AMS Khmer Civilization
1.54K subscribers
4.26K photos
646 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
នំអន្សម
-----------
Join AMS Khmer Civilization

ខ្មែរបានចាត់ទុក “អន្សម” ជាជំពូកនំប្រពៃណី ដែលជា​រឿយ​ៗ​តែង​លេច​មុខ​ក្នុង​ពិធី​បុណ្យតូចធំនៅតាមភូមិស្រុកនានា និងពិធីមង្គលការ។ គេដឹងថា​នំអន្សមទូទៅ​ធ្វើ​ពី​អង្ករ​ដំណើបលាយគ្រឿងផ្សំផ្សេងៗ មាន​ស្នូលខាងក្នុង ​វេច​​ស្លឹក​ចេក ស្លឹកផ្អាវ ឬ​ស្លឹក​រុក្ខជាតិផ្សេងក៏មាន​។ ក្នុងសង្គមខ្មែរ អន្សមនេះសោតក៏ឃើញមាន​​ច្រើន​​​​យ៉ាង ហៅ​ឈ្មោះ​​ច្រើន​​បែបតាម​ប្រភេទស្នូល ឬគ្រឿង​ផ្សំ ហើយ​អាច​មានរបៀបវេច​ចម្អិន​ខុសគ្នាទៅ​តាម​ចំណេះ​​​​​​​អ្នកស្រុក។ បើរាប់ត្រួសៗឃើញមាន​​​អន្សម​​​ជ្រូក អន្សម​​ចេក អន្សម​ដូង អន្សម​ត្នោត អន្សម​ផ្អាវ និង​អន្សម​ក្តួច​​ជាដើម។ ចំពោះ​អន្សម​ជ្រូក អន្សម​ចេក​ និង​អន្សម​​​​​​​​ផ្អាវ គេតែង​សង្កេត​ឃើញ​​​ប្រើ​ជា​រណ្តាប់​​ក្នុងកិច្ច​ខ្លះ​នៃពិធី​មង្គល​​ការ​ និ​ងពិធី​ឡើង​​អ្នកតា​​។ លើសពីនេះអ្វីជាទិដ្ឋភាពក្នុងវប្បធម៌ខ្មែរ គឺតាមចំណាំ​គេតែង​ឃើញ​អ្នកស្រុក​វេចអន្សម​ជ្រូក ឬអន្សម​ចេក​​ពុំ​ដែលខកខាន​ក្នុងរដូវភ្ជុំបិណ្ឌ ហើយ​នំទាំងនេះ​ក៏​ហាក់ជានិមិត្តរូបរំលឹក​យុវជនឱ្យ​រលឹកនឹកឃើញដល់​ពិធីបុណ្យប្រពៃណីដែរ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36136
-----------
-Telegram
-Facebook
-YouTube
-Web
👍1
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

ចំណាំ៖ ឆ្នាំទាំង៤ ឆ្លូវ ម្សាញ់ ច កុរ ​ រាសីឡើងខ្ពស់ត្រដែត ។ ឆ្នាំទាំង៣ ថោះ រោង មមី រាសីល្អមធ្យម។…
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36153
-----------
-Telegram
-Facebook
-YouTube
-Web
Media is too big
VIEW IN TELEGRAM
កម្មវិធី «ពុទ្ធោវាទ» ក្រោមប្រធានបទ៖ «ហេតុមិនល្អ ៦ យ៉ាង» ភាគទី៣

សូមអញ្ជើញទស្សនា និងស្តាប់ការបកស្រាយចំណេះដឹងព្រះពុទ្ធសាសនា ដោយលោក ទូច គីមស្រ៊ាង ដើម្បីស្វែងយល់ពីធម៌អប់រំចិត្ត ពិចារណាអំពីអំពើ និងហេតុដែលនាំឱ្យកើតផលមិនល្អ ព្រមទាំងជាគន្លឹះសម្រាប់ការរស់នៅដោយសតិ បញ្ញា និងសេចក្តីសុខ។

សូមអនុមោទនាចំពោះការស្តាប់ព្រះធម៌

សូមអរគុណចំពោះការគាំទ្រ និងការចូលរួមទស្សនា!

#ពុទ្ធោវាទ #ហេតុមិនល្អ៦យ៉ាង #ភាគទី៣ #ព្រះធម៌អប់រំចិត្ត #ពុទ្ធសាសនា
Media is too big
VIEW IN TELEGRAM
កម្មវិធី «អក្សរសាស្ត្រខ្មែរ» ក្រោមប្រធានបទ៖ ពាក្យថ្មីនៃអក្សរសាស្ត្រក្នុងវិស័យច្បាប់៖ «រូបវន្តបុគ្គល»

សូមអញ្ជើញទស្សនា និងស្វែងយល់ពីអត្ថន័យ និងការប្រើប្រាស់ពាក្យ «រូបវន្តបុគ្គល» ក្នុងវិស័យច្បាប់ តាមរយៈការបកស្រាយដោយលោក ណា សុវត្ថាវិទ្ធ។

ការសិក្សាស្វែងយល់ពីពាក្យបច្ចេកទេសថ្មីៗ គឺជាការចូលរួមលើកកម្ពស់ការយល់ដឹងអំពីភាសាខ្មែរ និងការប្រើប្រាស់ពាក្យឱ្យបានត្រឹមត្រូវ សមស្របតាមបរិបទនៃវិស័យនីមួយៗ។

សូមអរគុណលោក ណា សុវត្ថាវិទ្ធ ដែលបានចែករំលែកចំណេះដឹង និងអរគុណបងប្អូនទាំងអស់ដែលបានគាំទ្រកម្មវិធី «អក្សរសាស្ត្រខ្មែរ»។

#អក្សរសាស្ត្រខ្មែរ #ពាក្យថ្មីនៃអក្សរសាស្ត្រ #រូបវន្តបុគ្គល #ភាសាខ្មែរ #វិស័យច្បាប់
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៥ ម្សាញ់ មមី មមែ វក រកា ​ រាសីឡើងខ្ពស់ត្រដែត ។ ឆ្នាំទាំង៤ ជូត ឆ្លូវ…
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36156
-----------
-Telegram
-Facebook
-YouTube
-Web
កិច្ចបាញ់សេកក្នុងពិធីលេងមេមត់នៅតំបន់កោះកេរ
-----------
Join AMS Khmer Civilization

នៅតំបន់កោះកេរ គេតែងប្រារព្ធពិធីលេងមេមត់ស្ទើរតែជារៀងរាល់ឆ្នាំ តែពិធីនេះធ្វើឡើងក្នុងគោលបំណងលាបំណន់ ឬបំពេញតាមកិច្ចសន្យាដែលបានជំពាក់ជាមួយពពួកអមនុស្សតែប៉ុណ្ណោះ។ ពោល គឺបន្ទាប់ពីមានសមាជិកគ្រួសារណាម្នាក់មានជំងឺ គេតែងទៅរកអ្នកចេះបូល ឬទៅបញ្ជាន់រូបដើម្បីសួររកមូលហេតុនៃជំងឺជាក់ជាពុំខាន។ ប្រសិនអមនុស្សទាមទារឱ្យលេងមេមត់ នោះគេនឹងត្រូវរៀបចំកិច្ចនេះចំនួន៣​ឆ្នាំជាប់ៗគ្នា នៅរដូវផ្កាចាររីកក្នុងខែមាឃ ដែលគេច្រើនហៅថា “ខែមាឃផ្កាចារ”។ ពិធីនេះ គេធ្វើនៅពេលយប់ដែលរួមបញ្ចូលដោយកិច្ចជាច្រើនដំណាក់កាល ដូចជា កិច្ចសែនគ្រូភ្លេង កិច្ចលេងអ្នកតា កិច្ចលេងមេមត់ កិច្ចបាញ់សេក និងកិច្ចកាច់ផ្កាសាពិតានជាដើម។ នៅក្នុងអត្ថបទខ្លីនេះ ខ្ញុំនឹងលើកនិងពិចារណាត្រឹមតែ “កិច្ចបាញ់សេក” មួយប៉ុណ្ណោះ ដោយយកករណីសិក្សានៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ តើហេតុអ្វីបានជាត្រូវបាញ់សេក? តើសេកតំណាងឱ្យអ្វី? ហេតុអ្វីបានជាត្រូវផ្តាច់រវាងភពមនុស្សនិងអមនុស្ស?
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/36159
-----------
-Telegram
-Facebook
-YouTube
-Web
❤1🙏1
This media is not supported in your browser
VIEW IN TELEGRAM
របងផ្ទះពណ៌បៃតង សម្រស់ក្នុងភូមិកាន់តែស្រស់បំព្រង!

តើអ្នកដឹងទេថា រុក្ខជាតិដែលដាំតាមរបងផ្ទះ មិនត្រឹមតែជួយលម្អសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ប្រយោជន៍ជាច្រើនដល់ជីវភាពរស់នៅរបស់អ្នកភូមិទៀតផង!

ជាក់ស្តែង នៅភូមិទ្រាក សង្កាត់សៀមរាប អ្នកភូមិនិយមដាំរុក្ខជាតិចម្រុះតាមរបងផ្ទះ ដែលខ្លះអាចប្រមូលផលយកទៅប្រើប្រាស់ ខ្លះទៀតជួយបង្កើនភាពបៃតង និងធ្វើឱ្យបរិស្ថានក្នុងភូមិកាន់តែស្រស់ស្អាត គួរឱ្យចង់រស់នៅ។

នេះជាទម្លាប់ដ៏ល្អមួយ ដែលបង្ហាញថា ផ្ទះស្រស់ស្អាតចាប់ផ្តើមពីរបងផ្ទះ ហើយភូមិស្រស់បំព្រងចាប់ផ្តើមពីការចូលរួមរបស់អ្នកភូមិគ្រប់គ្នា!

#ភូមិខ្មែរ #សម្រស់ភូមិ #ជីវភាពអ្នកភូមិ #រុក្ខជាតិជុំវិញផ្ទះ #សៀមរាប