AMS Khmer Civilization
1.57K subscribers
3.76K photos
503 videos
1 file
5.5K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
Media is too big
VIEW IN TELEGRAM
កុមារអង្គរ៖ មនុស្សដំបូងៗលើទឹកដីខ្មែរ
————
អ្នកដឹងទេថា
តើមនុស្សដំបូងដែលរស់នៅលើទឹកដីខ្មែរ មានជីវភាពបែបណា? ហើយប្រើប្រាស់ឧបករណ៍បែបណា?
ដើម្បីស្វែលយល់កាន់តែច្បាស់ សូមបងប្អូនជាពិសិស្សក្មេងៗទាំងអស់ រីករាយទស្សនា និងស្ដាប់ការសន្ទនាដ៏មានអត្ថន័យក្នុងកម្មវិធី "កុមារអង្គរ" រវាងលោកតា និងចៅៗ ជុំវិញប្រធានបទ "មនុស្សដំបូងៗលើទឹកដីខ្មែរ " ដូចតទៅ។

មេរៀនប្រវត្តិសាស្ត្រនឹងលែងជារឿងធុញទ្រាន់ទៀតហើយ នៅពេលដែលយើងសិក្សាតាមរយៈការជជែកគ្នា និងការនិទានរឿងដ៏ជក់ចិត្តបែបនេះ!
ចូលរួមបណ្ដុះស្មារតីស្រឡាញ់ការសិក្សា និងស្វែងយល់ពីឫសគល់នៃមនុស្សជាតិជាមួយពួកយើង។
#កមារអង្គរ #ដើមកំណើតមនុស្ស #បរវតតវទ្យា #ចណេះដឹងទូទៅ #អបរកមារ #AngkorKids #HistoryForKids #Cambodia
Media is too big
VIEW IN TELEGRAM
កោះម្នាស់ (Pineapple Island) ស្រុកគីរីសាគរ ខេត្តកោះកុង!

កោះម្នាស់ សម្បូរទៅដោយទេសភាពស្រស់ស្អាត ស្ងប់ស្ងាត់ ដែនកោះដែលមានទឹកសមុទ្រថ្លាដូចកញ្ចក់ ឆ្នេរខ្សាច់សក្បុស ខ្យល់បរិសុទ្ធ មុជទឹកមើលផ្កាថ្ម និងស្ទូចត្រីលេងកម្សាន្ត។

📍 https://maps.app.goo.gl/j6eYYm7mKoKJXxGm9?g_st=ic

#កោះម្នាស់​ #ខេត្តកោះកុង​ #គណភាព #សវត្ថិភាព #សោភណភាព #ការរៀបចំរចនាសម្ព័ន្ធ #មុខងារសេដ្ឋកិច្ចរបស់សហគមន៍​ #កម្ពុជា​មាតុភូមិ​ខ្ញុំ#​Cambodiamyhome

Credit : Solo Landscapes - Influencers MLMUPC
Media is too big
VIEW IN TELEGRAM
មេរៀនទី ៣៖ បញ្ចប់បទ «ម្លប់ដូង» យ៉ាងពេញលេញលើឧបករណ៍សាដៀវ

ក្នុងមេរៀនបញ្ចប់នេះ យើងនឹងនាំបងប្អូនមកបង្ហើយលំនាំសាច់ភ្លេងនៃបទ «ម្លប់ដូង» ឱ្យបានពេញលេញ និងត្រឹមត្រូវតាមបច្ចេកទេសបុរាណ។
ទោះបីជាការបញ្ចប់បទតម្រូវឱ្យមានការផ្ចិតផ្ចង់ និងការអត់ធ្មត់ខ្ពស់ ប៉ុន្តែនៅពេលដែលបងប្អូនអាចបន្លឺសំនៀងដ៏គ្រលួចនៃបទនេះបាន វានឹងផ្ដល់នូវមោទកភាពយ៉ាងខ្លាំងចំពោះការចូលរួមថែរក្សាមរតកខ្មែរ។
តោះ! ចាប់ផ្ដើមអនុវត្តមេរៀនបញ្ចប់នេះជាមួយយើងទាំងអស់គ្នា។ 🙏❤️ សួរមតិបងប្អូនបន្តិច តើបងប្អូនចង់ឱ្យយើងខ្ញុំផលិតមេរៀនសម្រាប់ បទអ្វី បន្ទាប់ទៀត? ចែករំលែកមតិរបស់បងប្អូននៅខាងក្រោមណា! 👇
#រៀនភ្លេងបុរាណ #សាដៀវ #វប្បធម៌ខ្មែរ #មរតកដូនតា #ម្លប់ដូង #ខ្សែមួយ #KhmerMusic #SadeavLesson #AMS
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ  ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៦  ឆ្លូវ ថោះ មមី វក ច កុរ រាសីឡើងខ្ពស់ត្រដែត។       
ឆ្នាំទាំង៤  ជូត រោង ម្សាញ់ រកា  រាសីល្អមធ្យម។
ឆ្នាំទាំង២   ខាល មមែ  រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35010
-----------
-Telegram
-Facebook
-YouTube
-Web
🔥1
Media is too big
VIEW IN TELEGRAM
ព្រះវិហារវត្តរកាអារ
————
សំណង់បុរាណមួយដែលបន្សល់ទុកនូវតម្លៃប្រវត្តិសាស្ត្រ សាសនា និងវប្បធម៌ដ៏មានសារៈសំខាន់។ ទោះបីជាសំណង់នេះបានរងការខូចខាត និងបាក់បែកតាមកាលវេលាក៏ដោយ ក៏វានៅតែបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងជំនឿរបស់បុព្វបុរសខ្មែរដែលបានកសាងឡើងសម្រាប់បម្រើវិស័យព្រះពុទ្ធសាសនា។

#amskhmercivilization #AMS #ព្រះវិហារ #សំណង់វត្តអាម #ស្ថាបត្យកម្ម
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៥ ជូត ឆ្លូវ រោង ម្សាញ់ រកា រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង៥ ខាល ថោះ មមែ វក កុរ រាសីល្អមធ្យម។ ឆ្នាំទាំង២ មមី ច រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35020
-----------
-Telegram
-Facebook
-YouTube
-Web
វ្រីហិគ្ឫហនៅបរិវេណប្រាសាទព្រះខ័ន
-----------
Join AMS Khmer Civilization

ប្រាសាទព្រះខ័ន មានទីតាំងស្ថិតនៅក្នុងតំបន់អង្គរ (វង់ធំ) ខេត្តសៀមរាប ចម្ងាយប្រមាណ ២,៥ គីឡូម៉ែត្រ ប៉ែកឦសានប្រាសាទបាយ័ន។ នៅក្នុងមជ្ឈដ្ឋានអ្នកស្រាវជ្រាវ គេស្គាល់ជាទូទៅថា ប្រាសាទព្រះខ័ន មានឈ្មោះដើមថា “ជយស្រី” កសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះវរបិតារបស់ព្រះអង្គ គឺព្រះបាទធរណីន្រ្ទវរ្ម័នទី២​ ក្នុងទម្រង់ជាព្រះពោធិសត្វអវលោកិតេស្វរ ក្រោមព្រះនាមថា “ជយវរ្មេស្វរ”។ គួរឱ្យចាប់អារម្មណ៍ នៅក្នុងបរិវេណកំពែងទី៣ (ប៉ែកឦសាន) មានអគាររាងបួនជ្រុងទ្រវែងមួយធ្វើអំពីថ្មភក់ដែលមានប្លង់ រចនាសម្ព័ន្ធ និងរូបរាងចម្លែកពីអគារនៅតាមប្រាសាទផ្សេងៗក្នុងប្រទេសកម្ពុជា ដែលបង្កើតជាចម្ងល់ជាច្រើនអំពីតួនាទីរបស់អគារមួយនេះជាច្រើនទសវត្សរ៍។ ប៉ុន្តែ បន្ទាប់ពីមានការរកឃើញថ្មគោលចារឹកនៅប្រាសាទព្រះខ័ន កាលពីឆ្នាំ១៩៣៩ មក ការសន្និដ្ឋានអំពីតួនាទីដើមនៃអគារនេះ ចេះតែមានជាបន្តបន្ទាប់ រហូតមកទល់បច្ចុប្បន្នគេសន្និដ្ឋានថា អគារពីរជាន់ដ៏ចម្លែកនេះជា “វ្រីហិគ្ឫហ”។ តើ “វ្រីហិគ្ឫហ” គឺជាអ្វី និងមានតួនាទីដូចម្តេចខ្លះ?
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/35024
-----------
-Telegram
-Facebook
-YouTube
-Web
1
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៤ ថោះ មមី មមែ ច រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង៥ ជូត ឆ្លូវ រោង ម្សាញ់ រកា រាសីល្អមធ្យម។ ឆ្នាំទាំង៣ ខាល វក កុរ រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35039
-----------
-Telegram
-Facebook
-YouTube
-Web
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៦ ជូត ឆ្លូវ ខាល រោង ម្សាញ់ កុរ រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង៤ មមែ វក រកា ច រាសីល្អមធ្យម។ ឆ្នាំទាំង២ ថោះ មមី រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35043
-----------
-Telegram
-Facebook
-YouTube
-Web
ខ្មុក-ម្រ័ក្សណ៍
-----------
ម្រ័ក្សណ៍ ជាពាក្យក្នុងភាសាសំស្ក្រឹតមានន័យថា ជ័រដែលគេយកទៅលាបលន ឬបិទវត្ថុអ្វីម្យ៉ាង។ នៅក្នុងសង្គមខ្មែរ ម្រ័ក្សណ៍ ច្រើនតែសំដៅលើជ័រដែលយកចេញពីដើមឈើចំនួនពីរប្រភេទ ពោល គឺដើមគ្រើល និងដើមស្វាយអង្គិត។ ប៉ុន្តែសព្វថ្ងៃដើមស្វាយអង្គិត គេពុំសូវនិយមចាក់យកជ័រម្រ័ក្សណ៍នោះទេ ហើយច្រើនតែចាក់យកចេញពីដើមគ្រើល។ រីឯ ខ្មុក សំដៅលើការលាយជ័រម្រ័ក្សណ៍ជាមួយវត្ថុធាតុដើមផ្សេងៗទៀត ដើម្បីលាបលនលើវត្ថុអ្វីមួយ។ តើប្រពៃណីចាក់គ្រើលយកជ័រម្រ័ក្សណ៍ និងការប្រើប្រាស់ខ្មុក-ម្រ័ក្សណ៍នៅក្នុងសង្គមខ្មែរមានលក្ខណ:បែបណាខ្លះ?
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/23825
-----------
-Telegram
-Facebook
-YouTube
-Web
1