AMS Khmer Civilization
1.56K subscribers
4.05K photos
567 videos
1 file
5.66K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ប្រតិមាសិវយោគិបដ្តរកឃើញថ្មីនៅតំបន់ស្ទឹងស្លាប់ ខេត្តកំពង់ធំ
-----------
Join AMS Khmer Civilization

ប្រតិមាដែលរកឃើញថ្មីនេះ មានកម្ពស់ ៥៥ ស.ម. ទទឹង ២៤ ស.ម. វិជ្ជមាត្រធំ ២៥ ស.ម. និងទម្ងន់ ៤៨ គ.ក. ហើយធ្វើឡើងអំពីថ្មភក់ដែលអាចមានប្រភពដើមមកពីតំបន់ភ្នំសន្ទុក ដែលស្ថិតនៅមិនឆ្ងាយពីទីតាំងរកឃើញ (ស្ទឹងស្លាប់) ពោល គឺមានចម្ងាយប្រមាណត្រឹមតែ ៩ គ.ម.ប៉ុណ្ណោះ។ ប្រតិមានេះបាត់ព្រះសិរ អង្គុយក្នុងកាយវិការដោយយកជើងទាំងពីរដាក់ខ្វែងគ្នាជាទម្រង់ “យោគាសន” និងចងផ្អោបជើងទាំងសងខាងដោយបន្ទះក្រណាត់ (បដ្ត) និងកំពុងតែលើកហត្ថទាំងពីរកម្បង់អញ្ជលីប្រណម្យស្មិងស្មាធិ៍ធ្វើតបធម៌ ដែលគេស្គាល់ទម្រង់នេះថា “យោគបដ្ត”។ ម្ល៉ោះហើយ គេអាចសន្និដ្ឋានថា ប្រតិមាធ្វើអំពីថ្មភក់ដែលរកឃើញថ្មីនៅតំបន់ស្លឹងស្លាប់នេះថា ជារូបតំណាងនៃ “សិវយោគិបដ្ត” ពោល គឺជារូបតំណាងព្រាហ្មណ៍ (អ្នកបួស) ក្នុងនិកាយបាសុបត ឬនិកាយសៃវ នៃលទ្ធិសៃវនិយម ក្នុងព្រហ្មញ្ញសាសនា។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/35257
-----------
-Telegram
-Facebook
-YouTube
-Web
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៣ ឆ្លូវ ខាល កុរ រាសីឡើងខ្ពស់ត្រដែត។ឆ្នាំទាំង៦ ថោះ រោង មមី វក រកា ច រាសីល្អមធ្យម។ឆ្នាំទាំង៣ ជូត ម្សាញ់ មមែ រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35269
-----------
-Telegram
-Facebook
-YouTube
-Web
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត ។ លោកអ្នកប្រកបការងារ និងអាជីកម្មនឹងបានសមប្រកប។ រាល់ការបណ្តាក់ទុនរកស៊ី ជាមួយដៃគូពាណិជ្ជកម្មសេវាកម្មគ្រប់ប្រភេទគឺនឹងបានចំណេញ។ក្រៅពីនេះ អាជីព ៖ ការងាររបស់អ្នកកំពុងដំណើរការទៅដោយរលូន ហើយអ្នកអាចដោះស្រាយបញ្ហាផ្សេងៗដោយភាពបត់បែន និងមានប្រសិទ្ធភាព។ សមត្ថភាពក្នុងការធ្វើការជាក្រុម ការយកចិត្តទុកដាក់ និងការគាំទ្រមិត្តរួមការងារធ្វើឱ្យអ្នកទទួលបានការទុកចិត្ត…
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35273
-----------
-Telegram
-Facebook
-YouTube
-Web
សេះពាលាហនៅប្រាសាទនាគព័ន្ធ
-----------
Join AMS Khmer Civilization

ព្រះលោកេស្វរ គឺជាព្រះពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយាន។ ព្រះអង្គមិនព្រមត្រាស់ដឹងជាព្រះពុទ្ធទេ តែនៅចាំជួយមនុស្សសត្វឲ្យរួចផុតពីសេចក្តីទុក្ខភ័យក្នុងស្ថានមនុស្ស និងស្ថាននរក។ នៅស.វទី១០ ពុទ្ធសាសនាមហាយានចាប់ផ្តើមរីកឡើងគួរកត់សម្គាល់ ជាពិសេសនៅចុងស.វទី១២ នៅពេលដែលព្រះបាទជ័យវម៌្មទី៧រាប់រកព្រះពុទ្ធសាសនាមហាយានកាន់តែខ្លាំងក្លា ជាពិសេសគឺព្រះពុទ្ធ លោកេស្វរ និងប្រាជ្ញាបារមីតា។ល។

អត្ថបទនេះនឹងពិនិត្យលើការបែងភាគរបស់ព្រះលោកេស្វរទៅជាសត្វសេះឈ្មោះ ពាលាហ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35277
-----------
-Telegram
-Facebook
-YouTube
-Web
1
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៦ ឆ្លូវ ខាល ថោះ មមី រកា កុរ រាសីឡើងខ្ពស់ត្រដែត។ឆ្នាំទាំង៤ ជូត ម្សាញ់ វក កុរ រាសីល្អមធ្យម។ឆ្នាំទាំង២ រោង មមែ រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35288
-----------
-Telegram
-Facebook
-YouTube
-Web
សិលាចារឹកភ្នំបារៀង (K.1562) ខេត្តកំពង់ធំ
-----------
Join AMS Khmer Civilization

ប្រាសាទភ្នំបារៀង ជាបុរាណដ្ឋានដ៏មានសារៈសំខាន់មួយកន្លែង ដែលមានទីតាំងស្ថិតនៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ហ៊ុម​ព័ទ្ធជុំវិញដោយភូមិចំនួនបួន រួមមាន ភូមិកគោ ភូមិកំពង់ជ្វា ភូមិបាក់ស្រី និងភូមិចារ ហើយស្ថិតនៅខាង​ត្បូងស្ទឹងសែនចម្ងាយប្រមាណ ១  គ.ម. និងខាងកើតតំបន់ប្រាសាទសំបូរព្រៃគុកប្រមាណ ២០គ.ម.។ ការហៅបុរាណដ្ឋាននេះថា “បារៀង” គឺទំនងក្លាយមកពីពាក្យដើមថា “ព្រះរៀង” ដែលអាចសំដៅលើប្រាង្គប្រាសាទដែលសង់ជាថ្នាក់ៗរៀងគ្នាចាប់ពីចង្កេះភ្នំរហូតដល់កំពូលភ្នំ ឬអាចហៅសំដៅដល់រូបថ្មគោលចំនួន ៤ ដើម ដែលមានចម្លាក់ទេពទាំងសងខាង តម្កល់នៅក្នុងខ្ទមយាយទេពត្រង់ជួរគ្នាពីជើងទៅត្បូង ដែលមើលទៅហាក់ដូចជារូបព្រះកំពុងស្ថិតនៅរៀងគ្នាដូច្នោះដែរ។ នៅត្រង់ផ្នែកកំពូលនៃភ្នំបារៀង មាននៅសល់មេទ្វារចារឹកចំនួន ១ ផ្ទាំង ហើយសព្វថ្ងៃកំពុងដាក់តម្កល់នៅរោងប្រក់ព្រះពុទ្ធរូបសម័យថ្មី។ តើសិលាចារឹកនេះមានខ្លឹមសារ និងអត្ថន័យដូចម្តេចខ្លះ?
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35291
-----------
-Telegram
-Facebook
-YouTube
-Web
សួស្តីប្រិយមិត្ត AMS អរិយធម៌ខ្មែរជាទីមេត្រី! អង្គរបុរី គឺជាអតីតរាជធានី និងជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ដ៏រុងរឿងបំផុតនៃអាណាចក្រភ្នំ ឬហ្វូណាន ដែលជាគ្រឹះដំបូងបង្អស់នៃប្រវត្តិសាស្ត្រខ្មែរ។

នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ កម្មវិធី «សំឡេងថ្ម» នឹងលើកយកប្រធានបទ «អង្គរបុរីទឹកដីនៃអរិយធម៌ខ្មែរដំបូង» មកបង្ហាញជូន តាមរយៈលោកបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។

សូមប្រិយមិត្តកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា!

#amskhmercivilization
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៤ ជូត រោង មមែ កុរ រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង៦ ឆ្លូវ ខាល ថោះ មមី វក ច រាសីល្អមធ្យម។ ឆ្នាំទាំង២ ម្សាញ់ រកា រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35302
-----------
-Telegram
-Facebook
-YouTube
-Web
Media is too big
VIEW IN TELEGRAM
ទិដ្ឋភាពកំណាត់ផ្លូវជាតិលេខ៧ មេមុត - ស្នួល អមដោយចំការកៅស៊ូ🌳🚗

📍ស្រុកមេមុត ខេត្តត្បូងឃ្មុំ

🎞 វីដេអូៈ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា - លី សុវណ្ណា
Media is too big
VIEW IN TELEGRAM
ទឹកធ្លាក់ឆាយប្រុយដ៏ស្រស់ស្អាតលាក់ខ្លួនក្បែរស្ពានខ្ពស់ជាងគេនៅកម្ពុជា 💦

📍 ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់

🎞 វីដេអូៈ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា - គឹម បូរិន
2