AMS Khmer Civilization
1.54K subscribers
4.26K photos
648 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ផ្តែរទ្វារក្នុងស្ថាបត្យកម្មខ្មែរ
-----------
Join AMS Khmer Civilization
អត្ថបទកន្លងមក យើងបានបង្ហាញអំពីក្បាច់លម្អ និងការវិវឌ្ឍនៃផ្តែរទ្វារក្នុងសម័យអង្គរ ចំនួន ៥ រចនាបថ រួមមាន រចនាបថបាខែង កោះកេរ ប្រែរូប បន្ទាយស្រី និងឃ្លាំង ដែលស្ថិតនៅក្នុងចុងស.វ.ទី៩ រហូតដល់ដើមស.វ.ទី១១។ ដោយឡែក នៅក្នុងភាគទី៤ (ភាគចុងក្រោយ) យើងនឹងលើកយករចនាបថចំនួន ៣ បន្ថែមទៀត ដែលស្ថិតនៅដើមស.វ.ទី១១ រហូតដល់ដើមស.វ.ទី១៣ រួមមាន រចនាបថបាភួន រចនាបថអង្គរវត្ត និងរចនាបថបាយ័ន្ត។ តើផ្តែរទ្វារស្ថាបត្យកម្មប្រាសាទខ្មែរ ក្នុងរចនាបថទាំង ៣ នេះ មានលក្ខណៈទូទៅ ក្បាច់លម្អ និងការវិវឌ្ឍសិល្បៈយ៉ាងដូចម្តេចខ្លះ?
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/34650
-----------
-Telegram
-Facebook
-YouTube
-Web
❤1
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៣ ជូត ម្សាញ់ រកា រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង៦ ឆ្លូវ ខាល រោង មមី វក ច រាសីល្អមធ្យម។ ឆ្នាំទាំង៣ ថោះ មមែ កុរ រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=34662
-----------
-Telegram
-Facebook
-YouTube
-Web
❤1
Media is too big
VIEW IN TELEGRAM
ភ្លេងគ្រឹម បទ ខ្លោងបណ្ដែត
————
ក្នុងចំណោមបទភ្លេងការ និងភ្លេងគ្រឹម បទ «ខ្លោងបណ្ដែត» ត្រូវបានចាត់ទុកថាជាបទដែលមានឥទ្ធិពល និងអំណាចបំផុតសម្រាប់អមដំណើរក្នុង «ពិធីហែជំនូន»។ នៅពេលសូរស័ព្ទនៃបទនេះបន្លឺឡើងយ៉ាងគ្រងរំពង វាគឺជាសារដាស់តឿនដល់អ្នកភូមិ និងខាងស្រីឱ្យបានជ្រាបថា៖ «ក្បួនហែជំនូនរបស់ខាងប្រុសបានមកដល់ហើយ!»។
សូមរីករាយសណ្ដាប់នូវមរតកសំនៀងដ៏វិសេសវិសាលនេះទាំងអស់គ្នា! 🙏❤️
• សម្តែងដោយ៖ ក្រុមភ្លេងបុរាណអង្គរ (បូរ រុំ)
• ផលិតដោយ៖ AMS Khmer Civilization
#ភ្លេងគ្រឹម #ខ្លោងបណ្ដែត #ពិធីហែជំនូន #មរតកខ្មែរ #អត្តសញ្ញាណជាតិ #AMSKhmerCivilization #KhmerWedding #TraditionalMusic
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៥ ថោះ រោង ម្សាញ់ ច កុរ រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង៤ ជូត មមី មមែ វក រាសីល្អមធ្យម។ ឆ្នាំទាំង៣ ឆ្លូវ ខាល រកា រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=34666
-----------
-Telegram
-Facebook
-YouTube
-Web
ព្រះវិហារ១០០ឆ្នាំ ក្នុងវត្តព្រះប្រសប់និងចម្លាក់រឿង​​ព្រះជិនវង្ស
-----------
Join AMS Khmer Civilization

វត្តព្រះប្រសប់ កសាងឡើងនៅ​ប្របដងទន្លេមេគង្គត្រើយ​ខាងកើត ស្ថិត​ក្នុងឃុំ​ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្ត​កណ្តាល។ ទីធ្លាវត្ត​នេះ​ធំទូលាយ ដោយ​មាន​ផ្នែក​ខាងលិច​​​ជាប់​ទន្លេ ហើយផ្នែកខាងកើត​ទល់នឹងផ្លូវ​ជាតិ។ បច្ចុប្បន្ន​​​​គេ​ឃើញ​វត្ត​នេះ​ជាអារាម​ព្រះ​ពុទ្ធសាសនា​ មាន​​សំណង់ប្រពៃណីជាច្រើនដែល​បាន​សាងឡើង​ក្នុងកាលសម័យ​​​ផ្សេងៗគ្នាមក​ជា​បន្តបន្ទាប់​។ ក្នុងបណ្តាសំណង់ទាំងនោះ គឺ​មាន​ព្រះវិហារមួយ​​​​សាង​ឡើងស្ទើរ​​ចំកណ្តាល​ទីធ្លាវត្ត ​មានសភាពល្អប្លែកទាំងទម្រង់ស្ថាបត្យ​កម្ម សិល្បៈ​​តុបតែងលម្អ ព្រមទាំង​មាន​​គំនូរចម្លាក់ផ្សេងៗ​ ដែល​គួរតែ​សិក្សា​ស្វែង​យល់ ជាពិសេស​គឺ​ចម្លាក់​រឿង​ព្រះជិនវង្ស​នៅជញ្ជាំង​បាំងសាច​ជុំវិញព្រះវិហារ​។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/34669
-----------
-Telegram
-Facebook
-YouTube
-Web