AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
Media is too big
VIEW IN TELEGRAM
រឿង ក្មេងស្រីតម្បាញ និង សត្វពីងពាងមាស
———————
ទឹកចិត្តមេត្តាបន្តិចបន្តួច អាចផ្លាស់ប្តូរវាសនាបាន! រឿងរ៉ាវរវាង "បុប្ផា" និង "ពីងពាងមាស" ដែលបានតបស្នងសេចក្តីល្អដោយការជួយត្បាញហូលសូត្រមាសយ៉ាងស្អាតប្រណីត ជួយដោះស្រាយវិបត្តិគ្រួសារ និងបង្កើតបានជាមិត្តភាពដ៏អស្ចារ្យ។
👉 ការចែករំលែកចិត្តមេត្តាទៅកាន់អ្វីៗជុំវិញខ្លួន តែងតែនាំមកនូវផលល្អ និងមិត្តភាពដ៏មានតម្លៃត្រឡប់មកវិញជានិច្ច។

#និទានកំសាន្ត #AMS #khmercivilzation #Cambodia #amskhmercivilization #cartoon
#វបបធមជាតិ #បរពៃណី #ទនៀមទំលាប់ #សលបៈ #កេរមរតកវប្បធម៌ #កេរដំណែល #បេតិកភណ្ឌវប្បធម៌ #វបបធមអរបយ #ចមលាក់ #អតតសញញាណ #គនរជវចល #កមពជាដែនដីបុរេប្រវត្តិ #កមារអង្គរ
Media is too big
VIEW IN TELEGRAM
តោះមកមើលពាក្យទាក់ទងនឹងរបស់របស់ដែលប្រើប្រាស់ញឹកញាប់ ដូចជាសម្ភារៈការិយាល័យ ជាភាសាអង់គ្លេស បារាំង ចិន 🇺🇸🇫🇷🇨🇳📝
******
#រៀនពាក្យ #AMS #khmercivilzation #Cambodia #amskhmercivilization #cartoon
#វប្បធម៌ជាតិ #ប្រពៃណី #ទំនៀមទំលាប់ #សិល្បៈ #កេរមរតកវប្បធម៌ #កេរដំណែល #បេតិកភណ្ឌវប្បធម៌ #វប្បធម៌អរូបីយ #វប្បធម៌រូបីយ #សំណង់បុរាណ #វត្ថុបុរាណ #សថានីយ៍បុរាណ #អភិរក្សដ្ឋាន #រមណីយដ្ឋានប្រវត្តិសាស្រ្ត #ទស្សនីយភាព #តូរ្យតន្រ្តី #សូន្យរូប #ចម្លាក់ #អត្តសញ្ញាណ #កម្មសិទ្ធបញ្ញា #អភិរក្ស #អភិវឌ្ឍ #ចំណេះ #ស្រាវជ្រាវ
Media is too big
VIEW IN TELEGRAM
​ល្ខោនឡាំ ៖ មរតកសិល្បៈ មានអាយុកាល៣ជំនាន់ នៅខេត្តកំពត
——-
 ល្ខោនឡាំ គឺជាឈ្មោះដែលអ្នកស្រុកកំពតសម្គាល់ថាជាល្ខោនច្រៀងរាំ ហើយនៅតំបន់ខ្លះក៏ហៅថា ល្ខោនយីកេ ផងដែរ។ ក្រុមល្ខោនឡាំនៅភូមិអង្គឃ្លៃ ស្រុកឈូក ខេត្តកំពត មានអាយុកាលប្រមាណ ៣ជំនាន់មកហើយ ហើយរហូតមកដល់បច្ចុប្បន្ន ក៏នៅតែបន្តខិតខំបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយ ដើម្បីធានាថាទម្រង់សិល្បៈបុរាណមួយនេះ អាចរស់រាន និងស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅអនាគត។
លោក ហ៊ុន វៃ ដែលជាប្រធានក្រុមដឹកនាំសិល្បៈល្ខោនឡាំនេះ បានឱ្យដឹងថា ល្ខោនឡាំនៅភូមិអង្គឃ្លៃ ស្រុកឈូក ខេត្តកំពត មានភាពអស្ចារ្យ និងលក្ខណៈពិសេសដាច់ដោយឡែកត្រង់៖
🎵 ការច្រៀងហោមរោង មានក្បួនខ្នាត និងទម្រង់នៃការច្រៀងហោមរោងបើកឆាកយ៉ាងពិសេស ដែលជាព្រលឹងនាំអារម្មណ៍អ្នកទស្សនាឱ្យចូលជ្រៅទៅក្នុងសាច់រឿង។

👑 សម្លៀកបំពាក់ និងកាយវិការតួអង្គ (ពាក់ម្កុតស្រួច)៖ តួអង្គអ្នករាំមានការតុបតែងពាក់ម្កុតស្រួច ដែលឆ្លុះបញ្ចាំងពីទម្រង់ និងរចនាបថប្រៀបដូចជា កិន្នរចុះមករាំ ពីលើឋានសួគ៌ា នាំមកនូវភាពទន់ភ្លន់ និងរស់រវើក។
សូមចូលរួមថែរក្សា និងលើកតម្កើងមរតកសិល្បៈវប្បធម៌ខ្មែរយើងទាំងអស់! 🙏❤️
· ផលិតដោយ៖ AMS Khmer Civilization

#ល្ខោនឡាំ #ល្ខោនយីកេ #កំពត #ស្រុកឈូក #ភូមិអង្គឃ្លៃ #សិល្បៈបុរាណ #មរតកដូនតា #វប្បធម៌ខ្មែរ #AMSKhmerCivilization #KhmerTheater #TraditionalArt #CambodianHeritage
👍1
Media is too big
VIEW IN TELEGRAM
ប្រធានបទ “ទិដ្ឋភាពប្រវត្តិ និងប្រភពដំបូងរបស់អក្សរសិល្ប៍ខ្មែរ”
វាគ្មិនបណ្ឌិត ស៊ុ ឈុំឡុង សាស្ត្រាចារ្យខេមរសិក្សា
—————————
លោកអ្នកពិតជាធ្លាប់បានឮ ឬបានស្គាល់រួចមកហើយអំពីពាក្យថា «អក្សរសិល្ប៍» ព្រមទាំងតួនាទីរបស់វិស័យនេះក្នុងសង្គម។ ដើម្បីជ្រាបកាន់តែច្បាស់អំពីឫសគល់ និងការវិវត្តនៃអក្សរសាស្ត្រជាតិ កម្មវិធីយើងខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តទៅឈ្វេងយល់បន្ថែមក្នុងប្រធានបទ “ទិដ្ឋភាពប្រវត្តិ និងប្រភពដំបូងរបស់អក្សរសិល្ប៍ខ្មែរ”។
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៤ ជូត វក ច កុរ រាសីឡើងខ្ពស់ត្រដែត។ឆ្នាំទាំង៤ ខាល មមី មមែ រកា រាសីល្អមធ្យម។ឆ្នាំទាំង៤ ឆ្លូវ ថោះ រោង ម្សាញ់ រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35832
-----------
-Telegram
-Facebook
-YouTube
-Web
ដើមចារនៅក្នុងជំនឿជីវចល (ករណីសិក្សាតំបន់កោះកេរ)
-----------
Join AMS Khmer Civilization

នៅក្នុងសង្គមខ្មែរ “ដើមចារ” ជារុក្ខជាតិមួយប្រភេទដែលផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់អ្នកស្រុក ទាំងការប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ឱសថព្យាបាលរោគ វេចនំ (រូបលេខ១) ខ្ចប់ប្រហុក (រូបលេខ២) និងខាងជំនឿបែបជីវចល (កិច្ចពិធីផ្សេងៗ)។ គួរឱ្យកត់សម្គាល់ អ្នកស្រុករស់នៅតំបន់កោះកេរ (ខេត្តព្រះវិហារ) តែងនិយមយករុក្ខជាតិមួយប្រភេទនេះប្រើប្រាស់យ៉ាងសកម្មនៅក្នុងកិច្ចពិធីបែបជីវចលផ្សេងៗ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់លាស់នៃប្រព័ន្ធជំនឿមួយដ៏ពេញលេញ។ តើដើមចារ មានជាប់ពាក់ព័ន្ធអ្វីខ្លះនៅក្នុងជំនឿជីវចលរបស់អ្នកស្រុកនៅតំបន់កោះកេរ? 
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/35835
-----------
-Telegram
-Facebook
-YouTube
-Web
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៣ ជូត ថោះ មមែ រាសីឡើងខ្ពស់ត្រដែត។ឆ្នាំទាំង៦ ឆ្លូវ រោង ម្សាញ់ វក ច កុរ រាសីល្អមធ្យម។ឆ្នាំទាំង៣ ខាល មមី រកា រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35855
-----------
-Telegram
-Facebook
-YouTube
-Web
Media is too big
VIEW IN TELEGRAM
ពាក្យ «តតិយជន»| លោក ណា សុវត្ថាវិទ្ធ

សូមទស្សនា ដើម្បីស្វែងយល់អំពីអត្ថន័យ និងការប្រើប្រាស់ពាក្យ «តតិយជន» ក្នុងវិស័យច្បាប់។ 📖

សូមអរគុណ! 🙏
#ខេមរភាសា #AMS #khmercivilzation #Cambodia #amskhmercivilization #cartoon #វប្បធម៌ជាតិ #ប្រពៃណី #ទំនៀមទំលាប់ #សិល្បៈ #កេរមរតកវប្បធម៌ #កេរដំណែល #បេតិកភណ្ឌវប្បធម៌ #វប្បធម៌អរូបីយ #វប្បធម៌រូបីយ #សំណង់បុរាណ #វត្ថុបុរាណ #សថានីយ៍បុរាណ #អភិរក្សដ្ឋាន #រមណីយដ្ឋានប្រវត្តិសាស្រ្ត #ទស្សនីយភាព #តូរ្យតន្រ្តី #សូន្យរូប #ចម្លាក់ #អត្តសញ្ញាណ #កម្មសិទ្ធបញ្ញា #អភិរក្ស #អភិវឌ្ឍ #ចំណេះ #ស្រាវជ្រាវ
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៥ ឆ្លូវ ខាល វក រកា ច រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង៣ ជូត រោង មមែ …
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35858
-----------
-Telegram
-Facebook
-YouTube
-Web
តម្បាញកន្ទេលក្រហម និងទិដ្ឋភាពខ្លះក្នុងវប្បធម៌ខ្មែរ
-----------
Join AMS Khmer Civilization

អ្នកស្រុកខ្មែរ​ចេះត្បាញកន្ទេលសម្រាប់ប្រើប្រាស់​​ច្រើនបែបយ៉ាងណាស់ ពោលគឺ​អាស្រ័យដោយចំណេះប្រាជ្ញ រៀនបន្តពីម្តាយ​ឪពុក​ឬចាស់ទុំ​ក្នុងភូមិ និងបរិស្ថានដែលគេអាស្រ័យនៅ។ សោតឯ​​អម្បាលកន្ទេល​​ទាំងនោះ ក៏​មានឈ្មោះផ្សេងៗហៅតាមវត្ថុ​ធាតុយក​មកត្បាញដែរ​ដូចជា កន្ទេល​រុនត្បាញពីដើមរុន កន្ទេលចចូតត្បាញពីដើមចចូត កន្ទេល​​ផ្ទាវ​ត្បាញ​ពី​ធាង​ផ្អាវ កន្ទេល​​ផ្តៅត្បាញពីចម្រៀកផ្តៅ កន្ទេល​ជ្រែត្បាញពីស្លឹកជ្រែ កន្ទេលស្លឹកត្នោតត្បាញ​ពីស្លឹកត្នោត និង​កន្ទេលក្រហមគឺត្បាញកក់ជ្រលក់​ពណ៌ជាដើម។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/35861
-----------
-Telegram
-Facebook
-YouTube
-Web