រាសីល្អមធ្យម។ឆ្នាំទាំង៤ ជូត ថោះ វក ច កុរ ស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36182
-----------
-Telegram
-Facebook
-YouTube
-Web
👍1
ប្រតិមាព្រះពោធិសត្វមៃត្រេយនៅសម័យបុរាណ
-----------
Join AMS Khmer Civilization

ព្រះពោធិសត្វមៃត្រេយ ឬហៅម្យ៉ាងទៀតថា “ព្រះស្រីអារ្យមេត្តយ្យ” ជាទេពដ៏សំខាន់មួយ នៅក្នុងព្រះពុទ្ធសាសនាមហាយាន ដែលត្រូវបានគេចាត់ទុកថា​ជា “ព្រះពុទ្ធអនាគត” ដែលនឹងយាងមកត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធអង្គបន្ទាប់ពីព្រះពុទ្ធគោតម។ ព្រះពោធិសត្វអង្គនេះ បានចាប់ផ្តើមមានឥទ្ធិពល និងមានអ្នកគោរពប្រណិប័តន៍ដំបូងនៅរវាងស.វ.ទី៧ ពោល គឺដំណាលគ្នា ដែលខ្មែរគោរពប្រណិប័តន៍ចំពោះព្រះពោធិសត្វអវលោកិតេស្វរដែរ។ តាមរយៈឥទ្ធិពលនេះ ចាប់ពីស.វ.ទី៧មក បុព្វបុរសខ្មែរបានច្នៃប្រតិដ្ឋបង្កើតឱ្យមានប្រតិមាព្រះពោធិសត្វមៃត្រេយមួយចំនួនដែលធ្វើអំពីលោហធាតុ និងថ្មភក់។ តើប្រតិមាព្រះពោធិសត្វមៃត្រេយ នៅក្នុងសិល្បៈខ្មែរសម័យបុរាណមានលក្ខណៈដូចម្តេចខ្លះ?
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36185
-----------
-Telegram
-Facebook
-YouTube
-Web
👍1
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦
-----------
👉 ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ  ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦
👉 ចំណាំ៖ ឆ្នាំទាំង៤    ជូត រកា ច កុរ រាសីឡើងខ្ពស់ត្រដែត ។
ឆ្នាំទាំង៦   ខាល ថោះ រោង  ម្សាញ់ មមែ វក  រាសីល្អមធ្យម។
ឆ្នាំទាំង២   ឆ្លូវ មមី  រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://www.facebook.com/share/v/1DrLyHbKzH/?mibextid=wwXIfr
-----------
-Telegram
-Facebook
-YouTube
-Web
Media is too big
VIEW IN TELEGRAM
ហេតុមិនល្អ ៦ យ៉ាង (ភាគ ៤) | លោក ទូច គីមស្រ៊ាង
———
តើអ្វីខ្លះជាហេតុមិនល្អដែលយើងគ្រប់គ្នាគួរស្វែងយល់ និងជៀសវាង ដើម្បីកុំឱ្យប៉ះពាល់ដល់ដំណើរជីវិត និងការអភិវឌ្ឍខ្លួន?

សូមពុទ្ធបរិស័ទ និងប្រិយមិត្តទាំងអស់គ្នា ចូលរួមទស្សនា ស្តាប់កម្សាន្ត និងស្វែងយល់នូវចំណេះដឹងធម៌អប់រំចិត្តដ៏មានតម្លៃនេះទាំងអស់គ្នាដោយក្តីជ្រះថ្លា។
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៥ ខាល ថោះ ម្សាញ់ មមី ច រាសីឡើងខ្ពស់ត្រដែត ។ឆ្នាំទាំង៣ វក រកា កុរ រាសីល្អមធ្យម។ឆ្នាំទាំង៤ ជូត ឆ្លូវ រោង មមែ រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36213
-----------
-Telegram
-Facebook
-YouTube
-Web
ប្រពៃណីទំនៀមទម្លាប់ដក់ជាប់លើគំនូរ (ភាគ២បញ្ចប់)
-----------
ទំនៀម​ទម្លាប់ ​ដែលសង្កេតឃើញ​មាន​គូរ​ ជាប់​លើ​គំនូរនៅតាមវត្ត ហើយ​បន្ត​ប្រតិបត្តិ​រហូតដល់សព្វថ្ងៃ​ដូចជា ​ទំនៀមព្រះរាជពិធីច្រត់ព្រះនង្គ័ល​ និង​ទំនៀមអាពាហ៍ពិពាហ៍ ​ឬមង្គលការ។ នៅក្នុងអត្ថបទបញ្ចប់ភាគ២នេះ ខ្ញុំសូមរៀបរាប់​យ៉ាងសង្ខេប​នូវសិល្បៈទំនៀមទម្លាប់មួយ​ចំនួន​ទៀត​​ ដែល​​​​​វិចិត្រករបាន​គូរ​បញ្ចូល​ទៅក្នុងទិដ្ឋភាពខ្លះនៃគំនូរ​តាមវត្តដូចជា ពិធីក្នុងទំនៀមទម្លាប់ខ្មែរ​ និង​សិល្បៈ​​ភ្លេង​ប្រពៃណីផ្សេងៗ........
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36195
-----------
-Telegram
-Facebook
-YouTube
-Web
👍1