AMS Khmer Civilization
1.54K subscribers
4.27K photos
655 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14541

#AMS #KhmerCivilization
លិង្គព្រះឥសូរនៅសំបូរព្រៃគុក
-----------
Join AMS Khmer Civilization

លិង្គ គឺជារូបស្នងមួយនៃព្រះឥសូរ។ តាមរឿងទេវកថាព្រហ្មញ្ញសាសនា សសរលិង្គព្រះឥសូរកើតឡើងនៅពេលដែលព្រះនារាយណ៍ និងព្រះព្រហ្មឈ្លោះប្រកែកគ្នាលើបញ្ហាថា តើអ្នកណាជាអាទេពទេពធំជាងគេ? រំពេចនោះសសរភ្លើងមានមុខព្រះឥសូរនៅចំកណ្តាលក៏ផុសចេញឡើងដែលមានព្រះនាមថា “ឥស្វរ” (ព្រះនាមទីមួយរបស់ព្រះឥសូរ) ដែលបញ្ជាក់ថា ទ្រង់គឺជាអាទិទេពធំជាងគេបង្អស់។ ពេលនោះ ព្រះព្រហ្ម និងព្រះនារាយណ៍ មិនជឿ ក៏កើតទៅជាការដាក់បន្ទររវាងព្រះឥសូរ និងអាទិទេពទាំងពីរ។ ក្នុងនោះ បន្ទរទី៣របស់ព្រះឥសូរគឺ “បើអាទិទេពទាំងពីរអាចចេញពីសសរភ្លើងនេះបាន…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14525

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14555

#AMS #KhmerCivilization
អ្នកតាទ្វារ និងជំនឿប្រតិបត្តិ
-----------
Join AMS Khmer Civilization

អ្នកតាទ្វារ ជាប្រជុំអ្នកតាដែលមានឈ្មោះផ្សេងៗ​​ ស្ថិត​ក្នុងភូមិ​សាស្រ្ត​​ភ្នំទ្វារនៃ​ខេត្ត​កំពត លើ​កំណាត់​​ផ្លូវជាតិលេខ៣ នៅ​ក្បែរ​ដើម​​ផ្លូវបំបែក​​អង្គឌួងឆ្ពោះ​ទៅ​អតីត​រាជ​​ធានី​ឧត្តុង្គ។ ក្នុង​ចំណោម​​អ្នកតា​​ទាំង​​​នោះ ក៏មាន​យាយម៉ៅផងដែរ ជា​អមនុស្ស​ដែល​អ្នក​​ដំណើរ​ និង​មនុស្ស​ផង​ទាំង​ឡាយគោរព ហើយ​ជា​ពិសេស​សូម្បីតែថ្នាក់ដឹក​នាំខេត្ត​ តែង​ចូល​​​​អុជធូប​បូជា​មិន​ដែល​រំលង។ ក្នុង​ពេលថ្មីៗ​នេះ​មុន​ថ្ងៃ​​ប្រកាសទទួល​តួនាទី​ជា​អភិ​បាល ​នៃ​គណៈ​អភិបាល​​ខេត្ត​កំពត ឯកឧត្តម ម៉ៅ ធនិន និងសហការី​ក៏​បាន​អញ្ជើញ​មក​អុជធូប​គោរព​​ ប្រណិប័តន៍​​នៅ​ត្រង់​​ទី​អ្នកតា​ទ្វារ​ដែរ។ ជំនឿ និងការ​ប្រតិបត្តិនេះគេឃើញ​មាន​ជាប់​​ហូរ​ហែ​តាំងពីដើមរៀងមក…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14567

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14619

#AMS #KhmerCivilization
រឿងរាមកេរ្តិ៍ក្នុងសិល្បៈខ្មែរ
-----------
Join AMS Khmer Civilization

ជាការពិតណាស់ដែលគេចាត់ទុករឿងរាមកេរ្តិ៍ ជារឿងមួយដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងចំណោមរឿងធំៗឯទៀតក្នុងពិភពលោក។ ប្រជាប្រិយភាពនេះ គឺមានឆ្លុះបង្ហាញដូចជា នៅក្នុងការយកទៅប្រើប្រាស់ដោយច្នៃប្រឌិតអន្លើខ្លះនៅក្នុងរឿង ទៅតាមតំបន់និងប្រទេសដែលធ្វើឥណ្ឌាភាវូបនីយកម្ម។ នៅប្រទេសឥណ្ឌា ដែលរឿងរាមាយណមានដើមកំណើត Narayan បានអះអាងថា ក្មេងៗឥណ្ឌាទាំងអស់តែងតែបានស្តាប់មាតាបិតានិទានរឿងនេះឱ្យស្តាប់នៅពេលមុនចូលគេង។ អ្នកខ្លះទៀត រៀនសូត្រអំពីរឿងនេះ ដើម្បីជាបទពិសោធន៍សាសនា ដោយអានល្បះខ្លះរាល់ថ្ងៃ ក៏ដូចជាមើលហើយមើលទៀតជាច្រើនដងនៅក្នុងជីវិតរបស់គេ។ សិល្បករសិល្បការិនីខ្មែរ យករឿងរាមកេរ្តិ៍ ជាប្រធានបទធំមួយដើម្បីបង្កើតនិងអភិវឌ្ឍសិល្បៈរូបីនិងអរូបី រួមមាន…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14595

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14667

#AMS #KhmerCivilization
ដើមព្រហូត
-----------
Join AMS Khmer Civilization

មានរុក្ខជាតិខ្លះដុះក្នុងធម្មជាតិ មនុស្សអាចទាញពណ៌យកមកប្រើបាន សម្រាប់ជ្រលក់អំបោះកប្បាស សរសៃសូត្រ ឱ្យដិតពណ៌ ដើម្បីត្បាញសំពត់ហូល ហូលពិតាន ឬក្រមាជាដើម។ ឃើញថាមានដើមឈើច្រើនសម្បូណ៌បែបគួរសម ល្មមអាចនឹងលើកជាប្រធានបទស្រាវជ្រាវមួយវែងឆ្ងាយបាន។ ឧទាហរណ៍ ពួកអ្នកនេសាទដែលប្រើសំណាញ់ ឬ មង សម្រាប់បង់ត្រី និងរាយទាក់ត្រី តែងយកឧបករណ៍នេសាទនេះ ដែលទើបទិញពីផ្សារ ទៅត្រាំទឹកជាមួយសំបកកណ្តោល ឬសំបកស្មាច់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14641

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤)
-----------
Join AMS Khmer Civilization

រាត្រីស្ងាត់ខ្យល់បក់ល្វិចៗ ល្ហើយរហឹម។ស្លឹកឈើទាំងឡាយត្រូវនឹងវាយោដែលរត់សន្សឹមៗ កើតជាតូរ្យតន្ត្រីមួយយ៉ាងមនោរម្យ។ លើមេឃ ព្រះច័ន្ទចោលនេត្រាប្រកបដោយមេត្តា មកលើពិភពលោក ធ្វើឱ្យទេសភាពអាណាខេត្តសិរីសោភ័ណក្លាយទៅជាភាពយន្តមួយយ៉ាងកម្សត់។ ផ្កាយភ្លឺព្រិចៗព្រោងព្រាតកណ្តាលផ្ទៃពពកខៀវស្រងាត់។ ក្នុងកូនផ្ទះ នាងទេវីអង្គុយបត់ជើងរវៃសូត្រពីមុខកូនចង្កៀងខ្លាញ់មួយ។សូររត់ឮរ៉ែ តិចៗ ជើងចក់យំចឹកៗនៅលើដំបូល។ នារីស្រៀវខ្លួនខ្ញាក នឹកដល់ប្រុសជាទីស្នេហា។ចិត្តនាងរមួតរមួលខ្លាំង។ពន្លឺចង្កៀងធ្វើឱ្យឃើញមុខនាងក្រឡង់ដូចវង់ព្រះច័ន្ទ។កណ្តាលវង់នេះ ភ្នែកពីរបញ្ចាំងរស្មីយ៉ាងរលង់។ស្បែកបបូរមាត់ឃើញស្តើង គួរឱ្យចង់អង្អែលលេង។ ដៃនាងធ្វើការ ចិត្តនាងហិចហើរទៅឆ្ងាយ ឆ្ងាយពីរហាត់ ឆ្ងាយពីផ្ទះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14675

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14691

#AMS #KhmerCivilization
សិលាចារឹកប្រាសាទឯកភ្នំ K.២១១
-----------
Join AMS Khmer Civilization

ប្រាសាទឯកភ្នំ ស្ថិតនៅភូមិតាគម ឃុំពាមឯក ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង។ ប្រាសាទ​នេះជាសំណង់ស្ថាបត្យកម្ម​សាងឡើងក្នុងស.វ.ទី១១ ស្ថិតនៅចុងរចនាបថឃ្លាំងនិង​ដើមរចនាបថបាពួន​ ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទេវទី១(សូរ្យវរ្ម័នទី១)។ នៅលើមេទ្វារមណ្ឌបនាទិសខាងកើតនៃប្រាសាទ​ មានសិលាចារឹកចំនួនពីរផ្ទាំង ចុះលេខ​សម្គាល់ K.២១១។ ​នៅមេទ្វារខាងត្បូង​ ថ្ម​ប្រេះបែកនៅសល់អក្សរចារឹក៥បន្ទាត់មិនពេញលេញ មិនអាចយល់សេចក្ដីអត្ថបទទាំងស្រុងបានឡើយ ប៉ុន្ដែអត្ថបទនេះប្រហាក់ប្រហែលនឹង​អត្ថបទ​នៅមេទ្វារខាងត្បូងដែរ។ ចំណែកឯមេទ្វារខាងជើងវិញ នៅសល់អត្ថបទ​ពេញ​លេញ​ទាំងស្រុង​ចំនួន១១បន្ទាត់ ដែលសរសេរជាភាសាខ្មែរបុរាណ​ចំនួន៩បន្ទាត់ និងសំស្ក្រឹត​ចំនួន​២បន្ទាត់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14697

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14735

#AMS #KhmerCivilization
អរិយធម៌ប៊ីហ្សង់ទិន​(​ Byzantine )
-----------
Join AMS Khmer Civilization

ប៊ីហ្សង់ទិនដែលត្រូវបានគេស្គាល់ថាអាណាចក្រ រ៉ូមាំងខាងកើត (Eastern Roman Empire) បានកកើតនៅប្រមាណស.វ.ទី ៤ នៃគ.ស បន្ទាប់ពីអាណាចក្ររ៉ូមាំងត្រូវបានដួលរលំ។ ​នៅដើមស.វ.ទី ៤ អធិរាជរ៉ូមាំងមួយអង្គដែលមានឈ្មោះថា ខនស្តិនធិនណូប៉េលទី១ (Constantinople I)បានប្តូររាជធានីពីទីក្រុងរ៉ូម មកតំបន់ខាងកើតដែលជាអតីតតំបន់គ្រប់គ្រងដោយក្រិចបុរាណ ដោយតំបន់នោះមានឈ្មោះថា ប៊ីហ្សង់ទីម។ តំបន់ប៊ីហ្សង់ទីមស្ថិតនៅចន្លោះសមុទ្រពីរធំៗគឺ សមុទ្រមីឌីទ័ររ៉ាណេ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=14721

#AMS #KhmerCivilization