AMS Khmer Civilization
1.54K subscribers
4.26K photos
646 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
Media is too big
VIEW IN TELEGRAM
សម័យចេនឡា ជនជាតិខ្មែរ និងការបន្តនិរន្តរភាព
————-
តោះ! ស្វែងយល់ពីមរតកដូនតាខ្មែរជាមួយយើងទាំងអស់គ្នាក្នុងទម្រង់ 3D Animation៖
🏛 ស្ថាបត្យកម្មចេនឡា៖ ភាពស្ទាត់ជំនាញខាងវិទ្យាសាស្ត្រ និងការកសាងប្រាសាទ។
🎨 សិល្បៈឆ្លាក់លើឥដ្ឋ៖ រចនាម៉ូតផ្ចិតផ្ចង់ និងការប្រើប្រាស់ថ្នាំពណ៌បុរាណ។
📜 សិលាចារឹកឆ្នាំ ៦១២៖ ដើមកំណើតអក្សរខ្មែរ និងបេតិកភណ្ឌពិភពលោក UNESCO។
🎬 ទស្សនាទាំងអស់គ្នា ដើម្បីមោទនភាពចំពោះបេតិកភណ្ឌជាតិយើង!

#KhmerHistory #SamborPreiKuk #ChenlaPeriod #KhmerArt #KhmerInscription #3DAnimation #UNESCO #KhmerHeritage
#បរវត្តិសាស្ត្រខ្មែរ #ចេនឡា #ពរះនាងជ័យទេវី #អរយធម៌ខ្មែរ #បរវត្តិសាស្ត្រ #KhmerHistory #Chenla #AncientCambodia #CambodianCivilization
Media is too big
VIEW IN TELEGRAM
រៀនពាក្យទាក់ទងនឹងបន្លែ

តោះ! មករៀនពាក្យថ្មីៗទាក់ទងនឹងបន្លែជាភាសាអង់គ្លេស! ងាយចាំ ងាយយល់ និងអាចយកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃបាន!
💚 រៀនមួយថ្ងៃបន្តិចៗ ចំណេះដឹងកើនឡើងរាល់ថ្ងៃ!

ដើម្បីទទួលបានមេរៀនថ្មីៗបន្ថែមទៀតណា 🥰
#រៀនភាសាអង់គ្លេស #រៀនពាក្យអង់គ្លេស #បន្លែជាភាសាអង់គ្លេស #EnglishVocabulary #LearnEnglish #AMS Khmer Civilization
Media is too big
VIEW IN TELEGRAM
បទ «ជ្រងនិមន្ត» គឺជាបទភ្លេងបុរាណដ៏មានអត្ថន័យ និងស័ក្តិសិទ្ធិសម្រាប់កិច្ចអញ្ជើញ «គ្រូខាងម្តាយ» ឱ្យយាងមកទទួលយក និងប្រោសព្រំសព្វសាធុការក្នុងពិធីបុណ្យប្រពៃណី។
សូមចូលរួមថែរក្សា និងលើកតម្កើងមរតកសិល្បៈវប្បធម៌ខ្មែរយើងទាំងអស់គ្នា!

· ផលិតដោយ៖ AMS Khmer Civilization
· ប្រគំដោយក្រុមភ្លេងអារក្សខេត្តកំពង់ចាម
#ភ្លេងអារក្ស #បទជ្រងនិមន្ត #ពិធីឡើងអារក្ស #ខេត្តកំពង់ចាម #ភ្លេងបុរាណ #មរតកដូនតា #វប្បធម៌ខ្មែរ #AMSKhmerCivilization #KhmerTraditionalMusic #CambodianHeritage
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៣ ម្សាញ់ វក ច ​ រាសីឡើងខ្ពស់ត្រដែត ។ ឆ្នាំទាំង៧ ជូត ឆ្លូវ ខាល ថោះ មមែ រកា…
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36130
-----------
-Telegram
-Facebook
-YouTube
-Web
Media is too big
VIEW IN TELEGRAM
ការអប់រំបរិស័ទតាមរយៈបរាភវសូត្រ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
«បរាភវសូត្រ» ជាសេចក្តីរំលឹកដាស់តឿនឱ្យពុទ្ធបរិស័ទវៀរចាកពីការប្រព្រឹត្តិទាំងឡាយដែលនាំឱ្យកើតមានសេចក្តីវិនាស។ បរាភវសូត្រ ឬកងធម៌ទាំង ១២ ព្រះសង្ឃតែងស្វាធ្យាយសូត្រនៅពេលទៀបភ្លឺនាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ព្រះសុទ្ធិរង្សី ថៃ សុថា ព្រះប្រធានកិត្តិយសសាលាពុទ្ធិកបឋមសិក្សាវត្តព្រៃស្ពឺ ស្ថិតនៅសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មិនត្រឹមតែជាបុណ្យប្រពៃណីសម្រាប់ឧទ្ទិសកុសលជូនដល់ញាតិការដែលបានចែកឋានទៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏មានតម្លៃក្នុងការសិក្សា និងស្វែងយល់ពីព្រះធម៌ ដើម្បីអប់រំចិត្ត គំនិត និងការប្រព្រឹត្តរបស់យើងឱ្យកាន់តែល្អប្រសើរផងដែរ។

🙏 សូមអនុមោទនាបុណ្យកុសល និងសូមជូនពរឱ្យពុទ្ធបរិស័ទគ្រប់រូបជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកបដោយបញ្ញាក្នុងការរស់នៅតាមគន្លងព្រះធម៌។

«ស្គាល់ហេតុនៃសេចក្តីវិនាស គឺជាជំហានដំបូងនៃការកសាងជីវិតឱ្យរីកចម្រើន» 🙏

#បរាភវសូត្រ #ការអប់រំពុទ្ធបរិស័ទ #បុណ្យកាន់បិណ្ឌ #បុណ្យភ្ជុំបិណ្ឌ #ព្រះធម៌អប់រំចិត្ត #ព្រះពុទ្ធសាសនា
Media is too big
VIEW IN TELEGRAM
រៀនពាក្យទាក់ទងនឹងបន្លែ

តោះ! មករៀនពាក្យថ្មីៗទាក់ទងនឹងបន្លែជាភាសាអង់គ្លេស! ងាយចាំ ងាយយល់ និងអាចយកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃបាន!
💚 រៀនមួយថ្ងៃបន្តិចៗ ចំណេះដឹងកើនឡើងរាល់ថ្ងៃ!

ដើម្បីទទួលបានមេរៀនថ្មីៗបន្ថែមទៀតណា 🥰
#រៀនភាសាអង់គ្លេស #រៀនពាក្យអង់គ្លេស #បន្លែជាភាសាអង់គ្លេស #EnglishVocabulary #LearnEnglish #AMS Khmer Civilization
Media is too big
VIEW IN TELEGRAM
ប្រាសាទបុរាណខ្មែរ មរតកដូនតា អត្តសញ្ញាណជាតិខ្មែរ 🇰🇭

ប្រាសាទបុរាណខ្មែរ មិនត្រឹមតែជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃភាពរុងរឿង ប្រាជ្ញា សិល្បៈ និងជំនឿរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។
យើងជាកូនខ្មែរ ត្រូវចេះស្រឡាញ់ ថែរក្សា ការពារ និងអភិរក្សប្រាសាទបុរាណខ្មែរ ដើម្បីឱ្យមរតកដ៏អស្ចារ្យនេះស្ថិតស្ថេរជានិរន្តរ៍ និងបន្តបង្ហាញពីអត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោក។ ❤️🇰🇭
ប្រាសាទខ្មែរ មរតកដូនតា មោទនភាពជាតិ និងជាព្រលឹងនៃប្រវត្តិសាស្ត្រខ្មែរ!

#ប្រាសាទបុរាណខ្មែរ #មរតកខ្មែរ #អត្តសញ្ញាណជាតិខ្មែរ #ស្រឡាញ់វប្បធម៌ខ្មែរ #អភិរក្សបេតិកភណ្ឌខ្មែរ #CambodianHeritage 🇰🇭
Media is too big
VIEW IN TELEGRAM
តួនាទីរបស់យុវជនក្នុងការប្រតិបត្តិប្រពៃណីនាឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្យ 
…………………..

វត្តជាទីកន្លែងជួបជុំបរិស័ទមកពីឆ្ងាយជិតគ្រប់ទិសទី នាឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ក្រៅពីរៀបចំប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ បង្សុកូលឧទ្ទិសកុសលដល់បុព្វការីជន ការជួបជុំគ្នានៅវត្តបានបង្កើតបរិយាកាសយ៉ាងអធិកអធម ជាទីជ្រះថ្លាចិត្ត កសាងសេចក្តីល្អ ព្រមទាំងការចែករំលែកទានផ្សេងៗ។ ទន្ទឹមគ្នានេះ វត្តមានយុវជនមកធ្វើបុណ្យនៅវត្ត ជាឱកាសដែលពួកគេអាចរៀនសូត្រ និងអនុវត្តទំនៀមទម្លាប់ប្រពៃណីបានយ៉ាងប្រសើរ។ សំដែងដោយព្រះសុទ្ធិរង្សីបណ្ឌិត ថៃ សុថា ព្រះប្រធានកិត្តិយសសាលាពុទ្ធិកបឋមសិក្សាវត្តព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

#បរាភវសូត្រ #ការអប់រំពុទ្ធបរិស័ទ #បណ្យកាន់បិណ្ឌ #បណ្យភ្ជុំបិណ្ឌ #ពរះធម៌អប់រំចិត្ត #ពរះពុទ្ធសាសនា
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៣ ម្សាញ់ វក ច រាសីឡើងខ្ពស់ត្រដែត ។ឆ្នាំទាំង៧ ជូត ឆ្លូវ ខាល ថោះ មមែ រកា កុរ រាសីល្អមធ្យម។ឆ្នាំទាំង២ រោង មមី ស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36133
-----------
-Telegram
-Facebook
-YouTube
-Web
នំអន្សម
-----------
Join AMS Khmer Civilization

ខ្មែរបានចាត់ទុក “អន្សម” ជាជំពូកនំប្រពៃណី ដែលជា​រឿយ​ៗ​តែង​លេច​មុខ​ក្នុង​ពិធី​បុណ្យតូចធំនៅតាមភូមិស្រុកនានា និងពិធីមង្គលការ។ គេដឹងថា​នំអន្សមទូទៅ​ធ្វើ​ពី​អង្ករ​ដំណើបលាយគ្រឿងផ្សំផ្សេងៗ មាន​ស្នូលខាងក្នុង ​វេច​​ស្លឹក​ចេក ស្លឹកផ្អាវ ឬ​ស្លឹក​រុក្ខជាតិផ្សេងក៏មាន​។ ក្នុងសង្គមខ្មែរ អន្សមនេះសោតក៏ឃើញមាន​​ច្រើន​​​​យ៉ាង ហៅ​ឈ្មោះ​​ច្រើន​​បែបតាម​ប្រភេទស្នូល ឬគ្រឿង​ផ្សំ ហើយ​អាច​មានរបៀបវេច​ចម្អិន​ខុសគ្នាទៅ​តាម​ចំណេះ​​​​​​​អ្នកស្រុក។ បើរាប់ត្រួសៗឃើញមាន​​​អន្សម​​​ជ្រូក អន្សម​​ចេក អន្សម​ដូង អន្សម​ត្នោត អន្សម​ផ្អាវ និង​អន្សម​ក្តួច​​ជាដើម។ ចំពោះ​អន្សម​ជ្រូក អន្សម​ចេក​ និង​អន្សម​​​​​​​​ផ្អាវ គេតែង​សង្កេត​ឃើញ​​​ប្រើ​ជា​រណ្តាប់​​ក្នុងកិច្ច​ខ្លះ​នៃពិធី​មង្គល​​ការ​ និ​ងពិធី​ឡើង​​អ្នកតា​​។ លើសពីនេះអ្វីជាទិដ្ឋភាពក្នុងវប្បធម៌ខ្មែរ គឺតាមចំណាំ​គេតែង​ឃើញ​អ្នកស្រុក​វេចអន្សម​ជ្រូក ឬអន្សម​ចេក​​ពុំ​ដែលខកខាន​ក្នុងរដូវភ្ជុំបិណ្ឌ ហើយ​នំទាំងនេះ​ក៏​ហាក់ជានិមិត្តរូបរំលឹក​យុវជនឱ្យ​រលឹកនឹកឃើញដល់​ពិធីបុណ្យប្រពៃណីដែរ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36136
-----------
-Telegram
-Facebook
-YouTube
-Web
👍1
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

ចំណាំ៖ ឆ្នាំទាំង៤ ឆ្លូវ ម្សាញ់ ច កុរ ​ រាសីឡើងខ្ពស់ត្រដែត ។ ឆ្នាំទាំង៣ ថោះ រោង មមី រាសីល្អមធ្យម។…
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36153
-----------
-Telegram
-Facebook
-YouTube
-Web
Media is too big
VIEW IN TELEGRAM
កម្មវិធី «ពុទ្ធោវាទ» ក្រោមប្រធានបទ៖ «ហេតុមិនល្អ ៦ យ៉ាង» ភាគទី៣

សូមអញ្ជើញទស្សនា និងស្តាប់ការបកស្រាយចំណេះដឹងព្រះពុទ្ធសាសនា ដោយលោក ទូច គីមស្រ៊ាង ដើម្បីស្វែងយល់ពីធម៌អប់រំចិត្ត ពិចារណាអំពីអំពើ និងហេតុដែលនាំឱ្យកើតផលមិនល្អ ព្រមទាំងជាគន្លឹះសម្រាប់ការរស់នៅដោយសតិ បញ្ញា និងសេចក្តីសុខ។

សូមអនុមោទនាចំពោះការស្តាប់ព្រះធម៌

សូមអរគុណចំពោះការគាំទ្រ និងការចូលរួមទស្សនា!

#ពុទ្ធោវាទ #ហេតុមិនល្អ៦យ៉ាង #ភាគទី៣ #ព្រះធម៌អប់រំចិត្ត #ពុទ្ធសាសនា
Media is too big
VIEW IN TELEGRAM
កម្មវិធី «អក្សរសាស្ត្រខ្មែរ» ក្រោមប្រធានបទ៖ ពាក្យថ្មីនៃអក្សរសាស្ត្រក្នុងវិស័យច្បាប់៖ «រូបវន្តបុគ្គល»

សូមអញ្ជើញទស្សនា និងស្វែងយល់ពីអត្ថន័យ និងការប្រើប្រាស់ពាក្យ «រូបវន្តបុគ្គល» ក្នុងវិស័យច្បាប់ តាមរយៈការបកស្រាយដោយលោក ណា សុវត្ថាវិទ្ធ។

ការសិក្សាស្វែងយល់ពីពាក្យបច្ចេកទេសថ្មីៗ គឺជាការចូលរួមលើកកម្ពស់ការយល់ដឹងអំពីភាសាខ្មែរ និងការប្រើប្រាស់ពាក្យឱ្យបានត្រឹមត្រូវ សមស្របតាមបរិបទនៃវិស័យនីមួយៗ។

សូមអរគុណលោក ណា សុវត្ថាវិទ្ធ ដែលបានចែករំលែកចំណេះដឹង និងអរគុណបងប្អូនទាំងអស់ដែលបានគាំទ្រកម្មវិធី «អក្សរសាស្ត្រខ្មែរ»។

#អក្សរសាស្ត្រខ្មែរ #ពាក្យថ្មីនៃអក្សរសាស្ត្រ #រូបវន្តបុគ្គល #ភាសាខ្មែរ #វិស័យច្បាប់
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៥ ម្សាញ់ មមី មមែ វក រកា ​ រាសីឡើងខ្ពស់ត្រដែត ។ ឆ្នាំទាំង៤ ជូត ឆ្លូវ…
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=36156
-----------
-Telegram
-Facebook
-YouTube
-Web