AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ផូស៊ីលប្រភេទគ្រំទឹកសាបដំបូង​ Family Unionidae រកឃើញនៅ​ ភ្នំតាម៉ាន ខេត្តកោះកុង
-----------
Join AMS Khmer Civilization

ភ្នំតាម៉ាន ជាស្ថានីយផូស៊ីលក្នុងបរិស្ថានទឹកសាប មានទីតាំងស្ថិតនៅក្បែរផ្លូវជាតិលេខ៤៨ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានចំណុចនិយាមការ X 286209 – Y 1283781 ដែលជាកន្លែងធ្លាប់មានការកាយយកអាចម៍ដី។ តំបន់នេះមានសារៈសំខាន់សម្រាប់ការសិក្សាផ្នែកភូគព្ភសាស្ត្រ និងបុរាណវិទ្យា ដោយសារមានស្រទាប់ដី-ថ្មដែលបានរក្សាទុកស្លាកស្នាមពីបុរាណកាល។ នៅក្នុងឆ្នាំ ២០២៣ ក្រុមអ្នកស្រាវជ្រាវផូស៊ីលជាតិ និងអន្តរជាតិ បានចុះសិក្សានៅស្ថានីយនេះជាលើកដំបូង និងបានរកឃើញផូស៊ីលពពួក លៀស និងគ្រំ (Bivalves) និង ខ្យង (Gastropoda) ស្ថិតនៅក្នុងស្រទាប់ដី-ថ្មភក់ពណ៌ប្រផេះបៃតង។ ស្រទាប់នេះមានការលេចចេញនៅលើផ្ទៃប្រហែល ៣០ម៉ែត្រ និងមានកម្រាស់ប្រមាណ ១ម៉ែត្រ។ ការរកឃើញផូស៊ីលប្រភេទសត្វទឹកនៅក្នុងស្រទាប់ដី-ថ្មនេះ អាចផ្តល់ព័ត៌មានសំខាន់សម្រាប់សិក្សាអំពីលក្ខខណ្ឌបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីនៅសម័យបុរាណ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/35812
-----------
-Telegram
-Facebook
-YouTube
-Web
Media is too big
VIEW IN TELEGRAM
របាំបេះផ្លែឈើ ក្នុងជីវភាពជនជាតិដើមភាគតិចពូនង
———-
ជាទំនៀមទម្លាប់ប្រពៃណីដ៏យូរលង់របស់បងប្អូនជនជាតិដើមភាគតិចពូនង បន្ទាប់ពីដំណាក់កាលកាប់ឆ្ការព្រៃ ជម្រះស្មៅ និងដាំដុះរួចមក នៅពេលទទួលបានផល ពួកគាត់ក៏ចាប់ផ្តើមបេះផ្លែឈើ និងបន្លែបង្ការនៅក្នុងចម្ការសម្រាប់បរិភោគ និងចម្អិនម្ហូបអាហារផ្សេងៗ។ «របាំបេះផ្លែឈើ» នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកពីផលានុផល និងភាពសម្បូរបែបនៃជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
នេះគឺជាភាពស្រស់ស្អាតនៃវប្បធម៌ និងប្រពៃណីដ៏សម្បូរបែប ក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ 🙏❤️
· ផលិតដោយ៖ AMS Khmer Civilization
#ជនជាតិដើមភាគតិចពូនង #ពូនង #មណ្ឌលគិរី #ភូមិពូតាំង #ទំនៀមទម្លាប់ខ្មែរ #សែនព្រេន #វប្បធម៌ខ្មែរ #មរតកដូនតា #AMSKhmerCivilization #IndigenousPeople #BunongCulture
Media is too big
VIEW IN TELEGRAM
ល្ខោននិយាយ «វិបត្តិជីវិត» ភាគទី២

ជីវិតមនុស្សម្នាក់ៗ តែងមានទាំងសំណើច ទឹកភ្នែក ក្តីសង្ឃឹម និងការតស៊ូ។ «វិបត្តិជីវិត» ភាគទី២ នាំយើងឱ្យឆ្លុះបញ្ចាំងពីតម្លៃនៃជីវិត គ្រួសារ សេចក្តីស្រឡាញ់ និងការសម្រេចចិត្តនៅពេលប្រឈមនឹងវិបត្តិ។

🙏 សូមអរគុណ និងចូលរួមគាំទ្រសិល្បៈល្ខោននិយាយខ្មែរ 🇰🇭❤️

#វិបត្តិជីវិត #ភាគ២ #ល្ខោននិយាយ #សិល្បៈខ្មែរ #គាំទ្រសិល្បៈខ្មែរ
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៥ ជូត ឆ្លូវ ថោះ ម្សាញ់ វក រាសីឡើងខ្ពស់ត្រដែត។ឆ្នាំទាំង៤ ខាល មមី រកា ច រាសីល្អមធ្យម។ឆ្នាំទាំង៣ រោង មមែ កុរ រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35826
-----------
-Telegram
-Facebook
-YouTube
-Web
Media is too big
VIEW IN TELEGRAM
រឿង ក្មេងស្រីតម្បាញ និង សត្វពីងពាងមាស
———————
ទឹកចិត្តមេត្តាបន្តិចបន្តួច អាចផ្លាស់ប្តូរវាសនាបាន! រឿងរ៉ាវរវាង "បុប្ផា" និង "ពីងពាងមាស" ដែលបានតបស្នងសេចក្តីល្អដោយការជួយត្បាញហូលសូត្រមាសយ៉ាងស្អាតប្រណីត ជួយដោះស្រាយវិបត្តិគ្រួសារ និងបង្កើតបានជាមិត្តភាពដ៏អស្ចារ្យ។
👉 ការចែករំលែកចិត្តមេត្តាទៅកាន់អ្វីៗជុំវិញខ្លួន តែងតែនាំមកនូវផលល្អ និងមិត្តភាពដ៏មានតម្លៃត្រឡប់មកវិញជានិច្ច។

#និទានកំសាន្ត #AMS #khmercivilzation #Cambodia #amskhmercivilization #cartoon
#វបបធមជាតិ #បរពៃណី #ទនៀមទំលាប់ #សលបៈ #កេរមរតកវប្បធម៌ #កេរដំណែល #បេតិកភណ្ឌវប្បធម៌ #វបបធមអរបយ #ចមលាក់ #អតតសញញាណ #គនរជវចល #កមពជាដែនដីបុរេប្រវត្តិ #កមារអង្គរ
Media is too big
VIEW IN TELEGRAM
តោះមកមើលពាក្យទាក់ទងនឹងរបស់របស់ដែលប្រើប្រាស់ញឹកញាប់ ដូចជាសម្ភារៈការិយាល័យ ជាភាសាអង់គ្លេស បារាំង ចិន 🇺🇸🇫🇷🇨🇳📝
******
#រៀនពាក្យ #AMS #khmercivilzation #Cambodia #amskhmercivilization #cartoon
#វប្បធម៌ជាតិ #ប្រពៃណី #ទំនៀមទំលាប់ #សិល្បៈ #កេរមរតកវប្បធម៌ #កេរដំណែល #បេតិកភណ្ឌវប្បធម៌ #វប្បធម៌អរូបីយ #វប្បធម៌រូបីយ #សំណង់បុរាណ #វត្ថុបុរាណ #សថានីយ៍បុរាណ #អភិរក្សដ្ឋាន #រមណីយដ្ឋានប្រវត្តិសាស្រ្ត #ទស្សនីយភាព #តូរ្យតន្រ្តី #សូន្យរូប #ចម្លាក់ #អត្តសញ្ញាណ #កម្មសិទ្ធបញ្ញា #អភិរក្ស #អភិវឌ្ឍ #ចំណេះ #ស្រាវជ្រាវ
Media is too big
VIEW IN TELEGRAM
​ល្ខោនឡាំ ៖ មរតកសិល្បៈ មានអាយុកាល៣ជំនាន់ នៅខេត្តកំពត
——-
 ល្ខោនឡាំ គឺជាឈ្មោះដែលអ្នកស្រុកកំពតសម្គាល់ថាជាល្ខោនច្រៀងរាំ ហើយនៅតំបន់ខ្លះក៏ហៅថា ល្ខោនយីកេ ផងដែរ។ ក្រុមល្ខោនឡាំនៅភូមិអង្គឃ្លៃ ស្រុកឈូក ខេត្តកំពត មានអាយុកាលប្រមាណ ៣ជំនាន់មកហើយ ហើយរហូតមកដល់បច្ចុប្បន្ន ក៏នៅតែបន្តខិតខំបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយ ដើម្បីធានាថាទម្រង់សិល្បៈបុរាណមួយនេះ អាចរស់រាន និងស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅអនាគត។
លោក ហ៊ុន វៃ ដែលជាប្រធានក្រុមដឹកនាំសិល្បៈល្ខោនឡាំនេះ បានឱ្យដឹងថា ល្ខោនឡាំនៅភូមិអង្គឃ្លៃ ស្រុកឈូក ខេត្តកំពត មានភាពអស្ចារ្យ និងលក្ខណៈពិសេសដាច់ដោយឡែកត្រង់៖
🎵 ការច្រៀងហោមរោង មានក្បួនខ្នាត និងទម្រង់នៃការច្រៀងហោមរោងបើកឆាកយ៉ាងពិសេស ដែលជាព្រលឹងនាំអារម្មណ៍អ្នកទស្សនាឱ្យចូលជ្រៅទៅក្នុងសាច់រឿង។

👑 សម្លៀកបំពាក់ និងកាយវិការតួអង្គ (ពាក់ម្កុតស្រួច)៖ តួអង្គអ្នករាំមានការតុបតែងពាក់ម្កុតស្រួច ដែលឆ្លុះបញ្ចាំងពីទម្រង់ និងរចនាបថប្រៀបដូចជា កិន្នរចុះមករាំ ពីលើឋានសួគ៌ា នាំមកនូវភាពទន់ភ្លន់ និងរស់រវើក។
សូមចូលរួមថែរក្សា និងលើកតម្កើងមរតកសិល្បៈវប្បធម៌ខ្មែរយើងទាំងអស់! 🙏❤️
· ផលិតដោយ៖ AMS Khmer Civilization

#ល្ខោនឡាំ #ល្ខោនយីកេ #កំពត #ស្រុកឈូក #ភូមិអង្គឃ្លៃ #សិល្បៈបុរាណ #មរតកដូនតា #វប្បធម៌ខ្មែរ #AMSKhmerCivilization #KhmerTheater #TraditionalArt #CambodianHeritage
👍1
Media is too big
VIEW IN TELEGRAM
ប្រធានបទ “ទិដ្ឋភាពប្រវត្តិ និងប្រភពដំបូងរបស់អក្សរសិល្ប៍ខ្មែរ”
វាគ្មិនបណ្ឌិត ស៊ុ ឈុំឡុង សាស្ត្រាចារ្យខេមរសិក្សា
—————————
លោកអ្នកពិតជាធ្លាប់បានឮ ឬបានស្គាល់រួចមកហើយអំពីពាក្យថា «អក្សរសិល្ប៍» ព្រមទាំងតួនាទីរបស់វិស័យនេះក្នុងសង្គម។ ដើម្បីជ្រាបកាន់តែច្បាស់អំពីឫសគល់ និងការវិវត្តនៃអក្សរសាស្ត្រជាតិ កម្មវិធីយើងខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តទៅឈ្វេងយល់បន្ថែមក្នុងប្រធានបទ “ទិដ្ឋភាពប្រវត្តិ និងប្រភពដំបូងរបស់អក្សរសិល្ប៍ខ្មែរ”។
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៤ ជូត វក ច កុរ រាសីឡើងខ្ពស់ត្រដែត។ឆ្នាំទាំង៤ ខាល មមី មមែ រកា រាសីល្អមធ្យម។ឆ្នាំទាំង៤ ឆ្លូវ ថោះ រោង ម្សាញ់ រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35832
-----------
-Telegram
-Facebook
-YouTube
-Web
ដើមចារនៅក្នុងជំនឿជីវចល (ករណីសិក្សាតំបន់កោះកេរ)
-----------
Join AMS Khmer Civilization

នៅក្នុងសង្គមខ្មែរ “ដើមចារ” ជារុក្ខជាតិមួយប្រភេទដែលផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់អ្នកស្រុក ទាំងការប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ឱសថព្យាបាលរោគ វេចនំ (រូបលេខ១) ខ្ចប់ប្រហុក (រូបលេខ២) និងខាងជំនឿបែបជីវចល (កិច្ចពិធីផ្សេងៗ)។ គួរឱ្យកត់សម្គាល់ អ្នកស្រុករស់នៅតំបន់កោះកេរ (ខេត្តព្រះវិហារ) តែងនិយមយករុក្ខជាតិមួយប្រភេទនេះប្រើប្រាស់យ៉ាងសកម្មនៅក្នុងកិច្ចពិធីបែបជីវចលផ្សេងៗ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់លាស់នៃប្រព័ន្ធជំនឿមួយដ៏ពេញលេញ។ តើដើមចារ មានជាប់ពាក់ព័ន្ធអ្វីខ្លះនៅក្នុងជំនឿជីវចលរបស់អ្នកស្រុកនៅតំបន់កោះកេរ? 
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/35835
-----------
-Telegram
-Facebook
-YouTube
-Web