AMS Khmer Civilization
1.56K subscribers
4.05K photos
567 videos
1 file
5.66K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ប្រាសាទគោកមន គឺជាសាលា​សំណាក់មួយក្នុងចំណោមសាលា​សំណាក់ទាំង១២១ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។
សំណង់ប្រភេទនេះត្រូវបានកសាងឡើងសម្រាប់ជាទីស្នាក់អាស្រ័យ និង​ជាកន្លែងបូជាសម្រាប់អ្នកធ្វើដំណើរ តាមបណ្តោយផ្លូវបុរាណទូទាំងអាណាចក្រអង្គរ។
📍ប្រាសាទនេះមានទីតាំងស្ថិតនៅ ភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប
#ខេត្តសៀមរាប
#រៀបចំដែនដី
#AMS
#កមពជាអស្ចារ្យ
#Cambodia
#ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
ប្រាសាទភ្នាគោល គឺជាប្រាសាទបុរាណមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិគោល ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប។ ប្រាសាទនេះមានចម្ងាយប្រមាណជា ៥៨ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ប្រាសាទភ្នាគោលត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី១០ក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវ័រ្មនទី២ ។ 🌾🌤🏡🌿🏞

📍ភូមិគោល ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប

#ខេត្តសៀមរាប
#រៀបចំដែនដី
#AMS
#កមពជាអស្ចារ្យ
#Cambodia
#ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
ប្រពៃណីទំនៀមទម្លាប់ដក់ជាប់លើគំនូរ (ភាគ១)
-----------
Join AMS Khmer Civilization

គំនូរដែលលើកមកនិយាយក្នុងពេលនេះ គឺសំដៅលើ​គំនូរ​នៅតាមវត្ត ដែល​ច្រើន​សង្កេត​ឃើញ​គូរនៅក្នុងព្រះវិហារ​ សាលា​ឆាន់ ឬកុដិ​ព្រះសង្ឃ​គង់នៅ​ជាដើម។ តាមរយៈការសិក្សាលើគំនូរ​កន្លងមកគេ​ឃើញយ៉ាងច្បាស់ថា ទោះបីជាសាច់រឿងនៅក្នុងគំនូរទាំងនោះដកស្រង់ចេញពីពុទ្ធប្រវត្តិ និងរឿងជាតកដូចជា ទសជាតក ឬមហាវេស្សន្តរជាតក ក៏ជាងគំនូរ តែងប្រើសិល្បៈនិងទេពកោសល្យ​បញ្ជ្រាបគូរបញ្ចូលនូវទិដ្ឋភាពប្រពៃណី និងទំនៀម​ទម្លាប់​នៃ​សង្គម​ខ្មែរ​ ទៅក្នុង​សាច់​រឿង​ពាក់​ព័ន្ធនឹង​ព្រះពុទ្ធសាសនា។ ទិដ្ឋភាពជា រឿយៗ​ដែលគេ​ធ្លាប់ប្រទះឃើញមានដូចជា ទំនៀម​ក្នុងពិធីមង្គលការ ពិធីបុណ្យប្រពៃណី ទម្រង់ភ្លេង ការ​លេង​​ល្បែងរបាំកម្សាន្ត សម្លៀកបំពាក់ ​និងទម្រង់​សំណង់​លំនៅដ្ឋាន​​របស់ជនជាតិខ្មែរទៅ​តាម​អន្លើ​នីមួយៗ។ ទាំង​នេះក៏អាចជាសក្ខីកម្មបង្ហាញថា វត្តអារាម​គឺជាមជ្ឈ​មណ្ឌល​​នៃការថែរក្សាអត្តសញ្ញាណជាតិ និងជា​ចំណែ​ក​នៃក​​ញ្ចក់ឆ្លុះបញ្ចាំងពីសង្គមខ្មែរតាមសម័យកាល ហើយ​ខ្ញុំសូម​លើក​បង្ហាញអន្លើខ្លះដោយត្រួសៗដូចខាងក្រោម​។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/35339
-----------
-Telegram
-Facebook
-YouTube
-Web
2