AMS Khmer Civilization
1.56K subscribers
4.03K photos
567 videos
1 file
5.65K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
Media is too big
VIEW IN TELEGRAM
តើសិលាចារឹកប្រាសាទព្រះគោ បានកត់ត្រានូវព័ត៌មានអ្វីខ្លះ?
————-
សិលាចារឹកនៅប្រាសាទព្រះគោ មិនត្រឹមតែជាអក្សរបុរាណដែលបន្សល់ទុកពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាប្រភពសំខាន់សម្រាប់ស្វែងយល់អំពី ប្រវត្តិសាស្ត្រ ព្រះមហាក្សត្រ រាជវង្ស សាសនា និងការកសាងប្រាសាទ ក្នុងសម័យអង្គរ។
តើសិលាចារឹកនេះបានរៀបរាប់អំពីអ្វីខ្លះ?
តើវាបានផ្តល់ព័ត៌មានអ្វីខ្លះអំពីព្រះបាទឥន្ទ្រវរ្ម័នទី១ និងការកសាងប្រាសាទព្រះគោ?

👉 សូមចូលរួមស្វែងយល់ពីអត្ថន័យ និងតម្លៃប្រវត្តិសាស្ត្រដ៏សំខាន់ នៃសិលាចារឹកប្រាសាទព្រះគោ ទាំងអស់គ្នា!

#ឧទ្យានអង្គរ #អ្នកស្រុកអង្គរ #Angkor #ទេសចរណ៍ផ្សាភ្ជាប់ទឹកដី #ស្ថាបត្យកម្មខ្មែរ #កម្ពុជាមាតុភូមិខ្ញុំ #ប្រាសាទព្រះគោ #សិលាចារឹក #ប្រវត្តិសាស្ត្រខ្មែរ #AMS Khmer Civilization
បដិមាព្រះពុទ្ធប្រក់នាគនៅវត្តក្តីដើម
-----------
Join AMS Khmer Civilization

វត្តក្តីដើម មានទីតាំងស្ថិតនៅតាមបណ្តោយស្ទឹងស្ទោង ត្រង់ភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ៥១ គីឡូម៉ែត្រ ប៉ែកខាងលិចទីរួមខេត្តកំពង់ធំ។ ទីតាំងនេះ ធ្លាប់ជាអតីតទេវស្ថានប្រាសាទឥដ្ឋ (រវាងស.វ.ទី១១) ដែលសេសសល់នូវវត្ថុសិល្បៈបុរាណមួយចំនួន។ អ្វីដែលគួរឱ្យកត់សម្គាល់ជាពិសេស គឺនៅខាងក្នុងព្រះវិហារវត្តក្តីដើម មានបដិមាព្រះពុទ្ធប្រក់នាគសម័យអង្គរចំនួនមួយអង្គ ដែលគេដាក់តម្កល់នៅខាងមុខព្រះអង្គធំ (ព្រះជី)។ ជាច្រើនទសវត្សរ៍មកហើយ បដិមាព្រះពុទ្ធប្រក់នាគនេះ ត្រូវបានពុទ្ធសាសនិកមកពីគ្រប់ទិសទី តែងតែចូលអុជធូបបន់ស្រន់ឥតស្រាកស្រាន្ត ដោយសារតែគេជឿថា ព្រះពុទ្ធអង្គនេះមានបារមីស័ក្តិសិទ្ធិ អាចជួយថែរក្សា ផ្តល់សេចក្តីសុខ និងសម្រេចរាល់បំណងប្រាថ្នា។ តើបដិមាព្រះពុទ្ធប្រក់នាគនៅវត្តក្តីដើម មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/35655
-----------
-Telegram
-Facebook
-YouTube
-Web
Media is too big
VIEW IN TELEGRAM
ផ្ទាំងទស្សនីយភាពប្រវត្តិសាស្ត្រ និងជីវភាពសង្គមពិត លើផ្ទាំងចម្លាក់ នាប្រាសាទបាយ័ន

#ឧទ្យានអង្គរ #អ្នកស្រុកអង្គរ #angkor #ទេសចរណ៍ផ្សាភ្ជាប់ទឹកដី #ស្ថាបត្យកម្មខ្មែរ
#angkorequinox #កម្ពុជាមាតុភូមិខ្ញុំ
Media is too big
VIEW IN TELEGRAM
ការរៀបចំក្រុងអង្គរធំដំណាក់កាលទី៤🛕🇰🇭

#ឧទ្យានអង្គរ #អ្នកស្រុកអង្គរ #angkor #ទេសចរណ៍ផ្សាភ្ជាប់ទឹកដី #ស្ថាបត្យកម្មខ្មែរ #កម្ពុជាមាតុភូមិខ្ញុំ
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១១ខែសីហា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៥ ជូត ឆ្លូវ ខាល រោង ច រាសីឡើងខ្ពស់ត្រដែត។ឆ្នាំទាំង៤ ម្សាញ់ មមែ វក កុរ រាសីល្អមធ្យម។ឆ្នាំទាំង៣ ថោះ មមី រកា រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35667
-----------
-Telegram
-Facebook
-YouTube
-Web
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១២ខែសីហា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៦ ខាល ថោះ ម្សាញ់ មមី មមែ រកា ​ រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង៤ ជូត ឆ្លូវ
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35670
-----------
-Telegram
-Facebook
-YouTube
-Web
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៣ខែសីហា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៦ ជូត ឆ្លូវ រោង មមី ច កុរ រាសីឡើងខ្ពស់ត្រដែត។ឆ្នាំទាំង ៤ ខាល ថោះ ម្សាញ់ មមែ រាសីល្អមធ្យម។ឆ្នាំទាំង២ វក រកា រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35673
-----------
-Telegram
-Facebook
-YouTube
-Web
សិលាចារឹកថ្មបីដុំ (ភ្នំត្បែង) (ភាគ១)
-----------
Join AMS Khmer Civilization

ថ្មបីដុំ គឺជាទីតាំងមួយដែលស្ថិតនៅលើភ្នំត្បែង ត្រង់ភូមិក្តី ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាបូជនីយដ្ឋានព្រហ្មញ្ញសាសនា មានអាយុកាលជាងមួយពាន់ឆ្នាំ។ ការដែលគេហៅទីនេះថា “ថ្មបីដុំ” ដោយសារគេហៅទៅតាមឈ្មោះថ្មធំៗចំនួន ៣ ដុំតម្រៀបគ្នា មានសណ្ឋានដូចជាមុំចង្រ្កាន ហើយអ្នកស្រុកខ្លះហៅថា “ថ្មហោះថ្មហើរ” ដូច្នេះក៏មាន។ នៅតំបន់ថ្មបីដុំ មានសិលាចារឹកសរុបចំនួន ៤ ផ្ទាំង ដែលបានចុះបញ្ជីដោយសាលាបារាំងចុងបូព៌ាប្រទេសចំនួន ៣ ផ្ទាំង (K.1500, K.1501, K.1502) និង ១ ផ្ទាំងទៀត គេមិនទាន់ចុះបញ្ជីនៅឡើយ។ ម្ល៉ោះហើយ នៅក្នុងអត្ថបទភាគ១នេះ យើងនឹងលើកយកសិលាចារឹកផ្ទាំងទី១ មានលេខបញ្ជី K.1500 មកសិក្សាជាមុនសិន។ តើសិលាចារឹកថ្មបីដុំ K.1500 មានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35677
-----------
-Telegram
-Facebook
-YouTube
-Web
Media is too big
VIEW IN TELEGRAM
របាំដាំស្រូវ៖ ជីវភាពកសិកម្មរបស់បងប្អូនជនជាតិដើមភាគតិចពូនង
————-
ជាទំនៀមទម្លាប់ប្រពៃណីដ៏យូរលង់របស់បងប្អូនជនជាតិដើមភាគតិចពូនង បន្ទាប់ពីដំណាក់កាលកាប់ឆ្ការព្រៃ និងជម្រះស្មៅរួច ពួកគាត់ក៏ចាប់ផ្តើមឈានចូលដល់ដំណាក់កាលដាំដុះ។ «របាំដាំស្រូវ» នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកពីសកម្មភាពជីវភាពប្រចាំថ្ងៃ និងជំនឿដ៏មានអត្ថន័យជ្រាលជ្រៅរបស់ពួកគាត់។
នេះគឺជាភាពស្រស់ស្អាតនៃវប្បធម៌ និងប្រពៃណីដ៏សម្បូរបែប ក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ 🙏❤️
· ផលិតដោយ៖ AMS Khmer Civilization

#ជនជាតិដើមភាគតិចពូនង #ពនង #មណឌលគិរី #ភមិពូតាំង #ទនៀមទម្លាប់ខ្មែរ #សែនព្រេន #វបបធម៌ខ្មែរ #មរតកដនត#AMSKhmerCivilization #IndigenousPeople #BunongCulture
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី១៤ខែសីហា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៣ ម្សាញ់ វក ច រាសីឡើងខ្ពស់ត្រដែត។ឆ្នាំទាំង៥ ជូត ឆ្លូវ រោង មមី រកា រាសីល្អមធ្យម។ឆ្នាំទាំង៤ ខាល ថោះ មមែ កុរ រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35684
-----------
-Telegram
-Facebook
-YouTube
-Web