AMS Khmer Civilization
1.57K subscribers
3.76K photos
503 videos
1 file
5.5K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៣ មមែ វក កុរ រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង៦​ ជូត ឆ្លូវ ខាល ថោះ ម្សាញ់ រកា រាសីល្អមធ្យម។ ឆ្នាំទាំង៣ រោង មមី វក រាសីស្រុតចុះ…
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=34921
-----------
-Telegram
-Facebook
-YouTube
-Web
Media is too big
VIEW IN TELEGRAM
ភ្ញៀវទេសចរមកទស្សនា សម្រស់សំណងស្ថាបត្យកម្មប្រាសាទអង្គរវត្ត ដែលមានក្បាច់រចនា​ សិលាចារឹក​ ក្បួនខ្នាត​ និងចម្លាក់ផ្សេងៗដ៏ល្អប្រណិត​។

#ប្រាសាទអង្គរវត្ត #ស្ថាបត្យកម្មខ្មែរបុរាណ #រចនាបទសំណង់ខ្មែរ #សំណង់ខ្មែរបុរាណ #creativecambodia #angkor #angkorwat #siemreap #cambodia

Credit : Laoclassics - Influencers MLMUPC
Media is too big
VIEW IN TELEGRAM
ក្រុងអង្គរធំ “យសោធរបុរៈ”ជាពេលដែលវិស័យស្ថាប្យកម្មខ្មែរមានភាពរីកចម្រើនខ្លាំង
#ឧទ្យានអង្គរ #អ្នកស្រុកអង្គរ #angkor #ទេសចរណ៍ផ្សាភ្ជាប់ទឹកដី #ស្ថាបត្យកម្មខ្មែរ #កម្ពុជាមាតុភូមិខ្ញុំ
Media is too big
VIEW IN TELEGRAM
វត្តភ្នំ ជារមណីយដ្ឋានបេតិកភណ្ឌដ៏ចំណាស់ដែលផ្សារភ្ចាប់ទៅនឹងប្រវត្តិនៃការកកើតរាជធានីភ្នំពេញ រួមនឹងរតនសម្បត្តិផ្នែកស្ថាបត្យកម្មខ្មែរ និងជាទីលំហែកណ្តាលក្រុងសម្រាប់អ្នកក្រុងភ្នំពេញ និងប្រជាជនកម្ពុជាផងដែរ។

#ក្រុងភ្នំពេញ #រមណីយដ្ឋានប្រវត្តិសាស្ត្រ​ #ការរចនាទីក្រុង #គុណភាព #សុវត្ថិភាព #សោភណភាព #ការរៀបចំដែនដី #មុខងារ#មុខងារសេដ្ឋកិច្ចសហគមន៍

Credit : Chuon Chantethya - Influencers MLMUPC
ព្រះពុទ្ធអង្គធំរកឃើញនៅអណ្តូងប្រាសាទបាយ័ន
-----------
Join AMS Khmer Civilization

ប្រាសាទបាយ័ន មានទីតាំងស្ថិតនៅត្រង់ចំណុចកណ្តាលរាជធានីអង្គរធំ ដែលគេស្គាល់ជាទូទៅថា ជា​ប្រាសាទរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ (គ.ស.១១៨១ – ១២២០)។ ប្រាសាទនេះ មានរចនាសម្ព័ន្ធស្មុគស្មាញខ្លាំង និងចែកចេញជា ៣ ថ្នាក់សំខាន់ៗ។ ក្នុងនោះ នៅថ្នាក់ខាងលើបង្អស់ ត្រង់ចំណុចប្រាង្គកណ្តាល ដែលជាប្រាង្គមានទំហំធំ និងខ្ពស់ជាងគេ (កម្ពស់ ៤៣ម៉ែត្រពីដី) មានអណ្តូងដ៏ជ្រៅមួយ (ជម្រៅជិត ១៤ម៉ែត្រ)។ គួរចាប់អារម្មណ៍ នៅក្នុងអណ្តូងនេះ បុរាណវិទូជនជាតិបារាំង បានធ្វើកំណាយរកឃើញប្រតិមាព្រះពុទ្ធអង្គប្រក់នាគដ៏ធំមួយអង្គ ដែលអ្នកប្រវត្តិវិទូមួយចំនួនហៅព្រះពុទ្ធអង្គធំនេះថា “ជ័យពុទ្ធមហានាថ”។ តើប្រតិមាព្រះពុទ្ធអង្គធំរកឃើញនៅក្នុងអណ្តូងប្រាសាទបាយ័ន មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/34924
-----------
-Telegram
-Facebook
-YouTube
-Web
2
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៥ ឆ្លូវ ម្សាញ់ មមី មមែ កុរ រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង៥ ជូត ខាល រោង វក ច រាសីល្អមធ្យម។ ឆ្នាំទាំង២ ថោះ រកា រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=34939
-----------
-Telegram
-Facebook
-YouTube
-Web
This media is not supported in your browser
VIEW IN TELEGRAM
រមណីយដ្ឋានធម្មជាតិ ទឹកជ្រោះព្រះនិមិត្ត ដែលភាគច្រើនហៅថា ទឹកជ្រោះសុភមិត្រ ស្ថិតនៅភូមិកំពង់ព្រះឥន្ធ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ កម្ពុជា-ឡាវ។

#ទេសចរណ៍ #ខេត្តបាត់ដំបង #សេដ្ឋកិច្ចមូលដ្ឋាន #ទេសចរណ៍ផ្សារភ្ជាប់ទឹកដី #VisitCambodia

Credit : Laoclassics - Influencers MLMUPC
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៥ ជូត ខាល រោង រកា ច រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង៤ ឆ្លូវ ថោះ ម្សាញ់ មមី រាសីល្អមធ្យម។ ឆ្នាំទាំង៣ មមែ វក កុរ រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=34942
-----------
-Telegram
-Facebook
-YouTube
-Web
2
Media is too big
VIEW IN TELEGRAM
ប្រាសាទព្រះគោ | Preah Ko Temple, Siem Reap Province, Cambodia.

📍ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប

#ប្រាសាទព្រះគោ#ស្ថាបត្យកម្មប្រវត្ថិសាស្ត្រ #ប្រាសាទបុរាណខ្មែរ #សិល្បៈខ្មែរ #មរតកដូនតា #បេតិកភណ្ឌវប្បធម៌ #សំណង់បុរាណ #វត្ថុបុរាណ #អភិរក្សដ្ឋាន #ស្ថាបត្យកម្មខ្មែរ #ta kav gate #VisitSiemReap #VisitCambodia

Credit : Rath Phallin-រដ្ឋ ផល្លីន -Influencers MLMUPC
1
Media is too big
VIEW IN TELEGRAM
Angkor Wat-Rainy Day Vibes.

Green Season is Coming. Welcome to Angkor Wat, World Heritage Site Cambodia!

#heritage site #temple #angkorwat #siemreap #cambodia

Credit : Laoclassics -Influencers MLMUPC
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៥ រោង ម្សាញ់ មមែ ច កុរ រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង៣ ឆ្លូវ មមី រកា រាសីល្អមធ្យម។ ឆ្នាំទាំង៤ ជូត ខាល ថោះ វក រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=34951
-----------
-Telegram
-Facebook
-YouTube
-Web
ប្រិយមិត្ត AMS អរិយធម៌ខ្មែរជាទីមេត្រី នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ កម្មវិធីសំឡេងថ្មនឹងលើកយកប្រធានបទ «វត្តមានសិលាចារឹកចំណាស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នៅសម័យហ្វូណាន» បកស្រាយដោយ លោក កំ វណ្ណារ៉ា អ្នកស្រាវជ្រាវសិលាចារឹក និងជំនាញភាសាខ្មែរបុរាណ ។ សូមកុំភ្លេចរង់ចាំទស្សនា ចាប់ពីម៉ោង ៦ល្ងាចតទៅ។

#AMS #amskhmercivilization #Khmer inscription #សិលាចារឹក #ការសិក្សាសិលាចារឹក #ប្រវត្តិសាស្រ្តខ្មែរ #សម័យមុនអង្គរ #ប្រាសាទបុរាណ #ប្រវត្តិសិល្បខ្មែរ #សម័យហ្វូណន #ប្រវត្តិសាស្រ្តអាស៊ីអាគ្នេយ៍
-----------
Telegram | Facebook |YouTube | Web
1
ពិធីដង្ហែអ្នកតាព្រីងក្អែក និងជំនឿសុំទឹកភ្លៀង
-----------
Join AMS Khmer Civilization

ពិធីបុណ្យ​ឡើង​អ្នកតា ឬហែអ្នកតាព្រីងក្អែក​ ដែល​ជា​ទំនៀម​របស់ប្រជាពលរដ្ឋរស់នៅក្បែរជើងភ្នំបាសិត ប្រារព្ធ​ដើម្បី​សុំ​សេចក្តី​សុខ និងសុំទឹកភ្លៀង គឺជា​ឧទាហរណ៍​បង្ហាញ​ពីទំនាក់​ទំនង​រវាងអ្នក​ស្រុក​ អ្នកតា​ និង​ទឹក​ភ្លៀង ពោលគឺទំនាក់​ទំនង​រវាង​អ្នកតា​និងរបរកសិកម្មរបស់អ្នក​ស្រុក​​។ តាមទម្លាប់ ពិធីនេះតែងប្រារព្ធមួយឆ្នាំម្តង នៅថ្ងៃ៤កើត ដល់​ថ្ងៃ​៥កើត ខែជេស្ឋ (ក្នុង​ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃទី​២០ និង​ទី​២១ ខែឧសភា ឆ្នាំ​២០២៦) នៅលើកូន​ទួលតូច​មួយកន្លែងហៅថា “ទួលអ្នកតាព្រីងក្អែក” ឬ “អ្នកតា​គហេ”។ សូមបញ្ជាក់ថា ទីទួល​អ្នកតា​ព្រីង​ក្អែក​បានចុះក្នុងបញ្ជីទួលបុរាណ​នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​​ផងដែរ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=34954
-----------
-Telegram
-Facebook
-YouTube
-Web