AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ក្បួនដង្ហែ ព្រឹត្តិការណ៍ នគរសង្រ្កាន្ត២០២៦បានបង្ហាញពីសិល្បៈចំរុះទាំងបុរាណ និងសម័យ ជាពិសេស បង្ហាញពីស្នាដៃសិស្សវិទ្យាល័យទាំង១៦ដែលជាទំពាំងស្នងឫស្សីរបស់ព្រះរាជាណាចក្រកម្ពុជា។

#នគរសង្រ្កាន្ត #កម្ពុជា #AMS #khmercivilzation #Cambodia #amskhmercivilization #វប្បធម៌ជាតិ #ប្រពៃណី #ទំនៀមទំលាប់ #សិល្បៈ #កេរមរតកវប្បធម៌ #កេរដំណែល
#Nokorsangkranta #NS26 #KhmerNewYear #Cambodia
👍1
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៨ ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី ច កុរ រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង២ មមែ វក រាសីល្អមធ្យម។ ឆ្នាំទាំង២ ជូត រកា រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=34647
-----------
-Telegram
-Facebook
-YouTube
-Web
ផ្តែរទ្វារក្នុងស្ថាបត្យកម្មខ្មែរ
-----------
Join AMS Khmer Civilization
អត្ថបទកន្លងមក យើងបានបង្ហាញអំពីក្បាច់លម្អ និងការវិវឌ្ឍនៃផ្តែរទ្វារក្នុងសម័យអង្គរ ចំនួន ៥ រចនាបថ រួមមាន រចនាបថបាខែង កោះកេរ ប្រែរូប បន្ទាយស្រី និងឃ្លាំង ដែលស្ថិតនៅក្នុងចុងស.វ.ទី៩ រហូតដល់ដើមស.វ.ទី១១។ ដោយឡែក នៅក្នុងភាគទី៤ (ភាគចុងក្រោយ) យើងនឹងលើកយករចនាបថចំនួន ៣ បន្ថែមទៀត ដែលស្ថិតនៅដើមស.វ.ទី១១ រហូតដល់ដើមស.វ.ទី១៣ រួមមាន រចនាបថបាភួន រចនាបថអង្គរវត្ត និងរចនាបថបាយ័ន្ត។ តើផ្តែរទ្វារស្ថាបត្យកម្មប្រាសាទខ្មែរ ក្នុងរចនាបថទាំង ៣ នេះ មានលក្ខណៈទូទៅ ក្បាច់លម្អ និងការវិវឌ្ឍសិល្បៈយ៉ាងដូចម្តេចខ្លះ?
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/34650
-----------
-Telegram
-Facebook
-YouTube
-Web
❤1
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៣ ជូត ម្សាញ់ រកា រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង៦ ឆ្លូវ ខាល រោង មមី វក ច រាសីល្អមធ្យម។ ឆ្នាំទាំង៣ ថោះ មមែ កុរ រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=34662
-----------
-Telegram
-Facebook
-YouTube
-Web
❤1
Media is too big
VIEW IN TELEGRAM
ភ្លេងគ្រឹម បទ ខ្លោងបណ្ដែត
————
ក្នុងចំណោមបទភ្លេងការ និងភ្លេងគ្រឹម បទ «ខ្លោងបណ្ដែត» ត្រូវបានចាត់ទុកថាជាបទដែលមានឥទ្ធិពល និងអំណាចបំផុតសម្រាប់អមដំណើរក្នុង «ពិធីហែជំនូន»។ នៅពេលសូរស័ព្ទនៃបទនេះបន្លឺឡើងយ៉ាងគ្រងរំពង វាគឺជាសារដាស់តឿនដល់អ្នកភូមិ និងខាងស្រីឱ្យបានជ្រាបថា៖ «ក្បួនហែជំនូនរបស់ខាងប្រុសបានមកដល់ហើយ!»។
សូមរីករាយសណ្ដាប់នូវមរតកសំនៀងដ៏វិសេសវិសាលនេះទាំងអស់គ្នា! 🙏❤️
• សម្តែងដោយ៖ ក្រុមភ្លេងបុរាណអង្គរ (បូរ រុំ)
• ផលិតដោយ៖ AMS Khmer Civilization
#ភ្លេងគ្រឹម #ខ្លោងបណ្ដែត #ពិធីហែជំនូន #មរតកខ្មែរ #អត្តសញ្ញាណជាតិ #AMSKhmerCivilization #KhmerWedding #TraditionalMusic
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

*ចំណាំ៖ ឆ្នាំទាំង៥ ថោះ រោង ម្សាញ់ ច កុរ រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង៤ ជូត មមី មមែ វក រាសីល្អមធ្យម។ ឆ្នាំទាំង៣ ឆ្លូវ ខាល រកា រាសីស្រុតចុះ ។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=34666
-----------
-Telegram
-Facebook
-YouTube
-Web
ព្រះវិហារ១០០ឆ្នាំ ក្នុងវត្តព្រះប្រសប់និងចម្លាក់រឿង​​ព្រះជិនវង្ស
-----------
Join AMS Khmer Civilization

វត្តព្រះប្រសប់ កសាងឡើងនៅ​ប្របដងទន្លេមេគង្គត្រើយ​ខាងកើត ស្ថិត​ក្នុងឃុំ​ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្ត​កណ្តាល។ ទីធ្លាវត្ត​នេះ​ធំទូលាយ ដោយ​មាន​ផ្នែក​ខាងលិច​​​ជាប់​ទន្លេ ហើយផ្នែកខាងកើត​ទល់នឹងផ្លូវ​ជាតិ។ បច្ចុប្បន្ន​​​​គេ​ឃើញ​វត្ត​នេះ​ជាអារាម​ព្រះ​ពុទ្ធសាសនា​ មាន​​សំណង់ប្រពៃណីជាច្រើនដែល​បាន​សាងឡើង​ក្នុងកាលសម័យ​​​ផ្សេងៗគ្នាមក​ជា​បន្តបន្ទាប់​។ ក្នុងបណ្តាសំណង់ទាំងនោះ គឺ​មាន​ព្រះវិហារមួយ​​​​សាង​ឡើងស្ទើរ​​ចំកណ្តាល​ទីធ្លាវត្ត ​មានសភាពល្អប្លែកទាំងទម្រង់ស្ថាបត្យ​កម្ម សិល្បៈ​​តុបតែងលម្អ ព្រមទាំង​មាន​​គំនូរចម្លាក់ផ្សេងៗ​ ដែល​គួរតែ​សិក្សា​ស្វែង​យល់ ជាពិសេស​គឺ​ចម្លាក់​រឿង​ព្រះជិនវង្ស​នៅជញ្ជាំង​បាំងសាច​ជុំវិញព្រះវិហារ​។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/34669
-----------
-Telegram
-Facebook
-YouTube
-Web